backup og meta

គួរដឹង! បញ្ហា​សុខភាព​ទាំង​ ៥នេះឧស្សាហ៍​កើត​លើ​ស្រីៗណាស់

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jan 23, 2023

    គួរដឹង! បញ្ហា​សុខភាព​ទាំង​ ៥នេះឧស្សាហ៍​កើត​លើ​ស្រីៗណាស់

    ពិត​ណាស់​ ទាំង​បុរស​ និង​ស្ត្រី​សុទ្ធ​តែ​ប្រឈម​នឹង​បញ្ហា​សុខភាព​​រៀង​ៗ​ខ្លួន​។ យ៉ាង​ណា​មិញ ក៏​មាន​ជំងឺ​ជាក់លាក់​​មួយ​ចំនួន​​​តែងតែ​កើត​ឡើង​ជា​ញឹកញាប់​ចំពោះ​ស្រី​ៗ​យើង​ផង​ដែរ​​។ ដូច្នេះ​ហើយ​ ដើម្បី​​ការពារ​ខ្លួន​ពី​ហានិភ័យ​ផ្សេង​ៗ គ្នា​​​យើង​គួរ​យល់​ដឹង​ពី​​កត្តា​ប្រឈម​ ក៏​ដូចជា​រោគសញ្ញា​ឲ្យ​បាន​ច្បាស់លាស់​ ទើប​ជា​ការ​​ប្រសើរ។

    បញ្ហា​សុខភាព​ទាំង​៥ ដែល​ឧស្សាហ៍​កើត​លើ​ស្ត្រី​មានដូចជា៖

    ១. ជំងឺ​បេះដូង​

    ជំងឺ​បេះដូង​ជា​​ជំងឺ​​ដែល​ឆក់​យក​ជីវិត​ស្ត្រី​ច្រើន​ជាង​គេ​បំផុត​។ រោគសញ្ញា​នៃ​ជំងឺ​នេះ​រួម​មាន​ ឈឺ​ទ្រូង ដកដង្ហើម​ខ្លី​ៗ​ និង​ខ្សោយ​ដៃ​ទាំង​២។ ​ស្ត្រី​អាច​នឹង​ប្រឈម​នឹង​អាការៈ​ដកដង្ហើម​ខ្លី​ៗ ចង្អោរ​ ឬ​ក្អួត​។ យ៉ាង​ណា​មិញ​ ការ​អស់​រដូវ​មិន​អាច​បណ្ដាល​ឲ្យ​មាន​ជំងឺ​បេះដូង​ឡើយ​។ ផ្ទុយ​ទៅ​វិញ ស្រី​ៗ​យើង​អាច​ជួប​ប្រទះ​កត្តា​ហានិភ័យ​ជាក់លាក់​ដែល​កើត​ឡើង​ក្រោយ​អស់​រដូវ​ដូចជា សម្ពាធ​ឈាម​ខ្ពស់ កូលេស្តេរ៉ូល​ខ្ពស់ និង​អ័រម៉ូន​Estrogenទាប​​ជា​ដើម​។

    ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

    ២. គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​

    ​​​​​ជា​រៀង​រាល់​ឆ្នាំ បញ្ហា​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ប៉ះពាល់​លើ​ស្ត្រី​ ៥៥០ ០០០​នាក់​ ច្រើន​ជាង​បុរស​។ ​ទោះ​បី​ជា​រោគសញ្ញា​​ប្រែប្រួល​​អាស្រ័យ​លើ​មូលហេតុ​បង្ក​​នៃ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ក៏​ពិត​មែន​ ប៉ុន្តែ​រោគសញ្ញា​សំខាន់​ៗ​រួម​មាន​ ពិបាក​និយាយ​ស្ដី និង​ស្ពឹក​​នៅ​ចុង​ដៃ​ចុង​ជើង​។ ចំណែក​ឯ​ជំងឺ​បម្រុង​ក្រឡា​ភ្លើង​ ដែល​សម្គាល់​ដោយ​បញ្ហា​សម្ពាធ​ឈាម​ខ្ពស់​អំឡុង​ពេល​ពពោះ ក៏​អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​​ដូច​គ្នា។

    ៣. ជំងឺ​ទឹក​នោម​ផ្អែម​

    ទន្ទឹម​នឹង​នេះ​ដែរ ជំងឺ​​ទឹក​នោម​ផ្អែម​ក៏​បង្កើន​ហានិភ័យ​នៃ​​ជំងឺ​បេះដូង​​ដល់​ទៅ ​៤​ដង​ចំពោះ​ស្ត្រី​។ ​ជា​ទូ​ទៅ ស្រី​ៗ​​យើង​ងាយ​ប្រឈម​នឹង​ផលវិបាក​ដែល​ទាក់ទង​នឹង​ជំងឺ​ទឹក​នោម​ផ្អែម​ ជា​ពិសេស​អ្នក​ដែល​មាន​ជំងឺ​តម្រង​នោម​ និង​ជំងឺ​បាក់​ទឹក​ចិត្ត​។ ទន្ទឹម​​នឹង​នេះ​ ជំងឺ​ទឹក​នោម​ផ្អែម​ក៏​អាច​បង្កើន​ផលវិបាក​អំឡុង​ពេល​ពពោះ​ ដូចជា​រលូត​កូន​ និង​កូន​​ខូច​ទ្រង់ទ្រាយ​ពី​កំណើត​។ ដើម្បី​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២ យើង​​គួរ​រក្សា​ទម្ងន់​ខ្លួន​ឲ្យ​បាន​សម​ល្មម​ ហាត់​ប្រាណ​ជា​ទៀងទាត់​ និង​ឈប់​ជក់​បារី​។

    គណនា BMI

    គណនា BMR

    កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ

    ជំងឺស្រ្តី២

    ៤. ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម (UTIs)​

    ជា​ទូទៅ ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​​​​កើត​ឡើង​នៅ​ពេល​ដែល​មេរោគ​ចូល​ទៅ​ក្នុង​បង្ហូរ​នោម​ និង​ចាប់ផ្ដើម​កើន​ឡើង​។ រោគសញ្ញា​នៃ​ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​ រួម​មាន​នោម​ញឹកញាប់​ ឈឺចាប់ពេលនោម​ ឬ​រលាក​នៅ​ពេល​នោម​ និង​ទឹក​នោម​ល្អក់។

    អានបន្ថែម៖

    ៥. សុខភាព​ផ្លូវ​ភេទ​

    ជាក់​ស្ដែង ជំងឺ​កាមរោគ (STIs)​មាន​ច្រើន​ជាង​៣០​ប្រភេទ​។ ក្នុង​ចំណោម​នោះ មេរោគ​HPV​ ដែល​ជា​មេរោគ​​បង្ក​ទៅ​ជា​ជំងឺ​មហារីក​មាត់​ស្បូន​ ​និង​មហារីក​ជា​ច្រើន​ប្រភេទ​ទៀត កើត​ឡើង​ទូទៅ​បំផុត​ ហើយ​ប្រហែល​ជា​ ៨០​%​នៃ​បុរស​ និង​ស្ត្រី​ក្នុង​វ័យ​បន្ត​ពូជ​ឆ្លង​មេរោគ​នេះ​ម្ដង​ក្នុង​​ជីវិត។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jan 23, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម