backup og meta

ហេតុអ្វី​ចុង​សុដន់​ប្រែពណ៌ក្រមៅ? ​ធ្វើ​ម៉េច​ទើបមក​ស៊ីជម្ពូវិញ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Sao Solynet · កែ Mar 27, 2023

    ហេតុអ្វី​ចុង​សុដន់​ប្រែពណ៌ក្រមៅ? ​ធ្វើ​ម៉េច​ទើបមក​ស៊ីជម្ពូវិញ?

    ស្រីៗណា​ក៏​ប្រាថ្នា​ចង់​មាន​សុដន់​ស្អាត​នឹង​គេ មិន​ថា​ទំហំ និង​ពណ៌​ចុង​សុដន់​ទេ។ បើ​ចុង​សុដន់​មាន​ពណ៌​ស៊ីជម្ពូទៀត នឹង​សប្បាយ​ចិត្ត តែ​បើ​វា​ប្រែ​ឡើង​ជា​ខ្មៅ ​ក្រមៅ ស្រគាំ ទាំង​អ្នក​នៅ​លីវ ឬ​មាន​គ្រួសារ​ហើយ ចាប់​ផ្ដើម​ខក​ចិត្ត​។ “Hello គ្រូពេទ្យ” នឹង​​លើក​យកបញ្ហា​នេះ​មក​បង្ហាញ​ជាមួយ​ហេតុផល និង​ដំណោះស្រាយ។

    ម៉េចបានចុងសុដន់ប្រែទៅពណ៌ក្រមៅ?

    ​ពណ៌​ចុង​​​សុដន់​យើង ​​អាស្រ័យ​​​ទៅ​តាម​ពណ៌​​​ស្បែក។ ស្បែក​ស្រីៗ​សម្បុរ​ស ​​​ពណ៌​​​ចុង​​​សុដន់ ​អាច​​មាន​​​ពណ៌​​​ស៊ីជម្ពូ តែ​បើ​អ្នក​មាន​សម្បុរ​ស្រអែម ឬ​សណ្ដែកបាយ ចុង​សុដន់​ក៏​ប្រែប្រួល​តាម​ហ្នឹង គឺ​អាច​ពណ៌​ត្នោត ឬ​​​ក្រមៅ​តែ​ម្ដង។ តែ​ក៏​មាន​ករណី​ពិសេស​មួយ​ចំនួន ក៏​អាច​ធ្វើ​ឲ្យ​ចុង​សុដន់​ប្ដូរ​ទៅ​ពណ៌​ក្រមៅ ស្រគាំ​បាន​ដែរ។

    ១- ពណ៌រោម

    ការ​មាន​រោម​នៅ​បរិវេណ​ក្បាល​សុដន់ មិនមែន​ជាករណី​ទូទៅ​ ឬ​​គ្រប់​គ្នា​មាន​​ទេ។ ប៉ុន្តែ ​ចំពោះ​អ្នក​មានរោម​នៅក្បាលសុដន់ នឹង​ប្រែប្រួល​ដូច​ពណ៌​រោម។ បើ​សិន​ជា​រោម​ពណ៌​​​ត្នោត ឬក្រមៅ​ ចុង​​​សុដន់​​​អាច​មាន​ពណ៌​ដូច​គ្នា។

    ២- វ័យផ្លាស់ប្ដូររូបរាង

    អំឡុង​អាយុ​ ១១ ឆ្នាំ ជា​វ័យ​លូតលាស់​របស់​ក្មេង​ស្រីទៅកាន់​ភាព​ពេញវ័យ​របស់​គេ។ អាយុ​ប៉ុណ្ណេះ គឺ​ជា​​ដំណាក់​កាល​ពេញ​រូប​ពេញ​រាង និង​លូតលាស់។ ដូច្នេះ​ ចុង​​​សុដន់អាច​ប្រែ​ពណ៌​​​ទៅ​​​ជា​​​ក្រមៅ​​​ជាង​​​មុន អត់​មាន​អី​ចម្លែក​ទេ។ ជា​ធម្មតា វា​នឹងត្រលប់​​មក​​​ពណ៌​​​ដើម​​​វិញ ​​​ពេល​​​ចប់​​​​​​​​​វ័យ​​​ជំទង់។

    ពណ៌ចុងសុដន់

    ៣- មករដូវ

    មក​រដូវ​ ក៏​អាច​ជា​មូលហេតុ​មួយធ្វើ​ឲ្យ​ចុង​សុដន់​ប្រែ​ពណ៌​បាន​ដែរ។ ស្ត្រី​​​មួយ​​​ចំនួន​​​​​​ថា ចុង​​​សុដន់គេ​ប្រែ​ពណ៌​​​ក្រមៅ​​​អំឡុង​​​ពេល​​​មក​​​រដូវ ឡើង​ហើម ​តឹង​ណែន ឬ​​​ឈឺ (សង្កៀរ)។ វា​​​នឹង​​​បាត់​​​ទៅ​​​វិញ ​ពេល​អស់​រដូវ។

    ៤- មានផ្ទៃពោះ

    អំឡុង​រាងកាយ​ប្រែប្រួល​ច្រើន ពេល​ពពោះ ការ​ប្រែប្រួល​ពណ៌​ស្បែកទៅ​ជា​ក្រមៅ ជា​រឿង​ធម្មតា។ ដំបូង​ ពណ៌​ក្រមៅ​នេះ នឹង​កើត​ឡើង​លើ​ស្បែក​​​មុខ ឬ​​រង្វង់​​​ភ្នែក​ បន្ទាប់​​​ពី​​​ចូល​​​ដល់​​​ខែ​​​ទី​​​៣ ឬ​​​ទី​​​៤ រង្វង់​ជុំវិញ​​​ក្បាល​សុដន់​​​នឹង​ប្រែ​ពណ៌​ទៅ​ជា​ក្រមៅ​ដែរ។ មិនមែន​ប្រែប្រួល​តែ​ពណ៌​រង្វង់​ចុង​សុដន់​ទេ ប៉ុន្តែ​ទំហំសុដន់ ក៏​រីក​ធំ​ជាង​មុន។

    បញ្ហា​នេះអាច​នឹង​​​ត្រលប់​ទៅ​ធម្មតា​​​វិញ ក្រោយ​សម្រាល

    ស្វែងយល់បន្ថែមតាមរយៈវីដេអូខាងក្រោម៖

    ៥- ការបំបៅដោះកូន

    ម៉ាក់ៗបំបៅ​កូន​ដោយ​ដោះ ឬ​ទឹកដោះគោ អាស្រ័យ​តាម​ស្ថានភាព លក្ខខណ្ឌជីវភាព ឬ​ជម្រើស។ ករណី​បំបៅ​កូន​ដោយ​ដោះ​ជា​ប្រចាំ ពិត​ជា​ធ្វើ​ឲ្យ​ចុង​សុដន់ប្រែ​ទៅ​ពណ៌​ “ក្រមៅ” ប៉ុន្តែ​ពណ៌​ដែល​ស្រីៗ​ទូទៅ​អត់​ចង់​បាន​មួយនេះ នឹង​ប្រសើរ​ឡើងវិញ ឬ​ត្រលប់​ទៅ​ពណ៌​តាម​ស្បែក​វិញ ក្រោយ​ឈប់​បំបៅ។

    ៦- អាយុកាន់តែច្រើន

    ពេល​ស្រីៗ​យើងអាយុ​កាន់​តែ​ច្រើន សម្រស់​មិន​ចាំ​ដូច​ក្មេង​ទេ ហើយ​ពណ៌​ក្បាល​សុដន់ ក៏​ប្រែ​ទៅ​ក្រមៅ។

    ៧- ជំងឺ ឬប្រើថ្នាំ

    ពេល​ឈឺ​ ភាគ​ច្រើន​ប្រាកដ​ជា​ប្រើ​ថ្នាំ។ អំណាច​​ថ្នាំ អំឡុង​សុខភាព​អត់​ល្អ ក៏​អាច​ជា​មូលហេតុអាច​ធ្វើ​ឲ្យ​ចុង​សុដន់​ប្ដូរពណ៌ទៅ​ក្រមៅបាន​ដែរ។

    ធ្វើម៉េចឲ្យ​ចុង​សុដន់​ប្រែ​មក​ស៊ីជម្ពូវិញ?

    បើ​សិន​ចុង​សុដន់​យើង​ប្រែពណ៌ក្រមៅ ដោយសារ​លក្ខខណ្ឌ​ដូច​រៀបរាប់​ខាង​លើ វា​នឹង​ប្រែ​ជា​ស៊ីជម្ពូ​វិញ បើ​យើង​មាន​សម្បុរ​ស និង​ក្រមៅ​បន្តិច បើ​យើង​មាន​សម្បុរ​ស្រអែម ឬខ្មៅ ក្នុង​ករណី​រាងកាយ​យើង​ប្រក្រតី​ឡើង​វិញ។

    យ៉ាងណា មាន​វិធី​ធម្មជាតិ​មួយ​ចំនួន អាច​ជួយ​កែខៃ​បញ្ហា​នេះ ក្រៅ​ពី​ប្រើ​ផលិតផលប្ដូរ​ពណ៌​ក្បាល​សុដន់ដែល​មាន​លក់​លើ​ទីផ្សារ ដូចជា៖

    – លាប​វីតាមីន C លើ​កន្លែងបរិមាណ​ក្រមៅ

    – ចិត​ត្រសក់​ ឬ​ក្រូចជា​បន្ទះ​ស្ដើងៗ រួច​បិទលើ​បរិវេណ​ក្រមៅមួយ​ស្របក់។ ប៉ុន្តែ ​កុំ​ប្រើ​ញឹកញាប់​ពេក ព្រោះអាច​ធ្វើ​ឲ្យ​ស្បែក​​រមាស់ ឡើង​កន្ទួល​ក្រហម។

    បើ​ចង់​បាន​របៀប​ព្យាបាល ឬ​ដោះស្រាយ​បែប​ផលិតផល​ជំនួយ ឬ​វិធីសាស្ត្រ​​​ពេទ្យ គួរ​ប្រឹក្សាជាមួយ​អ្នក​ជំនាញ។ ចៀសវាង​ចេះ​តែ​ប្រើ​របស់តាម​ចង់ ឬអៀនប្រៀន​អត់​ហ៊ាន​ស្វែងរក​ជំនួយ។

    អត្ថបទគួរអាន៖ 

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Sao Solynet · កែ Mar 27, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម