backup og meta

ជំងឺក្នុងអាងត្រគាក ស្រីៗគួរស្វែងយល់ឲ្យបានច្រើន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ចាន់ សុខឡាង · កែ Jul 29, 2022

    ជំងឺក្នុងអាងត្រគាក ស្រីៗគួរស្វែងយល់ឲ្យបានច្រើន

    អ្វីជាអាងត្រគាក?

    អាងត្រគាករបស់មនុស្សយើង​រួម​​មានសាច់ដុំអាងត្រគាក សរសៃចំណង ជាលិកាភ្ជាប់ និងសរសៃប្រសាទ។ អ្វី​ទាំងអស់​នេះ​មាន​នាទី​ទ្រទ្រង់​ប្លោកនោម ​រន្ធគូទ​ និងសរីរាង្គ​អាង​ត្រគាក​ផ្សេង​ទៀត​ឲ្យ​នៅ​ទីតាំងត្រឹម​ត្រូវ និង​ជួយ​ឲ្យ​សរីរាង្គ​ទាំង​នោះ​មាន​ដំណើរ​ការ​​បាន​ល្អ​។ ស្រីៗគឺមានហានិភ័យខ្ពស់នៃបញ្ហាក្នុងអាងត្រគាក​ទាំង​នេះ​។

    អ្វីជាជំងឺនៅអាងត្រគាក?

    ជំងឺនៅ​អាងត្រគាកកើតឡើងនៅពេលដែលបាត​អាង​ត្រគាក​មិន​អាច​​ទ្រទ្រង់សរីរាង្គក្នុងអាងត្រគាកបាន។ បញ្ហា ប្រភេទដែលអាចមានក្នុងអាងត្រគាករួមមាន៖

    ការហៀរនោម៖ បញ្ហា​នេះ​ កើត​ឡើង​នៅពេល​ដែលមនុស្ស​យើង​មិនអាចគ្រប់គ្រង​ការនោម​របស់ខ្លួន​បាន ជា​លទ្ធផល​ ​បណ្តាលឲ្យ​​មាន​​ការ​ហៀរ​នោម​ដោយ​មិន​ដឹង​ខ្លួន។

    ហៀរលាមក៖ បញ្ហា​នេះ ​កើត​ឡើង​នៅ​ពេល​​គ្មាន​​ការ​គ្រប់​គ្រង​​លើ​ចលនា​​ពោះ​វៀន​ ដែល​​ជា​​ហេតុ​​បណ្តាល​​ឲ្យ​​មាន​​ការ​​ហៀរ​​លាមក​​​​​​មក​​​ក្រៅ។​

    ការស្រុតសរីរាង្គអាងត្រគាក៖ បញ្ហា​នេះ​​កើត​​ឡើង​​នៅ​ពេល​​ដែល​​ស្បូន​ ប្លោកនោម ឬពោះ​វៀន​​ធ្លាក់​ចូល​ទៅ​​ក្នុង​ទ្វារ​​មាស​​​ ដែលបណ្តាល​​​​ឲ្យ​​​មាន​​ការ​​ឡើង​​ប៉ោង​។

    អត្ថបទពាក់ព័ន្ធ៖

  • ស្រីៗប្រយ័ត្នតិច! មានកត្តាទាំងនេះប្រឈមនឹងកើតជំងឺមហារីកភ្នាសស្បូន
  • ស្រីៗគ្នាយើងគួរដឹង! ទាំងនេះជាប្រភេទគីសដៃស្បូនកើតមានញឹកញាប់
  • ស្រីៗមិនគួរប្រហែស រោគសញ្ញាទាំងនេះអាចជាជំងឺគីសដៃស្បូន
  • ស្ត្រីធ្លាប់រួមភេទ ឬរៀបការហើយ គួរចាក់វ៉ាក់សាំងការពារមហារីកមាត់ស្បូនទេ?
  • យើង​ធ្វើម៉េច​ដឹង​ថា​មានជំងឺ​នៅអាងត្រគាក?

    យើង​អាចនឹងមានជំងឺនៅអាងត្រគាកប្រសិនបើ​មាន៖

    – មានបញ្ហានៅពេលនោម

    ទល់លាមក ឬឈឺនៅពេលជុះ

    – មានការឈឺចាប់ ឬមានសម្ពាធក្នុងទ្វារមាស

    – មានការឈឺចាប់ ឬមានសម្ពាធក្នុងរន្ធគូទ

    – មានអារម្មណ៍ធ្ងន់ ឬប៉ោងនៅតំបន់អាងត្រគាក

    – មានការកន្ត្រាក់សាច់ដុំអាងត្រគាក

    ចង់គណនា BMR ចុចទីនេះ!

    ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

    ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

    តើជំងឺអាងត្រគាកកើតតែលើមនុស្សចាស់ឬយ៉ាងណា?

    នៅ​ពេលយើង​មានអាយុកាន់តែច្រើនយើង​អាចងាយនឹងមានបញ្ហាអាងត្រគាក ប៉ុន្តែជំងឺ​នេះ​យើង​អាចព្យាបាលបានតាមផ្នែកវេជ្ជសាស្ត្រ។

    អាងត្រគាក

    ហានិភ័យនៃជំងឺក្នុងអាងត្រគាក

    ស្ត្រីដែលធ្លាប់សំរាលកូនងាយនឹងទទួលរងនូវបញ្ហាក្នុងអាងគាក។ ហានិភ័យកើនឡើងនៅពេល​ដែល​ស្ត្រី​មាន​​កូន​​កាន់​តែ​ច្រើន​។ សំរាប់អ្នកដែលធាត់លើសទំងន់ក៏ងាយនឹងមានបញ្ហាក្នុងអាងត្រគាកផងដែរ។ ប្រសិនបើយើង​ធ្លាប់បាន​វះកាត់អាងត្រគាក ឬ​ការ​ព្យាបាល​ដោយ​កាំរស្មី​ដើម្បី​ព្យាបាល​សុខភាព​ផ្សេងៗ​ នោះយើង​អាចនឹងមានបញ្ហា​ជំងឺ​នៅ​អាង​ត្រគាក ដោយ​សារ​តែ​ជាលិកា​ដែល​នៅ​ជុំវិញឆ្អឹង​អាងត្រគាកអាចនឹងមានការខូចខាត​ក្នុង​កំឡុង​ពេលព្យាបាល។ របៀបរស់នៅប្រចាំថ្ងៃ និងកត្តា​ហ្សែន​អាច​ដើរតួយ៉ាងសំខាន់នាំ​ឲ្យ​មាន​បញ្ហានេះ​ដូចគ្នា។

    ជម្រើសនៃការព្យាបាលសម្រាប់ជំងឺអាងត្រគាក

    ការព្យាបាលដោយមិនធ្វើការវះកាត់មាន៖

    – ធ្វើការហ្វឹកហាត់លើសាច់ដុំនៅអាងត្រគាកដើម្បីគ្រប់គ្រងសាច់ដុំអាងត្រគាកបានល្អ

    – ចាក់ថ្នាំលើអ្នកមានបញ្ហាប្លោកនោម

    – ប្រើថ្នាំសម្រាប់គ្រប់គ្រងប្លោកនោម ឬព្យាបាលការហៀរលាមក និងគ្រប់គ្រងចលនាពោះវៀន

    – ប្រើឧបករណ៍ pessary នៅទ្វារមាសដើម្បីព្យាបាលការស្រុត និងទ្រទ្រង់សរីរាង្គក្នុងអាងត្រគាក ដោយ​ការ​ពារ​ការ​​ធ្លាក់​​ចុះ​របស់​សរីរាង្គ​ទៅ​ក្នុងទ្វារមាស​ម្តង​ទៀត។

    ប្រសិនបើជម្រើសដោយមិនធ្វើការវះកាត់មិនសមស្របសំរាប់អ្នកជំងឺ​ គ្រូពេទ្យ​​​នឹង​ណែនាំឲ្យយើង​ធ្វើការវះ​កាត់​ពិសេសដើម្បី​កែ​សម្រួល​ការស្រុតសរីរាង្គ​ក្នុង​អាងត្រគាក និងជួសជុលសាច់​ដុំ​អាងត្រគាក​ឡើងវិញ​។ ការវះកាត់​ក៏មាន​​ប្រយោជន៍​​សម្រាប់​អ្នក​ដែល​មានបញ្ហា​ប្លោក​នោម និងពោះវៀនផងដែរ។ ទោះ​យ៉ាង​ណា​ក៏ដោយក៏​ការ​វះកាត់​​អាង​​ត្រគាក​​អាច​​មាន​​ផល​​រំខាន​ដល់​​សមត្ថភាព​​ក្នុង​ការ​មាន​កូន​ដែរ​។ យកល្អយើង​គួរតែទៅពិគ្រោះជាមួយវេជ្ជបណ្ឌិត​ឲ្យបាន​ហ្មត់ចត់ ដើម្បីថ្លឹង​ថ្លែង​ពីគុណសម្បត្តិ និង​គុណវិបត្តិ មុន​នឹង​ជ្រើសរើស​យក​​ជម្រើស​​ណាមួយ​​ដែល​​ស័ក្ដិ​​សម​បំផុត​សម្រាប់​ខ្លួន​​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ចាន់ សុខឡាង · កែ Jul 29, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម