backup og meta

ស្រីៗគ្នាយើងគួរដឹង! ទាំងនេះជាប្រភេទគីសដៃស្បូនកើតមានញឹកញាប់

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Mar 28, 2023

    ស្រីៗគ្នាយើងគួរដឹង! ទាំងនេះជាប្រភេទគីសដៃស្បូនកើតមានញឹកញាប់

    ស្បូន​គឺ​ជា​អវៈយវៈ​ដ៏​សំខាន់​មួយ​សម្រាប់​ស្ត្រី តែ​វា​ក៏​ជា​ផ្នែក​មួយ​ដែល​ងាយ​រង​ផល​ប៉ះពាល់​ពី​ជំងឺ​ផ្សេងៗ​រួម​មាន ជំងឺ​ដុំ​ស្បូន គីស​ស្បូនជាដើម​។ ចំពោះ​គីស​ដៃ​ស្បូន​ក៏​ជា​ជំងឺ​មួយ​ដែល​ស្រីៗ​គ្រប់​រូប​មិន​គួរ​ព្រងើយ​កន្តើយ​ឡើយ ដូច​នេះ​ស្រីៗ​គ្នា​យើង​គួរ​ដឹង​ពី​ប្រភេទ​គីស​ដែល​អាច​កើត​មាននៅ​ស្បូន។

    លោក​វេជ្ជបណ្ឌិត ឃួន សុវណ្ណារិទ្ធ ឯក​ទេស​សម្ភព និង​រោគ​ស្ត្រី​ឲ្យ​ដឹង​ថា គីស​ដៃ​ស្បូន ឬ​អាច​ហៅ​ថា គីស​កន្សោម​ពង​បញ្ចេញ​មេ​ជីវិត​ស្ត្រី ជា​ប្រភេទ​គីស​ដែល​មាន​នៅ​លើ​ក្រពេញ​ដៃ​ស្បូន​របស់​ស្ត្រី និង​ស្ថិត​នៅ​ក្នុង​អាង​ត្រគាក​របស់​ស្ត្រី។ គីស​ដៃ​ស្បូន​ត្រូវ​បាន​គេ​ចែក​ចេញ​ជា​២ប្រភេទ​ធំៗ ជា​ប្រភេទ ដុំ​ទឹក និង​ដុំ​សាច់ ដែល​នៅ​ក្នុង​នោះ​មាន​ដូច​ជា៖

    កម្មវិធីពិនិត្យ​បញ្ហាឆាប់ចេញទឹកកាម​អនឡាញ​

    ១. ​គីស​ទឹក ស ឬ​គីស​ធម្មតា​អាច​បាត់​ទៅ​វិញ (Cyst-Decraff) ដោយ​សារ​ក្រពេញ​បញ្ចេញ​មេ​ជីវិត មិន​ខ្ជាក់​ចេញ​តាម​កាល​កំណត់​ជា​រៀង​រាល់​ខែ ឬ​មិន​បាន​ផ្ទុះ​បែក ដែល​សល់​ពី​វដ្ដ​រដូវ​របស់​ស្ត្រី ឬ​អាច​ជា​ប្រភេទ​គីស​ទឹក​ជា​ឈាម។ ដុំ​គីស​ប្រភេទ​នេះ​អាច​បាត់​ទៅ​វិញ​ដោយ​មិន​ចាំ​បាច់​ព្យាបាល តែ​ត្រូវ​តាម​ដាន​រយៈ​ពេល ២-៣ខែ​ សិន។

    ២. គីស​ឈាម​រដូវ (ovarian Endometriosis Cyst) បណ្ដាល​មក​ពី​ឈាម​រដូវ​របស់​ស្ត្រី ដែល​ជា​ធម្មតា​ស្ថិត​ក្នុង​ស្រទាប់​ក្នុង តែ​ពេល​មាន​កត្តា​ចលករ​ណាមួយ វា​ធ្វើ​ឲ្យ​ឈាម​នោះ​តោង​ស្អិត ជាប់​ទៅ​នឹង​ក្រពេញ​ដៃ​ស្បូន ដែល​បណ្ដាល​ឲ្យ​បង្កើត​បាន​គីស​ឈាម​រដូវ។

    ៣. ​គីស​ (Dermoid Cyst) គីស​ប្រភេទ​នេះ មាន​សរីរាង្គ​របស់​មនុស្ស​នៅ​ខាង​ក្នុង​ដូច​ជា សក់ ធ្មេញ សាច់​កំណក​ផ្សេងៗ ជា​កោសិកា​សរីរាង្គ​របស់​មនុស្ស វិវត្ដ​ខុស​ប្រក្រតី ជួប​ប្រទះ​ជា​ប្រភេទ Teratome ជា​សាច់​ស្លូត និង​អាច​បង្ក​ជា​ជំងឺ​មហារីក​បាន។

    មហារីកមាត់ស្បូន៧

    ៤. គីស​ទឹក​ពណ៌​ស​ខាប់ ដែល​ខុស​ប្រក្រតី​នៅ​ក្នុង​ដំណាក់​កាល​បែក​ចែក កោសិកា​សរីរាង្គ កាល​នៅ​ក្នុង​ពោះ​ម្ដាយ ហើយ​ពេល​ពេញ​វ័យ​ទើប​កើត​មាន ហើយ​អាច​ដឹង​បាន។

    ស្វែងយល់បន្ថែមតាមរយៈវីដេអូខាងក្រោម៖

    វេជ្ជបណ្ឌិត​រោគ​ស្ត្រី​រូប​នេះបន្ថែម​ថា ការ​ព្យាបាលជំងឺ​គីស​ដៃ​ស្បូន គឺ​អាស្រ័យ​ទៅ​លើ​តាម​ប្រភេទ​របស់​គីស​នោះ តែ​សម្រាប់​គីស​ទឹក​ធម្មតា គឺ​ពុំ​ចាំ​បាច់​ព្យាបាល​ទេ ព្រោះ​វា​អាច​បាត់​ទៅ​វិញ​ដោយ​ឯង​។ ផ្ទុយ​ទៅ​វិញ​ចំពោះ ប្រភេទ​ដុំ​គីស​សាច់ ឬ​គីស​ទឹក​ដែល​មិន​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង គឺ​ការ​វះកាត់​ជា​វិធី​ព្យាបាល​ដ៏​មាន​ប្រសិទ្ធភាព និង​ជា​ជម្រើស​តែ​មួយ​គត់។

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Mar 28, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម