backup og meta

វិបត្តិធម្មជាតិទាំងនេះ ស្ត្រីមិនអាចមានផ្ទៃពោះតាមបំណងបាន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jul 28, 2023

    វិបត្តិធម្មជាតិទាំងនេះ ស្ត្រីមិនអាចមានផ្ទៃពោះតាមបំណងបាន

    ការ​មិន​អាច​មាន​កូន​តាម​បំណង ​គឺ​ជា​ផល​រំខាន​មួយ​យ៉ាង​ធំ​ក្នុង​ចំណោម​ផល​រំខាន​ផ្សេងៗ​ទៀត ដែល​ជះ​ឥទ្ធិពល​មិន​ល្អ​ដល់​សុភមង្គល​គ្រួសារ។ លោក​វេជ្ជបណ្ឌិត ចាន់ រស្មី ឯក​ទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី ឲ្យ​ដឹង​ពី​មូល​ហេតុ​ ៨​យ៉ាង​ នៃ​ការ​មិន​អាច​មានផ្ទៃពោះ ឬ​មិនអាចមាន​កូន​ដែល​បង្ក​ឡើង​ដោយ​ធម្មជាតិ​ដូច​ជា៖

    ១​. វិបត្តិ​មិន​អាច​ទម្លាក់​ពង៖

    មាន​មូល​ហេតុ​ជា​ច្រើន​ដែល​បណ្ដាល​អោយ​ស្ត្រី​មិន​អាច​ទម្លាក់​ពង​បាន ឬ​បណ្ដាល​ឲ្យ​ស្ត្រី​មាន​រដូវ​មិន​ទៀង​ទាត់ ប៉ុន្តែ​ក្នុង​ចំណោម​មូល​ហេតុ​ទាំង​នោះ​ យើង​សង្កេត​ឃើញ​ថា​ការ​មិន​មាន​តុល្យភាព​អ័រម៉ូន គឺ​ជា​កត្តា​ចម្បង​មួយ​ក្នុង​ចំណោម​កត្តា​ផ្សេងៗ​ទៀត។

    ២. វិបត្តិ​កោសិកា​បន្ត​ពូជ​ឈ្មោល​មិន​គ្រប់​គ្រាន់៖

    ការ​មិន​អាច​មាន​កូន​ដែល​បណ្ដាល​មក​ពី​កោសិកា​បន្ត​ពូជ​ឈ្មោល​មិន​គ្រប់​គ្រាន់​ដែល​មិន​អាច​មាន​កូន ​គឺ​ប្រមាណ​ជា​ ២៥% ក្នុង​ចំណោម​មូល​ហេតុ​ផ្សេងៗ​ដែល​ប៉ះពាល់​ទៅ​លើ​បុរស (កោសិកា​បន្ត​ពូជ​ឈ្មោល​ដែល​គ្មាន​កន្ទុយ​សម្រាប់​ផ្លាស់​ទី ឬ​មាន​កន្ទុយ​ខ្លី​ ដែល​បណ្ដាល​ឲ្យ​មាន​ផល​លំបាក​ក្នុង​ការ​ផ្លាស់​ទៅ​ក្នុង​តួ​ស្បូន​ដើម្បី​បង្ក​កំណើត)

    ៣. វិបត្តិ​ស្ទះ​ដៃ​ស្បូន​របស់​ស្ត្រី៖

    ដៃ​ស្បូន​របស់​ស្ត្រី​ដែល​ភ្ជាប់​ទំនាក់​ទំនង​រវាង​កន្សោម​ពង​ទៅ និង​តួ​ស្បូន​មាន​តួ​នាទី​យ៉ាង​សំខាន់ និង​ជា​ផ្លូវ​ក្នុង​ការ​ធ្វើ​ដំណើរ​របស់​ស៊ុត របស់​ស្ត្រី​មក​កាន់​តួ​ស្បូន​ដើម្បី​ទទួល​ការ​បង្ក​កំណើត។

    តេស្តកៀរកោសិកាមាត់ស្បូន, Pap smear

    ៤. កម្រាស់​ភ្នាស​ខាង​ក្នុង​ស្រទាប់​ស្បូន៖

    គឺ​ជា​ការ​កើន​ឡើង​នៃ​កម្រាស់​ខាង​ក្នុង​ស្រទាប់​ស្បូន​ដែល​ដុះ​ក្រាស់​លើស​ធម្មតា ហើយ​រលាយ​ធ្លាក់​ចេញ​មក​ក្រៅ​ជា​ឈាម​រដូវ ប៉ុន្តែ​ធ្លាក់​មិន​អស់ (តាម​ធម្មជាតិ​ស្រទាប់​ខាង​ក្នុង​សាច់​ស្បូន​មាន​ការ​លូត​លាស់​ក្រាស់​ក្នុង​ពេល​ធ្លាក់​ស៊ុត ដើម្បី​ឲ្យការកាច់សំបុក​មាន​ភាព​ងាយ​ស្រួល ក្រោយ​ពេល​បង្ក​កំណើត​ហើយ​វានឹង​រលាយ​ធ្លាក់​ចេញ​មក​ក្រៅ​ជា​ឈាម​រដូវ ប្រសិន​មិន​មាន​ការ​បង្ក​កំណើត)។

    ៥.វិបត្តិ​មាន​ដុំ​គីស​លើ​កន្សោម​ពង៖

    វិបត្តិ​មាន​ដុំ​គីស​នៅ​លើ​កន្សោម​ពង​ជា​ញឹក​ញាប់ គឺ​បង្ក​ឲ្យ​មាន​អតុល្យភាព​អ័រម៉ូន ដែល​បណ្ដាល​ឲ្យ​មាន​បញ្ហា​រដូវ​មិន​ទៀង​ទាត់ ក្នុង​នោះ​វា​ក៏​បង្ក​ឲ្យ​មាន​បញ្ហា​មួយ​ចំនួន​ទៀត​ដូច​ជា ជំងឺ​លើស​ទម្ងន់ ទឹក​នោម​ផ្អែម ជំងឺ​សើស្បែក និង​មាន​ដុះ​រោម​នៅ​លើ​រាងកាយ​ជាដើម។ ចំពោះ​វិបត្តិ​មាន​ដុំ​គីស​លើ​កន្សោម​ពង ពិត​ជា​ពិបាក​សន្និដ្ឋាន​អំពី​មូល​ហេតុ​ពិត​ប្រាកដ​ណាស់។

    ៦.ស៊ុត​​មាន​សុខភាព​មិន​ល្អ៖

    មាន​កត្តា​ជា​ច្រើន​ដែល​បណ្ដាល​ឲ្យ​កោសិកា​បន្ត​ពូជ​របស់​ស្ត្រី មាន​សុខភាព​ខ្សោយ​ដូច​ជា កត្តា​បរិស្ថាន កត្តា​ចំណី​អាហារ​ដែល​មាន​ជាតិ​អ័រម៉ូន កត្តា​ស្ត្រេស កត្តា​ជីវភាព​រស់​នៅ និង​កត្តា​អាយុ​ជាដើម។

    ៧.ជំងឺ​​សរីរាង្គ​ប្រឆាំងនឹង​កោសិកា​បន្ត​ពូជ៖

    ជំងឺ​នេះបណ្ដាល​មក​ពី​សរីរាង្គ​របស់​យើង​មាន​ការ​យល់​ច្រឡំ និង​ប្រឆាំង (សម្លាប់) ជាមួយ​នឹង​កោសិកា​បន្ត​ពូជ​រស់​យើង​ខ្លួន​ឯង។

    ៨.ការ​មិន​អាច​មាន​កូន​ ពិបាកសន្និដ្ឋាន៖

    ក្នុង​ចំណោម​ប្ដី​ប្រពន្ធ​ដែល​ទទួល​ការ​សន្និដ្ឋាន ដោយ​មិន​អាច​មាន​កូន មាន​ ១៥%​ ស្ថិត​ក្នុង​លក្ខណៈមិន​អាច​បក​ស្រាយ​បាន បើ​ទោះ​បី​ជា​ពួក​គេ​បាន​ពិសោធ​រក​មូល​ហេតុ​សព្វ​គ្រប់​ក៏​ដោយ។

    គួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jul 28, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម