backup og meta

ដឹងអត់! ថ្នាំពន្យារកំណើតបន្ទាន់ ឬថ្នាំ ៧២ ម៉ោង គួរប្រើកម្រិតណាទើបល្អ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ 3 weeks ago

    ដឹងអត់! ថ្នាំពន្យារកំណើតបន្ទាន់ ឬថ្នាំ ៧២ ម៉ោង គួរប្រើកម្រិតណាទើបល្អ?

    ករណី​ភ្លាត់​មាន​អី​ៗ​ទាំង​មិន​បាន​ការពារ ស្រីៗខ្លះអាច​ជ្រើសរើស​ថ្នាំ​ពន្យារ​កំណើត ៧២ ម៉ោង ដើម្បី​ទប់ស្កាត់ករណីសង្ស័យមានផ្ទៃពោះក្រោយរួមភេទ​ដើម្បី​ទប់ស្កាត់ការមាន​ផ្ទៃពោះ មិនបានគ្រោងទុក។ តើ​ថ្នាំ​គ្រាប់ ៧២ ម៉ោង ឬ​ថ្នាំ​ពន្យារកំណើត​បន្ទាន់​​អាច​ប្រើ​បាន​ញឹកញាប់​ដែរទេ?

    ឱសថ​ការី គីម កាណែល បាន​ឲ្យ​ដឹង​ថា ស្ត្រី​ដែល​រួម​ភេទ​ជាមួយ​ដៃគូ​ដោយ​មិន​បាន​ការពារ​ជាមុន ហើយ​ខ្លាច​ថ្លោះធ្លោយ​មាន​កូន ប្រាកដជា​នឹក​ឃើញ​ថ្នាំ ៧២ ម៉ោង ឬ​គេ​ហៅ​ថា​ថ្នាំ​ពន្យារ​កំណើត​បន្ទាន់។ ប៉ុន្តែ​ការ​ប្រើ​ថ្នាំ​នេះ​មិន​អាច​ប្រើប្រាស់​បាន​រាល់ថ្ងៃ​ដូច​ថ្នាំ​ពន្យារ​កំណើត​ធម្មតា​ឡើយ យ៉ាង​ច្រើន ២ ដង​ប៉ុណ្ណោះ​ក្នុង ១ ខែ។

    គណនាថ្ងៃសម្រាលកូន

    លោក​បន្ត​ថា ការ​លេប​ថ្នាំ ៧២ ម៉ោង​ញឹកញាប់​ពេក​ទៅ​អាច​នាំឲ្យ​អ័រម៉ូន​ប្រែប្រួល និង​រដូវ​មក​មិន​ទៀង ចង្អោរ និង​វិល​មុខ​ជាដើម ឬ​មានការ​ប្រែប្រួល​ដល់​វដ្ដ​រដូវ​តែ​ម្ដង។ បែប​នោះ​ហើយ​យើង​មិន​គួរ​ប្រើ​ថ្នាំ​ពន្យារ​កំណើត​បន្ទាន់​ញឹក​ពេក​ឡើយ តែ​ប្រសិនបើ​មាន​ដៃគូ​ច្បាស់លាស់ គួរតែ​ជ្រើសរើស​វិធី​ពន្យារ​កំណើត​បែប​ផ្សេង​ដូចជា​ស្រោម​អនាម័យ ថ្នាំ​ចាក់ កង​ដាក់​ក្រោម​ស្បែក/ក្នុង​ស្បូន​វិញ ទើប​ជា​ការ​ប្រសើរ។

    ថ្នាំ​ពន្យារ​កំណើត​បន្ទាន់

    បើ​ទោះ​ជា​ថ្នាំ ៧២ ម៉ោង​អាច​ប្រើ ២ ដង​ក្នុង​មួយ​ខែ តែ​បើ​ចង់​លេប​ច្រើន​ដង​ក្នុង​មួយ​ខែ​ៗ ក៏​មិន​គ្រោះថ្នាក់​អ្វី​ដែរ គ្រាន់តែ​ជួប​ផល​រំខាន​ដូច​បាន​រៀបរាប់​ខាង​លើ​ប៉ុណ្ណោះ។ ក្រោយ​ពី​លេប​ថ្នាំ​នេះ​រួច ជាទូទៅ​ស្ត្រី​អាច​ចាប់ផ្ដើម​មករដូវ​នៅ ២ ឬ ៣ សប្ដាហ៍​បន្ទាប់។ ថ្នាំ​នេះ​ដើរ​តួនាទី​ក្នុង​ការ​បង្អាក់​ដំណើរ​បញ្ចេញ​មេ​ជីវិត រារាំង​កុំ​ឲ្យ​មេ​ជីវិត​ភេទ​ទាំង ២ ជួប​គ្នា និង​ធ្វើឲ្យ​ស្រទាប់​ក្នុង​ស្បូន​ប្រែប្រួល​ដើម្បី​កុំ​ឲ្យ​មាន​ការ​បង្ក​កំណើត។

    អ្នក​ជំនាញ​នៅ​តែ​ណែនាំ​ឲ្យ​ស្ត្រី​ដែល​ប្រើ​ថ្នាំ​នេះ​រួច ត្រូវ​ទៅ​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ពិនិត្យ​ផ្ទៃពោះ និង​ប្រាប់​ថា​ខ្លួន​បាន​ប្រើប្រាស់​ថ្នាំ​នេះ​រួច ដើម្បី​ឲ្យ​ច្បាស់​ក្នុង​ចិត្ត​ថា ថ្នាំ​នេះ​ពិតជា​មាន​ប្រសិទ្ធភាព​ឬ​អត់ និង​ដើម្បី​ច្បាស់​ថា​មិន​លេប​វា​នៅ​រយៈពេល​លើស ៧២ ម៉ោង។

    ស្វែងយល់ពីការពន្យារកំណើតផ្សេងទៀត៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ 3 weeks ago

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម