backup og meta

កុំបារម្ភ! គីសដៃស្បូនប្រភេទនេះ ៩០% អាចបាត់ទៅវិញខ្លួនឯង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Aug 07, 2023

    កុំបារម្ភ! គីសដៃស្បូនប្រភេទនេះ ៩០% អាចបាត់ទៅវិញខ្លួនឯង

    គីស​ដៃ​ស្បូន​មាន​ច្រើន​ប្រភេទ មាន​ទាំង​កាច និង​ស្លូត មានគីសទឹក គីស​ឈាម​រដូវ គីស​បង្ក​ឡើង​ដោយ​ពង​មេជីវិត​តាម​រដ្ត​រដូវ ជាដើម។ ក្នុង​ចំណោម​គីស​ទាំង​នោះ គីស​បង្ក​ឡើង​ដោយ​ពង​មេជីវិត​តាម​វដ្តរដូវ ៩០% អាច​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង ឯ ១០% ទៀត មិន​វិវត្ត​ទៅ​ជា​កាច​នោះ​ទេ អាច​នៅ​ទំហំ​ដដែល ឬ​ធំៗ​ទៅ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោកស្រី​វេជ្ជបណ្ឌិត ទី សុវណ្ណរដ្ឋ ឯកទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី សញ្ញាបត្រ​ពី​បារាំង។

    លោកស្រី​វេជ្ជបណ្ឌិត​បាន​បន្ត​ថា ប្រដាប់​ភេទ​ស្ត្រី មានទ្វារមាស រន្ធទ្វារមាស មាត់ស្បូន តួស្បូន ដៃស្បូន​ឆ្វេងស្តាំ និង​កន្សោម​មេជីវិត (អូវែ)។ យើង​តែ​ងនិយាយ​ថា គីស​ដៃ​ស្បូន តែ​តាម​ពិត​ទៅ​គីស​ទាំង​នោះ​នៅ​នឹង​កន្សោម​មេ​ជីវិត​នោះ​ទេ។

    កន្សោម​មេ​ជីវិត​បង្កើត​ឡើង​ដោយ​កោសិកា​សំបក កោសិកា​ទ្រទ្រង់ កោសិកា​មេជីវិត ហើយ​គីស​អាច​កើត​ចេញ​ពី​កោសិកា​ទាំង​អស់​នោះ។ គីស​ដែល​កើត​ចេញ​ពី​កោសិកា​សំបក មាន​គីស​ប្រភេទ​ទឹក ខាប់​អន្ធិលៗ គីស​អាច​កើ​តពី​ពង​មេជីវិត​របស់​យើង ទៅ​តាម​ការ​លូតលាស់​ពង​មេជីវិត​នៅ​តាម​វដ្តរ​ដូវ។ ឯ​គីស​កើត​ចេញ​ពី​កោសិកា​ទ្រទ្រង់ គឺ​មាន​ទាំង​សក់ ឆ្អឹង ខ្លាញ់ និង​ស្បែក ដែល​គីស​ប្រភេទ​នេះ​មាន​ឈ្មោះ​ថា (Dermoid Cyst) ។

    ចំណែក​គីស​មួយ​ទៀត​ជា​គីស​ប្រភេទ​ឈាម​រដូវ ដែល​ជា​ធម្មតា​កោសិកា​ស្រទាប់​រដូវ​នៅ​ក្នុង​ស្បូន តែ​នៅ​ពេល​មួយ​កោសិកា​ស្រទាប់​រដូវ​រត់​មក​ទុំ​ជាប់​ជាមួយ​កន្សោម​មេជីវិត បង្កើត​ទៅ​ជា​ឈាម​រដូវ​នៅ​កន្លែង​ហ្នឹង​បង្ក​ទៅ​ជា​គីស។

    គីសទឹក

    បើ​តាម​មន្ទីរពេទ្យ កាល់ម៉ែត្រ ជំងឺ​ដុំ​គីស​ដៃ​ស្បូន (Ovarian Cysts) បង្ហាញ​រោគ​សញ្ញា​ប្រែប្រួល​ទៅ​តាម​ទំហំ​គីស​ដូចជា៖

    – ឈឺ​អាង​ត្រគាក​ស្ទុំៗ និង​អាច​រាល​ដាល​ទៅ​ក្រោយ

    – ឈឺ​អាង​ត្រគាក​មុន​ចាប់​ផ្ដើម​មក​រដូវ ឬ​ពេល​រួម​ដំណេក

    – ក្អួត​ចង្អោរ និង​មាន​អារម្មណ៍​ថា ពេញ​ណែន​ធ្ងន់​ក្នុង​ពោះ

    – នោម​ញឹក ឬ​ក៏​ពិបាក​នោម

    – អាច​មាន​ចុក​ពោះ​ខ្លាំង​ភ្លាមៗ ព្រម​ទាំង​ក្អួត និង​ក្ដៅ​ខ្លួន។

    អត្ថបទពាក់ព័ន្ធ៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Aug 07, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម