backup og meta

សម្រាលកូ​នដោយវះកាត់ ពេលណាទើបអាចរួមភេទវិញ​បាន?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Jan 27, 2023

    សម្រាលកូ​នដោយវះកាត់ ពេលណាទើបអាចរួមភេទវិញ​បាន?

    គ្នា​យើង​ធ្លាប់​ឆ្ងល់​អត់​ថា​ក្រោយ​សម្រាល​កូន​ដោយ​វះកាត់ ត្រូវការ​រយៈ​ពេល​ប៉ុន្មាន​ទើប​អាច​រួមភេទ​វិញ​បាន?​ ជាការ​ពិត​ ការ​រួម​ភេទ​ឡើង​វិញ​បាន​នៅ​ពេល​ណានោះ​ គឺ​​មិន​ដូច​គ្នា​ទេ​ពី​ស្រ្តី​ម្នាក់​ទៅ​ស្រ្តី​ម្នាក់​នោះ។

    មាន​គ្នា​យើង​ខ្លះ​ទំនង​ជា​គិត​ថា​ការ​សម្រាល​កូន​ដោយ​វះកាត់​ ប្រហែលជា​អាច​វិល​ទៅ​រក​ការ​រួមភេទ​បាន​លឿន​ជាង​ការ​សម្រាល​កូន​តាម​ធម្មជាតិ តែ​ការ​គិត​បែប​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ទេ។ បើ​អ៊ីចឹង​តើ​ក្រោយ​សម្រាល​កូន​ដោយ​វះកាត់​រយៈ​ពេល​ប៉ុន្មាន​ទើប​អាចវិល​ទៅ​រក​​រឿង​លើគ្រែ​វិញ​បាន?​

    អត្ថបទពាក់ព័ន្ធ៖

    ក្រោយសម្រាលកូន

    យើង​មិន​អាច​និយាយ​ជារួម​ថា​រយៈពេល​ប៉ុន្មាន​ក្រោយ​សម្រាល​ដោយ​វះកាត់​អាច​វិល​ទៅ​រក​ការ​រួម​ភេទ​វិញ​បាន​នោះ​​ទេ ប៉ុន្តែ​ស្រ្តី​សម្រាល​កូន​ដោយ​វះកាត់​ភាគច្រើ​ន​អាច​វិ​ល​ទៅ​រក​ការ​រួម​ភេទ​​​វិញ​បាន​ពី​៤ទៅ៦​សប្ដាហ៍​ក្រោយ​សម្រាល​។

    ទោះបីជា​យើង​អាច​មានឈាម​ធ្លាក់​តិច​តួច​ក្រោយ​សម្រាល​ដោយ​វះកាត់​មែន​ក៏​ដោយ តែ​មាត់​ស្បូន​របស់​យើង​ក៏​ត្រូវ​ការ​ពេល​ប្រហែល​ជា​៦​សប្តាហ៍​ដើម្បី​វិល​ទៅ​រកសភាព​ដើម​វិញ។ ស្រ្តី​មួយ​ចំនួន​អាច​ថា​វិល​ទៅ​រក​សកម្មភាព​ផ្លូវ​ភេទ​នេះវិញ​បាន​លឿន​ជាង​នេះ តែ​យ៉ាងណា​យើង​ត្រូវ​សួរនាំ​គ្រូ​ពេទ្យ​ពី​រឿង​នេះ និង​ត្រូវ​ច្បាស់​ខ្លួន​ឯង​ថា​យើង​អាច​ទៅ​រួច​ដែរ។​

    ការ​ជាសះស្បើយ​ក្រោយ​សម្រាល​ដោយ​វះកាត់

    ទោះ​បី​ជា​យើង​មិន​សម្រាល​កូន​ដោយ​ធម្មជាតិ​ពិតមែន ​ការ​សម្រាល​កូន​ដោយ​វះកាត់នេះ​នៅ​តែ​អាច​មាន​ឈាម​ធ្លាក់​តាម​ទ្វារមាស​យើង​ខ្លះ​ដែរ ដោយសារ​​ស្បូន​របស់​យើង​កន្ត្រាក់​ដើម្បី​វិល​ទៅ​​រក​សភាព​ធម្មតា​វិញ ហើយ​ការ​ធ្លាក់ឈាម​តិចៗនេះ​អាច​មាន​រយៈពេល​ដល់ទៅ​៦​សប្ដាហ៍។​​

    ជា​ធម្មតា​ក្រោយ​សម្រាល​ ស្បូន​របស់​ស្រីៗ​យើង​ត្រូវ​ការ​ពេល​ប្រហែលជា​៦​សប្ដាហ៍​ដើម្បីវិល​ទៅ​រក​សភាព​ដើម​វិញ ហើយ​និង​មាត់​ស្បូន​វិល​ទៅ​រកភាព​ជិត​ល្អ​ឡើង​វិញដែរ​។ មាត់​ស្បូន​​ត្រូវ​ការ​វិល​ទៅ​រក​ការ​បិទជិត​ល្អដូច​ដើម​វិញ ដើម្បី​ធ្វើ​ឲ្យ​ការ​រួម​ភេទ​ប្រព្រឹត្ត​ទៅ​បាន​ដោយ​សុវត្ថិភាព។

    រឿង​មួយ​ដែល​ស្រីៗ​យើង​គួរ​ដឹង​ដែរនោះគឺ មាន​ស្រ្តីមួយចំនួន​ជួប​បញ្ហា​ធ្លាក់ចុះនៃចំណង់​ផ្លូវ​ភេទក្រោយ​សម្រាល​កូន​ដោយ​វះកាត់។​ បើ​ស្រីៗ​យើង​មាន​ជួប​បញ្ហា​ខុសប្រក្រតីណាមួយ ដូច​ជា​ឈឺចាប់​ពេល​រួម​ភេទ ត្រូវ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Jan 27, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម