backup og meta

មូលហេតុនេះហើយ ស្រីៗគួរកត់ត្រាវដ្ដរដូវរបស់ខ្លួន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Nov 05, 2020

    មូលហេតុនេះហើយ ស្រីៗគួរកត់ត្រាវដ្ដរដូវរបស់ខ្លួន

    ស្រីៗ​គ្នា​យើង​ដឹង​ទេ​ថា​ការ​តាម​ដាន និង​កត់ត្រា​ពី​វដ្ដ​រដូវ​របស់​យើង​មាន​សារៈសំខាន់​បែប​ណា​ខ្លះ? គ្នា​យើង​ដឹង​ហើយ​ថា​រដ្ដ​រដូវ​របស់​ស្រីៗ​យើង​មិន​ដូច​គ្នា​ទេ ​អ្នក​ខ្លះ​មាន​វដ្ដ​រដូវ​វែង ខ្លះ​ខ្លី ខ្លះ​ទៀង​ទាត់ និង​ខ្លះ​មិន​ទៀង​ទាត់​ក៏​មាន​។

    . ហេតុអ្វី​ស្រីៗ​ត្រូវ​តាម​ដាន​វដ្ដ​រដូវ?

    សម្រាប់​ស្រីៗ​យើង​មាន​រដូវ​មក​ទៀង​ទាត់ ការ​តាម​ដាន​ កត់ត្រា​ពី​វដ្ដ​រដូវ​នឹង​ជួយ​គ្នា​យើង​ឲ្យ​បាន​ដឹង​ពី​ថ្ងៃ​ធ្លាក់​មេជីវិត​ញី ពេល​ណា​ដែល​យើង​អាច​នឹង​មានឱកាស​ខ្ពស់​ក្នុង​ការ​បង្ក​កំណើត និង​អាច​រំពឹង​ទុក​ថា​ពេល​ណា​នឹង​មាន​រដូវ​មក​ម្ដង​ទៀត​។

    សម្រាប់​ស្រីៗ​យើង​មាន​រដូវ​មិន​ទៀង​ទាត់​វិញ​ ការ​តាម​ដាន​នេះ​នឹង​ជួយ​យើង​ងាយ​ស្រួល​ប្រាប់​បញ្ហា​ដែល​យើង​ជួបប្រទះ​​ទៅ​គ្រូពេទ្យ ដើម្បី​ទទួល​បាន​ការ​ប្រឹក្សា និង​ព្យាបាល​ត្រឹម​ត្រូវ។

    ក្រៅ​ពី​នេះ ការ​តាម​ដាន​វដ្ដ​រដូវ​ក៏​មាន​ប្រយោជន៍​សម្រាប់​អ្នក​ជួប​បញ្ហា​ឈឺចាប់​ខ្លាំង​ពេល​មក​រដូវ នាំ​ឲ្យ​ខាត​ការងារ ឬ​រៀន​សូត្រ​ផង​ដែរ។ ការ​តាម​ដាន​​ពី​រោគសញ្ញា​ពេល​មក​រដូវ​នឹង​ជួយ​យើង និងគ្រូ​ពេទ្យ​ងាយ​​ស្រួល​រក​វិធី​ព្យា​បាល​ដែល​ត្រឹម​ត្រូវ​សម្រាប់​យើង​។ ការ​ឈឺ​ចាប់​ពេល​មក​រដូវ ឬធ្លាក់​ឈាម នាំ​ឲ្យ​យើង​ខកខាន​ការ​ប្រ​កប​ការងារ​មិន​មែន​ជា​រឿង​ប្រក្រ​តីទេ​ គឺ​ត្រូវ​ទទួល​ការ​ព្យាបាល​។

    មករដូវ

    . តើត្រូវ​តាម​ដាន​វដ្ដ​រដូវ​បែប​ណា?

    ដើម្បី​តាម​ដាន​វដ្ដ​រដូវ​ យើង​ត្រូវ​កត់​ចំណាំ​លើ​ប្រក្រតិទិន​​ថ្ងៃ​ដែល​យើង​មក​រដូវ​ដំបូង ហើយ​ការ​ធ្វើ​បែប​នេះ​ច្រើន​ខែ យើង​នឹង​អាច​មើល​ដឹង​ថា​រដូវ​យើង​ទៀង​ទាត់​ឬអត់ ឬ​វដ្ដ​រដូវ​យើង​ប្រែ​ប្រួល​បែប​ណា​ខ្លះ​។​

    យើង​ក៏​អាច​ចង់​តាម​ដាន​លើ៖

  • អាការៈ​មុន​មក​រដូវ៖ ចង់​ដឹង​ថា​យើង​មាន​ឈឺ​រមួល​ក្នុង​ពោះ ឈឺក្បាល ប្រែ​ប្រួល​អារម្មណ៍ ហើម​ពោះ ឬ​តឹង​សុដន់​ដែរ​ឬ​អត់។
  • ពេល​ធ្លាក់ឈាម​រដូវ៖ តើ​ឈាម​រដូវ​មក​លឿន​​ឬ​មក​យឺត​ជាង​ការ​រំពឹង​ទុក​។
  • ឈាមរដូវ​​ធ្លាក់​ច្រើន​ប៉ុន្មាន​ថ្ងៃ៖ តើ​ឈាម​រដូវ​ធ្លាក់​មក​តិច ឬ​ច្រើន​ជាង​ធម្មតា?​ ហើយ​យើង​ប្រើ​សំឡី​អនាម័យ​អស់​ប៉ុន្មាន​បន្ទះ?
  • រោគ​សញ្ញា​ពេល​មក​រដូវ៖ មានការ​ឈឺចាប់​ឬ​អត់? រំខាន​ដល់​ការ​ងារ​ប្រចាំ​ថ្ងៃ​ឬ​យ៉ាង​ណា?
  • រយៈពេល​មក​រដូវ៖ តើ​រយៈពេល​មក​រដូវ​ខ្លី​ជាង ឬ​វែង​ជាង​ខែ​កន្លង​ទៅ​?​
  • ដូច​ដែល​បាន​លើក​ឡើង​អ៊ីចឹង បើ​យើង​បាន​កត់ត្រា​បែប​នេះ យើង​នឹង​អាច​ដឹង​ពី​ដំណើរ​នៃ​វដ្ដ​រដូវ​របស់​យើង​បាន​ច្បាស់ និង​ដឹង​ពី​បញ្ហា​ផ្សេងៗ​ដែល​អាច​កើត​មាន ហើយ​អាច​ងាយ​ស្រួល​ប្រាប់​ដល់​គ្រូពេទ្យ​ផង​ដែរ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Nov 05, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម