backup og meta

ពិតទេ ផឹកស្រាពេលមករដូវ ជួយឲ្យឈាមអាក្រក់ធ្លាក់មកអស់?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Nov 10, 2020

    ពិតទេ ផឹកស្រាពេលមករដូវ ជួយឲ្យឈាមអាក្រក់ធ្លាក់មកអស់?

    មាន​ការ​ជឿ និង​អនុវត្តតៗ​គ្នា​មក​ថា ការ​ផឹកស្រា​ពេល​កំពុង​មក​រដូវ​ ល្អ​ចំពោះ​សុខភាព​ស្ត្រី ជួយ​ឲ្យ​ឈាម​រដូវ​មិន​ល្អ​ធ្លាក់​មក​អស់។ តើ​ជំនឿ​បែប​នេះ​ត្រឹម​ត្រូវ​មែន​ឬ​យ៉ាង​ណា?

    តាម​ការ​ពន្យល់​របស់​ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរ​ពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត គ្រឿង​ស្រវឹង​បើ​ផឹក​ក្នុង​បរិមាណ​តិចតួច យូរៗ​ម្តង​នោះ មាន​ប្រយោជន៍​ចំពោះ​សុខភាព​យើង។ តែ​ទោះ​យ៉ាង​ណា​អំឡុង​ពេល​មក​រដូវ​ សុខភាព​ស្ត្រី​ចុះ​ខ្សោយ ដោយសារ​បាត់​ឈាម ធ្វើ​ឲ្យ​អស់​កម្លាំង ឈឺក្បាល ស្ត្រី​ខ្លះ​ឈឺ​ចុក​ខ្លាំង​ស្ទើរ​ទ្រាំ​មិន​បាន បើ​យើង​ផឹក​ជាតិ​អាល់កុលចូល​ក្នុង​ខ្លួន​បន្ថែម​ទៀត ធ្វើ​ឲ្យ​ស្ថានភាព​កាន់​តែ​អាក្រក់​ឡើង។

    “ខ្ញុំ​ធ្លាប់​ឮ​ការ​លើក​ឡើង​ថា ស្រីៗ​ញ៉ាំ​ស្រា​ពេល​មក​រដូវ​ល្អ ជួយ​អ៊ី​ចេះ​ជួយ​អ៊ីចុះ តែ​តាម​ពិត​​ជំនឿ​បែប​នេះ​មិន​ត្រឹម​ត្រូវ​ឡើយ អត់​មាន​ជួយ​សុខភាព​អី​ទេ គ្នា​កំពុង​ខ្សោយ​ផង ដាក់​គ្រឿង​ស្រវឹង​ទៅ​កាន់​ធ្ងន់ធ្ងរ​ហើយ”។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត រៀប​រាប់។

    ក្រៅ​ពី​មាន​ការ​លើក​ឡើង​បញ្ហា​ខាង​លើ ​លោក​វេជ្ជបណ្ឌិត​ថា ក៏​មាន​ការ​និយាយ​ពី​ការ​តម​អាហារ​ពេល​មក​រដូវ​ដែរ ដោយ​ស្រីៗ​មួយ​ចំនួន​តែង​តែ​តម​នេះ តម​នោះ មិន​ហ៊ាន​ញ៉ាំ​នោះ​ទេ ខ្លាច​បង្អាក់​ឈាម​រដូវ។ ការ​ធ្វើ​បែប​នេះ​ក៏​ខុស​ដែរ អំឡុង​ពេល​មក​រដូវ ស្ត្រី​បាត់បង់​ឈាម ​ត្រូវ​បំប៉ន​អាហារ​ឲ្យ​ច្រើន​ជាង​ធម្មតា ពិសេស​ពពួក​សម្បូរ​ជាតិ​ដែក ហើយ​អាច​ញ៉ាំ​ចំណី​អាហារ​បាន​គ្រប់​មុខ​ធម្មតា ញ៉ាំ​ទឹក​ឲ្យ​ច្រើន និង​ត្រូវ​ធ្វើ​អនាម័យ​ឲ្យ​បាន​ដិត​ដល់ ផ្លាស់ប្តូរ​សម្លី​អនាម័យ​ឲ្យ​បាន​ញឹក​ញាប់ ដើម្បី​បញ្ចៀស​ការ​ឆ្លង​រោគ។

    មករដូវ

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Nov 10, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម