backup og meta

សំណួរ-ចម្លើយ អារម្មណ៍​ផ្លូវភេទស្រ្តី ដៃគូ​គួរ​ស្វែង​យល់

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Dec 09, 2020

    សំណួរ-ចម្លើយ អារម្មណ៍​ផ្លូវភេទស្រ្តី ដៃគូ​គួរ​ស្វែង​យល់

    អារម្មណ៍​​ស្រើបស្រាល​ គឺ​ជា​​ការ​រំញោច​នៃ​ភាព​ត្រេក​ត្រអាល​​អំពី​​រឿង​លើ​គ្រែ​​​ ឬ​ក៏​បញ្ជាក់​ថា​ មនុស្ស​ស្រី​យើង​​បាន​ត្រៀម​ខ្លួន​រួច​រាល់​​នៅ​ក្នុង​ប្រតិបត្តិការ​បន្តបន្ទាប់​។ ម្យ៉ាង​វិញ​​ទៀត​ វា​ក៏​ជា​​បម្រែបម្រួល​​​ផ្នែក​ចិត្ត​សាស្ត្រ​នៃ​មនុស្ស​ស្រី​​ផង​ដែរ​។

    ១.តើ​អារម្មណ៍​​ស្រើបស្រាល​ និង​ចំណង់​មាន​ភាព​ខុស​គ្នា​ដែរ​ឬ​ទេ?

    បើ​យើង​និយាយ​ពី​ចំណង់​ផ្លូវ​ភេទ​ នោះ​គឺ​សំដៅ​ដល់​អារម្មណ៍​ដែល​ទោរទន់​ទៅ​រក​រឿង​រួម​ភេទ​។​ រីឯ​អារម្មណ៍​ស្រើបស្រាល​វិញ​ គឺ​សំដៅ​លើ​ការ​ផ្លាស់​ប្តូរ​ផ្នែក​ចិត្តសាស្ត្រ​នៅ​ក្នុង​ខ្លួន​ ដែល​កើត​ឡើង​នៅ​ពេល​ដែល​យើង​មាន​ភាព​រំភើប​ញាប់​ញ័រ​​ទាក់​ទង​នឹង​រឿង​​​ផ្លូវ​ភេទ​។

    យោង​តាម​គ្លីនីក Cleveland ​បាន​ឲ្យ​ដឹង​ថា​ ​ការ​ធ្លាក់​ចុះ​នៃ​​ចំណង់​ផ្លូវ​ភេទ​ គឺ​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ខ្វះ​ចំណង់​​ ឬ​ចំណាប់​អារម្មណ៍​រឿង​ផ្លូវ​ភេទ​។ ជាមួយ​គ្នា​នេះ​ដែរ​ ការ​ធ្លាក់​ចុះ​នៃ​អារម្មណ៍​ស្រើបស្រាល​ គឺ​ពាក់ព័ន្ធ​នឹង​ការ​ចង់​រួម​ភេទ​ ប៉ុន្តែ​មិន​អាច​​ដាស់​អារម្មណ៍​បាន​ល្អ​។​

    នៅ​ពេល​​ដែល​មាន​សញ្ញា​បង្ហាញ នៃ​អារម្មណ៍​ស្រើបស្រាល​ ក៏​មិន​មាន​ន័យ​ថា​ ស្រីៗ​ចង់​រួម​ភេទ​នោះ​ដែរ​​​​។

    ២.តើ​រាងកាយ​របស់​​ស្រីៗ ​ឆ្លើយ​តប​ទៅ​នឹង​អារម្មណ៍​ស្រើបស្រាល​យ៉ាង​ម៉េច​ខ្លះ​?

    នៅ​ពេល​ដែល​ស្រីៗ​ចាប់​ផ្ដើម​មាន​អារម្មណ៍​ស្រើបស្រាល​កើត​ឡើង​ រាងកាយ​ក៏​ចាប់​ផ្ដើម​បញ្ចេញ​នូវ​​សញ្ញា​ដូច​ខាងក្រោម៖

    • ជីពចរ​ និង​ចង្វាក់​បេះដូង​លោត​ញាប់​ ហើយ​សម្ពាធ​ឈាម​ឡើង​ខ្ពស់
    • សរសៃ​ឈាម​​ចាប់​ផ្ដើម​រីក​ប៉ោង​
    • ប្រដាប់​ភេទ​​អាច​មាន​​សភាព​សើម​ ដើម្បី​ជួយ​ឲ្យ​មាន​ទឹក​រម្អិល​ និង​រីក​មាឌ​
    • សុដន់​ចាប់​ផ្ដើម​ពេញ​ និង​ចុង​សុដន់​ឡើង​រឹង​

    ​៣.ទាក់ទង​ទៅ​នឹង​ផ្លូវ​ចិត្ត​វិញ​ តើ​​ស្រី​ៗ​ឆ្លើយ​តប​ទៅ​នឹង​អារម្មណ៍​ស្រើបស្រាល​យ៉ាង​ម៉េច​ខ្លះ​?

    នៅ​ពេល​ជួប​ស្ថាន​ភាព​អារម្មណ៍​ស្រើប​ស្រាល មនុស្ស​ស្រី​ភាគ​ច្រើន​ពិបាក​ក្នុង​ការ​ផ្ដោត​អារម្មណ៍​​ចំពោះ​រឿង​អ្វី​ផ្សេង​ទៀត​ បើ​ទោះបី​ជា​គ្មាន​ការ​រួម​ភេទ​ក៏​ដោយ​​ ព្រោះ​ថា​កត្តា​រំញោច​ផ្លូវ​ភេទ​ធ្វើ​ឲ្យ​ខួរក្បាល​មាន​ការ​ផ្លាស់​ប្ដូរ​​​ការ​គិត​ជាក់លាក់ ដោយ​​​ផ្ដោត​តែ​​​ទៅ​លើ​ការ​រួមភេទ​ប៉ុណ្ណោះ​។​

    ស្រើបស្រាល

    ៤.តើ​មាន​ភាព​ខុស​ប្លែក​គ្នា​រវាង​ការ​ស្រើបស្រាល​របស់​មនុស្ស​ស្រី​ និង​មនុស្ស​ប្រុស​ដែរ​​អត់?

    នៅ​ពេល​មាន​​អារម្មណ៍​​ស្រើបស្រាល​កើត​ឡើង​ ឈាម​នឹង​រត់​ទៅ​កាន់​ប្រដាប់​ភេទ​ ដែល​​ធ្វើ​ឲ្យ​មាន​ការ​រីក​ប៉ោង​នៃ​សរសៃ​ឈាម​។ លំហូរ​ឈាម​បែប​នេះ​ ក៏​ធ្វើ​ឲ្យ​ថ្ពាល់​ និង​ដើម​ទ្រូង​ឡើង​ពណ៌​ក្រហម​ផង​ដែរ​។ ​​តាមពិត​ទៅ​ ​ប្រាជ្ញា​ខួរ​ក្បាល​នៃ​​បុរស​ និង​នារី​មិន​សូវ​ខុស​គ្នា​ប៉ុន្មាន​ទេ​ នៅ​ពេល​ដែល​កំពុង​ប្រតិបត្តិការ​រឿង​លើ​គ្រែ​។

    ៥.តើ​អ្វី​ទៅ​​ជា​ការ​ធ្លាក់​ចុះ​នៃ​អារម្មណ៍​ និង​ភាព​ស្រើបស្រាល​ខាង​​ផ្លូវ​ភេទ​របស់​ស្រីៗ?

    ​​​​​​​ប្រសិន​បើ​​ស្រី​ៗ​គ្នា​យើង​ មិន​មាន​អារម្មណ៍​ស្រើបស្រាល​ខាង​ផ្លូវ​ភេទ​ នៅ​ពេល​​ចង់​រួម​ភេទ​ទេ​នោះ​ វា​អាច​បណ្ដាល​មកពី​ការ​ធ្លាក់​ចុះ​នៃ​ភាព​ស្រើបស្រាល​ ឬ​អារម្មណ៍​​ផ្លូវ​ភេទ​​ ​ហើយ​ខាងក្រោម​នេះ​ គឺ​ជា​សញ្ញា​បង្ហាញ​ថាស្រីៗ​យើង​កំពុង​តែ​ប្រឈម​នឹង​ការ​ធ្លាក់​ចុះ​នៃ​ភាព​ស្រើបស្រាល​ ឬ​អារម្មណ៍​​ផ្លូវ​ភេទ​​៖

    • មិន​សូវ​ចាប់​អារម្មណ៍​រឿង​លើ​គ្រែ​ និង​ការ​សម្រេច​កាម​ដោយ​ប្រើ​ដៃ​
    • មិន​សូវ​ចាប់​អារម្មណ៍​លើ​ការស្រមើស្រមៃ​ខាង​ផ្លូវ​ភេទ​
    • ពិបាក​មាន​ភាព​រីករាយ​ចំពោះ​រឿង​លើ​គ្រែ​​​​​

    ៦.មូលហេតុ​នៃ​ការ​ធ្លាក់​ចុះ​នៃ​ភាព​ស្រើបស្រាល​ ឬ​អារម្មណ៍​​ផ្លូវ​ភេទ

    ជា​ការ​​​​ពិត​ណាស់​ ការ​ធ្លាក់​ចុះ​នៃ​ភាព​ស្រើបស្រាល​នេះ​គឺ​បណ្ដាល​មក​ពី​កត្តា​ជា​ច្រើន​ ដូចជា​​បញ្ហា​ផ្លូវ​ចិត្ត​ ការ​ផ្លាស់ប្ដូរ​អ័រម៉ូន​ ​ពេល​អស់​រដូវ ពពោះ​ រលូតកូន​ ឬ​សម្រាលកូន​​ ក៏​ដូចជា​បញ្ហា​សុខភាព​ជាដើម។​ ​ស្រី​ៗ​យើង​​ដែល​ជួប​ប្រទះ​បញ្ហា​នេះ​ ​​អាច​​​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​​​​ដើម្បី​ស្វែង​រក​ដំណោះស្រាយ​ឲ្យ​ទាន់​ពេល​វេលា​ ​កុំ​ឲ្យ​មាន​បញ្ហា​ប៉ះពាល់​ដល់​ចំណង​ស្នេហា​របស់​ខ្លួន​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Dec 09, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម