ក្នុងវ័យនេះ ជំងឺស្ត្រេសងាយនឹងកើតមានគ្រប់ពេល ហើយវាកើតឡើងដោយសារតែការមិនមានតុល្យភាពអ័រម៉ូនក្នុងរាងកាយ។ លើសពីនេះទៅទៀត ស្ត្រេសអាចបណ្តាលឱ្យខ្វះលំនឹងអ័រម៉ូនសំខាន់ៗ (អេស្ត្រូសែន តេស្តូស្តឺរ៉ូន និងប្រូសែសស្តូរ៉ុន ) ។ នេះជាការធ្វើឱ្យអារម្មណ៍វិលវល់ចុះឡើងៗដដែលៗ។ ដូចនេះជាការចាំបាច់ណាស់ដែលយើងត្រូវគ្រប់គ្រង និងកាត់បន្ថយស្រ្តេសឱ្យបាន។
អ័រម៉ូនផ្សេងទៀតដែលធ្វើឱ្យលែងមានអារម្មណ៍នឹងនគឺក័រទីសុល (Cortisol) ជាអ័រម៉ូនស្ត្រេស។ វាបណ្តាលឱ្យយើងគេងមិនសូវលក់។ ដូចនេះយើងគួរតែរៀនធ្វើយ៉ាងម៉េចឱ្យគេងក្នុងបរិយាកាសមួយដែលល្អ និងបង្កើនគុណភាពនៃការគេង។ វាក៏អាចនាំមកនូវការបង្កើនកម្រិតនៃអ័រម៉ូនក័រទីសុលដែលនឹងបង្ករឱ្យមានបញ្ហាជាច្រើនដែលនាំឱ្យគេងមិនលក់ផងដែរ។
វេជ្ជបណ្ឌិត Christiane Northrup បាននិយាយថា វិធីផ្សេងដែលការពារខួរក្បាលស្រីៗពីរោគសញ្ញានៃការអស់រដូវនេះគឺបំប៉នខ្លួនយើងជាមួយនឹងសារធាតុចិញ្ចឹមពីអាហារប្រចាំថ្ងៃ និងជៀសវាងការផឹកគ្រឿងស្រវឹង និងជក់បារី។ ប្រើប្រាស់ថ្នាំបំប៉ន ក៏ជាជម្រើសដែលល្អមួយដែរ តែត្រូវពិភាក្សាជាមួយគ្រូពេទ្យមុននឹងប្រើប្រាស់។