backup og meta

តិចនិកថែទាំក្រចក ប៉ាម៉ាក់ទាំងឡាយគួរបង្រៀន​កូន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Jun 04, 2021

    តិចនិកថែទាំក្រចក ប៉ាម៉ាក់ទាំងឡាយគួរបង្រៀន​កូន

    វា​ជា​រឿង​សំខាន់​មួយ​ដែល​ប៉ា​ម៉ាក់​គួរ​បង្រៀន​កូន​ឲ្យ​យល់​ដឹង​ពី​របៀប​ថែទាំ​ក្រចក ព្រោះ​ថា​ការ​ចេះ​ថែទាំ​ក្រចក​អាច​ជួយ​ឲ្យ​កូន​យើង​មានទម្លាប់​ថែ​ទាំ​​ក្រចក​ប្រកប​ដោយ​សុខភាព​ល្អ​ និង​មិន​ឆ្លង​រោគ​។ ជា​ការ​ណែ​ប៉ា​ម៉ាក់​មិន​ត្រូវ​បណ្ដោយ​ឲ្យ​កូន​កាត់​ក្រចក​ខ្លួន​ឯង​នៅ​មុន​ពួកគេ​មាន​អាយុ​៩ ឬ​១០​ឆ្នាំ​នោះ​ទេ។

    ១. វិធី​ថែ​ទាំ​ក្រចក​ដៃ

    ក្រ​ចក​ដៃ​ខ្លី ងាយ​ស្រួល​សម្អាត និង​មិន​ងាយ​បាក់​។ អ្នក​​ឯកទេស​ខាង​សុខ​ភាព​ស្បែក​លើក​ឡើង​ថា​ពេល​កូន​ចេះ​កាត់​ក្រចក​ខ្លួន​ឯង​ប៉ា​ម៉ាក់​គួរ​បង្រៀន​កូន​ពី​ចំណុច​មួយ​ចំនួន​នេះ​៖

    • កាត់​ក្រចក​បន្ទាប់​ពី​ងូត​ទឹក​រួច ព្រោះ​ថា​ក្រោយ​ងូត​ទឹក​ក្រចក​មាន​សភាព​ទន់ ងាយ​ស្រួល​កាត់​
    • សម្ងួត​ដៃ​ឲ្យ​បាន​ស្អាត​ជា​និច្ច បើ​សិន​ជា​ក្រ​ចក​សើម​រយៈពេល​យូរ​អា​ច​ធ្វើ​ឲ្យ​ឆ្លង​រោគ​បាន​
    • លាប​ឡេ​នៅ​បរិវេណ​ក្រចក​ដៃ ព្រោះ​ថា​ក្រចក​ក៏​ត្រូវ​ការ​សំណើម​ដូច​គ្នា។ ពេល​វេលា​ល្អ​សម្រាប់​លាប​ឡេ​ដល់​ក្រ​ចក​គឺ ក្រោយ​លាង​ដៃ​រួច ឬ​ក្រោយ​ងូត​ទឹក​រួច​។
    • កម្រិត​ការ​ប្រើ​ប្រាស់​ទឹក​លាង​ក្រចក​ឲ្យ​នៅ​ត្រឹម​ពីរ​ដង​ក្នុង​មួយ​ខែ។ ទឹក​លាង​ក្រចក​ អាច​ធ្វើ​ឲ្យ​ក្រចក​ស្ងួត​​ខ្លាំង​បាន។ ចូរ​ជ្រើស​រើស​ទឹក​សម្អាត​ថ្នាំ​ក្រចក​ដែល​មិន​មាន​ជាតិ​អាសេតូន​(acetone)។
    • ញ៉ាំ​អាហារ​មាន​សម្បូរ​ប្រូតេអ៊ីន និង​វីតាមីន​B7។ ត្រី សាច់ ទឹក​ដោះ​គោ គ្រាប់​ផ្លែ​ឈើ និង​ស៊ុត សទ្ធ​តែ​សម្បូរ​ទៅ​ដោយ​ប្រូតេអ៊ីន និង​វីតាមីន​B7។ អាហារ​ទាំង​នេះ​ជួយ​ឲ្យ​ក្រ​ចក​មាន​សុខ​ភាព​ល្អ​ និង​រឹង​មាំ​

    ថែទាំក្រចកកូន

    ​២. វិធី​ថែទាំ​ក្រចក​ជើង

    ថ្វី​បើ​ក្រ​ចក​ជើង​មិន​សូវ​អ្នក​ណា​មើល​ឃើញ​ក៏​ពិត​មែន តែ​ប៉ា​ម៉ាក់​ក៏​គួរ​បង្រៀន​កូន​ឲ្យ​ចេះ​ថែទាំ​ដូច​គ្នា​។ ក្រៅ​តែ​ពី​ត្រូវ​កាត់​​ដូច​ក្រ​ចក​ដៃ​ដែរ ​ខាង​ក្រោម​នេះ​ជា​តិចនិក​មួយ​ចំនួន​ទៀត​ជួយ​ឲ្យ​ក្រចកជើង​មាន​សុខ​ភាព​ល្អ​៖

    • ពេល​ទិញ​ស្បែក​ជើង​ឲ្យ​កូន​ប៉ាម៉ាក់​ត្រូវ​ប្រាកដ​ថា​ស្បែក​ជើង​ត្រូវ​មាន​ចន្លោះ​ខ្លះ​នៅ​ខាង​ចុង​ជើង​ ដើម្បី​កុំ​ឲ្យ​ចុង​ជើង​បុក​ជាប់​នឹង​ស្បែក​ជើង​ពេក អាច​នាំឲ្យ​ឈឺ​ក្រចក​។
    • ផ្លាស់​ប្តូរ​ស្រោម​ជើង​ឲ្យ​កូន ឬ​ប្រាប់​កូន​ឲ្យ​ប្ដូរ​ស្រោម​ជើង​រាល់​ថ្ងៃ ព្រោះ​ថា​ស្រោម​ជើង​កខ្វក់​អាច​ធ្វើ​ឲ្យ​មាន​រោគ​ឆ្លង​ដែរ​។

    ​៣.​ពិនិត្យ​ក្រចក​

    ក្រចក​ក្មេង​ភាគ​ច្រើន​មាន​សុខ​ភាព​ល្អ​ស្រាប់​ហើយ តែ​ថា​ការណ៍​ដែល​ប៉ា​ម៉ាក់​​បង្រៀន​កូន​ឲ្យ​ចេះ​​ពិនិត្យ​​តាម​ដាន​សុខភាព​ក្រចក​ ជា​រឿង​សំខាន់​មួយ​ក្នុង​ការ​បង្កើត​ទម្លាប់​ល្អ​ដល់​កូន​ក្នុង​ការ​ថែ​ទាំ​ក្រចក​ពេល​ធំឡើង​។ អ្នក​ជំនាញ​ខាង​សុខភាព​ស្បែក​លើក​ឡើង​ថា​ការ​ពិនិត្យ​ក្រ​ចក​ជា​ប្រចាំ​អាច​ឲ្យ​យើង​ដឹង​ពី​សញ្ញា​សុខ​ភាព​មួយ​ចំនួន​ដែល​កើត​មាន​លើ​ក្រចក​។ បើ​ឃើញ​មាន​អ្វី​ប្រែ​ប្រួល​លើ​ក្រចក អាច​នាំ​ឲ្យ​ក្រចក​ខូច យើង​អាច​នាំ​កូន​ទៅ​ជួប​ពេទ្យ​ទាន់​ពេល​វេលា​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Jun 04, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម