backup og meta

កើត​មុន តិច​រពឹសដៃកេះ​ញេច ប្រយ័ត្ន​មុខ​កែ​លែង​ឡើង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Apr 18, 2023

    កើត​មុន តិច​រពឹសដៃកេះ​ញេច ប្រយ័ត្ន​មុខ​កែ​លែង​ឡើង

    តាម​ទម្លាប់ ឲ្យ​តែ​កើត​មុន គ្នា​យើង​នៅ​មិន​សុខ​ទេ ម្នាក់ៗ​រពឹស​ដៃ​ស្ទាប​អង្អែល កេះ ញេច បន្ទាប់​មក​យក​ម្សៅ ឬ​ថ្នាំ​មក​បន្តក់​ពី​លើ​ស្នាម​មុន​នោះ ដែល​វិធី​នេះ​ជា​ការ​ព្យាបាល​មុន​ដោយ​ខ្លួន​ឯង។

    អ្នក​ឯកទេស​ជំងឺ​ស្បែក នៃ​មន្ទីរពេទ្យ​ព្រះកុសមៈ លោក​វេជ្ជបណ្ឌិត ហេង យូសេង ពន្យល់​ថា មុន​ជា​ជំងឺ​សើ​ស្បែក​ដែល​បង្ក​ឡើង​ដោយ​អ័រម៉ូនប្រមាណជា ៨០% ក្រៅ​ពី​នោះ​មាន​ការ​ប្រើគ្រឿង​សម្អាង ការ​រស់នៅ ចំណី​អាហារ​ជា​ដើម។

    លោកវេជ្ជបណ្ឌិត ហេង យូសេង

    មុន​ច្រើន​កើត​លើ​មនុស្ស​ពេញ​វ័យ​ទាំង​ស្រី​ទាំង​ប្រុស។ កាលណា​យើង​កើត​មុន ត្រូវ​ប្រញាប់​ទៅ​រក​គ្រូពេទ្យ​ព្យាបាលមុន មិន​ត្រូវកេះ ឬ​ញេច​ដោយ​ក្រចក​នោះ​ទេ។ “បើ​កើត​មុនតិចៗ ត្រូវ​ប្រញាប់​រត់​ទៅ​រក​ពេទ្យ​ព្យាបាល កុំ​កេះ​ញេច​ដោយ​ក្រចក នាំ​ឲ្យ​ក្លាយ បង្ក​ទៅ​ជា​មាន​ស្នាម​មុខ ឬ​មេរោគ​ឆ្លង​តាម​ក្រចក​ទៅ​មុខ​យើង​ក៏​មានដែរ”។

    គ្រូ​ពេទ្យ​សើ​ស្បែក​បាន​បែង​ចែក​មុន​ជា ២​ប្រភេទ គឺ​មុន​មិន​រលាក ដែល​មុន​ប្រភេទ​នេះ​មាន​គ្រាប់​តូចៗ ដូច​គ្រាប់អង្ករ និង​មុន​រលាក ដែល​បង្ក​ឲ្យ​មាន​មុន​ក្រហម និងខ្ទុះ។

    មុនប្រភេទ​ណា​ក៏​ដោយ ​មិន​អាច​ព្យាបាល​ដោយ​ខ្លួន​ឯង​បាន​ទេ ឯ​ការ​ទិញ​ម្សៅ​លក់​តាម​ផ្សារ ឬ​អន​ឡាញ​មក​លាប​បំបាត់​មុននោះ ​លោក​វេជ្ជបណ្ឌិត ហេង យូសេង បញ្ជាក់​ថា មាន​ប្រសិទ្ធភាព​តែ​ដំបូង​ទេ លាប​​លើក​ក្រោយៗ​លែង​ត្រូវ​ហើយ។ ដូច្នេះការ​ព្យាបាល​មុន​បាន​ទាន់​ពេល​ជាមួយ​គ្រូពេទ្យ​ជំនាញ ចំណេញ​ពេល មុខ​យើង​ក៏​ស្រស់​ស្អាត​គ្មាន​ស្នាម

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Apr 18, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម