backup og meta

​រូបមន្ត​ធម្មជាតិ​​ទាំង ​៥​ ធ្វើ​ឲ្យ​ក្លៀក​ស​យ៉ាង​មាន​ប្រសិទ្ធភាព

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jan 13, 2021

    ​រូបមន្ត​ធម្មជាតិ​​ទាំង ​៥​ ធ្វើ​ឲ្យ​ក្លៀក​ស​យ៉ាង​មាន​ប្រសិទ្ធភាព

    ស្រី​ៗ​យើង​មួយ​ចំនួន​ ​បាន​បាត់បង់​​ទំនុក​ចិត្ត​ក្នុង​ការ​ពាក់​អាវ​វាល​ក្លៀក​ដៃ​តូច​ៗ​ ដោយ​ងាក​មក​ពាក់អាវ​ជិតៗ​វិញ​ដើម្បី​បិទបាំង​ក្លៀក​​​ខ្មៅ​ និង​គគ្រើម​របស់​ខ្លួន​ ដែល​មើល​ទៅ​មិន​គួរ​ឲ្យ​ទាក់ទាញ​​។​ ប៉ុន្តែ​​ តើ​​យើង​ចង់​​បិទបាំង​បែប​នេះ​ដល់​ពេល​ណា​ទៀត? ពិត​ណាស់​​យើង​​អាច​ធ្វើ​ឲ្យ​ក្លៀក​របស់​យើង​​ប្រែ​ទៅ​ជា​ស​វិញ​បាន​ ដោយ​ការ​ប្រើប្រាស់​រូបមន្ត​ធម្មជាតិ​​ងាយ​ៗ​ និង​មិន​ចាំបាច់​ចំណាយ​ថវិកា​ច្រើន​​ផង​ដែរ​។​ យ៉ាង​ណា​មិញ​ យើង​គួរ​តែ​​​កាត់​បន្ថយ​ការ​ប្រើប្រាស់​ក្រែម​ជម្រុះ​រោម​ និង​​ប្រដាប់​លុញ​ក្លៀក​នៅ​ពេល​ដែល​យើង​អនុវត្ត​រូបមន្ត​ខាង​ក្រោម​នេះ។

    . ត្រសក់

    ​​​​ត្រសក់​​​មិន​ត្រឹម​តែ​មាន​សារធាតុ​ធ្វើ​ឲ្យ​ត្រជាក់​ ក៏​ដូចជា​កាត់​បន្ថយ​កម្ដៅ​រាងកាយ​ប៉ុណ្ណោះ​ទេ​ វា​ក៏​ជា​ភ្នាក់ងារ​កម្ចាត់​ស្បែក​ខ្មៅ​ផង​ដែរ។​ ចូរ​ឈូស​ ឬ​កិន​ត្រសក់​ឲ្យ​ម៉ត់​ រួច​ត្រង​យក​ទឹក​របស់​វា​​។​ បន្ទាប់​មក​ យក​សំឡី​ជ្រលក់​នៅ​ក្នុង​ទឹក​ត្រសក់​ រួច​យក​​មក​ជូត​នៅ​បរិវេណ​ក្លៀក​ដែល​ខ្មៅ​ជា​រៀង​រាល់​ថ្ងៃ​។​ រូប​មន្ត​ដ៏​ងាយ​ស្រួល​មួយ​​នេះ​ ​អាច​ជួយ​ធ្វើ​ឲ្យ​ក្លៀក​របស់​យើង​ប្រែ​ជា​​ស​យ៉ាង​ឆាប់​រហ័ស​ ព្រម​ទាំង​បំបាត់​ក្លិន​ក្លៀក​ថែម​ទៀត​ផង​។

    . ដំឡូង​បារាំង

    ​​​ជាមួយ​គ្នា​នេះ​ដែរ​ ដំឡូង​​បារាំង​មាន​ជាតិ​អាស៊ីដ​ និង​ជា​ភ្នាក់ងារ​​ជួយ​ឲ្យ​ស្បែក​ស​ភ្លឺ​ថ្លា​​តាម​បែប​ធម្មជាតិ​។ ​ដូច​នេះ​ ដើម្បី​កម្ចាត់​បញ្ហា​ក្លៀក​ខ្មៅ​ យើង​អាចប្រើ​ចំណីត​ដំឡូង​បារាំង​ស្ដើងៗ​ត្រដុស​នៅត្រង់​​ក្លៀក​របស់​យើង​​ឲ្យ​សព្វ​ល្អ​។​ ម្យ៉ាង​វិញ​ទៀត​ យើង​ក៏​អាច​ឈូស​ ឬ​កិន​វា​ដើម្បី​ច្រោះ​យក​ទឹក​​មក​លាប​នៅ​លើ​ក្លៀក​ដោយ​ប្រើ​សំឡី​​​បាន​ផង​ដែរ​​។​ ​ចូរ​ទុក​ចោល​រយៈពេល​១៥​នាទី​ រួច​​លាង​ជម្រះ​ចេញ​ជាមួយ​នឹង​ទឹក​ក្ដៅ​ឧណ្ណៗ​​ជា​ការ​ស្រេច​។

    . ប្រេង​ដូង

    ប្រេង​ដូង​ក៏​ជា​ជម្រើស​មួយ​​ដ៏​​ល្អ​បំផុត​ ​ក្នុង​ការ​ធ្វើ​ឲ្យ​ក្លៀក​​ដែល​ខ្មៅ​ ត្រលប់​ទៅ​ជា​ស​វិញ​​បាន​​ផង​ដែរ​។​ ចូរ​ធ្វើការ​ម៉ាស្សា​ប្រេង​ដូង​នៅ​លើ​ក្លៀក​ បន្ទាប់​មក​ទុក​ចោល​រយៈ​ពេល​១៥​នាទី​ ទើប​លាង​ជម្រះ​ចេញ​ជាមួយ​នឹង​ទឹក​ក្តៅ​ឧណ្ណ​ៗ​​។​ ការ​ម៉ាស្សា​ប្រេង​ដូង​នៅ​លើ​ក្លៀក​​ជា​រៀង​រាល់​ថ្ងៃ​ នឹង​ធ្វើ​ឲ្យ​ស្បែក​ដែល​​នៅ​ត្រង់​បរិវេណ​ក្លៀក​ប្រែ​ទៅ​ជា​ស​វិញ​​​យ៉ាង​ពូកែ​ស័ក្ដិសិទ្ធិ​។​

    ក្លៀក២

    . ម្សៅ​Baking Soda

    ​​ចំពោះ​ស្រីៗ​ដែល​ចង់​​​បាន​​ក្លៀក​ស​ស្អាត​ គប្បី​​ធ្វើ​ការ​ជម្រុះ​កោសិកា​ចាស់​ៗ​ជា​រៀងរាល់​ថ្ងៃ​ ហើយ​ម្សៅ​Baking Soda គឺ​ជា​ភ្នាក់ងារ​ជម្រុះ​កោសិកា​ចាស់​ៗ​​ដ៏​ល្អ​បំផុត​​សម្រាប់​​ស្បែក​ដែល​ខ្មៅ​។​ ​ចូរ​លាយ​ម្សៅ​Baking Soda ​ជាមួយ​នឹង​ទឹក​ដើម្បី​បង្កើត​ជា​ល្បាយ​។​ បន្ទាប់​មក ចូរ​លាប​ល្បាយ​នោះ​នៅ​លើ​ក្លៀក​​ឲ្យ​សព្វ​ល្អ​ រួច​លាង​ជម្រះ​ចេញ​ ព្រម​ទាំង​ជូត​ឲ្យ​ស្ងួត​។​ ស្រីៗ​យើង​អាច​អនុវត្ត​រូបមន្ត​នេះ​ ពីរ​ដង​ក្នុង​មួយ​សប្ដាហ៍​ដើម្បី​ទទួល​បាន​លទ្ធផល​គួរ​​ជា​ទី​គាប់​ចិត្ត​។

    . ក្រូច​ឆ្មារ

    បន្ថែម​ពី​នេះ​ ស្រី​ៗ​យើង​មួយ​ចំនួន​ ប្រហែល​ជា​បាន​ដឹង​ហើយ​ថា​ ក្រូច​ឆ្មារ​​​គឺ​ជា​ភ្នាក់ងារ​​ដែល​ធ្វើ​ឲ្យ​​ក្លៀក​របស់​យើង​ប្រែ​ទៅ​ជា​ស​ឡើង​វិញ​ដ៏​ពូកែ​អស្ចារ្យ​។​ ​យើង​គ្រាន់​តែ​កាត់​ក្រូច​ឆ្មារ​មួយ​ចំណិត​ រួច​ត្រដុស​វា​នៅ​លើ​ក្លៀក​ប្រហែល​ពីរ​ទៅ​បី​នាទី​ បន្ទាប់​មក​ទុក​ចោល​រយៈពេល​​១៥​នាទី​ ទើប​លាង​ជម្រះ​ចេញ​។​ ស្រីៗ​យើង​អាច​សាកល្បង​រូបមន្ត​ងាយ​ៗ​នេះ​​ពីរ​ដង​​ក្នុង​មួយ​សប្ដាហ៍​​។​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jan 13, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម