backup og meta

ឲ្យតែមករដូវ ស្រីៗយើងខ្លះដឹងតែមាន​បញ្ហាស្បែកមុខ ហេតុអ្វី?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Sep 26, 2023

    ឲ្យតែមករដូវ ស្រីៗយើងខ្លះដឹងតែមាន​បញ្ហាស្បែកមុខ ហេតុអ្វី?

    មួយខែម្ដង មិនថាមុន កំពុងមក ឬក្រោយពេលមករដូវ​ទេ ​បញ្ហាស្បែកមុខ​បាន​ក្លាយ​ជា​ក្ដីបារម្ភ​ខ្លាំងសម្រាប់​នារីៗមួយចំនួន។ ​​មូលហេតុ​ដែលស្ដ្រីភាគច្រើនជួបបញ្ហានេះ ក្នុងអំឡុងពេលរដូវ គឺ​ដោយសារតែការប្រែប្រួល អ័រម៉ូនក្នុងរាងកាយ​បីប្រភេទផ្សេងៗគ្នា អ័រម៉ូន Oestrogen, Progesterone និង Testosterone ដែលស្ថិតក្នុងដំណើរវដ្ដរដូវប្រចាំខែ។ ​អ្នកស្រីវេជ្ជបណ្ឌិត Dr Stephanie Ho ឯកទេស​​សុខភាពសើស្បែកពន្យល់ដូច្នេះ។

    អ្នកស្រីបន្ថែមទៀតថា ការថយចុះអ័រម៉ូន Oestrogen នឹងបង្កបញ្ហាដល់សុខភាពស្បែក ព្រោះវាមានតួនាទីសំខាន់ ជួយឲ្យស្បែកមុខមានសភាពក្រាស់ មានសំណើមជាតិទឹក និងការពារផលប៉ះពាល់បង្កជាមុខរបួសស្នាមផ្សេងៗ​មកលើស្បែកមុខទៀតផង។ ចំណែក​អ័រម៉ូន Progesterone ជាប្រភេទអ័រម៉ូនងាយធ្វើឲ្យស្បែកមុខមានបញ្ហា ឡើងកន្ទួល រលាក និង ប៉ះពាល់ទៅដល់ស្បែកមុខដែលមានសភាពស្ដើង មានករណីខ្លះគឺអាចបង្កឲ្យស្បែកមុខមានការរមាស់ដុំៗជាប់ស្បែក។ ដូច្នេះការថយចុះបរិមាណ Oestrogen ហើយ កើនឡើង Progesterone ស្របពេលគ្នា គឺមិន​មែន​ជារឿងល្អសម្រាប់សុខភាពស្បែកនោះទេ។

    ចង់គណនា BMI ចុចទីនេះ!

    ចង់គណនា BMR ចុចទីនេះ!

    ស្នាមមុខ

    មួយវិញទៀត ក្នុងដំណាក់កាលនោះ មានស្រីៗខ្លះគាត់ជួបបញ្ហាមុខគាត់ក្រៅពីកើតមុន ក៏មានការកើតជាតិខ្លាញ់បន្ថែមមួយកម្រិតទៀត ចំណុចនេះអ្នកស្រីវេជ្ជបណ្ឌិតបានចង្អុលបង្ហាញទៅកាន់វត្ដមាននៃ អ័រម៉ូនមួយទៀត គឺ​អ័រម៉ូន Testosterone ជាអ័រម៉ូនភេទប្រុស។ ក្នងរាងកាយរបស់ស្រី្ដ ភាគច្រើនក៏មានអ័រម៉ូននេះប៉ុន្ដែបរិមាណតិច។ អ័រម៉ូននេះនឹងបង្កើតឲ្យមានជាតិខ្លាញ់លើមុខ អាចតិចឬច្រើនអាស្រ័យលលើបរិមាណអ័រម៉ូន។ ការកើតមានជាតិខ្លាញ់លើមុខក៏នឹងបង្កទៅជាកើតមុនបានដែរ ហើយជាប្រភេទមុនធំៗទៀតផង។

    អ័រម៉ូន Testosterone នឹងត្រូវកើនឡើងនៅពេលដែល Oestrogen និង Progesterone ត្រូវថយចុះ កាលអ័រម៉ូនទាំង​ពីរថយចុះអាចមុន ឬក្នុងកំលុងមករដូវ។ ការថយចុះអ័រម៉ូន Oestrogen និង Progesterone ភាគច្រើនធ្វើឲ្យស្ដីមានអាការៈ ហៀរសំបោរមុនមករដូវ ហើយការប្រត្ដិកម្មបែបនោះ គឺបណ្ដាលមកពី ការផលិតជាតិខ្លាញ់ដោយការកើនឡើងអ័រម៉ូន Testosterone ហើយបរិមាណអ័រម៉ូននេះនឹងនៅបន្ដមាន ក្នុងកំលុងពេលមករដូវ។ បន្ទាប់ពីនោះមុខស្រ្ដីភាគច្រើនមានកើតមុនជាមួយជាតិខ្លាញ់យ៉ាងច្រើនលើមុខ។

    បើជួបបញ្ហាស្បែកមុខបែបនេះ ​គួរដោះស្រាយបែបណា?

    ជាវិធីសាស្ដ្រដោះស្រាយបញ្ហានេះ គឺមានតែឧស្សាហ៍លាងសម្អាតផ្ទៃមុខជាប្រចាំឲ្យបានញឹកញាប់ ដោយទឹកស្អាត ដុសលាងដោយឧបករណ៍ទន់ៗ ថ្នមៗលើផ្ទៃមុខ។ មិនត្រូវប្រើប្រាស់ផលិតផលជំំនួយស្បែកមុខផ្សេងដែលមានជាតិកាត់ខ្លាំង។ អ្នកស្រីវេជ្ជបណ្ឌិតបានបន្ថែមទៀតថា ចំណុចនេះគួរតែយកចិត្ដទុកដាក់ឲ្យបានខ្លាំងមែនទែនការសម្រេចជ្រើសរើសផលិតផលមកប្រើប្រាស់ជំនួយដែលមិនដឹងពីរូបមន្ដលាយផ្សំ។ ព្រោះប្រើប្រាស់ក្នុងកំលុងពេលនោះ វាអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពស្បែកយើង ដែលមានសភាពស្ដើងងាយរងផលប៉ះពាល់ ស្របពេលកំពុងមានការប៉ះពាល់កើតឡើងពីខាងក្នុងផងនោះ។ បន្ថែមពីនោះទៀត ជៀសវាងប្រើសប្រាស់ផលិតផលដែលផ្ដល់សំណើមដល់ស្បែកមុខ ព្រោះស្បែកមុខរបស់យើងកំពុងតែមានជាតិខ្លាញ់ មិនអាចប្រើប្រាស់ផលិតផលបែបនោះបានទេ ជម្រើសល្អគឺប្រើប្រាស់ ទឹកស្អាតលាងសម្អាតជាប្រចាំ។

    លាងមុខ

    គួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ អឿ អ៊ុយ · កែ Sep 26, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម