បញ្ហាស្បែកផ្សេងទៀត

បញ្ហា​​ស្បែកផ្សេង​ទៀត - ក្រៅ​ពី​បញ្ហា​ស្បែក​ឧស្សាហ៍​កើត​ ដែល​បងប្អូន​ឧស្សាហ៍​ជួប​ប្រទះ ​ក្នុង​មាតិកានេះ នឹង​​លម្អិត​ពី​បញ្ហា​ស្បែក​ផ្សេងៗ

ចំណេះដឹងទូទៅ

បញ្ហាស្បែកផ្សេងទៀត

សញ្ញាទាំង៣ បង្ហាញថាគ្នាយើងលាងសម្អាតបរិវេណគូទមិនបានត្រឹមត្រូវ

ការ​ថែទាំ​ស្បែក​ មិន​មែន​គ្រាន់​តែ​ជា​ការ​​សម្អាត​ផ្ទៃ​មុខ ដៃ និង​ជើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​យើង​គួរ​គិតដល់​​បរិវេណ​តំបន់​ពិសេស​ផង​ដែរ។ ស្រប​ពេល​ដែល​ទ្វារ​មាស​ជា​សរីរាង្គ​​អាច​លាង​សម្អាត​ខ្លួន​ឯង​បាន​ យើង​​ក៏​ចាំបាច់​ត្រូវ​លាង និង​ជូត​ឲ្យ​ស្ងួត​ល្អ​ ដែល​នេះគឺដូច​ទៅ​នឹង​ការ​ថែទាំ​បរិវេណ​គូទ។ ពិត​ណាស់​ យើង​តែង​លាង​សម្អាត​បរិវេណ​គូទ​ក្រោយ​ពេល​បន្ទោបង់​រួច ប៉ុន្តែ​តើ​គ្នា​យើង​បាន​លាង​សម្អាត​ត្រឹមត្រូវ​ហើយ​ឬ​នៅ? សញ្ញា​​​បង្ហាញ​ពី​កង្វះ​អនាម័យ​នៅ​បរិវេណ​គូទ ​​​​ពិត​ណាស់​ នៅ​ពេល​ដែល​យើង​ជូត​សម្អាត​​បរិវេណ​គូទ​មិន​បាន​ត្រឹមត្រូវ​ទេ​នោះ​ យើង​អាច​នឹង​មាន​អាការៈ​មិន​ស្រួល​ ឬ​រមាស់​នៅ​បរិវេណ​នោះ ហើយ​ថែម​ទាំង​មាន​ហានិភ័យ​នៃ​ការ​បង្ក​រោគ​​ដែល​អាច​រាលដាល​ទៅ​ដល់​ទ្វារ​មាស។ ដើម្បី​ដឹង​ថា​ យើង​ថែទាំ​បរិវេណ​គូទ​បាន​ត្រឹមត្រូវ​ឬ​អត់​ គ្នា​យើង​អាច​សង្កេត​មើល​សញ្ញា​​ទាំង​នេះ​បាន។ បរិវេណ​គូទ​មាន​ក្លិន​មិន​ល្អ រមាស់​ ក្រហាយ ឬ​កន្ទួល ឈឺចាប់​ និង​ពិបាក​បន្ទោបង់​ ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! មូលហេតុ​នៃ​ការ​ឆ្លង​មេរោគ​នៅ​បរិវេណ​គូទ មិន​បាន​លាង​សម្អាត និង​ជូត​ឲ្យ​ស្ងួត​ក្រោយ​បន្ទោបង់​រួច បែក​ញើស​នៅ​ត្រង់​បរិវេណ​គូទ ដែល​អាច​​បណ្តាល​ឲ្យ​មាន​ការ​ឆ្លង​បាក់តេរី និង​ផ្សិត ជា​ហេតុ​នាំ​ឲ្យ​រមាស់​ ក្រហម​ និង​រលាក ​ការ​​ជម្រុះ ឬ​កោរ​រោម​នៅ​ត្រង់​បរិវេណ​ទ្វារ​មាស និង​គូទ ដែល​មិន​បាន​សម្អាត​ឲ្យ​បាន​ត្រឹមត្រូវ នឹង​អាច​បង្ក​ឲ្យ​មាន​ការ​រលាក និង​ក្រហាយ និង​កើត​មុន​នៅ​ត្រង់​គូទ។ [embed-health-tool-pregnancy-weight-gain] គន្លឹះ​ថែទាំ​បរិវេណ​គូទ​ឲ្យ​បាន​ត្រឹមត្រូវ ជូត​សម្អាត​ពី​ខាង​មុន​ ទៅ​ខាង​ក្រោយ ដើម្បី​បង្ការ​ការ​រាលដាល​នៃ​បាក់តេរី​ទៅ​ប្រព័ន្ធ​ទឹក​នោម ជៀសវាង​ប្រើ​កម្លាំង​ត្រដុស​ខ្លាំង​ៗ​នៅ​ត្រង់​បរិវេណ​នោះ លាង​សម្អាត​គូទ​ជាមួយ​នឹង​សាប៊ូ​ដែល​គ្មាន​ជាតិ​កាត់ និង​ទឹក​ក្តៅ​ឧណ្ហៗ រួច​ជូត​ឲ្យ​ស្ងួត​ល្អ​ ដោយ​ប្រើ​កំណាត់​ទន់។ អត្ថបទគួរអាន៖ ស្រីៗ​យើង នេះជារបៀបធ្វើក្រែមលាបមាត់ងាយៗតាមបែប វិធីខាត់ស្បែកត្រឹមត្រូវ ការពារកុំឲ្យខូចស្បែកមិនដឹងខ្លួន វិធីសាស្រ្តធម្មជាតិធ្វើស្រ្កាប់ខាត់ស្បែកមុខ […]

ស្វែងរក បញ្ហាស្បែកផ្សេងទៀត

បញ្ហាស្បែកផ្សេងទៀត

មនុស្សពេញវ័យចេញកន្ទួលលើគូទ ដោះស្រាយដោយរបៀបណា?

កន្ទួល​ ឬ​ស្នាម​ក្រហម​អាច​កើត​ឡើង​​នៅ​គ្រប់​ផ្នែក​នៃ​រាងកាយ​ សូម្បី​តែ​គូទ ព្រម​ទាំង​មិន​រើស​វ័យ​ទៀត​ផង។ ពេល​ខ្លះ កន្ទួល​ទាំង​នេះ នាំ​ឲ្យ​​យើង​រមាស់​ និង​ឈឺចាប់​ ដោយ​អាច​បង្ក​ជា​ពងបែក​ និង​ស្នាម​គ្រើម​លើ​ស្បែក​ក៏​មាន។ ដូច្នេះ​ហើយ​ ដើម្បី​បញ្ឈប់​បញ្ហា​មួយ​នេះ គ្នា​យើង​ចាំបាច់​ត្រូវ​រក​មូលហេតុ​បង្ក​ និង​ដំណោះស្រាយ​។ ​​មូលហេតុ​បង្ក​ឲ្យ​មាន​កន្ទួល​លើ​គូទ មាន​ហេតុផល​ជា​ច្រើន​ ដែល​អាច​នាំ​ឲ្យ​យើង​មាន​កន្ទួល​លើ​គូទ ដូចជា​កន្ទួល​ដោយ​សារ​កម្ដៅ អាលែកហ្ស៊ី ឬ​​ជំងឺ​កាមរោគ។ ចំពោះ​មនុស្ស​ពេញ​វ័យ​អាច​ប្រឈម​នឹង​កន្ទួល​លើ​គូទ​ ជា​ទម្រង់​ពង​តូចៗ មុន​ ឬ​កន្ទួល​លើ​ស្បែក​ដោយ​សារ​ការ​ប្រើ​សំឡី​អនាម័យ​។ យ៉ាង​ណា​មិញ​ ​ថ្វីត្បិត​តែ​វិធី​ព្យាបាល​តាម​ផ្ទះ​​ខ្លះ អាច​ដោះស្រាយ​បញ្ហា​មួយ​នេះ​បាន ប៉ុន្តែ​ក្នុង​ករណី​ធ្ងន់ធ្ងរ យើង​ក៏​ចាំបាច់​ត្រូវ​ទទួល​ការ​ព្យាបាល​​បែប​វេជ្ជសាស្ត្រ​ឲ្យ​បាន​ត្រឹមត្រូវ​ផង​ដែរ។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ​ប្រភេទ​នៃ​កន្ទួល​លើ​គូទ កន្ទួល​ដោយ​កម្ដៅ​ ត្រអក ជំងឺ​សើ​ស្បែក​ (Psoriasis) មុន​ ជំងឺ​រើម ជំងឺ​ផ្សិត រូបមន្ត​ព្យាបាល​ធម្មជាតិ​ លាប​ប្រេង​ដូង​លើ​ស្បែក​ដែល​ហើម​ ដើម្បី​កាត់បន្ថយ​កន្ទួល​ និង​ក្រហាយ​ លាប​ទឹកឃ្មុំ​លើ​ស្នាម​កន្ទួល​ ពីព្រោះ​​ទឹក​ឃ្មុំ​មាន​គុណប្រយោជន៍​ជួយ​ឲ្យ​ស្បែក​ជា​សះស្បើយ​ និង​ជួសជុល​កោសិកា ត្រដុស​ប្រទាល​កន្ទុយ​ក្រពើ​លើ​ស្បែក​​ដែល​ខូច​ ដើម្បី​កាត់បន្ថយ​ការ​ឈឺចាប់​នៃ​កន្ទួល​លើ​គូទ។ ផលិតផល​ទាំង​នេះ ក៏​អាច​ជួយ​ព្យាបាល​ស្នាម​កន្ទួល​ដូច​គ្នា៖ ក្រែម​ផ្ដល់​សំណើម​ដែល​គ្មាន​ក្លិន​ និង​ជាតិ​ប្រេង ថ្នាំ​ប្រឆាំង​នឹង​ការ​រលាក​ ដើម្បី​កាត់​បន្ថយ​ការ​ឈឺចាប់​ និង​ហើម​ ចូរ​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ […]


បញ្ហាស្បែកផ្សេងទៀត

រមាស់ស្បែកដោយសង្កើចខាំ ដោះស្រាយបែបណា?

សត្វ​សង្កើច​ជា​ពពួក​សត្វ​ល្អិត​តូច​ៗ​ដែល​ចូលចិត្ត​សម្ងំ​លាក់​ខ្លួន​នៅ​ទី​ងងឹត ស្រោម​ពូក ខ្នើយ​ ភួយ​ សាឡុង និង​គ្រឿង​សង្ហារិម​ផ្សេង​ៗ​នៅក្នុង​ផ្ទះ​ ដោយ​បឺត​ឈាម​មនុស្ស​ ឬ​សត្វ​​ជា​អាហារ​។ សញ្ញា​​បញ្ជាក់​ថា​សង្កើច​ខាំ ជា​ធម្មតា សង្កើច​តែង​បឺត​ឈាម​នៅ​ពេល​ដែល​យើង​គេង​លក់ ហើយ​យើង​អាច​​ដឹង​ថា​ខ្លួន​ត្រូវ​សត្វ​ប្រភេទ​នេះ​ខាំ​ ក្រោយ​ពេល​ដែល​យើង​សង្កេត​ឃើញ​សញ្ញា​ទាំង​នេះ​ នៅ​ពេល​ភ្ញាក់​ពី​គេង​ប៉ុណ្ណោះ។ ​ស្នាម​ខាំ និង​សាច់​ហើម​ ស្នាម​ខាំ​ដែល​មិន​បង្ក​ការ​ឈឺចាប់​នៅ​ពេល​ដំបូង ប៉ុន្តែ​នឹង​ប្រែ​​ជា​ក្រហម​ រមាស់​ នៅ​ពេល​ដែល​រាងកាយ​ប្រតិកម្ម​នឹង​ការ​រលាក​​​​ដោយ​​ជាតិ​ពុល​ ដែល​បញ្ចេញ​ដោយ​សត្វ​សង្កើច ស្នាម​ប្រឡាក់​ឈាម​នៅ​លើ​​គ្រែ។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! រូបមន្ត​ធម្មជាតិ​កាត់បន្ថយ​ការ​ឈឺចាប់​ដោយ​សត្វ​សង្កើច​ខាំ​ ស្អំ​កំណាត់​ត្រជាក់ លាប​ជែល​ប្រទាល​កន្ទុយ​ក្រពើ ត្រដុស​សំបក​ចេក​នៅ​បរិវេណ​ខាំ លាប​ទឹក​ដោះ​គោ វិធី​កម្ចាត់​ពពួក​សត្វ​សង្កើច បោក​សម្អាត​កម្រាល​ពូក​ ខ្នើយ​ ពួយ​ឲ្យ​បាន​​ញឹកញាប់​ និង​ស្អាត​ល្អ ​ ប្រើ​ម៉ាស៊ីន​សម្លាប់​មេរោគ​​​នៅ​បរិវេណ​ដែល​សង្កើច​សម្ងំ​លាក់​ខ្លួន។ តើ​​មាន​ប្រតិកម្ម​ធ្ងន់ធ្ងរ​ ឬ​អាច​គ្រោះថ្នាក់​ដល់​ជីវិត​ដែរ​ទេ​ នៅ​ពេល​ដែល​សង្កើច​ខាំ? ក្នុង​ករណី​កម្រ​ខ្លះ សត្វ​សង្កើច​ខាំ​ក៏​អាច​បណ្តាល​ឲ្យ​មាន​ប្រតិកម្ម​ធ្ងន់ធ្ងរ និង​អាច​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​ដែរ​ ប្រសិន​យើង​មាន​រោគសញ្ញា​ខាង​ក្រោម​នេះ ពិបាក​ដក​ដង្ហើម​ ចង្វាក់​បេះដូង​មិន​ទៀង ហើម​អណ្ដាត​ ពងបែក​នៅ​កន្លែង​ខាំ ជា​ពិសេស​ប្រសិនបើ​វា​មាន​ទំហំ​ធំ គ្រុន​ក្តៅ​ ខ្ទុះ​ ឬ​សារធាតុ​រាវ​ចេញ​ពី​កន្លែង​ខាំ ដែល​អាច​ជា​សញ្ញា​នៃ​ការ​ឆ្លង​មេរោគ (ជា​ពិសេស​ នៅ​ពេល​ដែល​មាន​ស្នាម​ក្រហម​នៅ​លើ​ស្នាម​ និង​មាន​អាការៈ​គ្រុន​ក្ដៅ)។ អត្ថបទគួរអាន៖ មូល​ហេតុ​ទាំង​នេះ​ហើយ បានមុខ​​ចេះ​តែ​ឡើង​មុន […]


បញ្ហាស្បែកផ្សេងទៀត

ឲ្យតែមករដូវ ស្រីៗយើងខ្លះដឹងតែមាន​បញ្ហាស្បែកមុខ ហេតុអ្វី?

មួយខែម្ដង មិនថាមុន កំពុងមក ឬក្រោយពេលមករដូវ​ទេ ​បញ្ហាស្បែកមុខ​បាន​ក្លាយ​ជា​ក្ដីបារម្ភ​ខ្លាំងសម្រាប់​នារីៗមួយចំនួន។ ​​មូលហេតុ​ដែលស្ដ្រីភាគច្រើនជួបបញ្ហានេះ ក្នុងអំឡុងពេលរដូវ គឺ​ដោយសារតែការប្រែប្រួល អ័រម៉ូនក្នុងរាងកាយ​បីប្រភេទផ្សេងៗគ្នា អ័រម៉ូន Oestrogen, Progesterone និង Testosterone ដែលស្ថិតក្នុងដំណើរវដ្ដរដូវប្រចាំខែ។ ​អ្នកស្រីវេជ្ជបណ្ឌិត Dr Stephanie Ho ឯកទេស​​សុខភាពសើស្បែកពន្យល់ដូច្នេះ។ អ្នកស្រីបន្ថែមទៀតថា ការថយចុះអ័រម៉ូន Oestrogen នឹងបង្កបញ្ហាដល់សុខភាពស្បែក ព្រោះវាមានតួនាទីសំខាន់ ជួយឲ្យស្បែកមុខមានសភាពក្រាស់ មានសំណើមជាតិទឹក និងការពារផលប៉ះពាល់បង្កជាមុខរបួសស្នាមផ្សេងៗ​មកលើស្បែកមុខទៀតផង។ ចំណែក​អ័រម៉ូន Progesterone ជាប្រភេទអ័រម៉ូនងាយធ្វើឲ្យស្បែកមុខមានបញ្ហា ឡើងកន្ទួល រលាក និង ប៉ះពាល់ទៅដល់ស្បែកមុខដែលមានសភាពស្ដើង មានករណីខ្លះគឺអាចបង្កឲ្យស្បែកមុខមានការរមាស់ដុំៗជាប់ស្បែក។ ដូច្នេះការថយចុះបរិមាណ Oestrogen ហើយ កើនឡើង Progesterone ស្របពេលគ្នា គឺមិន​មែន​ជារឿងល្អសម្រាប់សុខភាពស្បែកនោះទេ។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! មួយវិញទៀត ក្នុងដំណាក់កាលនោះ មានស្រីៗខ្លះគាត់ជួបបញ្ហាមុខគាត់ក្រៅពីកើតមុន ក៏មានការកើតជាតិខ្លាញ់បន្ថែមមួយកម្រិតទៀត ចំណុចនេះអ្នកស្រីវេជ្ជបណ្ឌិតបានចង្អុលបង្ហាញទៅកាន់វត្ដមាននៃ អ័រម៉ូនមួយទៀត គឺ​អ័រម៉ូន Testosterone […]


បញ្ហាស្បែកផ្សេងទៀត

​​វិធីសាស្រ្តមួយចំនួន ជួយកាត់បន្ថយការបែកញើសក្លៀកនៅខែក្តៅ

ការបែកញើស គឺជាវិធីដែលរាងកាយយើងបញ្ចេញជាតិពុល និងកម្តៅពីក្នុងខ្លួន ប៉ុន្តែការបែក​ញើស​ក្លៀក​អាចធ្វើឱ្យក្លៀកយើងធុំក្លិនមិនល្អ និង​ប្រឡាក់ដាមអាវដែលអាចធ្វើឱ្យខ្មាសគេ ជា​ពិសេស​នៅខែក្តៅដែលជាពេលក្លៀកអាចបែកញើសច្រើន។ តើយើងអាចកាត់បន្ថយ​ការបែក​ញើសក្លៀកតាមវិធីណាខ្លះ? ខាងក្រោមនេះជាវិធីសាស្រ្តមួយចំនួនដែលយើងអាចសាកល្បងប្រើដើម្បីកាត់បន្ថយបែកញើសក្លៀក៖ ១. ងូតទឹកឱ្យបានទៀងទាត់ យើងគួរងូតទឹកឱ្យស្អាត និងត្រជាក់ខ្លួនយ៉ាងហោចណាស់ពីរដងក្នុងមួយថ្ងៃដើម្បីការពារ និង​កាត់​បន្ថយការបែកញើសដោយសារភាពស្អុះស្អាប់​។ ម្យ៉ាងទៀត យើងគួរប្រើសាប៊ូដែល​គ្មាន​ជាតិ​កាត់​ខ្លាំង ឬគ្មានក្លិនប្រអូបក្នុងការសម្អាតក្លៀក។ ២. សម្រកទម្ងន់ ការធាត់ ឬលើសគីឡូក៏ធ្វើឱ្យយើងបែកញើសច្រើនដែរ ដូច្នេះយើងគួរហាត់ប្រាណយ៉ាងហោច​ណាស់ ៣០ នាទីជារៀងរាល់ថ្ងៃ និងកាត់បន្ថយការញុំាអាហារដែលផ្ទុកជាតិម្សៅចម្រាញ់ ខ្លាញ់ និងស្ករខ្ពស់ដើម្បីកាត់បន្ថយកាឡូរីក្នុងខ្លួន និងជួយឱ្យយើង​អាចស្រកទម្ងន់។ [embed-health-tool-bmi] ៣. ស្លៀកសម្លៀកបំពាក់អាចឱ្យខ្យល់ចេញចូលល្អ យើងគួរស្លៀកសម្លៀកបំពាក់ដែលធ្វើពីកប្បាស សូត្រ ឬលីនីនជាដើម​ ដែលរលុងៗព្រោះ​ក្រណាត់​ទាំងនេះអាចឱ្យខ្យល់ចេញចូលបានល្អ កាត់បន្ថយ​ការបែកញើស ការកកើតបាក់តេរី ​និង​ការ​មាន​ក្លិនខ្លួន។ លើសពីនេះទៅទៀតយើងគួរស្លៀកសម្លៀកបំពាក់ដែលមានពណ៌​ស្រាល​ៗ ព្រោះសម្លៀកបំពាក់​ដែលមាន​ពណ៌ក្រមៅ​អាចស្រូបពន្លឺថ្ងៃ និងកម្តៅខ្លាំងដែល​ធ្វើឱ្យយើងបែកញើសច្រើន។ ៤. កាត់បន្ថយស្រេស្ត ការមានភាពតានតឹង ឬស្រេស្តក៏ធ្វើឱ្យយើងបែកញើសច្រើនដែរ ដូច្នេះយើងគួរកាត់បន្ថយ​ភាព​តាន​តឹង​តាមរយៈការដកដង្ហើមវែងៗ ហាត់​យូហ្កា ដើរលំហែរ ឬស្តាប់តន្ត្រីជាដើម។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ៥. កោរ ឬដករោមក្លៀក រោមក្លៀក រោមមុខ និងរោមលើរាងកាយយើង​អាចជួយបញ្ចេញកម្តៅពីរាងកាយយើង​តាមរយៈ​ការ​បញ្ចេញញើស ដូច្នេះការដក ឬកោររោមក្លៀក​អាចជួយកាត់បន្ថយការបែកញើសក្លៀកបាន។ ៦. កាត់បន្ថយអាហារធ្វើឱ្យបែកញើសច្រើន អាហារដែលអាចធ្វើឱ្យយើងបែកញើសច្រើនមានដូចជា អាហារកែច្នៃ គ្រឿងស្រវឹង ខ្ទឹម ខ្ទឹមបារាំង អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ខ្ពស់ […]


បញ្ហាស្បែកផ្សេងទៀត

ពេលមានរបួសគួរថែទាំស្បែកបែបណាទើបមិនផ្លែសាច់?

ផ្លែសាច់ គឺជាស្នាមដែលផុសចេញពីសាច់ បន្ទាប់ពីរបួសបានជាសះស្បើយ​ដែលធ្វើឱ្យស្បែក​យើង​មាន​ដុំសាច់ពីលើ មិនរាបស្មើ ហើយមើលទៅមិនស្អាត។ របួសបែបណា​អាច​បណ្តាល​ឱ្យ​យើង​ផ្លែ​សាច់? ហើយយើងគួរថែទាំរបួសដូម្តេចដើម្បីការពារកុំឱ្យផ្លែសាច់? របួសអាចបណ្តាលឱ្យយើងផ្លែសាច់មានដូចជា ការមុតកាំបិត វះកាត់ គ្រោះថ្នាក់ចរាចណ៍ មុនធំៗ ជំងឺអុតស្វាយ ឬការចោះក្រវិលជាដើម។ ពេលមានរបួសជ្រៅ ឬធំៗ យើងគួរថែទាំស្បែកដូចខាងក្រោមដើម្បី​ចៀសវាង​ផ្លែសាច់៖ ១. លាងមុខរបួសជាមួយសាប៊ូ និងទឹក ពេលត្រូវរបួសភ្លាម យើងអាចលាងមុខរបួសជាមួយសាប៊ូ និងទឹក ឬជាមួយសេរ៉ូមប្រៃ​ដើម្បី​សម្អាត​មេរោគ ឬធូលីដី។ យើងគួរចៀសវាងលាងមុខរបួសជាមួយដ្រូសែនពែអុកស៊ីត ឬអាល់កុល ព្រោះ​សារធាតុទាំងនេះអាចធ្វើឱ្យស្បែកមុខរបួសយើងស្ងួត។ ២. រុំមុខរបួសជាមួយបង់រុំរបួស បន្ទាប់មកយើងអាចលាបមុខរបួសជាមួយថ្នាំសម្លាប់មេរោគ និងរុំមុខរបួសជាមួយបង់រុំរបួស ឬបិទ​មុខ​របួសជាមួយបង់បិទរបួសដើម្បីការពារមុខរបួសកុំឱ្យហូរឈាម ប៉ះនឹងធូលីដី ឬមេរោគ និងរក្សា​ស្បែក​មុខរបួសឱ្យមានសំណើម។ ៣. លាងមុខរបួសរាល់ថ្ងៃ យើងគួរលាងមុខរបួសរាល់ថ្ងៃរហូតដល់មុខរបួសជាដើម្បីការពារមុខរបួស​ពីការឆ្លងមេរោគ និង​ផ្លែ​សាច់។ ពេលលាងមុខរបួស យើងគួរ​ចៀសវាង​​ជូតត្រដុសស្បែកដើម្បីកុំឱ្យស្បែកមានស្នាម។ ៤. លាបថ្នាំការពារស្នាមសន្លាក ពេលមុខរបួសជិតជា យើងអាចលាបថ្នាំការពារស្នាម​សន្លាកបីបួនដងក្នុងមួយ​ថ្ងៃដើម្បីការពារមុខ​របួសកុំឱ្យ​មានស្នាមដែលអាចបង្កឱ្យផ្លែសាច់។ ៥. ចៀសវាងអេះមុខរបួស នៅពេលរបួសជិតជា ស្បែកមុខរបួសនឹងរមាស់ដែលធ្វើឱ្យយើងទ្រាំមិនបាន ហើយចង់អេះ។ ក្នុង​អំឡុង​ពេលនេះ យើងគួរចៀសវាងអេះមុខរបួស ព្រោះអាចបង្កឱ្យរបួសហូរឈាម បង្កឱ្យមាន​ស្នាម និងផ្លែសាច់។ ដើម្បីកាត់បន្ថយអាការៈរមាស់ យើងអាចស្អំមុខរបួសជាមួយទឹកកក​រយៈពេល ១០ នាទី រួចលាបឡេ ឬគ្រីមផ្តល់សំណើមដើម្បីការពារមុខរបួសកុំឱ្យស្ងួតដែលបណ្តាលឱ្យមុខប្រេះហូរឈាម ឬធ្វើឱ្យ​យើង​រមាស់។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ […]


បញ្ហាស្បែកផ្សេងទៀត

រមាស់ស្បែកក្រោយមុជទឹកសមុទ្រ ដោះស្រាយតាមតិចនិកនេះ

យើងអាចរមាស់ស្បែកក្រោយមុជទឹកសមុទ្រ ដែលបញ្ហានេះ​ឧស្សាហ៍កើតឡើងនៅរដូវក្តៅដោយសារការប៉ះនឹងខ្ញែរសមុទ្រ ឬត្រូវកូនខ្ញែរសមុទ្រ​ល្អិតៗដែលយើង​មិនអាចមើលឃើញដោយភ្នែក​ទទេរខាំ​ ហើយ​បង្ក​ជាប្រតិកម្មលើស្បែក។ ប្រសិនបើយើងមាស់ស្បែកក្រោយមុជទឹកសមុទ្ររួច គួរធ្វើបែបណា​ដើម្បី​កាត់បន្ថយអាការៈ? ពេលយើងកំពុងមុជទឹកក្នុងសមុទ្រ យើងអាចមានអារម្មណ៍ស្កៀបៗ ហើយ​បន្ទាប់​ពីនោះពីរបីម៉ោង ឬបន្ទាប់​ពី​មុជ​ទឹក​សមុទ្រ​រួច យើងអាចមានអាការៈឡើងកន្ទួលរមាស់លើខ្លួនជាពិសេសនៅក្លៀក ក្រលៀន ទ្រូង ភ្លៅ និងក។ អាការៈរមាស់ស្បែកក្រោយមុជទឹកសមុទ្រអាចខុសគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតអាស្រ័យលើប្រតិកម្មរបស់រាងកាយយើង ប៉ុន្តែអ្នកដែលធ្លាប់មានបញ្ហារមាស់​ស្បែកក្រោយមុជទឹកសមុទ្រ​អាច​ងាយនឹងមាន​ប្រតិកម្មនេះម្តងទៀតជាងអ្នកដែលមិនធ្លាប់។ វេជ្ជបណ្ឌិត Mebane អតីតនាយករងផ្នែកវេជ្ជសាស្ត្រនៅ Divers Alert Network (DAN) បាន​លើក​ឡើងថា អ្នកដែលមានប្រវត្តិមានប្រតិកម្ម​អាលែកហ៊្សី ក៏ដូចជាអ្នកដែលមាន​ប្រព័ន្ធការពារ​រាងកាយ​ខ្សោយអាចមានហានិភ័យខ្ពស់ក្នុងមានអាការៈរមាស់ស្បែកធ្ងន់ធ្ងរក្រោយមុជទឹកសមុទ្រ។ ក្នុងករណីអាការៈរមាស់ស្បែកក្រោយមុជទឹកសមុទ្រមានសភាពធ្ងន់ធ្ងរ យើងអាចមាន​អាការៈ​ដូចជា៖ គ្រុន ឬញាក់ ចង្អោរ ឬក្អួត ឈឺក្បាល អស់កម្លាំង (ជាពិសេសកុមារ) រលាកបង្ហួរនោម ភ្នែកឡើងពណ៌ក្រហម ដើម្បីកាត់បន្ថយអាការៈរមាស់ស្បែកក្រោយមុជទឹកសមុទ្រ យើងអាចសាកល្បង​តាម​វិធីសាស្រ្ត​ដូច​ខាងក្រោម៖ ១. កុំជូត ឬអេះស្បែក ការជូត ឬអេះស្បែកមិនត្រឹមតែមិនអាចបំបាត់អាការៈរមាស់ស្បែកក្រោយ​​មុជទឹកសមុទ្រទេ តែបែរ​ជា​ធ្វើឱ្យស្បែកយើងកាន់តែមានសភាពធ្ងន់ធ្ងរជាងមុនទៅវិញ។ ដូច្នេះបន្ទាប់​ពី​មុជទឹកសមុទ្រ​រួច ជំនួស​ឱ្យការ​ជូត​ស្បែក យើងអាចយកកន្សែងមកផ្តិតស្បែកថ្នមៗ។ ២. ងូតទឹក យើងគួរដោះសម្លៀកបំពាក់មុជទឹកសមុទ្រចេញភ្លាមបន្ទាប់ពីមានអាការៈ​រមាស់ រួចសម្អាត​ខ្លួន​ជាមួយ​ទឹកស្អាត និងសាប៊ូដើម្បីសម្អាតខ្ញែរសមុទ្រឱ្យចេញអស់ពីលើស្បែក។ ៣. លាបទឹកខ្មេះ ឬអាល់កុល យើងអាចយកសំឡីជ្រលក់ទឹកខ្មេះ ឬអាល់កុលមកលាបលើស្បែកដើម្បីកាត់បន្ថយអាការៈរមាស់ និងកម្ចាត់ខ្ញែរសមុទ្រដែលតោងជាប់ស្បែក រួចទុកឱ្យស្បែកស្ងួតដោយខ្លួនឯង។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ […]


បញ្ហាស្បែកផ្សេងទៀត

តិចនិកកម្ចាត់ខ្លាញ់កកក្រោមស្បែកភ្លៅ ស្រីៗ​យើងចែកគ្នាដឹង

ខ្លាញ់កកក្រោមស្បែកភ្លៅធ្វើឱ្យស្បែកភ្លៅយើងមើលទៅរដិបរដុបមិនស្រលូនស្អាត ជាពិសេស​ពេល​ស្លៀកពាក់ខ្លីៗ។ ហេតុអ្វីបានជាមានខ្លាញ់​កក​ក្រោមស្បែកភ្លៅ? ហើយយើងអាច​កម្ចាត់​បាន​ដោយ​វិធីណាខ្លះ? ជាទូទៅខ្លាញ់កកក្រោមស្បែកភ្លៅកើតឡើងដោយសារ៖ កង្វះការហាត់ប្រាណ ការប្រែប្រួលអ័រម៉ូន របបអាហារ ការឡើងទម្ងន់ អាយុច្រើន ខាងក្រោមនេះជាវិធីសាស្រ្តមួយចំនួនដែលអាចជួយកាត់បន្ថយអាការៈខ្លាញ់កកក្រោមស្បែកភ្លៅបាន៖ ១. ខាត់ស្បែកភ្លៅជាមួយស្រ្កាប់កាហ្វេ ការ​ខាត់ស្បែកជាមួយកាហ្វេអាចជួយជំរុញ​ចលនា​ឈាម​រត់នៅភ្លៅ បន្តឹង​​ស្បែកភ្លៅ និង​កម្ចាត់​កោសិកា​ស្បែកងាប់ៗចេញពីស្បែកភ្លៅ។ យើងអាចលាយម្សៅកាហ្វេ មួយភាគបួនពែង ជាមួយ​ស្ករ​ត្នោត ៣ ស្លាបព្រាបាយ និងប្រេងដូងរលាយ ២ ស្លាបព្រាបាយ (អាចជំនួសដោយប្រេងអូលីវសុទ្ធ) ឱ្យសព្វចូលគ្នា រួចយកមកម៉ាស្សាលើស្បែកភ្លៅកន្លែងដែលមានខ្លាញ់កកក្រោមស្បែក ៤ ទៅ ៥ នាទី បន្ទាប់មកលាងសម្អាតចេញ។ យើងអាចខាត់ស្បែកភ្លៅជាមួយស្រ្កាប់កាហ្វេ ២ ដង​ក្នុង​មួយ​សប្តាហ៍។ ២. ម៉ាស្សាភ្លៅជាមួយទឹកខ្មេះផ្លែប៉ោម ទឹកខ្មេះមានផ្ទុកប៉ូតាស្យូម ម៉ាញ៉េស្យូម សារធាតុរ៉ែ និងកាល់ស្យូម​ដែលជាសមាសធាតុ​អាចជួយ​បន្ថយ​អាការៈខ្លាញ់កកក្រោមស្បែក បណ្តេញជាតិ​ពុល​ចេញពីស្បែក និងគ្រប់គ្រងការ​ចាល់​ជាតិ​ទឹក​នៅ​ជុំវិញភ្លៅ។ យើងអាចលាយទឹកខ្មេះផ្លែប៉ោម ១ ភាគ ជាមួយទឹក ២ ភាគ និងទឹកឃ្មុំពីរបីដំណក់ឱ្យសព្វចូលគ្នា រួចម៉ាស្សាល្បាយនេះលើស្បែកភ្លៅដែលមានខ្លាញ់កកក្រោមស្បែក ទុកចោល ៣០ នាទី​ បន្ទាប់​មក​លាង​សម្អាត​​ចេញ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ។ យើងអាចធ្វើបែបនេះពីរដងក្នុង​មួយថ្ងៃរហូតដល់​​ទទួល​បាន​លទ្ធផល។ ៣. ផ្តល់សំណើមដល់ស្បែកភ្លៅជាមួយប្រេងដូង ការម៉ាស្សាប្រេងដូងពីរបីដំណក់លើស្បែកភ្លៅជាប្រចាំ ក្រោយពេលងូតទឹក​ហើយ​ដើម្បីផ្តល់​សំណើម​ដល់​ស្បែក​ភ្លៅអាចជួយកម្ចាត់ខ្លាញ់កកក្រោម​ស្បែក ជួយឱ្យស្បែកភ្លៅទន់ និងរលោងជាងមុន ព្រោះ​ប្រេងដូង​មានជាតិប្រេង អាចប្រឆាំង​នឹង​មេរោគផ្សិត និង​​បាក់តេរីបាន។ ចង់គណនា […]


បញ្ហាស្បែកផ្សេងទៀត

តិចនិកថែទាំស្បែកមុខ ការពារកុំឲ្យឡើងអាចម៍រុយផ្ដេសផ្ដាស

មុខឡើងអាចម៍រុយអាចដោយសារមកពីកត្តាតំណពូជ និងដោយសារមកពីត្រូវ​កម្តៅ​ថ្ងៃ​ច្រើន។ តើយើងគួរថែទាំស្បែកមុខបែបម៉េចដើម្បីកុំឱ្យឡើងអាចម៍រុយកាន់តែច្រើន ឬ​ដើម្បី​កាត់បន្ថយពណ៌របស់អាចម៍រុយកុំឱ្យឃើញ​ដិត​ពេក? ហេតុអ្វីមុខយើងឡើងអាចម៍រុយ? យោងតាមគ្រូពេទ្យរោគសើស្បែកបានឱ្យដឹងថា អាចម៍រុយកើតឡើងដោយសារ​​​កត្តា​ហ្សែន។ ថ្វីត្បិតតែយើងកើតមកអត់មានអាចម៍រុយ តែ​ហ្សែន​របស់យើងជាអ្នកកំណត់ ហើយនៅពេលយើងត្រូវកម្តៅថ្ងៃច្រើន ស្បែករបស់យើងនឹង​ឡើងអាចម៍រុយ​ដោយសារតែ​​ពន្លឺថ្ងៃជំរុញកោសិកាមេឡាណូស៊ីត​ឲ្យផលិតសារធាតុពណ៌មេឡានីនដែលផ្តល់ពណ៌ដល់ស្បែកច្រើន។ ការណ៍នេះដោយសារអាចម៍រុយមានទំនាក់ទំនងនឹងហ្សែនដែលគ្រប់គ្រងពណ៌​ស្បែក​ និង​សក់​របស់យើង។ ហ្សែន MC1R គ្រប់គ្រងបរិមាណសារធាតុពណ៌មេឡានីន​ទាំងពីរ​ប្រភេទ​ដែលកោសិកាមេឡាណូស៊ីតផលិត។ សារធាតុពណ៌មេឡានីនទាំងពីរប្រភេទមានដូចជាអឺមេឡានីន (eumelanin) ដែល​មាន​ពណ៌​ត្នោតចាស់ និងភីអូមេឡានីន (pheomelanin) ដែលមានពណ៌ទឹកក្រូច។ ប្រសិនបើហ្សែន MC1R របស់យើងអសកម្ម កោសិកាមេឡាណូស៊ីត​នឹងផលិត​​ភីអូមេឡានីន​ច្រើន ហើយធ្វើឱ្យយើងមានសក់ពណ៌រាងក្រហម ឬពណ៌ទង់ដែង និង​មាន​ស្បែកពណ៌លឿងដែលយើងហៅសាមញ្ញថា ស ហើយងាយនឹងឡើងអាចម៍រុយ ព្រោះភីអូមេឡានីនមិនមិនអាចការពារស្បែកយើងពីការបំផ្លាញរបស់កាំរស្មីព្រះអាទិត្យទេ។ ខាងក្រោមនេះជាតិចនិកថែរក្សាស្បែកមុខកុំឱ្យឡើងអាចម៍រុយកាន់តែច្រើន ឬ​ដើម្បី​កាត់​បន្ថយពណ៌របស់អាចម៍រុយកុំឱ្យឃើញដិតពេក៖ ១. ចៀសវាងត្រូវកម្តៅថ្ងៃ កាលណាស្បែកមុខយើងត្រូវពន្លឺថ្ងៃយូរ អាចម៍រុយនៅលើមុខនឹងឡើង​កាន់តែ​ច្រើន ហើយឡើងកាន់តែដិត។ ដូច្នេះយើងត្រូវចៀសវាងហាលថ្ងៃនៅចន្លោះពីម៉ោង ១០ ព្រឹកដល់ម៉ោង ៤ ល្ងាចដែលជាពេលពន្លឺព្រះអាទិត្យមានកម្តៅខ្លាំង។ ការធ្វើបែបនេះក៏អាចជួយការពារស្បែកមុខ ពីការការឡើងអាចម៍រុយកាន់តែច្រើន និងជួយកាត់បន្ថយពណ៌អាចម៍រុយនៅលើស្បែកមុខរបស់យើងដែរ។ ប្រសិនបើយើងត្រូវចេញក្រៅ យើងត្រូវលាបក្រែមការពារកម្តៅថ្ងៃដែលមាន SPF ចាប់ពី ៣០ ឡើងទៅ ហើយអាចការពារបានទាំងកាំរស្មី UVA និង UVB មុន ៣០ នាទី។ ពិសេសជាងនេះទៅទៀត យើងត្រូវពាក់មួកដែលមានគែមធំទូលាយ ឬត្រូវ​ប្រើ​ឆ័ត្រដើម្បីការពារស្បែកមុខយើងពីពន្លឺថ្ងៃ។ ២. ខាត់ស្បែកមុខឱ្យបានទៀងទាត់ ការខាត់ស្បែកម្តងក្នុងមួយសប្តាហ៍អាចជម្រុះកោសិកាស្បែកងាប់ចេញ ធ្វើឱ្យ​ស្បែក​មុខយើងមានសុខភាពល្អ […]


បញ្ហាស្បែកផ្សេងទៀត

ម៉េច​បាន​ចេះ​តែរបកស្បែកដៃ? គួរដោះស្រាយ​បែប​ណា?

ការរបកស្បែកដៃមិនត្រឹមតែធ្វើឱ្យដៃយើងលែងស្អាតទេ ថែមទាំងធ្វើឱ្យដៃយើងរមាស់ ឈឺ ចេញឈាម ពិបាកកាន់របស់របរ និងបាត់ក្រយៅដៃទៀត​ផង។ ហេតុអ្វីបានជា​យើង​ចេះតែរបកស្បែកដៃ? គួរដោះស្រាយបែបណា? ស្បែកដៃរបស់យើងរបកដោយសារមូលហេតុជាច្រើន៖ ១. កត្តាបរិស្ថាន អាកាសធាតុត្រជាក់ ឬស្ងួត និងការឧស្សាហ៍លាងដៃជាមួយទឹកក្តៅឧណ្ហៗ ឬជាមួយ​សាប៊ូ​ដែលមានជាតិកាត់ខ្លាំងសុទ្ធតែអាចបណ្តាលឱ្យស្បែកដៃរបស់យើងរបក។ វីធីដោះស្រាយ យើងអាចត្រាំដៃក្នុងល្បាយស្រូវសាលីអូតជារៀងរាល់ថ្ងៃដើម្បីជួយផ្តល់សំណើម​ដល់ស្បែកដៃ កាត់បន្ថយការរលាក និងបន្ធូរអាការៈរមាស់ស្បែក។ មុនដំបូងយើងត្រូវត្រាំស្រូវសាលីអូតមួយក្តាប់ដៃនៅក្នុងចានទឹកក្តៅឧណ្ហៗ ដើម្បីឱ្យ​ស្រូវ​សាលី​អូតរីកសិន រួចត្រាំដៃយើងរយៈពេល ១០ នាទី។ បន្ទាប់មកយើងត្រូវត្រដុស​ដៃថ្នមៗជាមួយស្រូវសាលីអូតដើម្បីជម្រុះកោសិកាស្បែកដែល​ងាប់ចេញ រួចលាងដៃ​ចេញ​ជាមួយទឹក។ ២. អាលែកហ្ស៊ី អ្នកខ្លះមានស្បែកដែលងាយប្រតិកម្មខ្លាំងនៅលើដៃ និងជើង ហើយសារធាតុមួយ​ចំនួន​អាចបណ្តាលឱ្យស្បែកដៃយើងមានប្រតិកម្មអាលែកហ្ស៊ី ឬរលាកស្បែក​ដែលនាំឱ្យ​ស្បែក​រមាស់ ឡើងកន្ទួល និងរបក។ វីធីដោះស្រាយ យើងគួរពិគ្រោះជាមួយពេទ្យសើស្បែកដើម្បីរកថ្នាំលាបកាត់បន្ថយអាការៈ​អាលែកហ្ស៊ី។ ប្រសិនបើយើងសម្គាល់ថា សារធាតុណាបង្កឱ្យស្បែកដៃយើង​អាលែកហ្ស៊ី យើងគួរ​ព្យាយាម​កុំប៉ះពាល់សារធាតុទាំងនោះ។ ៣. ការកើតត្រអកនៅដៃ ដោយសារយើងប្រើដៃជាប្រចាំ សារធាតុបង្កអាលែកហ្ស៊ីអាចបង្កឱ្យមាន​ជំងឺ​ត្រអក​នៅ​លើដៃរបស់យើងដែលបណ្តាលឱ្យដៃរបស់យើងស្ងួតខ្លាំង ហើយចាប់​ផ្តើមរបកស្បែក។ វីធីដោះស្រាយ តាមការសិក្សាបានឱ្យដឹងថា ប្រេងដូងមានមានប្រសិទ្ធភាពក្នុងការប្រឆាំង​បាក់តេរី មេរោគផ្សិត និងព្យាបាលជំងឺត្រអក។ លើសពីនេះទៅ​ទៀត ប្រេងដូង​អាច​ជួយផ្តល់​សំណើមដល់ប្រអប់ដៃ។ យើងអាចលាបប្រេងដូង​បន្តិចលើប្រអប់ដៃ ​ហើយម៉ាស្សា​ឱ្យ​ប្រេងដូងជ្រាបចូលក្នុងស្បែកប្រអប់ដៃពីរបីដងក្នុងមួយថ្ងៃ ដើម្បី​កាត់បន្ថយអាការៈ​រមាស់ របកស្បែក និងការឡើងក្រហមលើបាតដៃ។ ចង់គណនា BMI ចុចទីនេះ! ៤. ការឆ្លងមេរោគផ្សិតលើស្បែក ការឆ្លងមេរោគផ្សិតនៅលើប្រអប់ដៃ ឬនៅចន្លោះម្រាមដៃអាចបណ្តាលឱ្យស្បែក​ដៃ​យើង​រមាស់ ឡើងក្រហម មានពងបែក និងរបកដែរ។ វីធីដោះស្រាយ ការលាបប្រេងសម្រាញ់ពីតែ អាចជួយកម្ចាត់មេរោគផ្សិតចេញពីស្បែកប្រអប់​ដៃរបស់យើងបាន។ យើងក៏អាចលាយប្រេងសម្រាញ់ពីតែជាមួយប្រេងដូងដើម្បីបង្កើន​ប្រសិទ្ធិភាព​​ក្នុងការកម្ចាត់មេរោគផ្សិត និងផ្តល់សំណើម​ដល់ស្បែកប្រអប់ដៃដែរ។ ៥. ការកាត់ក្រចកមិនត្រឹមត្រូវ ជួនកាលស្បែកជុំវិញក្រចកម្រាមដៃ ឬម្រាមដៃរបស់យើង​អាចរបកដោយសារ​​ស្បែក​គល់ក្រចករបស់យើងស្ងួតពេក។ ម្យ៉ាងវិញទៀត […]


បញ្ហាស្បែកផ្សេងទៀត

ឆ្ងល់​អត់​ ម៉េច​បាន​ក​​ឡើងខ្មៅ​? ដោះស្រាយ​យ៉ាង​ម៉េច?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​ចំណុច​ខ្មៅ​ៗ ឬ​ពណ៌​ស្បែក​មិន​​​ស៊ី​​គ្នា​នៅ​ជុំវិញ​ក មិន​មែន​កើត​ឡើង​ដោយ​សារ​កង្វះ​អនាម័យ​​តែ​មួយ​មុខ​ទេ ហើយ​​បញ្ហា​​ក​ខ្មៅ​ក៏​មិន​មែន​តែងតែ​អាច​ព្យាបាល​បាន​​​តាម​តិចនិក​​ងាយ​ៗ​ជាមួយ​នឹង​គ្រឿង​ផ្សំ​នៅ​​ផ្ទះ​នោះ​ដែរ​។ យ៉ាង​ណា​មិញ ដើម្បី​កម្ចាត់​កង្វល់​មួយ​នេះ​ យើង​ចាំបាច់​ត្រូវ​រក​មូលហេតុ​ជាក់លាក់​ជា​មុន​សិន​។ មូលហេតុ​អ្វី​ខ្លះ​ធ្វើ​ឲ្យ​ក​ឡើង​ខ្មៅ​? ១. កត្តា​ហ្សែន ​​​​​ស្បែក​ខ្មៅ​នៅ​ជុំវិញ​ក​អាច​បណ្ដាល​មក​ពី​ជំងឺ​ម្យ៉ាង​ហៅ​ថា Acanthosis Nigricans ដែល​អាច​កំណត់​តំបន់​​ដែល​មាន​ពណ៌​ខ្មៅ​ស្រអាប់​នៃ​ស្បែក​ ហើយ​វា​ក៏​ជា​ជំងឺ​តំណ​ពូជ ដែល​​​​បន្ត​ពី​ប៉ា​ម៉ាក់​ទៅ​កូន​ ឬ​ជា​ផ្នែក​មួយ​នៃ​ជំងឺ​ហ្សែន​ ។ ២. ធាត់​ជ្រុល​ ទន្ទឹម​នឹង​នេះ​ដែរ ការ​ធាត់​ជ្រុល​ និង​ខូច​ក្រពេញ​អង់ដូគ្រីន ក៏​ជា​មូលហេតុ​ទូទៅ​ដែល​ធ្វើ​ឲ្យ​ស្បែក​ឡើង​ខ្មៅ ដែល​ភាគច្រើន​កើត​មាន​នៅ​លើ​ ក និង​ក្លៀក​ផង​ដែរ​។ ៣. ភាព​ស៊ាំ​​នឹង​អាំងស៊ុយលីន ក​ខ្មៅ​ក៏​ជា​សញ្ញា​នៃ​ការ​មាន​អាំងស៊ុយលីន​ច្រើន​ពេក​នៅ​ក្នុង​ឈាម​របស់​យើង​ដូច​គ្នា​។ ប្រសិនបើ​គ្នា​យើង​សង្កេត​ឃើញ​រោគសញ្ញា​ណា​មួយ យើង​គប្បី​​ធ្វើ​តេស្ត​ជាតិ​ស្ករ​ក្នុង​ឈាម​ និង​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​ជំងឺ​ទឹក​នោម​ផ្អែម​ ទើប​ជា​ការ​ប្រសើរ​​។ ៤. គីស​ទឹក​នៅ​ក្រពេញ​អូវែ​ មួយ​វិញ​ទៀត ស្រី​ៗ​ដែល​មាន​គីស​ទឹក​នៅ​ក្រពេញ​អូវែ មាន​កម្រិត​អ័រម៉ូន និង​អាំងស៊ុយលីន​ខ្ពស់​នៅ​ក្នុង​ឈាម។ កម្រិត​ខ្ពស់​នៃ​អាំងស៊ុយលីន​ អាច​បង្ក​ឲ្យ​មាន​ស្នាម​អុជ​ខ្មៅ​នៅ​លើ​ក​ផ្នែក​ខាង​ក្រោយ​ ខាង​ក្រោម​ដៃ និង​នៅ​តំបន់​ក្រលៀន​។ ៥. ជំងឺ​ទឹក​នោម​ផ្អែម​ បន្ថែម​ពី​នេះ ចំណុច​ខ្មៅ​ដុំ​ៗ​នៅ​លើ​​ក​ផ្នែក​ខាង​ក្រោយ​ក៏​អាច​ជា​សញ្ញា​នៃ​​ជំងឺ​បម្រុង​ទឹក​នោម​ផ្អែម​​ដូច​គ្នា​​។ ៦. អាលែកហ្ស៊ី​ចំពោះ​ទឹក​អប់​ ឬ​ថ្នាំ​លាប​សក់​ ជាង​នេះ​ទៅ​ទៀត​ យើង​ក៏​អាច​អាលែកហ្ស៊ី​ជាមួយ​នឹង​ផលិតផល​មួយ​ចំនួន​​ ដូច្នេះ​ហើយ​មុន​ពេល​លាប​ផលិតផល​ណា​មួយ​ ចូរ​ធ្វើ​តេស្ត​នៅ​លើ​​ស្បែក​ក្នុង​បរិមាណ​តិច​តួច​ជា​មុន​សិន​ និង​រង់ចាំ​រហូត​ដល់​២៤​ម៉ោង ដើម្បី​ធានា​ថា​ផលិតផល​ទាំង​នោះ​មិន​បង្ក​ជា​​អាលែកហ្ស៊ី​នឹង​ស្បែក​របស់​យើង​។ តិចនិក​ដោះស្រាយ​បញ្ហា​ ក​ខ្មៅ​ បន្ថយ​ទម្ងន់​ ឬ​រក្សា​ទម្ងន់​ខ្លួន​ដែល​សមស្រប​ សម្អាត​ក​ឲ្យ​បាន​ស្អាត​ល្អ​ ជៀសវាង​ជម្រុះ​កោសិកា​ញឹកញាប់​ពេក​ ពិនិត្យ​អំពី​កត្តា​អ័រម៉ូន​ ប្រើ​ក្រែម​/ឡេ​ដែល​មាន​សារធាតុ​Lactic acid ជៀសវាង​បាញ់​ទឹក​អប់​នៅ​លើ​ស្បែក​ ជៀសវាង​ត្រដុស​ស្បែក​ ត្រូវ​ប្រើ​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​ជា​ប្រចាំ​។

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស