backup og meta

តិចនិកថែសក់ ៩ យ៉ាងការពារសក់សំពោង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Feb 04, 2022

    តិចនិកថែសក់ ៩ យ៉ាងការពារសក់សំពោង

    សក់សំពោងអាចកើតឡើងដោយសារកត្តាហ្សែន ប៉ុន្តែភាគច្រើន​បណ្តាល​មក​ពី​កត្តា​អាកាស​ធាតុ សក់ស្ងួត ឬសក់ខូចដែលធ្វើឱ្យសក់យើងគ្មានសណ្តាប់​ធ្នាប់ មើលទៅ​ដូច​អត់បានសិតអ៊ីចឹង​។ យើងគួរថែសក់បែបណាដើម្បីការពារសក់កុំឱ្យសំពោង?

    នៅពេលសក់ស្ងួត ឬខូច ស្រទាប់ខាងក្រៅរបស់សក់​នឹងរបើកដែលជាហេតុ​​បណ្តាលឱ្យសំណើម​ពីអាកាស​ធាតុ​ជ្រាបចូលសក់ រួចធ្វើឱ្យសរសៃសក់យើង​ហើម និងសំពោង។

    តិចនិកថែសក់ ៩ យ៉ាងការពារសក់សំពោង

    ខាងក្រោមនេះជាតិចនិចសាមញ្ញមួយចំនួនដែលយើងអាចសាកល្បងដើម្បី​ការពារសក់សំពោង៖

    ១. កាត់តម្រឹមចុងសក់

    ការ​កាត់តម្រឹមចុងសក់ដែលស្ងួត ឬបែកគឺជាមធ្យោបាយដ៏ល្អក្នុងការ​ដោះស្រាយ​បញ្ហា​សក់សំពោង ​ព្រោះ​ចុងសក់ដែល​បែក ស្ងួត ឬខូច​អាច​បែក ឬ​ខូច​​កាន់តែខ្លាំងរហូតដល់​ឫស​សក់ ហើយ​ធ្វើ​ឱ្យ​សក់​យើងកាន់តែសំពោងខ្លាំង ជាពិសេសប្រសិនបើយើង​រស់នៅ​កន្លែងដែលមានសំណើមខ្ពស់។

    ២. ជ្រើសរើសសាប៊ូកក់សក់ឱ្យបានត្រឹមត្រូវ

    សាប៊ូកក់សក់ជាច្រើនមានធាតុផ្សំដែលអាចធ្វើឱ្យសក់យើងស្ងួត។ យើងគួរ​ជ្រើសរើស​សាប៊ូកក់សក់ដែលគ្មានជាតិស៊ុលហ្វាត មានកម្រិត pH ទាប និងមានសារធាតុ​ផ្តល់​សំណើម​ដូចជា glycerin, ប្រេង argan ប្រូតេអ៊ីន elastin និង ceramides ជាដើម​ដើម្បីជួយបំប៉ន និងផ្តល់សំណើមដល់សក់ និងការពារសក់សំពោង។

    ៣. បន្ទន់សក់

    ការ​បន្ទន់សក់អាចជួយឱ្យសក់យើងមានសំណើម និងថែរក្សាសក់បន្ទាប់ពីកក់សក់រួច ព្រោះសូម្បីតែសាប៊ូកក់សក់ដែលមានសារធាតុផ្តល់សំណើមខ្លាំងក៏ធ្វើសក់យើងបាត់បង់សំណើមតិចតួចដែរ។

    ៤. កាត់បន្ថយការប្រើម៉ាស៊ីនកម្តៅលើសក់

    ការផ្លុំ មូរ ឬកៀបសក់ញឹកញាប់អាចធ្វើឱ្យសក់យើងស្ងួត ខូច និងសំពោង។ ជំនួស​ឱ្យ​ការផ្លុំសក់ឱ្យស្ងួត យើងអាចទុកសក់ឱ្យស្ងួតតាធម្មតា​។ លើសពីនេះ​ទៅទៀត យើង​អាច​ប្រើវីធីមូរ ឬធ្វើឱ្យសក់ត្រង់តាមធម្មជាតិជាជាងមូរ ឬកៀបដោយម៉ាស៊ីន។

    ប្រសិន​បើ​យើងត្រូវប្រើម៉ាស៊ីនទាំងនេះ យើងត្រូវបន្ថយកម្តៅម៉ាស៊ីន។ លើស​ពីនេះទៅទៀត មុន​កៀប ឬមូរសក់ យើង​ត្រូវ​ការពារសក់ជាមួយផលិតផល​ការពារ​កម្ដៅ​ដូច​ជា​ស្ព្រាយ ឬ​​ក្រែមជាដើម។

    ម៉ាស៊ីនធ្វើសក់

    ចង់គណនា BMI ចុចទីនេះ!

    ចង់គណនា BMR ចុចទីនេះ!

    ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

    ៥. កុំជូតត្រដុសសក់

    ការញី ឬជូតត្រដុសសក់ជាមួយកន្សែងពោះគោធ្វើឱ្យសក់យើងរញ៉េរញ៉ៃ និង​កកិត​ដែល​បណ្តាលឱ្យសក់សំពោង។ បន្ទាប់ពីកក់សក់រួច យើងគ្រាន់​តែ​យក​កន្សែង​​មកផ្តិតទឹកលើសក់ថ្នមៗបានហើយ។

    យើងគួរប្រើកន្សែង​មីក្រូហ្វាយបឺរ ឬកន្សែង​សម្រាប់​រុំសក់យកផ្តិតជាតិទឹក លើសក់ទើបមិនសូវធ្វើឱ្យសក់ខូច ព្រោះកន្សែងទាំងនេះមាន​សរសៃកំណាត់តូចៗ និងស្រាល​ជាងកន្សែងធ្វើពី​កប្បាស​។

    ៦. ប្រើស្រោមខ្នើយសូត្រ

    ការប្តូរពីការប្រើស្រោមខ្នើយកប្បាសទៅស្រោមខ្នើយសូត្រធ្វើឱ្យសក់​ប្ដូរទីតាំងលើខ្នើយ​បានយ៉ាងសេរី និងរលូននៅពេលគេងជាជាងជាប់​សក់​លើ​ខ្នើយ។

    ៧. បួងសក់មុនចូលគេង

    ពេលគេងយើងគួរបួងសក់ឡើងលើឱ្យរលុងៗដើម្បីជួយការពារសក់ពីការ​ខូច ឬ​ជំពាក់​ដោយសារប្រែ ឬរំកិលខ្លួនពេលគេង។ លុះព្រឹកឡើង យើងគ្រាន់​តែយកម្រាមដៃ​សិត​ទម្លាក់​សក់ថ្នមៗជាការស្រេច។

    ៨. ប្រើប្រេងដូងលាបសក់

    ប្រេងដូង​ផ្តល់​ប្រយោជន៍​ច្រើនដល់សក់​ ជាពិសេស​នៅពេល​សក់សំពោង​។ ប្រេងដូង​ជួយ​ចិញ្ចឹម បំប៉ន និងព្យាបាលសក់របស់យើងតាំងពី​ស្រទាប់ខាងក្នុងដល់​ស្រទាប់​ខាង​ក្រៅ និងធ្វើឱ្យសក់រលោងល្អ។ យើងក៏អាចប្រើប្រេងផ្សេងទៀតដូចជា ប្រេង argan ប្រេងអូលីវ និងប្រេងអាល់ម៉ុនផ្អែមដែរ។

    ៩. ចៀសវាងប្រើផលិតធ្វើម៉ូតសក់មានជាតិអាល់កុល

    យើងគួរចៀសវាងប្រើផលិតធ្វើម៉ូតសក់ដូចជា ស្ព្រាយបាញ់សក់ជាដើមដែល​​​​​មាន​ជាតិ​អាល់កុលព្រោះជាតិអាល់កុលអាចធ្វើឱ្យសក់ស្ងួតខ្លាំង និងបណ្តល​ឱ្យ​សក់​សំពោង។ យើងអាចប្រើប្រេង ឬគ្រីមធ្វើម៉ូតសក់ដើម្បី​​ជួយរក្សាសំណើមរបស់សក់ និង​ធ្វើ​ឱ្យសក់រលោង។

    សក់សំពោងក៏បណ្តាលមកពីការកក់សក់ជាមួយទឹកក្តៅឧណ្ហៗដែរ បណ្តាល​ឱ្យ​សក់​បាត់​បង់​ជាតិប្រេងធម្មជាតិដែលមាននាទីធ្វើឱ្យសក់មានសំណើម និងរលោង។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ សុខ វណ្ណ · កែ Feb 04, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម