backup og meta

ទម្លាប់​ពេល​ព្រឹក​ទាំង ​៤ អាចបំផ្លាញ​​សុខភាព​ស្បែក​​​មិន​ដឹង​ខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Nov 25, 2021

    ទម្លាប់​ពេល​ព្រឹក​ទាំង ​៤ អាចបំផ្លាញ​​សុខភាព​ស្បែក​​​មិន​ដឹង​ខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    ការ​ថែទាំ​ស្បែក​​​​ មាន​សារសំខាន់​ណាស់​ចំពោះ​ស្រី​ៗ​យើង​ ដើម្បី​ទទួល​បាន​ស្បែក​ដ៏​ស្រស់​ស្អាត និង​ក្មេង​ជាង​វ័យ​។ យ៉ាង​ណា​មិញ កំហុស​នៃ​ការ​ថែទាំ​ស្បែក​មួយ​ចំនួន​ អាច​នឹង​បំផ្លាញ​សម្រស់​យើង​ដោយ​មិន​ដឹង​ខ្លួន។ ដូច្នេះ​ហើយ​ ដើម្បី​ជៀសវាង​បញ្ហា​ផ្សេង​ៗ​នៃ​ស្បែក​ ដូចជា​ការ​កើត​​មុន​ ស្នាម​ជ្រីវជ្រួញ​មុន​វ័យ​​ យើង​គប្បី​ជៀសវាង​កំហុស​ឆ្គង​​ពេល​ព្រឹក​ទាំង​នេះ​។

    ១. ញ៉ាំ​ម្សៅ​Oatmeal​រៀងរាល់​ព្រឹក​

    ថ្វី​ត្បិត​តែ​ការ​ញ៉ាំ​ម្សៅ​Oatmealនៅ​ពេល​​ព្រឹក​ល្អ​ចំពោះ​សុខភាព​ក៏​ពិត​មែន​ ប៉ុន្តែ​បើ​យើង​ញ៉ាំ​រាល់​ព្រឹក ​អាច​បំផ្លាញ​រាងកាយ​ និង​ស្បែក​របស់​យើង​បាន​។ ជាក់​ស្ដែង​ ការ​ញ៉ាំ​ម្សៅ​Oatmeal​ញឹកញាប់​ពេក​ អាច​បង្អាក់​រាងកាយ​យើង​មិន​ឲ្យ​ទទួល​បាន​សារធាតុ​ចិញ្ចឹម​សំខាន់​ៗ​ផ្សេង​ទៀត​ ដែល​ជា​ហេតុ​នាំ​ឲ្យ​មាន​កង្វះ​អាហារូបត្ថម្ភ ក៏​ដូចជា​ធ្វើ​ឲ្យ​ស្បែក​របស់​យើង​ស្ងួត និង​ប្រេះ​។

    ២. ងូត​ទឹក​យូរ​ពេក​

    ទម្លាប់​​ងូត​ទឹក​ក្ដៅ​ឧណ្ហ​ៗ​រយៈពេល​វែង អាច​ជួយ​ឲ្យ​យើង​មាន​អារម្មណ៍​ស្រស់ស្រាយ​នៅ​ពេល​ព្រឹក​ ជា​ពិសេស​នៅ​ពេល​ដែល​អាកាសធាតុ​ចុះ​​ត្រជាក់​។ ប៉ុន្តែ​ទម្លាប់​មួយ​នេះ​ ​អាច​បំផ្លាញ​សុខភាព​ស្បែក​របស់​យើង​ដោយ​មិន​ដឹង​ខ្លួន​។ ទឹក​ក្ដៅ​អាច​បំផ្លាញ​ស្រទាប់​ការពារ​ស្បែក​ដែល​ជួយ​ទប់​សំណើម ​ជា​ហេតុ​នាំ​ឲ្យ​ស្បែក​ឆាប់​ចាស់​។

    ៣. ញ៉ាំ​កាហ្វេ​មុនអាហារ​ពេល​ព្រឹក​

    កាហ្វេ​មិន​ត្រឹម​តែ​ឆ្ងាញ់​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ផ្ដល់​​អត្ថប្រយោជន៍​ដល់​ស្បែក​របស់​យើង​ផង​ដែរ​។ ប៉ុន្តែ បើ​យើង​ផឹក​កាហ្វេ​​ជា​រៀង​រាល់​ថ្ងៃ​​មុន​ពេល​ញ៉ាំ​អាហារ​ពេល​ព្រឹក​ ភេសជ្ជៈ​មួយ​ប្រភេទ​នេះ​អាច​​ផ្ដល់​ផល​ប៉ះពាល់​ចំពោះ​ស្បែក​ទៅ​វិញ​។ ពិត​ណាស់​ កាហ្វេ​ជា​ថ្នាំ​បញ្ចុះ​ទឹក​នោម​ ដែល​អាច​បណ្ដាល​ឲ្យ​យើង​ខ្សោះ​ជាតិ​ទឹក ក៏​ដូចជា​ពិបាក​ក្នុង​ការ​បណ្ដេញ​ជាតិ​ពុល​ពី​រាងកាយ​តាម​ស្បែក ​ជា​ហេតុ​នាំ​ឲ្យ​​លេច​ឡើង​ស្នាម​ជ្រីវជ្រួញ​មុន​វ័យ​។

    ទម្លាប់បំផ្លាញស្បែក២

    ៤. លាប​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​ តែ​ពេល​ចេញ​ក្រៅ​

    ជាមួយ​គ្នា​នេះ​ដែរ ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​ អាច​ជួយ​ការពារ​ស្បែ​ក​ នៅ​ពេល​ដែល​យើង​ចេញ​ទៅ​ខាង​ក្រៅ​ក្នុង​រដូវ​ក្ដៅ ប៉ុន្តែ​ការ​លាប​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​ជា​រៀង​រាល់​ថ្ងៃ​ ទោះ​ជា​ពេល​ដែល​យើង​នៅ​ផ្ទះ អាច​ជួយ​ការពារ​ស្បែក​កុំ​ឲ្យ​វិវត្ត​ទៅ​រក​ភាព​ចាស់​។ ដូច្នេះ​ហើយ​ ស្រី​ៗ​យើង​គប្បី​លាប​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​ជា​ប្រចាំ​ មិន​ថា​ត្រូវ​ចេញ​ទៅ​ខាង​ក្រៅ ឬ​នៅ​ក្នុង​ផ្ទះ​នោះ​ទេ​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Nov 25, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម