backup og meta

ចង់បានស្បែកស្រស់ថ្លា គួរកាត់បន្ថយអាហារប៉ុន្មាន​មុខ​នេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Feb 21, 2022

    ចង់បានស្បែកស្រស់ថ្លា គួរកាត់បន្ថយអាហារប៉ុន្មាន​មុខ​នេះ

    ស្បែកស្អាតស្រស់ថ្លាបានមកពីការថែទាំប្រចាំថ្ងៃ និងពីអាហារដែលយើង​ញុំា ប៉ុន្តែទម្លាប់នៃការញុំា​អាហា​រ​អាចបំផ្លាញសុខភាពស្បែករបស់យើងដោយមិនដឹងខ្លួន។ តើអាហារបំផ្លាញស្បែកមានអ្វីខ្លះ ហើយប៉ះពាល់​ដល់​សុខភាព​ស្បែករបស់យើងយ៉ាងណាខ្លះ?

    លោកស្រី Paulina Lee ឯកទេសចំណីអាហារ និងជាស្ថាបនិកក្រុមហ៊ុន Savvy Stummy, LLC. បាន​លើក​ឡើងថា ជម្រើសអាហារ និងទម្លាប់នៃការញ៉ាំសុទ្ធ​តែអាចជះឥទ្ធិពល​អវិជ្ជមាន​ដល់ស្បែក​របស់​យើង។ ជារឿយៗ ការមានបញ្ហាស្បែកពាក់ព័ន្ធនឹងការរលាក សុខភាពពោះវៀនខ្សោយ និង ​អតុល្យភាព​អ័រម៉ូន

    ដូច្នេះបើយើងចង់បានស្បែកស្អាតស្រស់ថ្លា យើងគួរកាត់បន្ថយ​ការញុំាអាហារដូចជា៖

    ១. អាហារធ្វើឱ្យរលាក

    ការញុំាអាហារដែលធ្វើឱ្យរលាកដូចជា អាហារបំពង អាហារមានជាតិស្ករច្រើន​ និងខ្លាញ់ខ្ពស់ជាដើម​ អាច​ជះឥទ្ធិពលអវិជ្ជមានដល់សុខភាពពោះវៀន និងបង្កើនការរលាកខាងក្នុង​ដែលនាំ​ឱ្យស្បែក​យើង​ឡើង​មុន។

    សុខភាព​​ពោះវៀនមានទំនាក់ទំនងយ៉ាងជិតស្និទ្ធនឹងស្បែករបស់យើង ដូច្នេះ​ប្រសិន​បើសុខភាពពោះវៀនរបស់មិនល្អ សុខភាពស្បែក​​​​របស់ក៏មិនល្អដែរ។

    ២. អាហារមានសន្ទស្សន៍ជាតិស្ករខ្ពស់

    អាហារដែលសម្បូរទៅដោយកាបូអ៊ីដ្រាតចម្រាញ់ ដូចជាបាយស ភីហ្សា ប៉ាស្តា នំបុ័ងស នំដុត បង្អែម ឬភេសជ្ជៈផ្អែមៗ​គឺជាអាហារ​ដែលមានសន្ទស្សន៍ជាតិស្ករ​ខ្ពស់ដែលអាចបង្កើន​កម្រិត​ជាតិស្ករ​ក្នុងឈាមលឿន។

    ការកើនឡើងនៃជាតិស្ករក្នុងឈាមអាចជំរុញការផលិតរបស់អ័រម៉ូន androgens ដែលរួមចំណែកធ្វើឱ្យយើងឡើងមុន។

    ៣. អាហារ​ប្រភេទ Fast Food

    អាហារដូចជា ប៊ឺហ្គឺ ដំឡូងបំពង ភីហ្សា សាំងវិចផ្សំទៅដោយកាបូអ៊ីដ្រាត​ចម្រាញ់ អាហារកែច្នៃ ជាតិខ្លាញ់ ស្ករ និងអំបិលខ្ពស់ដែលធ្វើឱ្យអាហារទាំង​នេះមានរស់ជាតិឆ្ងាញ់។ គ្រឿងផ្សំទាំងនេះ​អាច​ធ្វើ​ឱ្យរាងកាយយើងរលាក។

    ហ្វាសហ្វូត (អាហារឆ្អិនស្រាប់)

    ចង់គណនា BMR ចុចទីនេះ!

    ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

    ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

    ៤. សាច់ក្រហម

    សាច់ក្រហមដូចជា សាច់គោ សាច់ចៀម សាច់ជ្រូកជាដើមផ្ទុកទៅដោយជាតិខ្លាញ់ឆ្អែត និង​កូលេស្តេរ៉ូល ដែលនេះ​មាន​ន័យ​ថា ការញុំាសាច់​ក្រហម​ច្រើន​នាំ​ឱ្យ​មាន​ការ​រលាក​ក្នុង​ខ្លួន។ ប្រសិន​បើ​មាន​ការរលាកច្រើនពេកនៅក្នុងរាងកាយ ការផលិត ខូឡាជែន​របស់ស្បែក​ថយចុះ​នាំឱ្យស្បែក​របស់យើងស្រអាប់។

    ៥. គ្រឿង​ស្រវឹង

    ការញុំាគ្រឿង​ស្រវឹងច្រើនធ្វើឱ្យខ្សោះជាតិទឹក បណ្តាលឱ្យស្បែកយើងស្រអាប់ ជ្រីវជ្រួញ និងស្ងួត។ លើសពីនេះទៅទៀតគ្រឿង​ស្រវឹងបង្ក​ឱ្យ​មាន​បញ្ហា​ស្បែក​ដូចជា ​ឡើងមុន និងត្រអក​ជាដើម ហើយធ្វើឱ្យរាងកាយយើងបាត់បង់វីតាមីន A ដែលមាននាទី​ជួស​ជុល​កោសិកា​ស្បែក​ឡើង​វិញ។

    ៦. កាហ្វេអ៊ីន

    ជាតិកាហ្វេអ៊ីននៅក្នុងកាហ្វេ ភេជ្ជៈប៉ូវកម្លាំង ទឹកក្រូចកំប៉ុង ជាដើមអាច​ធ្វើឱ្យស្បែកយើងស្រអាប់ និង​ស្ងួត។ ជាតិកាហ្វេអ៊ីនអាចបង្កើនកម្រិត cortisol (អ័រម៉ូនស្ត្រេស) ដែលអាចបំផ្លាញស្បែករបស់យើង ធ្វើឱ្យស្បែកស្តើង និងឆាប់ចាស់។

    ៧. អាហារប្រៃៗ

    ការញុំាអាហារប្រៃៗធ្វើឱ្យចាល់ជាតិទឹកក្នុងរាងកាយ ដែលធ្វើឱ្យយើង​ហើម ជាពិសេសហើមភ្នែក ឬមុខ ហើយមើលទៅអស់កម្លាំង។ ម៉្យាងទៀត កាញុំាអាហារប្រៃៗក៏ធ្វើឱ្យយើងឡើងមុនដែរ។

    របបអាហារមានផលប៉ះពាល់យ៉ាងខ្លាំងលើសុខភាពស្បែករបស់យើង ដូច្នេះ​​​យើង​គួរ​ចៀសវាង ឬកាត់​បន្ថយ​​អាហារ​បំផ្លាញស្បែក និងញុំាអាហារដែលល្អចំពោះស្បែកដូចជា ត្រី គ្រាប់ធញ្ញជាតិ គ្រាប់​ផ្លែឈើ បន្លែ និងផ្លែឈើស្រស់ឱ្យបានច្រើន។

    អត្ថបទគួរ​អាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ សុខ វណ្ណ · កែ Feb 21, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម