backup og meta

តិចនិកថែរក្សាស្បែកមុខ​ងាយៗសម្រាប់ប្រុសៗ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ចាន់ សុខឡាង · កែ May 12, 2023

    តិចនិកថែរក្សាស្បែកមុខ​ងាយៗសម្រាប់ប្រុសៗ

    មិនមែន​មាន​តែ​ស្រីៗ​ឯណា ចេះ​ចង់​ស្អាត ប្រុសៗ​ក៏​ចង់​មាន​ស្បែក​ស្អាត​ដូច​គ្នា គ្រាន់គ្នា​យើង​ខ្លះ​ អារឿង​ទៅ​ហាង​ម៉ាស្សា កែ​សម្ផស្ស មាន​អារម្មណ៍​អៀន​បន្តិច។ ប្រុសៗ​គ្នា​យើង​កុំ​បារម្ភ​ទៀត ក៏​មិន​ចាំ​បាច់​ចំណាយ​លុយ​ច្រើន ហើយ​មាន​អារម្មណ៍​ខ្លាច​គេ​ថា​ចេកនោះ​ដែរ “Hello គ្រូពេទ្យ” នឹង​ប្រាប់​តិចនិក​ងាយៗ ជួយ​ប្រុសៗ អាច​ថែរក្សា​ស្បែក​មុខ​បាន​ស្រស់​ស្អាត​។

    ១- លាងសម្អាតស្បែក

    ចំពោះ​ប្រុសៗ​ភាគ​ច្រើន​ស្បែក ​ហាក់​ដូច​ជា​មានខ្លាញ់ច្រើន​​នៅ​ពេល​ថ្ងៃ​នៅ​ តាម​តំបន់​ខ្លះ​នៅ​លើ​ផ្ទៃ​មុខ​ ទោះ​ជា​អាកាស​ធាតុ​ត្រជាក់​ក៏​ដោយ។ បញ្ហា​ចេញ​ខ្លាញ់​លើ​មុខ​ខ្លាំង​ពេក ​អាច​បណ្តាល​ឲ្យ​ស្បែក​មាន​សភាព​ស្អិត និង​អាច​ស្ទះ​ដល់​រន្ធ​ញើស​បាន ហើយ​ថែម​ទាំង​អាច​ធ្វើ​ឲ្យ​ឡាម​មិនរអិល​ នៅ​ពេល​យើងកោរពុក​ម៉ាត់ ឬ​រោម​មុខ​ដូច​គ្នា។ ដូច្នេះ​ មុន​ពេល​​កោរ​រោម​នៅ​លើ​មុខ ​ត្រូវ​លាង​សម្អាត​ផ្ទៃ​មុខ​​ជាមួយ​ទឹក និង​សាប៊ូ​ដុស​មុខ​ឲ្យ​បាន​ស្អាត ​ដើម្បី​ប្រាកដ​ថា​គ្មាន​ការ​ស្ទះ​ដែល​បណ្តាល​មក​ពី​ខ្លាញ់។

    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

    ២- កោររោមឲ្យបានស្អាតល្អ

    អ្នក​ជំនាញ​ថែរក្សា​ស្បែក បាន​​ណែនាំ​ឲ្យប្រុសៗ ​គួរ​តែ​លាង​មុខ​រ​ជាមួយ​នឹង​ទឹក​ក្តៅ​ឧណ្ឌ​ៗ​ជា​មុន​សិន​ បន្ទាប់​ពី​លាង​សម្អាត​រួច ​ដើម្បី​ឲ្យ​រន្ធ​ញើស​​បើក មុន​ពេល​កោរ​រោម​លើ​មុខ។ បន្ទាប់​មក​​ត្រូវ​លាប​ក្រែម ឬ​ជែល​កោរ​រោម​លើ​មុខ​ស្តើង​ៗ ដើម្បី​ឲ្យ​ស្បែកមាន​សំណើម ទន់ និង​មាន​កំដៅ។ ហើយ​ដើម្បីជួយ​ស្បែក​មុខកាន់​តែ​រលោង ​ត្រូវ​តែ​ឧស្សាហ៍​កោរ​រោម​លើ​មុខ។

    ៣- ប្រើឧបករណ៍កោររោមមានមុខងារច្រើន

    វិធី​ងាយ​មួយ​ទៀត​សម្រាប់​ប្រុសៗ​កោរ​រោម ​នៅ​ពេល​កំពុង​ងូត​ទឹកនេះ​​ឯង​ មិន​ត្រឹម​តែចំណេញ​ពេល​វេលា​​ទេ ​ថែម​ទាំង​ជា​ពេល​ស្បែក​​មាន​សំណើម រន្ធ​ញើស​បើក ហើយ​រោម​ក៏​មាន​សភាព​ទន់ និង​ងាយ​សម្អាត​ជាង​ធម្មតា​ទៀត​ផង។

    ៤- កោរតាមណ្តោយរោម

    ការ​ណែ​នាំ​ឲ្យ​កោរ​រោម​បញ្ច្រាស់​ពី​ទិស​ដៅ​​រោម​ដុះ​ ​​ជា​ការ​សន្និដ្ឋាន​​ខុស​ទាំង​ស្រុង ព្រោះ​វិធី​កោរ​បែប​នេះ អាច​បណ្តាល​ឲ្យមាន​ការ​រលាក​ស្បែក ហើយ​អាច​ធ្វើ​ឲ្យ​ខូច​ខាត​ដល់​រោមយើង​បាន។ ដូច្នេះ​ការ​ណែនាំ​ល្អ​បំផុត​ យើង​គួរ​តែ​កោរ​រោមទៅ​តាម​បណ្តាយ​​រោម​បាន​ដុះ។

    សម្រស់

    អាច​ជា​ឧបករណ៍​​មាន​ឡាម​មួយ ឬ​ឡាម​ច្រើន។ ​បើ​​ចង់​ចំណាយ​ពេល​តិច​នោះ អាច​ជ្រើស​រើស​យក​ឧបករណ៍​កោរ​មាន​មុខឡាម​បី​ ឬ​ប្រាំ។ អ្វី​ដែល​សំខាន់​ ​ត្រូវ​ចង​ចាំ​នោះ​ ត្រូវ​មាន​ភាព​ពេញ​ចិត្ត និង​មាន​អារម្មណ៍​ថា ​មាន​ផា​សុខកភាព​ នៅ​ពេល​ប្រើ ហើយ​កុំ​ឲ្យ​មាន​សម្ពាធ​ខ្លាំង​ពេក​ព្រោះ​អាច​បណ្តាល​ឲ្យ​មាន​ការ​រលាក និង​កោរ​ទៅ​មិន​ស្អាត។

    ៦- ត្រូវមានពេលវេលាគ្រប់គ្រាន់

    ជា​ធម្មតា ​ស្បែក​មាន​សភាព​ងាយ​ឆាប់​ខូច ហើយ​ងាយ​ប្រតិកម្ម​ ​បើ​យើង​​ធ្វើ​ចលនា​ឡាម ឬ​លាប​ក្រែម​លឿន​ពេក។ ត្រូវ​ទុក​ពេល​វេលា​ឲ្យ​ខ្លួន​ឯង​គ្រប់​គ្រាន់​នៅ​ពេលកោរ ដោយ​ទុក​ពេល ២-៣ ដើម្បី​លាង លាប​ក្រែម និង​កោរ។

    ៧- ប្រើទឹកសំណើមនៅពេលថ្ងៃ និងពេលយប់

    ត្រូវ​លាប​ក្រែម​ផ្តល់​សំណើម ឬ​ឡេ​នៅ​ពេល​ថ្ងៃ និង​យប់​ ដើម្បី​ជួយ​ឲ្យ​ស្បែក​មាន​សំណើម ទន់​រលោង និង​ងាយ​ស្រួល​កោររោម​ជាង​មុន។ ផ្តល់​សំណើម​ ក៏​​ជួយ​​ឲ្យ​ចៀស​វាង​ពី​ការ​កាត់​ត្រូវ​ស្បែក និង​រោល​រលាក​មុខ​ផង​ដែរ។ ប្រុសៗ​គ្នា​យើង អាច​រក​មើល​ឡេ​​មាន​ផ្តល់​ជាតិ​ទឹក​ធម្មជាតិ​ ដូច​ជា​វីតាមីន E ឬ​ប្រេង​សំខាន់​ៗ​មួយ​ចំនួន។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ចាន់ សុខឡាង · កែ May 12, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម