កំពូលម៉ាសបិទមុខធម្មជាតិទាំង៣ ជួយផ្តល់ជាតិទឹកដល់ស្បែកក្នុងរដូវរងារ
ចូលដល់រដូវរងារភ្លាម ស្បែករបស់យើងចាប់ផ្តើមខ្សោះជាតិទឹក ដែលនាំឲ្យស្បែកស្ងួតគ្រើម និងជ្រីវជ្រួញ។ ពិតណាស់ ការជ្រើសរើសក្រែមផ្តល់សំណើមដល់ស្បែក គឺជារឿងដែលមិនអាចខ្វះបានឡើយ។ ទន្ទឹមនឹងនេះដែរ យើងក៏អាចបន្ថែមជាមួយនឹងម៉ាសបិទមុខធម្មជាតិ ដើម្បីជួយឲ្យស្បែកក្មេងជាងវ័យ និងផ្តល់សំណើមកាន់តែប្រសើរ។ ១. ម៉ាសផ្លែបឺរ និងទឹកឃ្មុំ គ្រឿងផ្សំទាំងពីរនេះ មានប្រសិទ្ធភាពខ្ពស់ក្នុងការកម្ចាត់បញ្ហាស្បែកស្ងួត។ ជាក់ស្តែង ផ្លែបឺរផ្តល់នូវអាស៊ីដខ្លាញ់សំខាន់ ស្របពេលដែលទឹកឃ្មុំដើរតួជាភ្នាក់ងារផ្តល់សំណើមដ៏ល្អឥតខ្ចោះ។ គ្រឿងផ្សំ៖ ផ្លែបឺរទុំចំនួន១ផ្លែ និងទឹកឃ្មុំមួយស្លាបព្រាបាយ វិធីធ្វើ៖ កិនផ្លែបឺរឲ្យម៉ត់ល្អ ហើយលាយជាមួយនឹងទឹកឃ្មុំ ដោយលាបនៅលើផ្ទៃមុខ និងទុកប្រហែល១៥ ទៅ២០នាទី សឹមលាងជម្រះចេញ។ [embed-health-tool-ovulation] ២. ទឹកដោះគោជូរ និង Oatmeal ចំណែកម៉ាសមួយប្រភេទនេះវិញ ល្អបំផុតក្នុងការជម្រុះកោសិកាចាស់ៗនៃស្បែក ទប់ស្កាត់ប្រតិកម្ម និងការរលាកនៃស្បែក។ បន្ថែមពីនេះ គ្រឿងផ្សំទាំងពីរមុខនេះ ក៏អាចបញ្ចៀសបញ្ហាស្បែកស្ងួតនៅក្នុងរដូវរងារ និងជួយឲ្យស្បែកភ្លឺថ្លាថែមទៀតផង។ គ្រឿងផ្សំ៖ ទឹកដោះគោជូរ២ស្លាបព្រាបាយ និង Oatmeal មួយស្លាបព្រាបាយ វិធីធ្វើ៖ លាយគ្រឿងផ្សំបញ្ចូលគ្នា និងម៉ាស្សាលើផ្ទៃមុខថ្មមៗ ដោយទុកចោលរយៈពេល១៥នាទី មុនពេលលាងជម្រះចេញ។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ៣. ម៉ាសខ្ទិះដូង និងចេក ផ្លែចេកសម្បូរទៅដោយវីតាមីន និងសារធាតុប្រឆាំងនឹងអុតស៊ីតកម្ម។ ចំណែកប្រេងដូង មានសមត្ថភាពខ្ពស់ ក្នុងការជួយផ្តល់ជាតិទឹកដ៏ល្អដល់ស្បែក។ អ៊ឹចឹងហើយ ទើបម៉ាសធម្មជាតិមួយប្រភេទនេះ […]