backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក
តារាងមាតិកា

Calcium (ជាតិកាល់ស្យូម)

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ Sao Solynet · កែ May 11, 2020

Calcium (ជាតិកាល់ស្យូម)

ការប្រើប្រាស់

តើគេប្រើកាល់ស្យូមដើម្បីអ្វី?

កាល់ស្យូម​ជា​សារធាតុ​រ៉ែ​ដែល​មាន​សារៈសំខាន់​សម្រាប់​ឆ្អឹង​និង​ធ្មេញ​។​ បេះដូង​ សរសៃ​ប្រសាទ​និង​ប្រព័ន្ធ​កំណក​ឈាម​ក៏​ត្រូវ​ការ​កាល់ស្យូម​ដើម្បី​ដំណើរ​ការ​ផងដែរ​។

កាល់ស្យូម​ត្រូវបាន​ប្រើ​ដើម្បី៖

·         ព្យាបាល​និង​ការពារ​ការថយ​ចុះ​កម្រិត​កាល់ស្យូម ​និង​ជំងឺ​ឆ្អឹង​ដូចជា​ជំងឺ​ពុក​ឆ្អឹង (osteoporosis) ជំងឺ​ឆ្អឹង​ទន់​ចំពោះ​កុមារ (rickets) និង​ជំងឺ​ឆ្អឹង​ទន់​ចំពោះ​មនុស្ស​ធំ (​osteomalacia)​

·         បណ្ដុំ​រោគ​សញ្ញា​មុន​មក​រដូវ​ (PMS)​

·         រមួល​ក្រពើ​ពេល​មានផ្ទៃ​ពោះ​

·         លើស​សម្ពាធ​ឈាម​ពេល​មាន​ផ្ទៃ​ពោះ​ (​បម្រុង​ក្រឡា​ភ្លើង)​​

·         កត្តា​ប្រឈម​ទៅ​នឹង​មហារីក​ពោះវៀន​ និង​រន្ធ​គូទ​

·         ផលវិបាក​ក្រោយ​វេះកាត់​​ត​ពោះវៀន​ លើសសម្ពាធ​ឈាម​ លើស​ជាតិ​ខ្លាញ់​ ជំងឺ Lyme

·         លើស​ជាតិ​ផ្លុយអរ (fluoride) ចំពោះ​កូន​ក្មេង​

·         លើស​ជាតិសំណ (Lead)

កាល់ស្យូម​កាបូណាត​​ប្រើ​ដើម្បី​ប្រឆាំង​ជាតិ​អាស៊ីដ​ពេល «​ក្រហាយ​ទ្រូង​»​។ កាល់ស្យូម​កាបូណាត​និង​កាល់ស្យូម​អាសេតាត​ប្រើ​ដើម្បី​បញ្ចុះ​កម្រិត​ផូស្វាត​ចំពោះ​អ្នក​មាន​ជំងឺ​តម្រង​នោម​។​

– ជាតិកាល់ស្យូមដំណើរការរបៀបណា?

មិនមានការសិក្សា​ស្រាវជ្រាវ​ជាក់លាក់ណា​បង្ហាញ​ពី​ដំណើរ​ការ​របស់​កាល់ស្យូម​នោះ​ទេ។ សូមទៅ​ពិគ្រោះ​​ជាមួយ​គ្រូពេទ្យ​នូវ​ព័ត៌មាន​បន្ថែម​។​ យ៉ាង​ណា​មិញ​គេក៏​ដឹង​ថា​៖​

· ក្នុង​ខ្លួន​យើង​កាល់ស្យូម​សម្បូរ​ច្រើននៅក្នុង​ឆ្អឹង​និង​ធ្មេញ​ជាង​ ៩៩​%​។ កាល់ស្យូម​ក៏​មាន​នៅក្នុង​ឈាម សាច់​ដុំ​ និង​ជាលិការ​ដ​ទៃ​ទៀត​។ កាល់ស្យូម​ដែល​ផ្ទុក​ក្នុង​ឆ្អឹង​ត្រូវ​បាន​ទុក​​ជា​សារធាតុ​បម្រុង​ដែល​អាច​បញ្ចេញ​ទៅក្នុង​ខ្លួន​នៅ​ពេល​ដែល​ត្រូវ​ការ​។ កំហាប់​កាល់​ស្យូម​ក្នុង​ខ្លួន​នឹង​ថយ​ចុះ​ពេល​យើង​​កាន់​តែ​ចាស់​ទៅ​ព្រោះ​ថា​វា​បាន​បញ្ចេញចោលពីក្នុង​ខ្លួន​តាម​ញើស​ កោសិកាស្បែក និង​លាមក​។​​ លើសពីនេះ​ទៅ​ទៀត​ ស្រ្តី​កាន់​តែ​ចាស់​ការ​បឺត​ស្រូប​នៃ​កាល់ស្យូម​ក៏កាន់​ធ្លាក់ចុះ​​ដោយ​សារ​កម្រិត​អ័រម៉ូន​អេស្រ្តូ​សែន​ថយ​ចុះ​​។ ការ​ស្រូប​នៃ​កាល់ស្យូម​អាច​ប្រែ​ប្រួនអាស្រ័យ​លើជាតិសាសន៍​ ភេទ​ និង​អាយុ​។

·   កាល់ស្យូម​គឺ​ជា​តម្រូវ​ការ​ដ៏​ចាំ​បាច់​សម្រាប់​ការ​បំបែក ​និង​ការសាង​សង់​ឆ្អឹង​ ដូច្នេះ​ការ​ទទួល​ទានកាល់ស្យូម​បន្ថែម​ជំនួយ​ដល់​ការសាង​សង់​ឆ្អឹង​ឡើង​វិញ ​និង​រាំមាំ​។

ការប្រុង​ប្រយ័ត្ន និងចំណុចហាមឃាត់

គួរយល់ដឹងអ្វីខ្លះមុនប្រើប្រាស់កាល់ស្យូម​

ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ​ឬ​ឱសថការី​បើ​សិន៖​​

·         អ្នក​មាន​ផៃ្ទ​ពោះ​ឬ​បំបៅ​ដោះ​កូន ​ព្រោះ​ថា​ពេល​ដែល​​កំពុង​មាន​កូន ​ឬ​បំបៅ​ដោះ​កូន​​យើង​គួរ​តែ​ទទួល​ទាន​​ថ្នាំ​តាម​វេជ្ជបញ្ជា​។​

·         យើង​​កំពុង​ទទួល​ទាន​ថ្នាំ​ដទៃ​ដែល​រួម​ទាំង​ថ្នាំ​ដែលយើង​​ទិញ​បាន​ដោយ​គ្មាន​វេជ្ជបញ្ជា​ផង​ដែរ​។

·         យើង​មាន​ប្រត្តិកម្ម​ជាមួយ​សារធាតុ​កាល់ស្យូម​ឬ​ថ្នាំ​ផ្សេងៗ​ ឬ​រុក្ខជាតិ​ផ្សេងៗ​។

·        យើង​មាន​ជំងឺ​ផ្សេងៗ​​។

·        យើង​មាន​ប្រត្តិកម្ម​ជា​មួយ​អាហារ​ ថ្នាំ​ពណ៌​ សារធាតុ​រក្សា​អាហារ​ឬ​សត្វ​ផ្សេងៗ​។

លក្ខខណ្ឌ​ក្នុង​ការ​ចុះ​បញ្ជី​ការ​ផ្លូវ​ច្បាប់​សម្រាប់​អាហារ​បំប៉ន​មិន​តឹង​រ៉ឹង​​ដូច​ការ​ចុះ​បញ្ជី​ការ​ផ្លូវ​ច្បាប់​ទៅ​លើ​ថ្នាំពេទ្យ​ទេ។ ដូច​នេះ​គួរ​តែ​មាន​ការ​សិក្សា​បន្ថែម​ពី​សុវត្ថិភាព​លើ​ឱសថ​ទាំង​នេះ។ អ្នក​ត្រូវ​ប្រាកដ​ថា​អត្ថប្រយោជន៍​នៃ​ការ​ប្រើ​ថ្នាំ​នេះ​ខ្ពស់​ជាង​កត្តា​ប្រឈម។ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​អាច​ដឹង​ពី​ព័ត៌មាន​បន្ថែម។

– កាល់ស្យូមពុលដែរឬទេ?

កាល់​ស្យូម​មិនពុល​នោះទេ​ចំពោះ​មនុស្ស​ភាគ​ច្រើនពេល​លេប​ឬ​ចាក់​តាម​សរសៃ​ឈាម​បាន​ត្រឹម​ត្រូវ តែ​កាល់ស្យូម​អាច​ពុល​ចំពោះ​មនុស្ស​ធំ​ និង​កូន​ក្មេង​បើ​លេប​ច្រើន​លើស​កម្រិត។​​ដូច្នេះ​ចៀសវាង​ការ​ទទួល​ទាន​កាល់ស្យូម​ច្រើន​។ វិទ្យាស្ថាន​ឱសថ​សាស្រ្ត​បាន​កំណត់​ពីកម្រិត​ក្នុង​ការ​ញ៉ាំ​កាល់ស្យូម​ច្រើន​បំផុត​ (UL) ផ្អែកតាម​អាយុ​ដូចជា​៖ ១០០០មិល្លីក្រាម​ចំពោះ​​​អាយុពី​ ០​ ទៅ​ ៦​ខែ​​ ១៥០០មិល្លីក្រាម​ចំពោះ​អាយុ​ពី​ ៦​ ទៅ ១២ខែ​ ២៥០០​មិល្លីក្រាម​ចំពោះ​អាយុ​ពី​ ១​ ទៅ ៨​ឆ្នាំ​ ៣០០០​​មិល្លីក្រាម​ចំពោះ​អាយុ​ពី​ ៩​ ទៅ ១៨​ឆ្នាំ​ ២៥០០​មិល្លីក្រាម​ចំពោះ​អាយុ​ពី​ ១៩ ទៅ​ ៥០​ឆ្នាំ​ ២០០០​មិល្លីក្រាម​ចំពោះ​អាយុ​ចាប់​ពី​ ៥០ទៅ​។ ការ​លេប​កាន់​តែ​ច្រើន​នឹង​ធ្វើឲ្យមាន​ផល​រំខាន​កាន់​តែ​ខ្លាំង​​។ 

ការស្រាវជ្រាវ​ថ្មី​មួយ​បាន​សំណូម​ពរ​ថាការ​ទទួល​ទាន​លើស​​កម្រិត​បាន​​ណែ​នាំ​ ១០០០​ ទៅ ១៣០០​មិល្លីក្រាម​រាល់​ថ្ងៃ​ចំពោះ​មនុស្ស​ធំ​អាចធ្វើ​ឲ្យ​ប្រឈម​មុខ​ទៅ​នឹង​ជំងឺ​គាំង​បេះដូង​។ ការ​ស្រាវ​ជ្រាវ​នេះ​ពិត​ជា​ធ្វើ​ឲ្យមាន​ការ​ព្រួយ​បារម្ភ​ពិត​មែន ប៉ុន្តែ​វា​លឿន​ពេក​ហើយ​ដែល​ប្រាកដ​ថា កាល់ស្យូម​ពិត​ជា​បណ្ដាល​ឲ្យ​គាំង​បេះដូង។ សូម​បន្ត​ការ​ញ៉ាំ​សារធាតុ​កាល់ស្យូម​ក្នុង​កម្រិត​ដែល​បាន​ណែនាំ​ និង​មិន​ត្រូវ​ញ៉ាំ​លើស​ចំនួន​កំណត់​ទេ រហូត​ទាល់​តែ​បាន​ដឹង​ច្បាស់។

ត្រូវ​ឲ្យ​ប្រាកដ​​ថា​កម្រិត​កាល់ស្យូម​សរុប​ដែល ញ៉ាំ​ពី​អាហារ​ និង​អាហារ​បំប៉ន​មិនត្រូវ​ឲ្យ​លើស​ពី​ ១០០០ ទៅ ១៣០០​មិល្លីក្រាម​នោះទេ។ ដើម្បី​ដឹង​ឲ្យ​ច្បាស់​ពីកម្រិត​កាល់ស្យូម​នៅ​ក្នុង​របប​​អាហារ​​គិត​​ ៣០០​មិល្លីក្រាម​ក្នុង​មួយ​ថ្ងៃ​ក្នុង​អាហារដែលមិន​មែនជាទឹកដោះ​គោ​​និង​ ៣០០​មិល្លីក្រាម​ក្នុង​មួយ​ពែង​នៃ​ទឹកដោះ​គោ​ឬ​ទឹកក្រូច។

បម្រុង​ប្រយ័ត្ន និង​ចំនុច​ហាមឃាត់​ក្នុង​ករណី​ពិសេស

ស្រ្ដី​មាន​ផ្ទៃ​ពោះ​និង​បំបៅ​ដោះ​កូន​៖ កាល់ស្យូម​មាន​សុវត្ថិភាពបើ​លេប​បាន​ត្រឹម​ត្រូវ​តាម​ចំនួន​ដែលឲ្យ​ប្រើ​អំឡុង​ពេល​មាន​កូន ​និង​បំបៅ​ដោះ​កូន​​។ គ្មានព័ត៌មានគ្រប់​គ្រាន់​​ណា​​បាន​លើក​ឡើង​ពី​សុវត្ថិភាព​ក្នុង​ការ​​ចាក់​​កាល់ស្យូម​តាម​សរសៃ​ឈាម​ចំពោះ​អ្នក​មាន​ផ្ទៃ​ពោះ​ ឬបំបៅ​ដោះ​កូន​នោះ​ទេ។ ​​​

កម្រិត​អាស៊ីដ​ទាប​ក្នុង​ក្រពះ ​​(achlorhydria) ៖ មនុស្ស​ដែល​មាន​​កម្រិត​អាស៊ីដ​ក្រពះ (Gastric acid)តិច​ការ​ស្រូប​កាល់ស្យូម​ក៏​តិច​បើ​ផឹក​វា​ពេល​មិនទាន់​ញ៉ាំ​អ្វី​។ យ៉ាង​ណា​មិញ​កម្រិត​កាល់ស្យូម​ទាប​ក្នុង​ក្រពះ​មិន​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​បឺត​ស្រូប​របស់​កាល់ស្យូម​នោះ​ដែរ​ បើ​យើង​ផឹក​វា​ពេល​ញ៉ាំ​អាហារសូម​ប្រាប់​អ្នក​ដែល​មាន​បញ្ហា​ achlorhydria ឲ្យ​ទទួល​ទាន​កាល់ស្យូម​ជា​មួយ​អាហារ​។ ​​

កម្រិត​ផូស្វាត​ខ្ពស់​ក្នុង​ឈាម​ (hyperphosphatemia) ឬ​ទាប​ក្នុង​ឈាម​ (hypophosphatemia) ៖ កាល់ស្យូម​និង​ផូស្វាត​ត្រូវ​តែ​ស្មើ​គ្នា​នៅ​ក្នុង​រាង​កាយ។ ការទទួល​ទាន​កាល់ស្យូម​ច្រើ​អាច​ធ្វើ​ឲ្យ​បាត់​បង់​តុល្យភាព​នេះ​ និង​បង្ករ​គ្រោះ​ថ្នាក់​។ កុំ​ទទួល​ទាន​នូវ​កាល់ស្យូម​បន្ថែម​បើគ្មាន​វេជ្ជបញ្ជា​ត្រឹម​ត្រូវ​។ ​

ក្រពេញ​ទីរ៉ុអ៊ីត​ដំណើរ​ការ​ទាប​ (​hypothyroidism) ៖ កាល់ស្យូម​អាច​ជ្រៀត​ជ្រែក​នូវ​ការ​ព្យាបាល​ដោយ​អ័រម៉ូន​របស់​ក្រពេញ​ទីរ៉ូអ៊ីត​បាន​​ ដូចនេះ​ផឹក​កាល់ស្យូម​និង​ថ្នាំ​ព្យាបាល​ក្រពេញ​ទីរ៉ូអ៊ីត​ផ្សេងគ្នា​យ៉ាង​ហោច​ណាស់​ ៤​ម៉ោង។

កាល់ស្យូម​ច្រើន​ក្នុង​ឈាម​ (​នៅក្នុង​ជំងឺ​ប៉ារ៉ា​ទីរ៉ូ​អ៉ីត​និង​ sacoidosis) ៖ មិនគួរ​ផឹក​កាល់ស្យូម​នោះទេ​បើ​អ្នក​មាន​ជំងឺ​ទាំង​នេះ​។

ខ្សោយ​មុខ​ងារ​តម្រង​នោម​៖ ​អាហារ​បំប៉ន​កាល់ស្យូម​អាច​​ធ្វើ​ឲ្យ​យើង​​ប្រឈម​មុខ​ខ្ពស់​ទៅ​នឹង​ការ​កើន​ឡើង​កាល់ស្យូម​ក្នុង​ឈាម​បើយើង​មាន​មុខ​ងារ​តំរង​នោម​ខ្សោយ​។

អ្នក​ជក់បារី៖ អ្នក​ដែល​ជក់​បារី​អាច​ធ្វើ​ឲ្យ​​ក្រពះ​ស្រូប​ជាតិ​កាល់ស្យូម​បាន​តិច។

អត្ថបទពាក់ព័ន្ធ៖ ជក់បារី មិនត្រឹមតែអាចបង្កមហារីកទេ សុខភាពផ្លូវចិត្តក៏កាន់តែដុនដាបទៀត!

ផលប៉ះពាល់

ផលរំខានអ្វីខ្លះរបស់កាល់ស្យូមដែលអាចមាន?

កាល់ស្យូម​អាចធ្វើ​ឲ្យ​មាន​ផល​រំខាន​តិច​តួច​ដូចជា​ភើ​​ឬ​ឆ្អល់​ពោះ​​ តែ​ក៏​មិន​កើត​លើ​មនុស្ស​គ្រប់​គ្នា​ដែរ​​។ មានផល​រំខាន​មួយ​ចំនួន​ដែល​មិន​បាន​លើក​ឡើង​ ដូច្នេះ​បើ​គ្នាយើង​​មាន​ការ​បារម្ភ​ទាក់​ទង​នឹង​ផល​រំខាន​សូម​ទៅ​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ​។

អត្ថបទពាក់ព័ន្ធ៖

អន្តរកម្ម

កាល់ស្យូមអាច​មានប្រតិកម្មជាមួយអ្វីខ្លះ?

កាល់ស្យូម​អាច​មាន​ប្រត្តិកម្ម​ជា​មួយ​ថ្នាំ​ដែល​យើង​កំពុង​លេប​ឬ​ជំងឺ​ដែលយើង​​កំពុង​មាន​។ ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​មុន​ប្រើ​ប្រាស់​វា​។

ផលិត​ផល​ដែល​អាច​មាន​ប្រតិកម្ម​ជា​មួយ​កាល់ស្យូម​រួម​មាន​

·         ថ្នាំ​ផ្សះ​ Ceftriaxone

ចាក់​ cetriaxone តាម​សរសៃ​ឈាម​ជា​មួយ​កាល់ស្យូម​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់អាយុ​ជីវិត​ដោយ​វា​បំផ្លាញ​សួត​និង​តម្រងនោម​។ មិន​គួរ​ចាក់​កាល់ស្យូម​លាយ​ជា​មួ​យ​ cetriaxone រយៈពេល​ ៤៨​ម៉ោង​នោះទេ​។ ​

·         ថ្នាំ​ផ្សះ​

កាល់ស្យូម​បន្ថយ​ការ​ជ្រៀប​របស់​ថ្នាំ​ផ្សះ​ទៅ​ក្នុង​រាង​កាយ​។ ទទួល​ទាន​កាល់ស្យូម​ជាមួយ​ថ្នាំ​ផ្សះ​មួយ​ចំនួន​អាច​កាត់​បន្ថយ​ប្រសិទ្ធភាព​របស់​ថ្នាំ​ផ្សះ​។ ដើម្បី​កុំ​ឲ្យ​មាន​រឿង​បែប​នេះ​គួរ​លេប​កាល់ស្យូម​មួយ​ម៉ោង​យ៉ាង​តិច​បន្ទាប់​ពី​ផឹក​ថ្នាំ​ផ្សះ​។​ ថ្នាំ​ផ្សះ​ដែល​មាន​ប្រត្តិកម្ម​ជាមួយ​កាល់ស្យូម​មាន​ ciprofloxacin (Cipro), enoxacin (Penetrex), norfloxacin (Chibroxin, Noroxin), sparfloxacin (Zagam), និង trovafloxacin (Trovan)

·         ថ្នាំ​ផ្សះផ្សេងទៀត

កាល់ស្យូម​អាច​ភ្ជាប់​ទៅ​នឹង​ថ្នាំ​ផ្សះ​មួយចំនួន​ហៅ​ថា​ tetracyclines នៅក្នុង​ក្រពះ​ដែល​វា​ទៅ​បន្ថយការស្រូបនៃ​​ tetracycline ។ ការ​ទទួលទាន​កាល់ស្យូម​ជាមួយ​ tetracycline ធ្វើ​ឲ្យ​បាត់បង់ប្រសិទ្ធភាព​របស់​ tetracycline ។ ដូចនេះ​ចៀសវាង​កុំ​ឲ្យ​មាន​រឿង​នេះ​គួរ​ផឹក​កាល់ស្យូម​ ២​ម៉ោង​មុន​​ឬ​ ៤ម៉ោង​​ក្រោយ​ផឹក​ tetracycline ។ ​ Tetracycline មាន​​ demeclocycline (Declomycin), minocycline (Minocin), និង tetracycline (Achromycin, និង​ផ្សេងៗ​។​

·         Bisphosphonates

កាល់ស្យូម​​បន្ថយ​ការ​ស្រួប bisphosphate នៅ​ក្នុង​រាង​កាយ ហើយ​ការ​ប្រើ​កាល់ស្យូម​​ជាមួយ bisphosphate ធ្វើ​ឲ្យ​ថយ​ចុះ​ប្រសិទ្ធ​ភាព bisphosphate ដើម្បី​ជៀស​វាង​ប្រតិកម្ម​នេះប្រើ bisphosphates ៣០​នាទី​​​មុន ឬ​ក្រោយ​ប្រើ​កាល់ស្យូម​។ Bisphosphonates រួមមាន alendronate (Fosamax), etidronate (Didronel), risedronate (Actonel), tiludronate (Skelid) និង​ផ្សេងៗ​ទៀត។

·         Calcipotriene

Calcipotriene (Dovonex) ជា​ថ្នាំ​ដែល​ស្រដៀង​ទៅ​នឹង​វីតាមីន​D ​ដែលជួយ​រាង​កាយ​ឲ្យ​បឺតស្រូប​កាល់ស្យូម​។ ទទួលទាន​កាល់ស្យូម​ជា​មួយ​ calcipotriene (Dovonex) ធ្វើ​ឲ្យ​កាល់ស្យូម​កើន​ឡើង​ក្នុង​ខ្លួន​។ 

·         Digoxin

កាល់ស្យូម​អាច​ប៉ះពាល់​ដល់​បេះដូង​របស់​យើង​។ Digoxin (Lanoxin) ត្រូវ​បាន​ប្រើ​ជួយ​បេះដូង​លោត​កាន់​តែ​លឿន​។ ទទួល​ទាន​កាល់ស្យូមជាមួយ​​ Digoxin (Lanoxin) ធ្វើ​ឲ្យ​កើន​ប្រសិទ្ធភាព​របស់​ Digoxin (Lanoxin)​ និង​ធ្វើ​ឲ្យ​ចង្វាក់បេះដូង​លោត​ខុស​ធម្មតា​។ បើ​យើង​កំពុង​លេប​ Digoxin (Lanoxin) សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជាមុន​សិន​មុនពេល​ផឹក​កាល់ស្យូម​។ 

·         Diltiazem

កាល់ស្យូម​អាច​ប៉ះពាល់​ដល់​បេះដូង​។ Diltiazem (Cardizem, Dilacor, Tiazac) ក៏​អាច​ប៉ះ​ពាល់​ដល់​បេះដូង​ផង​ដែរ​។ ទទួលទាន​កាល់ស្យូម​ច្រើ​លើស​កម្រិត​ជាមួយ​ Diltiazem (Cardizem, Dilacor, Tiazac) ធ្វើឲ្យ​ថយ​ចុះ​ប្រសិទ្ធភាព​របស់ ​Diltiazem (Cardizem, Dilacor, Tiazac) 

·         Levothyroxine

Levothyroxine ប្រើ​សម្រាប់​ព្យាបាល​មុខ​ងារ​ក្រពេញ​ទីរ៉ូអ៊ីត​ចុះ​ទាប។​ កាល់ស្យូម​ធ្វើ​ឲ្យ​ថយ​ចុះ​ការ​ស្រួប Levothyroxine នៅ​ក្នុង​រាងកាយ ហើយ​ការ​ប្រើ​ថ្នាំ​ជាតិ​កាល់ស្យូម​ជាមួយ Levothyroxine ធ្វើ​ឲ្យ​ថយប្រសិទ្ធ​ភាពLevothyroxine។ ម៉ាក​ផលិត​ផល​ដែល​មាន​ផ្ទុកlevothyroxine រួម​មាន Armour Thyroid, Eltroxin, Estre,Euthyrox, Levo-T, Levothroid, Levoxyl, Synthroid, Unithroidនិងផ្សេងៗ​ទៀត។

·         Sotalol

ផឹក​កាល់​ស្យូម​ជាមួយ​ Sotalol (Betapace) អាច​ធ្វើ​ឲ្យ​ការ​ស្រូប Sotalol (Betapace) ចូល​ក្នុង​រាង​កាយ​ទាប។ ផឹក​កាល់ស្យូម​ជាមួយ Sotalol (Betapace) ធ្វើ​ឲ្យ​ធ្លាក់​ចុះ​ប្រសិទ្ធភាព​របស់ Sotalol (Betapace។ ដើម្បី​ជៀស​វាង​អន្តរកម្ម សូម​ផឹក​កាល់ស្យូម​ ២ម៉ោង​មុន ឬ​៤ម៉ោង​ក្រោយ ផឹក​ថ្នាំ Sotalol (Betapace)

·         Verapamil

កាល់ស្យូម​ប៉ះពាល់​ដល់​បេះដូង​​យើង​។ Verapamil (Calan, Covera, Isoptin, Verelan) ក៏​ប៉ះពាល់​ដល់​បេះដូង​ផង​ដែរ​។​ កុំ​ផឹក​កាល់ស្យូម​ច្រើន​បើ​អ្នក​កំពុង​លេប Verapamil (Calan, Covera, Isoptin, Verelan)

·         ថ្នាំ​បញ្ចុះ​ទឹក​នោម​

ថ្នាំ ​បញ្ចុះ​ទឹក​នោម ខ្លះ​បង្កើន​ចំនួន​កាល់ស្យូម​ក្នុង​ខ្លួន​។ ទទួលទាន​កាល់ស្យូម​ច្រើន​ជាមួយ​ថ្នាំ​បញ្ចុះ​ទឹក​នោម ធ្វើឲ្យ​កាល់ស្យូម​កើន​ឡើង​ក្នុង​ខ្លួន​​ដែល​អាចធ្វើ​ឲ្យ​មាន​ផល​រំខាន​ធ្ងន់ធ្ងរ​ដូច​មាន​បញ្ហា​តម្រង​នោម​។ ថ្នាំ​បញ្ចុះ​ទឹក​នោម មាន chlorothiazide (Diuril), hydrochlorothiazide (HydroDIURIL, Esidrix), indapamide (Lozol), metolazone (Zaroxolyn), និង​ chlorthalidone (Hygroton) 

·         អេស្រ្តូសែន

អេស្រ្តូ​សែន​ជួយ​​ស្រូប​កាល់ស្យូម​ទៅ​ក្នុង​រាង​កាយ​។ ទទួល​ទាន​ថ្នាំ​គ្រាប់​អេស្ត្រូសែន​ជាមួយ​កាល់ស្យូម​ច្រើន​ធ្វើ​ឲ្យ​កើន​ឡើង​កាល់ស្យូម​នៅក្នុង​ខ្លួន​។ 

ថ្នាំ​គ្រាប់​អេស្រ្តូសែន​មាន​ conjugated equine estrogens (Premarin), ethinyl estradiol, estradiol, និង​ផ្សេងៗ​។

·         Calcium channel blockers

ថ្នាំ​ព្យាបាល​ការលើស​សម្ពាធ​ឈាម​ប៉ះ​ពាល់ដល់កាល់ស្យូម​ក្នុង​ខ្លួន​ដែល​ជា​ពពួក calcium channel blockers។ ការ​ចាក់​កាល់ស្យូម​ធ្វើ​ឲ្យ​ថយ​ចុះ​ប្រសិទ្ធភាព របស់​ថ្នាំ​ព្យាបាល​ការ​លើស​សម្ពាធ​ឈាម​។ ថ្នាំ​លើស​សម្ពាធ​ឈាម​មាន​ nifedipine (Adalat, Procardia), verapamil (Calan, Isoptin, Verelan), diltiazem (Cardizem), isradipine (DynaCirc), felodipine (Plendil), amlodipine (Norvasc), និង​ផ្សេងៗ​។

កម្រិតនៃការប្រើប្រាស់ថ្នាំ

ព័ត៌មាន​ខាង​លើ​​មិន​អាច​ជំនួស​ឲ្យការ​ផ្ដល់​អនុសាសន៍​ផ្នែក​វេជ្ជសាស្រ្ត​បាន​ទេ សូម​​ធ្វើការ​ពិគ្រោះ​យោបល់​ជាមួយ​​គ្រូពេទ្យ​ឬ​ឱសថការី​មុន​ពេល​ប្រើប្រាស់ថ្នាំនេះ

គួរប្រើប្រាស់កាល់ស្យូមក្នុងបរិមាណដូចម្តេច?

កម្រិត​ថ្នាំ​ខាង​ក្រោម​គឺ​បាន​សិក្សា​ស្រាវជ្រាវ​​៖​

ទទួល​ទាន​តាម​មាត់​ ៖

·         សម្រាប់​​ការពារ​កម្រិត​កាល់ស្យូម​ទាប​៖  លាប(Typically)​ធាតុ​កាល់ស្យូម ១​ក្រាម​រាល់​ថ្ងៃ​ជាប្រចាំ​។ 

·         សម្រាប់​ការ​ឆ្អល់ចុង​ដង្ហើម​(Heartburn)​៖ កាល់ស្យូម​កាបូណាត​គឺជា​អ្នក​ប្រឆាំង​អាស៊ីដ ធម្មតា​ប្រើ​ ០,៥​ ទៅ ១,៥​ក្រាម​ពេល​ត្រូវ​​ការ​។​​

·         ដើម្បី​កាត់បន្ថយ​ផូស្វាត​ចំពោះ​មនុស្ស​ធំ​ដែល​មាន​ជំងឺ​ខ្សោយ​សម្រងនោម​រ៉ាំ​រ៉ៃ​៖ កម្រិត​កាល់ស្យូម​អាសេតាត​​ដែល​ត្រូវ​ប្រើ​គឺ ១,៣៣៤​ក្រាម​ (​ធាតុ​​កាល់ស្យូម​ ៣៣៨​មិល្លីក្រាមពេល​ហូប​អាហារ ដំឡើង​ដល់​ ២ ទៅ ២,៦៧​ក្រាម​ (​ធាតុ​កាល់ស្យូម​ ៥០០​ ទៅ ៦៨០​មិល្លីក្រាម​​​ពេល​ហូប​អាហារ​បើ​ចាំ​បាច់​។ 

·         ដើម្បី​ការពារ​ជំងឺ​ខ្សោយ​ឆ្អឹង ​(​osteoporosis) ៖ ​ធាតុ​កាល់ស្យូម​ ១ ទៅ ១,៦​ក្រាម​រាល់​ថ្ងៃ​ពី​អាហារ​និង​អាហារ​បំប៉ន​។ ​ការណែ​នាំ​ពី​ការ​ព្យាបាល​ជំងឺ​ពុក​ឆ្អឹង​របស់​អាមេរិក​ខាង​ជើង​ថ្មី​ៗ​បាន​ណែ​នាំ​ឲ្យ​ប្រើ​កាល់ស្យូម​ ១២០០​មិល្លីក្រាម​រាល់​ថ្ងៃ​។​

·         សម្រាប់​ការពារ​ការពុក​ឆ្អឹង​ចំពោះ​ស្រ្តី​ដែលជិត​អស់​រដូវ​អាយុ​ច្រើន​ជាង​ ៤០​ឆ្នាំ​៖ ប្រើ​ ១​ក្រាម​។ 

·         សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​ដែល​​​ទទួល​ទាន​​​កាល់ស្យូម​ទាប​៖​ កម្រិត​​​ដង់ស៊ីតេ​របស់​ទារក​ក្នុង​ផ្ទៃ​ត្រូវ​ដំឡើង​ចាប់​ពី​ ៣០០​ ទៅ ១៣០០​មិល្លីក្រាម​ក្នុង​មួយ​ថ្ងៃ​នៅ​ថ្ងៃ​ចាប់​ផ្ដើម​នៃ​អាយុ​គភ៌​សប្ដាហ៍​ទី ២០ ទៅ ២២​។ 

·         សម្រាប់​ស្រ្តី​មាន​បណ្ដុំ​រោគ​សញ្ញា​មុន​មក​រដូវ​ (PMS) ៖​ កាល់ស្យូម​​ដែល​មាន​ទម្រង់​ជា​កាល់ស្យូមកាបូណាត​​ ១ ទៅ ១,២​ក្រាម​មួយ​ថ្ងៃ​។ ​

·         សម្រាប់​កាត់​បន្ថយ​​កម្រិត​អ័រ​ម៉ូន​ទីរ៉ូ​អ៊ីត​ក្នុង​អ្នក​មាន​ជំងឺ​ខ្សោយតម្រងនោម​រ៉ាំ​រៃ​៖ កាល់ស្យូម​កាបូណាត​ ២ ទៅ ២១​ក្រាម​។ 

·         ការពារ​ពុក​ឆ្អឹង​ចំពោះ​អ្នក​ប្រើ​ថ្នាំ​មាន​សារធាតុ​ខ្លាញ់​ (​costicosteroid) ៖ ចែក​កម្រិត​ដែលប្រើ​ជា​ប្រចាំ​នៃ​ធាតុ​កាល់ស្យូម​ ១​ក្រាម​រាល់​ថ្ងៃ​។​

·         សម្រាប់​លើស​សម្ពាធ​ឈាម​៖ កាល់ស្យូម​ ១ ទៅ ១,៥​ក្រាម​រាល់​ថ្ងៃ​។ 

·         សម្រាប់ការពារ​លើស​សម្ពាធ​ឈាម​ពេល​មាន​ផ្ទៃ​ពោះ ​(​បម្រុង​ក្រឡា​ភ្លើង​៖ កាល់ស្យូម​ដែល​ក្រោម​ទម្រង់​ជា​​កាល់ស្យូម​កាបូណាត​ ១ ទៅ ២​ក្រាម​រាល់​ថ្ងៃ​។ 

·         សម្រាប់​ការពារ​​មហារីក​ពោះវៀន​ធំ​ និង​រន្ធ​គូទ​និង​ដុំដែលកើត​ឡើង​វិញ​នៅ​នឹង​ពោះ​វៀននិង​រន្ធ​គូទ​​ (adenomas) ៖ កាល់ស្យូម​ ១២០០​ ទៅ ១៦០០​មិល្លីក្រាម​ក្នុង​មួយ​ថ្ងៃ​។​

·         សម្រាប់​លើស​ជាតិ​ខ្លាញ់​៖ ផឹក​ ១២០០​មិល្លីក្រាម​រាល់​ថ្ងៃ​លាយ​ឬ​មិន​លាយ​ជាមួយ​វីតាមីន​ D​ ៤០០​ខ្នាត​អន្តរជាតិ (IU) ជាមួយ​​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ទាប​ឬ​របប​អាហារ​ដែល​កម្រិត​ចំនួន​កាល់ឡូរី (Calorie-restricted diet) ។ 

·         សម្រាប់​ការពារ​ការ​ពុល​ជាតិ​ភ្លុយ​អរ​ចំពោះ​ក្មេង​៖ កាល់ស្យូម​ ១២៥​មិល្លីក្រាម​ពីរ​ដង​រាល់​ថ្ងៃ​លាយ​ជា​មួយ​អាស៊ីដ​អាស្កូប៊ិច​និង​វីតាមីន​ D

·         សម្រាប់​សម្រក​ទម្ងន់ បង្កើន​ការ​ញ៉ាំ​ជាតិ​​កាល់ស្យូម​ពី​ផលិត​ផល​​ផ្សេង​ៗ​ជា​ប្រ​ចាំ​ចំនួន​៥០០​ ទៅ ២៤០០​មិល្លីក្រាម​ក្នុង​មួយ​ថ្ងៃ​លាយ​ជាមួយ​អាហារ​មាន​កាល់ឡូរី​តិច​។ ​​

កាល់ស្យូមកាបូណាត​​និង​កាល់ស្យូម​ស៊ីត្រាត គឺ​ជា​ទម្រង់​ទូទៅ​​ពីរ​​របស់​កាល់ស្យូម​ដែល​ប្រើ​ញឹកញាប់

អាហារ​បំប៉ន​កាល់ស្យូម​​ជា​ទូទៅ​គេ​ចែក​ជា​ពីរ​កម្រិត​ដើម្បី​បង្កើននូវការ​បឺត​ស្រូប​។ ​វា​ល្អ​ក្នុង​ការ​លេប​កាល់ស្យូម​ជាមួយ​អាហារ​នៅកម្រិត​ ៥០០​មិល្លីក្រាម​ឬ​តិច​ជាង​នេះ​។ 

វិទ្យា​ស្ថាន​វេជ្ជ​សាស្រ្ត​បាន​ផ្សាយ​ពីការ​ណែនាំ​ទាក់​ទង​នឹង​របប​អាហារ​ប្រចាំ​ថ្ងៃ​ (RDA) របស់​កាល់ស្យូម​ដែល​ជា​ការ​ប៉ាន់ប្រមាណ​នូវ​ការញ៉ាំ​ដែល​ចាំ​បាច់​ដើម្បី​ឲ្យ​គ្រប់​ចំនួន​ដែល​ត្រូវ​ការ​។ ការ​ណែនាំ​ទាក់​ទង​នឹង​របប​អាហារ​ប្រចាំ​ថ្ងៃ​ (RDA)​ ប្រែ​ប្រួល​ទៅអាយុ​ដូច​ជា​៖ 

+៧០០​មិល្លីក្រាម​​ចំពោះ​​អាយុ​ ១ ទៅ ៣​ឆ្នាំ 

+១០០០​មិល្លីក្រាម​ចំពោះ​អាយុ​ ៤ ទៅ ៨​ឆ្នាំ​ 

+១៣០០​មិល្លីក្រាម​ចំពោះ​អាយុ​ ៩​ ទៅ ១៨​ឆ្នាំ​ 

+១០០០​មិល្លីក្រាម​ចំពោះអាយុ​ ១៩​ ទៅ ៥០​ឆ្នាំ​ 

+១០០០មិល្លីក្រាម​ចំពោះ​បុរស​អាយុ​ ៥១ ទៅ ៧០​ឆ្នាំ​ 

+១២០០​មិល្លីក្រាម​ចំពោះ​ស្រ្តីអាយុ​ ៥១ ទៅ ៧០​ឆ្នាំ​ 

+១២០០​មិល្លីក្រាម​ចំពោះ​អាយុ​ចាប់​ពី​ ៧០​ឆ្នាំ 

+១៣០០​មិល្លីក្រាម​ចំពោះ​ស្ត្រី​​​មាន​ផ្ទៃពោះ​ឬ​បំបៅ​ដោះ​កូន​ (អាយុ​ក្រោម​ ១៩​ឆ្នាំ​​

+១០០០​មិល្លីក្រាម​ចំពោះ​ស្ត្រី​​​មាន​ផ្ទៃពោះ​ឬ​បំបៅ​ដោះ​កូន​អាយុ​ ១៩ ទៅ ៥០​​ឆ្នាំ​)។ 

វិទ្យា​ស្ថាន​វេជ្ជ​សាស្រ្ត​​ក៏បាន​កំណត់​ផងដែរ​ទៅ​លើ​កម្រិត​នៃ​ការ​ទទួល​ទាន​ដែល​អាចទទួល​យក​បាន​ខ្ពស់​បំផុត​​ (UL) សម្រាប់​កាល់ស្យូម​ដែល​អាស្រ័យ​តាម​អាយុ​ដូចជា​៖ 

+១០០០មិល្លីក្រាម​ចំពោះ​អាយុ​​ ០ ទៅ ៦​ខែ​ 

+១៥០០​មិល្លីក្រាម​ចំពោះអាយុ​ ៦ ទៅ ១២​ឆ្នាំ​​ 

+២៥០០​មិល្លីក្រាម​ចំពោះ​អាយុ​ ១​ ទៅ ៣​​ឆ្នាំ​ 

+៣០០០​មិល្លីក្រាម​ចំពោះ​អាយុ​ ​៩ ទៅ ១៨​ឆ្នាំ​​ 

+២៥០០​មិល្លីក្រាម​ចំពោះ​អាយុ​ ១៩ ទៅ ៥០​ឆ្នាំ​ 

+២០០០​មិល្លីក្រាម​អាយុ​ចាប់ពី​ ៥០​​ឆ្នាំ​ទៅ​។ 

កម្រិត​ដែល​លើស​ពី​នេះ​គួរ​តែ​ចៀស​វាង​។ 

ការ​ប្រើ​លើស​​កម្រិត​ដែល​បាន​ណែ​នាំ​ឲ្យ​ប្រើប្រាស់​ជា​ប្រចាំ​គឺ​ ១០០០ ទៅ​ ១៣០០​មិល្លីក្រាម​ក្នុង​មួយ​ថ្ងៃ​ចំពោះ​មនុស្ស​ធំ​អាច​ធ្វើ​ឲ្យ​ប្រឈម​មុខ​ទៅ​នឹង​ជំងឺ​គាំង​បេះដូង​។ រហូត​ដល់​ពេល​នេះ​គេ​ដឹង​ថា​ការ​ប្រើ​ប្រាប់​កាល់​ស្យូម​គ្រប់​គ្រាន់​តាម​តម្រូវ​ការ​គឺ​ល្អ​​។ ត្រូវ​ដឹង​ឲ្យ​ច្បាស់​ពី​របប​ញ៉ាំ​នៃ​សារធាតុ​កាល់ស្យូម​របស់​អ្នក​ទាំង​ពី​អាហារ​និង​អាហារ​បំប៉ន​និង​​ព្យាយាម​កុំ​ឲ្យ​លើស​ ១០០០​ ទៅ ១៣០០​មិល្លីក្រាម​​ក្នុង​មួយ​ថ្ងៃ​។ ដើម្បី​ដឹង​ឲ្យ​ប្រាកដ​ពី​ការ​ញ៉ាំ​​កាល់ស្យូម​​ត្រូវ​គិត​ ៣០០​មិល្លីក្រាម​ពី​អាហារ​ដែល​គ្មាន​ទឹក​ដោះ​គោ​និង​ ៣០០​មិល្លីក្រាម​ក្នុង​មួយ​ពែង​​ពី​ទឹក​ដោះ​គោ​ឬ​ទឹក​ក្រូច​ក្រដាស​។ 

កម្រិត​កាល់​ស្យូម​ប្រែប្រួល​ទៅ​តាម​អ្នក​ជំងឺ​គ្រប់​រូប​។ កម្រិត​ដែល​​​ប្រើ​គឺ​​អាស្រ័យតាម​អាយុ​ សុខភាព​និង​កត្តា​ផ្សេងៗ​។ អាហារ​បំប៉ន​ទាំង​អស់​មិន​ប្រាកដថា​មាន​សុវត្ថិភាព​នោះទេ​។ សូម​ទៅ​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ​ដើម្បីប្រើ​ប្រាស់​ឲ្យ​បាន​ត្រឹម​ត្រូវ​។ ​

២​តើទម្រង់​កាល់ស្យូម​បែបណា​?

កាល់ស្យូម​អាច​មាន​ទម្រង់​ដូច​ខាង​ក្រោម​៖

·         ថ្នាំ​ខេបស៊ុល កាល់ស្យូម ៦០០​មិល្លីក្រាម​

·         កាល់ស្យូម​ជា​ទឹក (Liquid Calcium)

អត្ថបទពាក់ព័ន្ធ៖

ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ Sao Solynet · កែ May 11, 2020

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម