backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក
តារាងមាតិកា

Jelly Ear (ផ្សិត​ត្រចៀក​កណ្ដុរ)

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ យ៉ានណែត​ នីគែល · កែ Apr 09, 2019

Jelly Ear (ផ្សិត​ត្រចៀក​កណ្ដុរ)

ស្វែងយល់ពីការប្រើប្រាស់

១- ផ្សិត​ត្រចៀក​កណ្ដុរ​ជួយ​អ្វី​ខ្លះ​ដល់​រាង​កាយ?

ត្រចៀក​កណ្ដុរ គឺ​សំដៅ​លើ​រុក្ខជាតិ​ផ្សំ មាន​រាង​ដូច​ត្រចៀក​កណ្តុរ ត្រូវ​គេ​ប្រើប្រាស់​សម្រាប់​ធ្វើ​ជា​ថ្នាំ​សង្កូវ។ ផ្សិត​ប្រភេទ​នេះ អាច​ព្យាបាល​ជំងឺ​ហឺត​ រលាក​ទង​សួត​ ក្អក និង​ក្អក​មាន់។ ហើយ​វា​ក៏​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​ការ​ព្យាបាល​ការ​ហើម ​បញ្ហា​ខ្យល់​ក្នុង​ពោះវៀន​ ចុក​ពោះ និង​ជួយ​ឲ្យ​ឆាប់​បែក​ញើស។ ពេល​ខ្លះ ផ្សិត​ត្រចៀក​កណ្ដុរ ក៏​ត្រូវគេ​ប្រើ​សម្រាប់​បិត​ផ្ទាល់​ទៅ​លើ​មុខ​របួស​លើ​ស្បែក​ផង​ដែរ។

២- ផ្សិត​ត្រចៀក​កណ្តុរ​ដំណើរ​ម៉េច​ខ្លះ?

មិន​ទាន់​មាន​ការ​សិក្សា​គ្រប់គ្រាន់​អំពី​មុខងារ​ធ្វើ​ការ​របស់​ផ្សិត​ត្រចៀក​កណ្ដុរនៅ​ឡើយ​ទេ។ សូម​ពិគ្រោះ​ជាមួយ​អ្នក​ឯកទេស​ឱសថ​រុក្ខជាតិ ឬ​គ្រូពេទ្យ​សម្រាប់​ព័ត៌មាន​បន្ថែម។

កត្តាគួរប្រុងប្រយ័ត្ន

៣- មុន​ប្រើ​ផ្សិត​ត្រចៀក​កណ្ដុរ​គួរ​ដឹង​អ្វី​ខ្លះ?

ប្រឹក្សា​យោបល់​ជាមួយ​គ្រូពេទ្យ ឱសថ​ការី ឬ​អ្នក​ឯកទេស​ឱសថ​រុក្ខជាតិ​ប្រសិន​បើ៖

– ស្រ្តី​មាន​គភ៌ ឬ​បំបៅ​ដោះ​ព្រោះ​នៅ​ពេល កំពុង​ចង់​បាន​កូន ឬ​បំបៅ​ដោះ គួរ​តែ​ប្រើ​ថ្នាំ ណែនាំ​ដោយ​គ្រូពេទ្យ​ជំនាញ​ប៉ុណ្ណោះ។

– កំពុង​ប្រើ​ប្រាស់​ថ្នាំ​អ្វី​ផ្សេង ថ្នាំ​ទាំង​នោះ​រាប់​បញ្ចូល​ទាំង​ថ្នាំ​អ្នក​ទិញ​ខ្លួន និង​ថ្នាំ​ទិញ​តាម​វេជ្ជបញ្ជា

– មាន​ប្រតិកម្ម​ជាមួយ​ផ្សិត​ត្រចៀក​កណ្តុរ ថ្នាំ​ពេទ្យ​ ឬ​មាន​ប្រតិកម្ម​ជា​មួយ​ឱសថបុរាណ​​ដទៃ

– កំពុង​មាន​ជំងឺ​ប្រចាំ​កាយ ឬ​មាន​បញ្ហា​សុខភាព​អ្វី​មួយ ពិសេស​មានក្រួសក្នុងប្រមាត់ជាដើម

– ធ្លាប់​មាន​ប្រតិកម្ម​ជាមួយ​អាហារ សារធាតុ​ពណ៌ សារធាតុ​រក្សា​អាហារ ឬ​ជាមួយ​សត្វ។

លក្ខខណ្ឌ​​ចុះ​បញ្ជីការ​ផ្លូវ​ច្បាប់​លើ​ឱសថ​បុរាណ ​មិន​តឹងរ៉ឹង​ដូច​ការ​ចុះ​បញ្ជីការ​ផ្លូវ​ច្បាប់​លើ​ថ្នាំ​ពេទ្យ​ទេ។ ដូច​នេះ​គេ​ត្រូវ​ការ​ ​សិក្សា​បន្ថែម​ដើម្បី​ដឹង​ពី​សុវត្ថិភាពប្រើ​ប្រាស់​ឱសថបុរាណ។ គុណ​សម្បត្តិ​នៃ​ការ​ប្រើ​ឱសថ​នេះ​ ​ត្រូវ​ច្រើន​ជាង​ផល​ប៉ះពាល់​មុន​ពេល​ប្រើ​វា។ សូម​ពិគ្រោះ​ជាមួយ​អ្នក​ជំនាញ​ខាង​ឱសថ​រុក្ខជាតិ ឬ​គ្រូពេទ្យ​បន្ថែម។

៤- មាន​សុវត្ថិភាព​កម្រិត​ណា?

នៅ​មិន​ទាន់​មាន​ព័ត៌​មាន​គ្រប់គ្រាន់​ដើម្បី​ដឹង​ថា​ផ្សិត​ត្រចៀក​កណ្ដុរ​មាន​សុវត្ថិភាព ឬ​យ៉ាង​ណា​នៅ​ឡើយ​ទេ។

៥- គួរ​ប្រុង​ប្រយ័ត្ន

– ចំពោះ​ស្រ្តី​មាន​ផ្ទៃពោះ និង​បំបៅ​ដោះ៖ នៅ​មិន​ទាន់​មាន​ព័ត៌មាន​គ្រប់គ្រាន់​ដើម្បី​ដឹង​ថា​ តើ​វា​មាន​សុវត្ថិភាព ឬយ៉ាង​ណា​សម្រាប់​ការ​ប្រើប្រាស់​ផ្សិត​ត្រចៀក​កណ្ដុរ​ជា​ថ្នាំ​សង្កូវ។ ហេតុ​នេះ គួរ​តែ​មិន​ប្រើប្រាស់​ល្អ​ជាង។

អត្ថបទ​ពាក់​ព័ន្ធ៖

ស្វែងយល់ពីផលរំខាន

៦- ផ្សិត​ត្រចៀក​កណ្ដុរ​មាន​ផល​រំខាន​អ្វី​ខ្លះ?

ផ្សិត​ត្រចៀក​កណ្ដុរ អាច​ធ្វើ​ឲ្យ​មាន​ប្រតិកម្ម​អាល្លែហ្ស៊ី​ទៅ​លើ​គ្នា​យើង​ឆាប់​ប្រតិកម្ម​ជាមួយ​​ក្រុម​រុក្ខជាតិ Asteraceae/​Compositae។ រុក្ខជាតិ​អំបូរ​នេះ មាន​ដូចជា ផ្កា Ragweed ផ្កា Chrysanthemums (ដូចផ្កា​ស្បៃ​រឿង) ផ្កា Marigolds (ស្បែ​រឿង) ផ្កា Daisies និង​ជា​អំបូរ​រុក្ខ​ជាតិ​ប្រភេទ​នេះ​ជា​ច្រើន​ទៀត។ បើ​ធ្លាប់​មាន​ប្រតិកម្ម​អាល្លែហ្ស៊ី ត្រូវ​ប្រាកដ​ថា បាន​ធ្វើ​ការ​ពិនិត្យ​ជាមួយ​គ្រូពេទ្យ មុន​នឹង​ធ្វើ​ការ​ប្រើប្រាស់​ឱសថ​ផ្សិត​ត្រចៀក​កណ្ដុរ។

មនុស្ស​គ្រប់​គ្នា​សុទ្ធ​តែ​ទទួល​រង​ផល​ប៉ះពាល់​ទាំង​នេះ​ទេ។ អាច​មាន​ផល​ប៉ះពាល់​មួយ​ចំនួន​ទៀត មិន​បាន​រៀបរាប់​ជូន​ខាង​លើ ​បើមាន​ចម្ងល់​ទាក់ទង​​ផល​ប៉ះពាល់​ណា​មួយ សូម​ទៅ​ពិគ្រោះ អ្នក​ឯកទេស​ឱសថ​រុក្ខជាតិ។

ស្វែងយល់ពីអន្តរកម្មថ្នាំ

៧- ផ្សិត​ត្រចៀក​កណ្តុរ​មាន​អន្តរ​កម្ម​ជាមួយ​អ្វី​ខ្លះ

ផ្កា​ត្រចៀក​កណ្ដុរ អាច​មាន​អន្តរកម្ម​ជាមួយ​ថ្នាំ​យើង​កំពុង​ប្រើប្រាស់ ឬ​ស្ថានភាព​ជំងឺ​យើង​កំពុង​កើត។ ប្រឹក្សា​យោបល់​ជាមួយ​អ្នក​ឯកទេស​ឱសថ​រុក្ខជាតិ ឬ​គ្រូពេទ្យ​ជំនាញ​​មុន​នឹង​ធ្វើ​ការ​ប្រើប្រាស់​ឱសថ​ប្រភេទ​នេះ។

ស្វែងយល់ពីកម្រិតថ្នាំ

ព័ត៌មាន​ទាំងនេះ មិន​បាន​រាប់​ជា​ការ​ណែ​នាំ​របស់​គ្រូ​ពេទ្យ​នោះ​ទេ។ ត្រូវ​តែ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ ឬ​ឱសថការី ​មុន​ពេល​ចាប់​ផ្តើម​ប្រើ​ប្រាស់​ថ្នាំ​ប្រភេទ​នេះ។

៨- កម្រិត​ប្រើ​ធម្មតា​ម៉េច​ដែរ?

កម្រិត​ប្រើប្រាស់​ផ្សិត​ប្រភេទ​នេះ អាច​មាន​លក្ខខណ្ឌ​ខុស​គ្នា ចំពោះ​អ្នក​ជំងឺ​ម្នាក់ៗ អាស្រ័យ​លើ​កត្តា​អាយុ​ សុខភាព និង​ស្ថានភាព​រាងកាយ​។ ឱសថ​រុក្ខជាតិ មិន​មែន​សុទ្ធ​មាន​សុវត្ថិភាព​ទាំង​អស់​ទេ ហេតុ​នេះ​សូម​ប្រឹក្សា​យោបល់​ជាមួយ​អ្នក​ឯកទេស​ឱសថ​រុក្ខជាតិ ឬ​គ្រូពេទ្យ​ជំនាញ​ក្នុង​ការ​ប្រើ​កម្រិត​ដូស​ឲ្យ​បាន​ត្រឹមត្រូវ។

៩- ផ្សិត​ត្រចៀក​កណ្ដុរ​មាន​ទម្រង់​អ្វី​ខ្លះ?

ផ្សិត​ត្រចៀក​កណ្ដុរ អាច​រក​ទិញ​បាន​ក្នុង​ទម្រង់​ដូចជា៖

– ផ្សិត​ត្រចៀក​កណ្ដុរ​ស្រស់

– ផ្សិត​ត្រចៀក​កណ្ដុរ​ក្រៀម

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត ​សូម​ពិគ្រោះ ​និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគវិនិច្ឆ័យ ​ឬ​ព្យាបាល​ជូន​ទេ៕

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ យ៉ានណែត​ នីគែល · កែ Apr 09, 2019

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម