ត្រួតពិនិត្យដោយ គឹម កាណែល
១– តើយ៉ាអួជួយអីខ្លះដល់រាងកាយ?
យ៉ាអួគឺជាផលិតផលទឹកដោះគោដោយធ្វើឡើងពីទឹកដោះគោជូដែលប្រើប្រាស់ភាគល្អិតមួយឬច្រើននៃបាក់តេរីដូចជា Lactobacillus acidophilus, Lactobacillus rhamnosus, Lactobacillus bulgaricus, Enterococcus faecium, Streptococcus thermophilus, និងផ្សេងទៀត។
យ៉ាអួត្រូវបានប្រើប្រាស់ដើម្បីព្យាបាល:
២– វាដំណើរការម៉េច?
មិនទាន់មានការសិក្សាគ្រប់គ្រាន់អំពីមុខងារធ្វើការរបស់យ៉ាអួនោះទេ។ សូមពិគ្រោះជាមួយអ្នកគ្រូពេទ្យសម្រាប់ព័ត៌មានបន្ថែម។ ទោះយ៉ាងណាក៏ដោយគ្រាន់តែដឹងថា យ៉ាអួមានផ្ទុកនូវបាក់តេរីដែលអាចជួយបង្កើតឡើងវិញនូវបាក់តេរីល្អនៅក្នុងផ្លូវរំលាយអាហារ និងទ្វារមាសដែលជាហេតុជួយក្នុងការព្យាបាលរោគរាកនិងការឆ្លងមេរោគនៅក្នុងទ្វារមាស។
ប្រឹក្សាយោបល់ជាមួយគ្រូពេទ្យឬឱសថការី ឬអ្នកឯកទេសឱសថរុក្ខជាតិប្រសិនបើ:
លក្ខខណ្ឌក្នុងការចុះបញ្ជីការផ្លូវច្បាប់សម្រាប់ឱសថរុក្ខជាតិមិនតឹងរ៉ឹងដូចការចុះបញ្ជីការផ្លូវច្បាប់ទៅលើថ្នាំពេទ្យទេ។ ដូចនេះគួរតែមានការសិក្សាបន្ថែមពីសុវត្ថិភាពលើឱសថទាំងនេះ។ អ្នកត្រូវប្រាកដថាអត្ថប្រយោជន៍នៃការប្រើថ្នាំនេះខ្ពស់ជាងកត្តាប្រឈម។ សូមពិគ្រោះជាមួយគ្រូពេទ្យដើម្បីអាចដឹងពីព័ត៌មានបន្ថែម។
យ៉ាអួគឺច្រើនតែមានសុវត្ថិភាពសម្រាប់យុវវ័យភាគច្រើននៅពេលបរិភោគ ហើយយ៉ាអួក៏មានសុវត្ថិភាពផងដែរនៅពេលប្រើប្រាស់នៅក្នុងទ្វារមាស។
ស្ត្រីមានផ្ទៃពោះនិងបំបៅដោះកូន៖ យ៉ាអួច្រើនតែមានសុវត្ថិភាពនៅក្នុងកម្រិតដែលរកឃើញនៅក្នុងអាហារនិងគួរតែអាចមានសុវត្ថិភាពផងដែរនៅពេលប្រើប្រាស់ក្នុងទ្វារមាសអំឡុងពេលមានគភ៌។ ស្ត្រីមានផ្ទៃពោះដែលបានចូលរួមក្នុងការសិក្សាស្រាវជ្រាវតូចមួយបានរាយការណ៍ថាគ្មានផលប៉ះពាល់ទេ។
យ៉ាអួច្រើនតែមានសុវត្ថិភាពសម្រាប់ស្ត្រីបំបៅដោះនៅពេលប្រើប្រាស់ក្នុងកម្រិតធម្មតានៃអាហារ ប៉ុន្តែក្រុមអ្នកស្រាវជ្រាវគឺមិនទាន់បានសិក្សាគ្រប់គ្រាន់អំពីសុវត្ថិភាពនៃការប្រើប្រាស់យ៉ាអួក្នុងទ្វារមាសអំឡុងពេលធ្វើការបំបៅដោះទេ។ យល់ល្អគួរតែជៀសវាងការប្រើប្រាស់យ៉ាអួក្នុងទ្វារមាសប្រសិនបើអ្នកធ្វើការបំបៅដោះកូន។
សម្រាប់អ្នកដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយ៖ អាចនៅមានបាក់តេរីមានជីវិតខ្លះជាកង្វល់នៅក្នុងយ៉ាអួដែលវាអាចធ្វើការកកើតដោយមិនបានធ្វើការត្រួតពិនិត្យបង្កទៅជាជំងឺសម្រាប់អ្នកដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយដូចជាអ្នកជំងឺអេដស៍ឬអ្នកប្ដូរសរីរាង្គ។ បាក់តេរីនៅក្នុងយ៉ាអួបានបង្កឲ្យមានជំងឺប៉ុន្តែជាកម្រគឺនៅក្នុងមនុស្សដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយ។ ដើម្បីកុំឲ្យមានគ្រោះថ្នាក់ប្រសិនបើអ្នកមានប្រព័ន្ធភាពស៊ាំចុះខ្សោយគួរតែជៀសវាងបរិភោគយ៉ាអួក្នុងកម្រិតច្រើនដែលមានផ្ទុកបាក់តេរីរស់ក្នុងរយៈពេលយូរដោយគ្មានដំបូន្មានពីគ្រូពេទ្យរបស់អ្នក។
នៅមិនទាន់មានរបាយការណ៍អំពីផលប៉ះពាល់នៅឡើយទេប៉ុន្តែមានករណីច្រើនដែលមានមនុស្សពុលដោយសារយ៉ាអួដែលផ្ទុកមេរោគលាយឡំជាមួយនឹងជំងឺដែលបង្កដោយសារបាក់តេរី។
មិនមែនមនុស្សគ្រប់គ្នាសុទ្ធតែទទួលរងផលប៉ះពាល់ទាំងនេះទេ។ ក៏មានដែរផលប៉ះពាល់មួយចំនួនទៀតដែលមិនបានរៀបរាប់ជូនខាងលើ ហើយប្រសិនបើអ្នកមានចម្ងល់ទាក់ទងផលប៉ះពាល់ណាមួយសូមទៅពិគ្រោះជាមួយអ្នកឯកទេសឱសថរុក្ខជាតិឬគ្រូពេទ្យជំនាញរបស់អ្នក។
យ៉ាអួអាចមានអន្តរកម្មជាមួយថ្នាំដែលអ្នកប្រើប្រាស់បច្ចុប្បន្នឬស្ថានភាពជំងឺដែលអ្នកមាន។ប្រឹក្សាយោបល់ជាមួយគ្រូពេទ្យជំនាញរបស់អ្នកមុននឹងធ្វើការប្រើប្រាស់។
ឱសថដែលអាចមានអន្តរកម្មជាមួយយ៉ាអួរួមមាន:
យ៉ាអួមានផ្ទុកកាល់ស្យូមដែលសារជាតិនេះវាអាចភ្ជាប់ទៅនឹងថ្នាំ tetracyclines នៅក្នុងក្រពះ។ វាកាត់បន្ថយចំនួនកម្រិតថ្នាំ tetracyclines ដែលអាចត្រូវបានស្រូបយក។ ការប្រើប្រាស់កាល់ស្យូមជាមួយថ្នាំ tetracyclines អាចកាត់បន្ថយប្រសិទ្ធភាពនៃថ្នាំ tetracyclines។ ដើម្បីជៀសវាងអន្តរកម្មនេះអ្នកគួរតែបរិភោគយ៉ាអួមុន២ម៉ោងឬ៤ម៉ោងក្រោយប្រើថ្នាំ tetracyclines។
ពពួកថ្នាំ tetracyclines មានដូចជា demeclocycline (Declomycin), minocycline (Minocin), និង tetracycline (Achromycin).
ថ្នាំ Ciprofloxacin (Cipro) គឺជាប្រភេទថ្នាំផ្សះ។ យ៉ាអួអាចកាត់បន្ថយចំនួនកម្រិតថ្នាំ ciprofloxacin (Cipro) ដែលរាងកាយស្រូបយក។ ការបរិភោគយ៉ាអួជាមួយថ្នាំ ciprofloxacin (Cipro) អាចកាត់បន្ថយប្រសិទ្ធភាពនៃថ្នាំ ciprofloxacin (Cipro)។ ដើម្បីជៀសវាងអន្តរកម្មនេះអ្នកគួរតែបរិភោគយ៉ាអួ ហោចណាស់១ម៉ោងក្រោយប្រើថ្នាំ ciprofloxacin (Cipro)។
យ៉ាអួមានផ្ទុកពពួកបាក់តេរីរស់និងផ្សិត។ ប្រព័ន្ធភាពស៊ាំជាធម្មតាតែងតែគ្រប់គ្រងបាក់តេរីនិងផ្សិតនៅក្នុងរាងកាយដើម្បីបង្ការការឆ្លងមេរោគ។ ការប្រើប្រាស់ថ្នាំដែលបន្ទាបប្រព័ន្ធភាពស៊ាំអាចបង្កើតឱកាសឲ្យរាងកាយមានជំងឺដោយសារតែបាក់តេរីនិងផ្សិត។ ជាមួយគ្នានេះការបរិភោគយ៉ាអួជាមួយនឹងថ្នាំដែលអាចបន្ទាបប្រព័ន្ធភាពស៊ាំនឹងធ្វើឲ្យរាងកាយមានលទ្ធភាពទទួលជំងឺ។
ថ្នាំដែលអាចបន្ទាបប្រព័ន្ធភាពស៊ាំមានដូចជា azathioprine (Imuran), basiliximab (Simulect), cyclosporine (Neoral, Sandimmune), daclizumab (Zenapax), muromonab-CD3 (OKT3, Orthoclone OKT3), mycophenolate (CellCept), tacrolimus (FK506, Prograf), sirolimus (Rapamune), prednisone (Deltasone, Orasone), corticosteroids (glucocorticoids), និងផ្សេងទៀត។
ព័ត៌មានដែលផ្ដល់ឲ្យនេះមិនមែនជានៃការផ្ដល់ប្រឹក្សាផ្នែកវេជ្ជសាស្រ្ដនោះទេ គប្បីទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញដើម្បីទទួលបានពត័មានបន្ថែម។
៨– កម្រិតប្រើធម្មតាម៉េចដែរ?
កម្រិតដូសខាងក្រោមនេះបានត្រុវធ្វើការសិក្សាតាមបែបវិទ្យាសាស្រ្តស្រាវជ្រាវ:
តាមមាត់:
+សំរាប់បង្ការរោគរាកដោយសារការព្យាបាលជាមួយថ្នាំផ្សះ៖ ១២៥មិល្លីលីត្រនៃយ៉ាអួដែលមានផ្ទុកបាក់តេរី Lactobacillus GG លេប២ដងក្នុងមួយថ្ងៃរហូតទាល់តែចប់ការព្យាបាលជាមួយថ្នាំផ្សះ។ ក្រុមអ្នកស្រាវជា្រវខ្លះបានណែនាំឲ្យលេប២៤០មិល្លីលីត្រនៃយ៉ាអួដែលត្រៀមរួច២ដងក្នុងមួយថ្ងៃ។ បរិភោគយ៉ាអួហោចណាស់២ម៉ោងមុនឬ២ម៉ោងក្រោយលេបថ្នាំផ្សះ។
+សម្រាប់រោគរាក៖ បរិភោគយ៉ាអួ១២៥ក្រាមដែលមានផ្ទុកបាក់តេរី Lactobacillus casei ២ដងក្នុងមួយថ្ងៃ
+សម្រាប់ការបន្ថយជាតិកូឡេស្តេរ៉ូល៖ កម្រិតប្រើខុសៗគ្នាមួយចំនួនត្រូវបានសាកល្បងប្រើ អាស្រ័យលើការផលិត។
–កម្រិត ២០០មិល្លីលីត្រនៃយ៉ាអួដែលមានផ្ទុកបាក់តេរី Lactobacillus acidophilus ក្នុងមួយថ្ងៃម្ដង។
–ការប្រើផលិតផលផ្សំគ្នារវាងយ៉ាអួដែលមានផ្ទុកបាក់តេរី ១២៥មិល្លីលីត្រ Lactobacillus acidophilusជាមួយនឹងស្ករ fructo-oligosaccharides ២,៥ភាគរយ បីដងប្រចាំថ្ងៃ។
–ការប្រើប្រាស់យ៉ាអួក្នុងកម្រិតដូស៤៥០មិល្លីលីត្រដែលមានការបណ្ដុះមេរោគ Causido culture (ដែលមានផ្ទុកបាក់តេរីដូចជា Enterococcus faecium និង បាក់តេរី Streptococcus ២ខ្សែ)
+សម្រាប់បង្ការមេរោគផ្សិតក្នុងទ្វារមាសឬការបង្កមេរោគដោយសារបាក់តេរី៖ ប្រើយ៉ាអួក្នុងកម្រិតដូសធម្មតា១៥០មិល្លីលីត្រដែលមានផ្ទុកបាកតេរី Lactobacillus acidophilus ម្ដងក្នុងមួយថ្ងៃ។
កម្រិតដូសក្នុងការប្រើប្រាស់យ៉ាអួអាចមានលក្ខណៈខុសគ្នាសម្រាប់អ្នកជំងឺម្នាក់ៗ។ កម្រិតដូសដែលអ្នកប្រើប្រាស់អាស្រ័យលើអាយុសុខភាពនិងស្ថានភាពរាងកាយមួយចំនួនទៀត។ ឱសថរុក្ខជាតិមិនមែនតែងមានសុវត្ថិភាពទាំងអស់នោះទេហេតុនេះសូមប្រឹក្សាយោបល់ជាមួយអ្នកឯកទេសឱសថរុក្ខជាតិឬគ្រូពេទ្យជំនាញរបស់អ្នកក្នុងការប្រើកម្រិតដូសឲ្យបានត្រឹមត្រូវ។
យ៉ាអួអាចរកជាវបានក្នុងទម្រង់ជា:
ក្នុងករណីមានសំណួរឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នកជម្រើសល្អបំផុតសូមពិគ្រោះនិងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ត្រួតពិនិត្យដោយ
គឹម កាណែល