backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក
តារាងមាតិកា

Eucalyptus (ដើមប្រេងខ្យល់)

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គឹម កាណែល · កែ Aug 20, 2019

Eucalyptus (ដើមប្រេងខ្យល់)

ការ​ប្រើ​ប្រាស់

១- ដើម​ប្រេង​ខ្យល់ប្រើ​ដើម្បី​អ្វី?

ដើម​ប្រេង​ខ្យល់ ជាភាសា​អង់គ្លេស​ហៅថា Eucalyptus ដោយ​គេ​ប្រើស្លឹក​របស់​រុក្ខជាតិ​នេះ ​ដើម្បី​ព្យាបាលបញ្ហា​សុខភាព​មួយ​ចំនួន ដូច​ជា៖​

– ការ​បង្ក​រោគ

– គ្រុនក្ដៅ

– ឈឺ​ពោះ

– ក្អក

– ការ​បង្ក​រោគលើ​ផ្លូវដង្ហើម

– ក្អក​មាន់

– ហឺត

– របេង​សួត

– រលាក​សន្លាក់ ​និង​ឆ្អឹង

– ឈឺ​សន្លាក់

– កើតមុន

– របួស

– របួស​​មិន​ងាយ​ជា

– រលាក

– រាក​មួល​ដោយ​សារ​បាក់តេរី

– ស្រែង

– បញ្ហា​ថ្លើម និង​ថង់​ទឹក​ប្រមាត់

– មិន​ឃ្លាន​អាហារ

– មហារីក

ដូច​គ្នា​នេះ​ដែរ ប្រេងចម្រាញ់​ពី​​ដើម​ប្រេង​ខ្យល់​ ជា​ទូទៅ៖

– ដើម្បី​សុវត្ថិភាព ​មិន​ត្រូវ​ផឹក ​ឬ​លេប ឬ​លាប​នៅ​លើ​ស្បែក​ ដោយ​មិន​បាន​ពង្រាវ (លាយ​ជា​មួយ​ទឹក) ​នោះ​ទេ។

– ប្រេងពង្រាវរួច (លាយទឹក​រួច) អាច​ផឹក​ដើម្បី​ព្យាបាល អាការៈ​ឈឺ​ និង​ហើម (រលាក) ស្រទាប់​ភ្នាស​ស្ដើង​របស់​បំពង់​ដង្ហើម ក្អក រលាក​ទង​សួត ឈឺ​ និង​រលាក​ប្រហោង​ច្រមុះ​ ហឺត ជំងឺ​ស្ទះ​សួត​រ៉ាំ​រ៉ៃ (COPD) និង​ការ​បង្ក​រោគ​លើ​ផ្លូវដង្ហើម។

– ប្រេងខ្យល់ ក៏​អាច​ប្រើ​ជា​ថ្នាំ​កាត់​ស្លេស្ម​នៅពេល​ក្អក ជា​ថ្នាំ Antiseptic ជា​ថ្នាំ​បញ្ចុះ​កំដៅ និង​ជា​សារធាតុ​រាវ​សម្រាប់​បញ្ចេញ​ជា​ចំហាយ (Vaporizer fluids)។ ការ​ប្រើ​ផ្សេង​ទៀត រួម​មាន ការ​ព្យាបាល​របួស រលាក ដំបៅ​ និង​មហារីក។

– ប្រេង​ខ្យល់​​ពង្រាវរួច អាច​ប្រើ​ដោយ​ផ្ទាល់​លើ​ស្បែក​ដែល​ឈឺ និង​ហើម នៅ​លើ​ភ្នាស​បំពង់​ដង្ហើម ឈឺ​សន្លាក់ រើម​លើ​ប្រដាប់​ភេទ និង​តឹង​ច្រមុះ។ ប្រេង​នេះ ក៏​អាច​ប្រើ​ជា​សារធាតុ​ បណ្ដេញ​សត្វ​ល្អិត​បាន​ទៀតផង។

– ក្នុង​ការ​ព្យាបាល​ធ្មេញ ប្រេង​ខ្យល់ ​ប្រើ​រួម​ជាមួយ​ផលិត​ផល​ផ្សេង​ទៀត ​ជា​សារធាតុ​សម្រាប់​បិត និង​ជា​ធាតុ​រំលាយ សម្រាប់​បំពេញ​ប្រហោង​ធ្មេញ។

២- ប្រេង​ខ្យល់​ដំណើរ​ការ​ម៉េច​ខ្លះ?

ស្លឹក​ដើម​ប្រេង​ខ្យល់ មាន​សារធាតុ​គីមី​ អាច​ជួយ​គ្រប់​គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម និង​មាន​សកម្មភាព​ប្រឆាំង​នឹង​បាក់តេរី និង​ផ្សិត។

ប្រេង ដើម​ប្រេង​ខ្យល់ មាន​ជាតិ​គីមី អាច​ជួយ​ព្យាបាល​ការ​ឈឺ​ចាប់ និង​រលាក ​អាច​បញ្ឈប់​ជាតិ​គីមី​ ដែល​បង្ក​ឲ្យ​មាន​ជំងឺ​ហឺត​ផង​ដែរ។

សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ឬ​គ្រូ​ឱសថ​បុរាណ​ដើម្បី​ទទួល​បាន​ព័ត៌មាន​បន្ថែម។

កត្តា​គួរ​ប្រុង​ប្រយ័ត្ន

៣- គួរ​ដឹង​អ្វី​ខ្លះ​មុន​នឹង​ប្រើ​ប្រាស់​ដើម​ប្រេង​ខ្យល់?

មុន​ប្រើប្រាស់ សូម​ពិគ្រោះ​ជាមួយគ្រូពេទ្យ​ ឬ​អ្នក​ជំនាញ​ខាង​ឱសថ​រុក្ខជាតិ ប្រសិន​បើ៖

-​ កំពុង​មាន​ផ្ទៃ​ពោះ ឬ​បំបៅ​ដោះកូន​ ដោយ​សារ​ពេល​ពពោះ ឬ​បំបៅ​ដោះ​កូន ​ត្រូវ​ប្រើ​ប្រាស់​ថ្នាំ​ឲ្យ​ត្រូវ​តាម​កម្រិត​​​ណែនាំ​របស់​គ្រូពេទ្យ​តែ​ប៉ុណ្ណោះ។

– ​កំពុង​ប្រើ​ប្រាស់​ថ្នាំ​អ្វី​ផ្សេង ថ្នាំ​ទាំង​នោះ​រាប់​បញ្ចូល​ទាំង​ថ្នាំ​អ្នក​ទិញ​ខ្លួន និង​ថ្នាំ​ទិញ​តាម​វេជ្ជបញ្ជា

– ​មាន​ប្រតិកម្ម​ជាមួយប្រេងខ្យល់ ថ្នាំ​ពេទ្យ​ ឬ​មាន​ប្រតិកម្ម​ជា​មួយ​ឱសថបុរាណ​​ដទៃ

– ​កំពុង​មាន​ជំងឺ​ប្រចាំ​កាយ ឬ​មាន​បញ្ហា​សុខភាព​អ្វី​មួយ ពិសេស​មានក្រួសក្នុងប្រមាត់ជាដើម

– ​ធ្លាប់​មាន​ប្រតិកម្ម​ជាមួយ​អាហារ សារធាតុ​ពណ៌ សារធាតុ​រក្សា​អាហារ ឬ​ជាមួយ​សត្វ

– បើ​​ផឹក​ទឹក​ខ្ញី​មុន​ពេល​វះកាត់​ ឬ​ដាក់ថ្នាំ​សន្លប់។

លក្ខខណ្ឌ​ក្នុង​ការ​ចុះ​បញ្ជី​ការ​ផ្លូវ​ច្បាប់​សម្រាប់​ឱសថ​បំប៉ន​មិន​តឹង​រ៉ឹង​​ដូច​ការ​ចុះ​បញ្ជី​ការ​ផ្លូវ​ច្បាប់​ទៅ​លើ​ថ្នាំពេទ្យ​ទេ។ដូច​នេះ​គួរ​តែ​មាន​ការ​សិក្សា​បន្ថែម​ពី​សុវត្ថិភាព​លើ​ឱសថ​បំប៉ន​ទាំង​នេះ។ អ្នក​ត្រូវ​ប្រាកដ​ថា​អត្ថប្រយោជន៍​នៃ​ការ​ប្រើ​ថ្នាំ​នេះ​ខ្ពស់​ជាង​កត្តា​ប្រឈម។ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​អាច​ដឹង​ពី​ព័ត៌មាន​បន្ថែម។

៤- ដើម​ប្រេង​ខ្យល់មាន​សុវត្ថិភាព​កម្រិត​ណា?

– ស្ត្រី​ពពោះ​ និង​កំពុង​បំបៅ​ដោះ​កូន៖ ដើម​ប្រេង​ខ្យល់ អាច​មាន​សុវត្ថិភាព​ចំពោះ​ស្រីៗ​មាន​ផ្ទៃ​ពោះ ​និង​បំបៅ​ដោះ​កូន បើ​ប្រើ​ក្នុង​កម្រិត​តិចតួច​​បានហើយ ព្រោះ​មិន​មាន​ព័ត៌មាន​គ្រប់​គ្រាន់ ​ពី​សុវត្ថិភាព​ប្រើប្រាស់​អំឡុង​ពេល​ពពោះ​ ឬ​បំបៅ​ដោះ​កូន​នៅ​ឡើយ​ទេ។

– ចំពោះ​ក្មេង៖ ប្រេង ​ដើម​ប្រេង​ខ្យល់ អាច​នឹង​មិន​មាន​សុវត្ថិភាព​ក្នុង​ការ​ប្រើ​ចំពោះ​ចំពោះឡើយ។ មិន​គួឲ្យ​ក្មេងផឹក ឬ​លាប​នៅលើ​ស្បែក​ទេ។ នៅ​មិន​ទាន់​មាន​ព័ត៌មាន​គ្រប់​គ្រាន់ ​ពី​សុវត្ថិភាពក្នុង​ការ​ប្រើ​ស្លឹក​ដើម​ប្រេង​ខ្យល់​ចំពោះ​ក្មេង​នៅ​ឡើយ​ទេ។ ដូច​នេះ ​មិន​ត្រូវ​ប្រើ​ច្រើន​ជាង​កម្រិត​ធម្មតា​ឡើយ។

– ការ​វះ​កាត់

ដោយ​សារ​ដើម​ប្រេង​ខ្យល់ (eucalyptus) អាច​ធ្វើ​អោយ​ប៉ះ​ពាល់​ដល់​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម ដូច​នេះ​ហើយ​ទើប​គ្រូពេទ្យ​មាន​ការ​ព្រួយ​បារម្ភ​ថា​​អាច​នឹង​ពិបាក​ក្នុង​ការ​គ្រប់​គ្រង​ជាតិ​ស្ករ នៅ​អំឡុង​ពេល​វះ​កាត់ និង​ក្រោយ​វះកាត់។ ត្រូវ​ឈប់​ប្រើ​ផលិត​ផល​ពី​ប្រេង​ខ្យល់ យ៉ាង​ហោច​ពីរ​សប្ដាហ៍​មុន​ពេល​វះ​កាត់។

ស្វែង​យល់​ពី​ផលរំខាន

៥- ដើម​ប្រេង​ខ្យល់អាច​បង្ក​ជា​ផល​រំខាន​អ្វី​ខ្លះ?

​ដើម​ប្រេង​ខ្យល់ អាច​បង្ក​ឲ្យ​មាន​ផល​រំខាន​​មួយ​ចំនួន ដូចជា៖

– ចង្អោរ​ក្អួត

– ឈឺ​ពោះ

– ត្បៀត​ទង​សួត

– ប្រកាច់

– ឡើង​ស្វាយ​ស្បែក (Cyanosis)

– រវើរវាយ

– វិលមុខ

– ក្រហាយ​ក​ក្រពះ (Epigastric burning)

– ខ្សោយ​សាច់ដុំ

– បញ្ហា​ផ្លូវ​ដង្ហើម

– ដង្ហើម​ញាប់ ជាមួយ​បញ្ហា​ធ្លាក់​ចុះ​ផ្លូវ​ដង្ហើម​ធ្ងន់ធ្ងរ

– មាន​អារម្មណ៍ថប់​ដង្ហើម

មិន​មែនស​គ្រប់​គ្នា​ សុទ្ធ​តែ​មាន​ផល​រំខានទាំង​អស់ទេ អាច​នៅ​មាន​ផល​រំខាន​ផ្សេង​ទៀត ​មិន​បាន​រៀប​រាប់​ខាង​លើ ដូច​នេះ​បើ​សិន​ក្តី​បារម្ភ​ពី​ផល​រំខាន សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ឬ​គ្រូ​ឱសថ​រុក្ខជាតិ។

អត្ថបទ​ពាក់ព័ន្ធ៖

ស្វែង​យល់​ពី​អន្តរកម្ម​ថ្នាំ

៦- ដើម​ប្រេង​ខ្យល់​អាច​អន្តរកម្ម​ជាមួយអ្វី​ខ្លះ?

ដើម​ប្រេង​ខ្យល់ អាច​មាន​អន្តរកម្ម​ជាមួយ​នឹង​ថ្នាំ​ពេទ្យ ឬស្ថាន​ភាព​សុខភាព​យើង​កំពុងកើត​​មាន។ ហេតុនេះ ពិគ្រោះ​ជាមួយ​គ្រូពេទ្យ និង​គ្រូ​ឱសថ​រុក្ខជាតិ ​មុន​នឹង​ប្រើ ខណៈថ្នាំមួយ​ចំនួន អាច​នឹង​ប្រើ​ទៅ​មាន​ប្រតិកម្ម​អន្តរកម្ម​ជាមួយ​នឹង​ ដើម​ប្រេង​ខ្យល់មាន​ដូចជា៖

– ថ្នាំ​ប្រែប្រួលសកម្មភាព​​ដោយ​សារ​ថ្លើម៖ ផឹក​ប្រេង​ខ្យល់ ជាមួយ​នឹង​ថ្នាំ​មួយ​ចំនួន​ ដែល​បំបែក​នៅ​ក្នុង​ថ្លើម​ អាច​បង្ក​ឲ្យ​កើន​ឡើង​ប្រសិទ្ធិភាព​ និង​ផល​រំខាន​ពីថ្នាំ​បាន។ ថ្នាំ​ទាំង​នោះ​ រួម​មាន ថ្នាំ Amitriptyline (Elavil) ថ្នាំ Haloperidol (Haldol) ថ្នាំ Ondansetron (Zofran) ថ្នាំ Propranolol (Inderal) ថ្នាំ Theophylline (Theo-Dur, others) ថ្នាំ Verapamil (Calan, Isoptin, others) ថ្នាំ Omeprazole (Prilosec) ថ្នាំ Lansoprazole (Prevacid) និង​ថ្នាំ Pantoprazole (Protonix) ថ្នាំ Diazepam (Valium) ថ្នាំ Carisoprodol (Soma) ថ្នាំ Nelfinavir (Viracept) ថ្នាំ Diclofenac (Cataflam, Voltaren) ថ្នាំ Ibuprofen (Motrin) ថ្នាំ Meloxicam (Mobic),និង​ថ្នាំ Piroxicam (Feldene) ថ្នាំ Celecoxib (Celebrex) ថ្នាំ Warfarin (Coumadin) ថ្នាំ Glipizide (Glucotrol) ថ្នាំ Losartan (Cozaar) ថ្នាំ Lovastatin (Mevacor) ថ្នាំ Ketoconazole (Nizoral) ថ្នាំ Itraconazole (Sporanox) ថ្នាំ Fexofenadine (Allegra) និង​ថ្នាំ Triazolam (Halcion)។

– ថ្នាំ​ទឹក​នោម​ផ្អែម៖ សារធាតុ​ចម្រាញ់​ចេញ​ពីស្លឹកដើម​ប្រេង​ខ្យល់ អាច​ធ្វើ​ឲ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​ធ្លាក់​ចុះ។ ថ្នាំទឹក​នោម​ផ្អែម ក៏​អាច​ធ្វើ​ឲ្យ​ចុះ​ជាតិ​ស្ករ​ដូច​គ្នា។ ហេតុនេះ ផឹក​សារធាតុ​ចម្រាញ់​ពី​ស្លឹកដើម​ប្រេង​ខ្យល់ ជាមួយ​​ថ្នាំ​ទាំង​នោះ អាច​បណ្ដាល​ជាតិ​ស្ករ​ក្នុង​ឈាម​ធ្លាក់​ចុះ​កាន់​តែខ្លាំង។ ត្រូវ​​ពិនិត្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាមឲ្យ​បាន​ដិត​ដល់ ហើយ​កម្រិត​ថ្នាំ​ទឹក​នោម​ផ្អែម ​អាច​នឹង​ត្រូវ​ផ្លាស់​ប្ដូរ​ដូច​គ្នា។ ថ្នាំ​ទឹក​នោម​ផ្អែម ​រួម​មាន ថ្នាំ Glimepiride (Amaryl) ថ្នាំ Glyburide (DiaBeta, Glynase PresTab, Micronase) ថ្នាំ​ចាក់អាំងស៊ុយលីន (Insulin) ថ្នាំ Pioglitazone (Actos) ថ្នាំ Rosiglitazone (Avandia) ថ្នាំ Chlorpropamide (Diabinese) ថ្នាំ Glipizide (Glucotrol) ថ្នាំ Tolbutamide (Orinase) និង​ថ្នាំ​ផ្សេង​ៗ​ទៀត។

កម្រិត​ប្រើ

ព័ត៌មាន​ទាំងនេះ មិន​បាន​រាប់​ជា​ការ​ណែ​នាំ​របស់​គ្រូ​ពេទ្យ​នោះ​ទេ។ ​ត្រូវ​តែ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ ឬ​ឱសថការី ​មុន​ពេល​ចាប់​ផ្តើម​ប្រើ​ប្រាស់​ថ្នាំ​ប្រភេទ​នេះ។

៧- កម្រិតប្រើធម្មតាម៉េចដែរ?

កម្រិត​ដូស​ក្នុង​ការ​ប្រើ​ប្រាស់​ដើម​ប្រេង​ខ្យល់ គឺខុសៗ​គ្នា ​អាស្រ័យ​លើកត្តា​អាយុ ស្ថាន​ភាព​សុខ​ភាព និង​ជំងឺ​ផ្សេងៗ។ ពពួកឱសថ​រុក្ខ​ជាតិ​នេះ​ ក៏​មិនមែនសុទ្ធ​តែ​មាន​សុវត្ថិ​ភាព​ទាំង​អស់ដែរ។ សូម​ពិគ្រោះ​ជាមួយ​គ្រូ​ពេទ្យ ដើម្បី​ដឹង​ពី​​កម្រិត​ថ្នាំត្រឹម​ត្រូវ​សម្រាប់យើង។

៨- ទម្រង់​ឱសថ​ចម្រាញ់​ពី​ដើម​ប្រេង​ខ្យល់​មាន​អ្វី​ខ្លះ?

– ប្រេង ចម្រាញ់ពីដើម​ប្រេង​ខ្យល់។

ក្នុង​ករណី​មាន​សំណួរ ​ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគវិនិច្ឆ័យ ​ឬ​ព្យាបាល​ជូន​ទេ៕

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

· ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គឹម កាណែល · កែ Aug 20, 2019

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម