backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក
តារាងមាតិកា

Pineapple (ម្នាស់)

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គឹម កាណែល · កែ Sep 02, 2019

Pineapple (ម្នាស់)

ស្វែង​យល់​ពី​ការ​ប្រើប្រាស់

១- តើ​ម្នាស់​ប្រើ​ដើម្បី​អ្វី?

ម្នាស់ (Pineapple) ផ្លែឈើ​មួយ​ប្រភេទ មាន​រសជាតិជូរអែមឆ្ងាញ់ សម្បូរ​ដោយ​វីតាមីន និងពេញ​និយម​បំផុត​សម្រាប់​ប្រើ​ជា​អាហារ​លាង​មាត់​ក្រោយ​បាន និង​សម្រាប់​ចម្អិន​ជា​មួយសាច់ ឬ​ប្រភេទ​អាហារច្រើន​មុខ​តាម​ចំណូល​ចិត្ត។ លើស​ពី​នេះ​ ម្នាស់ ត្រូវ​បាន​ចាស់ៗ ​យក​ប្រើ​ជា​ឱសថបុរាណ ដើម្បីព្យាបាល​បញ្ហា​សុខភាព​មួយ​ចំនួន​ដូច​ជា៖

– ប្រឆាំង​ដង្កូវ​ប៉ារ៉ាស៊ីត និង​ពពួក​ប៉ារ៉ាស៊ីតអាមីប (Amoebic parasites)

– ព្យាបាល​បញ្ហា​ក្រពះ

– ជំរុញ​ឲ្យ​រលូត​កូន

– ភ្ញោច​ឲ្យ​មាន​រដូវ។

សារធាតុ​ប្រូមែឡែន (Bromelain) ចម្រាញ់​ចេញ​ពី​ម្នាស់ អាច​ប្រើ​​ជា​ផលិត​ផល​ម្ហូប​អាហារ​ មាន​គុណ​ប្រយោជន៍​សម្រាប់​សុខភាព (Nutraceutical)។ លើស​ពី​នេះ ម្នាស់ ត្រូវ​គេ​រក​ឃើញ​ដែរ​​ថា ​មាន​ប្រសិទ្ធិ​ភាព​បង្អាក់​ការ​លូតលាស់​របស់​កោសិកាមហារីកកាច (Maglignant) បញ្ឈប់​កំណក​ឈាម កាត់​បន្ថយ​ការ​រលាក និង​ជួយ​យក​ចេញ​ជាលិកា​​ខូច​ដោយ​សារ​ដំបៅ។

ម្នាស់ អាច​នឹង​ណែនាំ​ឲ្យ​ប្រើ​ក្នុង​ករណី​ផ្សេង​ទៀត​ សូម​សួរ​ទៅ​គ្រូពេទ្យ ឬ​ឱសថ​ការី ដើម្បី​ដឹង​ព័ត៌មាន​បន្ថែម។

២- ម្នាក់​មាន​សកម្មភាពយ៉ាង​ម៉េច​ដែរ?

ម្នាស់ មាន​សារធាតុ​គីមី ​អាច​មាន​ប្រសិទ្ធ​ភាព​ដល់​ការ​ព្យាបាល​ការ​រលាក ឬ​មាន​សកម្មភាព​ដូច​នឹង​ថ្នាំ​ប្រឆាំង​រលាក​ដែរ។ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ ឬ​គ្រូ​ឱសថ​បុរាណ​ សម្រាប់​ព័ត៌មាន​បន្ថែម។

កត្តា​គួរ​ប្រុង​ប្រយ័ត្ន

៣- ​ត្រូវ​ដឹង​អ្វី​ខ្លះ​មុន​នឹង​ប្រើ​ម្នាស់ជាថ្នាំបុរាណ?

ប្រឹក្សា​យោបល់​ជាមួយ​គ្រូពេទ្យ ​ឬ​ឱសថ​ការី​ឬ​អ្នក​ឯកទេស​ឱសថ​រុក្ខជាតិ ​បើ៖

– ស្រ្តី​មាន​គភ៌​ ឬ​បំបៅ​ដោះ ​ព្រោះស្រីៗ​មាន​ផ្ទៃ​ពោះ ឬ​​បំបៅ​ដោះ​ ​គួរ​តែ​ប្រើ​ថ្នាំ​តែ​មួយ​មុខ​ណា​​ណែនាំ​ដោយ​គ្រូពេទ្យ​ជំនាញ​ប៉ុណ្ណោះ។

– កំពុង​ប្រើប្រាស់​ថ្នាំ​ផ្សេងៗ ​រួម​ទាំង​ថ្នាំ​អាចទិញ​​បាន​ដោយ​គ្មាន​វេជ្ជ​បញ្ជា។

– ​ធ្លាប់​មាន​ប្រតិកម្ម​អាលែកហ្ស៊ីជាមួយម្នាស់ ថ្នាំពេទ្យ​ ឬ​ឱសថ​រុក្ខជាតិ​ផ្សេងៗ​ទៀត។

– ​មាន​ជំងឺ​ ឬ​ស្ថានភាព​សុខភាព​ផ្សេងៗ។

– ​ធ្លាប់​មាន​ប្រតិកម្មអាលែកហ្ស៊ីប្រភេទ​ផ្សេង​ ​ដូចជា​ ​អាហារ សារធាតុ​ពណ៌ សារធាតុ​រក្សា​អាហារ ឬសត្វ។

លក្ខខណ្ឌ​ចុះ​បញ្ជី​ការ​ផ្លូវ​ច្បាប់​សម្រាប់​ឱសថ​រុក្ខជាតិ ​មិន​តឹង​រ៉ឹង​​ដូច​ការ​ចុះ​បញ្ជី​ការ​ផ្លូវ​ច្បាប់​ទៅ​លើ​ថ្នាំពេទ្យ​ទេ។ ដូច​នេះ​ គួរ​តែ​មាន​ការ​សិក្សា​បន្ថែម​ពី​សុវត្ថិភាព​លើ​ឱសថ​ទាំង​នេះ។ ​ត្រូវ​ប្រាកដ​ថា​ អត្ថប្រយោជន៍​នៃ​ការ​ប្រើ​ថ្នាំ​នេះ​ ខ្ពស់​ជាង​កត្តា​ប្រឈម។ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​សម្រាប់​​ព័ត៌មាន​បន្ថែម។

៤- ​ម្នាស់មានន​សុវត្ថិភាព​កម្រិត​ណា?

– ចំពោះ​ស្រីៗពពោះ និង​បំបៅ​ដោះ​កូន៖ ព័ត៌មាន​បង្ហាញ​ពី​សុវត្ថិភាព​ និង​ប្រសិទ្ធភាព​ចំពោះ​ស្រីៗកំពុង​ពពោះ និង​បំបៅ​ដោះ ​គឺ​នៅ​ខ្វះ​ខាត​នៅ​ឡើយ ។ មិន​មាន​ទិន្នន័យ​គ្រប់​គ្រាន់ ​អាច​បញ្ជាក់​ថា​ម្នាស់ អាច​បង្ក​ឲ្យ​មាន​ឈាម​រដូវ​ច្រើន និង​ធ្វើ​ឲ្យ​រលូត​កូន​នៅ​ឡើយ​ទេ។

ស្វែង​យល់​ពី​ផលរំខាន

៥- ​ម្នាស់​អាច​បង្ក​ឲ្យ​មាន​ផល​រំខាន​អ្វី​ខ្លះ?

ខាង​ក្រោម​នេះ​ជា​ផល​រំខាន​ខ្លះ​ៗ​ អាចកើត​ឡើង​ដោយ​សារប្រើ​​ម្នាស់ជា​ថ្នាំ​បុរាណ៖

– ប្រតិកម្ម​ប្រឆាំង រួម​មាន ​រាក ហូរ​ឈាម​រដូវ​ច្រើន ចង្អោរ រមាស់​ស្បែក និង​ក្អួត

– ហើម​មាត់ និង​ថ្ពាល់ ដោយ​សារ​តែ​ញ៉ាំ​ផ្លែ​ឈើ​ច្រើន​ពេក។

មិន​មែន​គ្រប់​គ្នា​សុទ្ធ​តែ​មាន​ផល​រំខាន​ទាំង​នេះ​ទេ ប្រហែល​អាច​មាន​ផល​រំខាន​ផ្សេង​ទៀត​មិន​បាន​រៀប​រាប់​ខាង​លើ ដូច​នេះ ​បើមាន​ចម្ងល់​ទាក់ទង​នឹង​ផល​រំខាន សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ ឱសថការី​ ឬ​គ្រូ​ឱសថ​បុរាណ។

ស្វែង​យល់​ពី​អន្តរកម្ម​ថ្នាំ

៦- ម្នាស់អាច​មាន​អន្តរកម្ម​នឹង​អ្វី​ខ្លះ?

ម្នាស់ (Pineapple) អាច​មាន​អន្តរកម្ម​ជាមួយ​នឹង​ថ្នាំ​ពេទ្យ ឬ​ស្ថាន​ភាព​ដែល​អ្នក​កំពុង​មាន​នៅ​ពេល​បច្ចុប្បន្ន​នេះ។ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ឬ​គ្រូ​ឱសថ​បុរាណ​មុន​នឹង​ប្រើ។

អត្ថបទ​ពាក់ព័ន្ធ៖

ស្វែង​យល់​ពី​កម្រិត​ថ្នាំ

ព័ត៌មានទាំងនេះ មិនបានរាប់ជាការណែនាំរបស់គ្រូពេទ្យនោះទេ។ ត្រូវតែពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការី មុនពេលចាប់ផ្តើមប្រើប្រាស់ថ្នាំប្រភេទនេះ។

៧- កម្រិត​ប្រើ​ធម្មតា​ម៉េច​ដែរ?

ផ្លែ​ម្នាស់ពីរ​ចំណិត អាច​មាន​វីតាមីន C (Ascorbic acid) ប្រហែល​ជា ១០០​មិល្លីក្រាម។ កម្រិត​ប្រើ​ជាតិ​ប្រូមែឡែន គឹ ៤០មិល្លីក្រាម លេប ៣-៤ ដង/​ថ្ងៃ។

កម្រិត​ប្រើ​ប្រាស់ម្នាស់​ជា​ឱសថបុរាណ អាច​មាន​លក្ខណៈ​ខុស​គ្នា​សម្រាប់​អ្នក​ជំងឺ​ម្នាក់ៗ។ កម្រិត​​​ប្រើប្រាស់​អាស្រ័យ​លើ​កត្តាអាយុ​ សុខភាព ​និង​ស្ថានភាព​រាងកាយ​មួយ​ចំនួន​ទៀត។ ឱសថ​រុក្ខជាតិ​ មិន​មែន​តែង​មាន​សុវត្ថិភាព​ទាំង​អស់​នោះ​ទេ​ ហេតុ​នេះ ​សូម​ប្រឹក្សា​យោបល់​ជាមួយ​អ្នក​ឯកទេស​ឱសថ​រុក្ខជាតិ​ ឬ​គ្រូពេទ្យ​ជំនាញ​​ជាមុន​សិន។

៨- ទម្រង់​ម្នាស់ជាថ្នាំមាន​អ្វី​ខ្លះ?

ម្នាស់ (Pineapple) អាច​មាន​ក្នុង​ទម្រង់​ដូច​ជា៖

– ទឹក​ម្នាស់

– គ្រាប់​ថ្នាំ

– គ្រាប់​ថ្នាំ​ខេបស៊ុល។

ផលិតផល​ទាំង​នេះ ​ភាគ​ច្រើន​មាន​សារធាតុប្រូមែឡែន ៥០០​មិល្លីក្រាម។

ក្នុង​ករណី​មាន​សំណួរ ​ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគវិនិច្ឆ័យ ​ឬ​​ព្យាបាល​ជូន​ទេ៕

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

· ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គឹម កាណែល · កែ Sep 02, 2019

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម