backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក
តារាងមាតិកា

Sunflower Oil (ប្រេងផ្កា​ឈូក​រ័ត្ន)

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គឹម កាណែល · កែ Oct 24, 2019

Sunflower Oil (ប្រេងផ្កា​ឈូក​រ័ត្ន)

ស្វែង​យល់​ពី​ការ​ប្រើប្រាស់

១- ប្រេងផ្កា​ឈូក​រ័ត្នប្រើ​ដើម្បី​អ្វី?

ប្រេងផ្កា​ឈូក​រ័ត្ន ដែល​ភាសា​អង់គ្លេស​ហៅ​ថា Sunflower Oil គឺ​ជា​ប្រេង​​ចម្រាញ់​ចេញ​ពី​គ្រាប់​ផ្កា​ឈូក​រ័ត្នដែល​គេ​អាច​ប្រើ​វា​ជា​ថ្នាំ​បុរាណ​បាន។ ប្រេងផ្កា​ឈូក​រ័ត្ន អាច​ប្រើ​ព្យាបាល​ជំងឺមួយ​ចំនួន ​ដូច​ជា៖

– ទល់​លាមក

– របួស​​មិន​ងាយ​ជា របួស​ស្បែក ជំងឺ​សើស្បែក Psoriasis និង​ជំងឺ​រលាក​សន្លាក់ (ពេល​ប្រើ​ជា​ថ្នាំ​លាប)

– បញ្ចុះ​ជាតិ​ខ្លាញ់​អាក្រក់ (LDL)

– ប្រើ​ជា​ប្រេង​សម្រាប់ម៉ាស្សា

ក្រៅ​ពី​នេះ ប្រេងផ្កាឈូក​​រ័ត្ន ក៏​​អាច​ប្រើ​ជា​ប្រេង​ចម្អិន​ម្ហូប​បាន។

២- ប្រើ​ផ្កា​ឈូករ័ត្ន​ដំណើរ​ការ​យ៉ាង​ម៉េច​ខ្លះ?

មិន​មាន​ការ​សិក្សា​គ្រប់គ្រាន់ពី​សកម្មភាពឱសថ​បុរាណ​​រុក្ខជាតិ​នេះ​នៅ​ឡើយ​ទេ។ សូម​ពិគ្រោះ​ជាមួយ​គ្រូឱសថ​បុរាណ ឬ​គ្រូពេទ្យជំនាញ ​ដើម្បីទទួល​បាន​ព័ត៌មាន​បន្ថែម​។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី គេ​ដឹង​ថា ប្រេង​នេះ​ជា​ប្រភព​​ខ្លាញ់​មិន​ឆ្អែត​នៅ​ក្នុង​អាហារ ​អាច​ប្រើ​ជំនួស​ខ្លាញ់​ឆ្អែត​បាន។

កត្តា​គួរ​ប្រុង​ប្រយ័ត្ន

៣- តើ​ខ្ញុំ​ត្រូវ​ដឹង​អ្វី​ខ្លះ​មុន​នឹង​ប្រើ ប្រេងផ្កា​ឈូក​រ័ត្ន (Sunflower oil) ជា​ថ្នាំ?

គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ឱសថការី ឬ​គ្រូពេទ្យ​ឱសថបុរាណ​បើ​អ្នក​មាន​បញ្ហា​ដូចជា៖

-​ កំពុង​មាន​ផ្ទៃ​ពោះ ឬ​បំបៅ​ដោះកូន​ ដោយ​សារ​ពេល​ពពោះ ឬ​បំបៅ​ដោះ​កូន ​ត្រូវ​ប្រើ​ប្រាស់​ថ្នាំ​ឲ្យ​ត្រូវ​តាម​កម្រិត​​​ណែនាំ​របស់​គ្រូពេទ្យ​តែ​ប៉ុណ្ណោះ។

– ​កំពុង​ប្រើ​ប្រាស់​ថ្នាំ​អ្វី​ផ្សេង ថ្នាំ​ទាំង​នោះ​រាប់​បញ្ចូល​ទាំង​ថ្នាំ​អ្នក​ទិញ​ខ្លួនឯង និង​ថ្នាំ​ទិញ​តាម​វេជ្ជបញ្ជា។

– ​មាន​ប្រតិកម្ម​ជាមួយប្រេង​ផ្កា​ឈូករ័ត្ន ថ្នាំ​ពេទ្យ​ ឬ​មាន​ប្រតិកម្ម​ជា​មួយ​ឱសថបុរាណ​​ដទៃ។

– ​កំពុង​មាន​ជំងឺ​ប្រចាំ​កាយ ឬ​មាន​បញ្ហា​សុខភាព​អ្វី​មួយ។

– ​ធ្លាប់​មាន​ប្រតិកម្ម​ជាមួយ​អាហារ សារធាតុ​ពណ៌ សារធាតុ​រក្សា​អាហារ ឬ​ជាមួយ​សត្វ។

លក្ខខណ្ឌ​​ចុះ​បញ្ជីការ​ផ្លូវ​ច្បាប់​លើ​ឱសថ​បុរាណ ​មិន​តឹងរ៉ឹង​ដូច​ការ​ចុះ​បញ្ជីការ​ផ្លូវ​ច្បាប់​លើ​ថ្នាំ​ពេទ្យ​ទេ។ ដូច​នេះ​គេ​ត្រូវ​សិក្សា​បន្ថែម​ ដើម្បី​ដឹង​ពី​សុវត្ថិភាពនៅ​ពេល​ប្រើ​ប្រាស់​ឱសថបុរាណ។ មុន​ពេល​ប្រើ​វា  ត្រូវ​ចាំថា គុណ​សម្បត្តិ​នៃ​ការ​ប្រើ​ឱសថ​នេះ​ ​ត្រូវ​ច្រើន​ជាង​ផល​ប៉ះពាល់​ ហើយ​សូម​ពិគ្រោះ​ជាមួយពេទ្យ​ជំនាញ​ខាង​ឱសថ​រុក្ខជាតិ ឬ​គ្រូពេទ្យ​ សម្រាប់​ព័ត៌មាន​បន្ថែម។

៤- ប្រេងផ្កា​ឈូក​រ័ត្នមាន​សុវត្ថិភាពដែរទេ?

ប្រេងផ្កា​ឈូក​រ័ត្ន គឺ​មាន​សុវត្ថិភាព ​បើ​លេប ឬ​លាប​លើ​ស្បែក ក្នុង​កម្រិត​ត្រឹម​ត្រូវ។ ប្រេងផ្កា​ឈូក​រ័ត្ន មានខ្លាញ់​ឆ្អែត ១៤% ដូច​នេះ ​អាច​ធ្វើ​ឲ្យ​កើន​ឡើង​កម្រិត​កូលេស្តេរ៉ូល​ក្នុង​ឈាមចំពោះ​គ្នា​យើ​ង​មាន​ជំងឺបេះ​ដូង និង​​អាច​ធ្វើ​ឲ្យ​ប្រឈម​​ជំងឺ​បេះដូងដូច​គ្នា​

ប្រេងផ្កា​ឈូក​រ័ត្ន មាន​ជាតិ​ខ្លាញ់ Polyunsaturated ៧% ​មាន សារធាតុ​ខ្លាញ់​អូមេហ្គា ៦ (Omega-6 fats)។ បើ​មាន​កម្រិត អូមេហ្គា ៦ ច្រើន​ជាង កម្រិត​អូមេហ្គា ៣ នឹង​អាច​ធ្វើ​ឲ្យ​យើង​កើន​ការ​ប្រឈមជំងឺ​រ៉ាំរ៉ៃ​មួយ​ចំនួន រួម​មាន រលាក​សន្លាក់ ជំងឺ​ហឺត មហារីក និង​ជំងឺ​បេះដូង។

ដូច​ទៅនឹង​អាហារ​ខ្លះ​ទៀត​ បើ​ញ៉ាំ​ប្រេង​ផ្កា​ឈូក​រ័ត្នក្នុង​របប​អាហារ​ច្រើន​ពេក នឹង​ធ្វើ​ឲ្យ​យើង​ឡើង​ទម្ងន់​បាន។

៥- គួរ​ប្រុង​ប្រយ័ត្ន

– ស្រីៗ​​ពពោះ​ និង​បំបៅ​ដោះ​កូន៖ មិន​មាន​ព័ត៌មាន​ស្ដី​ពី​សុវត្ថិភាព​ក្នុង​ការ​ប្រើ​ចំពោះស្រីៗពពោះ ​និង​បំបៅ​ដោះ​កូន នៅ​ឡើយ​ទេ ហេតុ​នេះ​ដើម្បី​សុវត្ថិភាព សូម​កុំ​ប្រើ​វា​ជា​ថ្នាំ។

– ជំងឺ​ទឹក​នោម​ផ្អែម៖ ក្នុង​របប​អាហារ​មាន​ប្រេង​ផ្កាឈូក​រ័ត្ន អាច​ធ្វើ​ឲ្យ​កម្រិត​អាំងស៊ុយលីន និង​ជាតិ​ស្ករ​កើន​ឡើង​លឿន​ខុស​ធម្មតា ក៏​អាច​ធ្វើ​ឲ្យ​កើន​ឡើង​កម្រិត​ជាតិ​ខ្លាញ់​ក្នុង​ឈាមដូច​គ្នា​​ នាំ​ឲ្យ​យើង​កើន​ហានិភ័យ​វិវត្ត​ទៅ​ជា រឹង​សរសៃ​ឈាម (Atherosclerosis) ចំពោះគ្នា​យើង​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​ ២។

ស្វែង​យល់​ពី​ផលរំខាន

៦- ប្រេងផ្កា​ឈូក​រ័ត្ន​អាច​មាន​ផល​រំ​ខាន​អ្វី​ខ្លះ?

ប្រេង​ផ្កា​ឈូក​រ័ត្ន អាចមាន​​ប្រតិកម្មជាមួយ​ពពួក​រុក្ខ​ជាតិ Ragweed អាច​បង្ក​ឲ្យ​មានអាលែកហ្ស៊ី ចំពោះ​គ្នា​យើង​ មាន​មាន​ប្រតិកម្មជាមួយ​​ពពួក​រុក្ខជាតិ​អំបូរ Asteraceae និង Compositae ខណៈពពួក​រុក្ខជាតិ​​ស្ថិត​ក្នុង​គ្រួសារ​នេះ​រួម​មាន រុក្ខជាតិ Ragweed ផ្កា Chrysanthemums ពពួក​ផ្កាស្បៃ​រឿង (Marigolds) ផ្កា​ឈូករ័ត្ន និង​រុក្ខជាតិ​ផ្សេងៗ​ទៀត។ បើ​យើង​​មាន​ប្រតិកម្ម​ ត្រូវ​តែ​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ​ មុន​នឹង​ប្រើ​ប្រេង​នេះ។

មិន​មែន​គ្រប់​គ្នា​សុទ្ធ​តែ​មាន​ផល​រំខាន​ទាំង​នេះទេ ប្រហែល​អាច​មាន​ផល​រំខាន​ផ្សេង​ទៀត​មិន​បាន​រៀប​រាប់​ខាង​លើ ដូច​នេះ​ បើ​មាន​ចម្ងល់​ទាក់ទង​នឹង​ផល​រំខាន សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ ​ឱសថការី​ ឬ​គ្រូ​ឱសថ​បុរាណ។

អត្ថបទ​ពាក់​ព័ន្ធ៖

ស្វែង​យល់​ពី​អន្តរកម្ម​ថ្នាំ

៧- ប្រេងផ្កា​ឈូក​រ័ត្នអាច​មាន​អន្តរកម្ម​ជាមួយ​អ្វី​ខ្លះ?

ឱសថ​រុក្ខជាតិ​នេះ អាច​មាន​អន្តរកម្ម​ជាមួយ​ថ្នាំ ​ឬ​ស្ថាន​ភាព​ជំងឺយើង​កំពុង​មាន។ ​សូម​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​ ឬ​គ្រូឱសថ​បុរាណ​ មុន​នឹង​ប្រើ។

ស្វែង​យល់​ពី​កម្រិត​ថ្នាំ

ព័ត៌មាន​ទាំងនេះ ​ មិន​បាន​រាប់​ជា​ការ​ណែ​នាំ​របស់​គ្រូ​ពេទ្យ​នោះ​ទេ។ ​ត្រូវ​តែ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ ឬ​ឱសថការី ​មុន​ពេល​ចាប់​ផ្តើម​ប្រើ​ប្រាស់​ថ្នាំ​ប្រភេទ​នេះ។

៨– កម្រិតប្រើធម្មតាម៉េចដែរ?

កម្រិតប្រើ​ប្រាស់​ប្រេង​ផ្កា​ឈូក​រ័ត្ន អាច​មាន​លក្ខណៈ​ខុស​គ្នា​សម្រាប់​អ្នក​ជំងឺ​ម្នាក់ៗ។ កម្រិត​​​ប្រើប្រាស់​អាស្រ័យ​លើ​កត្តាអាយុ​ សុខភាព ​និង​ស្ថានភាព​រាងកាយ​មួយ​ចំនួន​ទៀត។ ឱសថ​រុក្ខជាតិ​ មិន​មែន​តែង​មាន​សុវត្ថិភាព​ទាំង​អស់​នោះ​ទេ​ ហេតុ​នេះ ​សូម​ប្រឹក្សា​យោបល់​ជាមួយ​អ្នក​ឯកទេស​ឱសថ​រុក្ខជាតិ​ ឬ​គ្រូពេទ្យ​ជំនាញ​​ជាមុន​សិន។

៩- ប្រេង​ផ្តា​ឈូក​រ័ត្ន​មាន​ទម្រង់​ម៉េច​ខ្លះ?

ប្រេង​ផ្កាឈូក​រ័ត្ន​ អាច​មាន​ទម្រង់​ជា​ថ្នាំ​ដូច​ខាង​ក្រោម៖

– ប្រេង​ផ្កាឈូក​រ័ត្ន​សរីរាង្គ​សុទ្ធ​ (​បាន​សម្លាប់​មេរោគ​ដោយ​ស្រទាប់​អូហ្ស៊ូន – Ozonated)

– ប្រេង​ផ្កា​ឈូក​រ័ត្ន ច្រក​ក្នុង​ថ្នាំ​គ្រាប់​មាន​សម្បក (​ខេបស៊ុល) ដោយ​លាយ​ជាមួយ​នឹង​សារធាតុ​ផ្សំ​ផ្សេង​ទៀត។

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគវិនិច្ឆ័យ​ ឬ​​ព្យាបាល​ជូន​ទេ៕

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

· ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គឹម កាណែល · កែ Oct 24, 2019

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម