backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក
តារាងមាតិកា

Aerius (ឱសថ Aerius)

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ Chorn Sophearom · កែ Dec 19, 2019

ស្វែងយល់ពីការប្រើប្រាស់

១- ​ថ្នាំ Aerius® (Desloratadine) ព្យាបាលជំងឺអីខ្លះ?

ថ្នាំ Aerius® ប្រើ​ដើម្បី​បន្ថយ​រោគ​សញ្ញា​​រលាក​ច្រមុះ ​ដោយ​អាលែកហ្ស៊ី (រលាក​ផ្លូវ​ដង្ហើម​បណ្តាល​មក​ពី គ្រុន​ក្តៅ អាលែកហ្ស៊ី​ជាមួយ​ធូលី) ឬ​ឡើង​កន្ទាល​ត្រអាក (បញ្ហា​ស្បែក​បណ្តាល​មក​ពី​អាលែកហ្ស៊ី​ មាន​រោគ​សញ្ញា​រមាស់ និង​ឡើង​កន្ទួល​លើ​ស្បែក)។

២- គេប្រើថ្នាំនេះយ៉ាងម៉េច?

ត្រូវ​ប្រើ​ថ្នាំ Aerius® តាម​ការ​ណែនាំ​របស់គ្រូ​ពេទ្យ និង​តាម​ការ​ណែនាំ​លើ​សំបក​ថ្នាំ ហើយ​មិន​ត្រូវ​លេប​លើស​កម្រិត​ ឬ​យូរ​ជាង​ការ​ណែនាំ។

៣- រក្សាទុកដោយវិធីណា?

អាចរក្សាទុកបានល្អក្នុងបន្ទប់សីតុណ្ហភាពល្មម ចៀសឆ្ងាយពីពន្លឺថ្ងៃ និងសំណើម។ រក្សាថ្នាំកុំឲ្យខូច មិនត្រូវទុកនៅក្នុងបន្ទប់ទឹក ឬទូទឹកកកទេ។ លើទីផ្សារប្រហែលជាមានថ្នាំម៉ាក Aerius® ផ្សេងគ្នា ហើយការរក្សាទុកក៏ខុសគ្នា។ ហេតុនេះសំខាន់ណាស់ ត្រូវពិនិត្យមើលក្រដាសណែនាំផលិតផលពីការរក្សាទុក ឬសួរឱសថការី។ ដើម្បីសុវត្ថិភាពគួរថែរក្សាទុកថ្នាំគ្រប់ប្រភេទឲ្យឆ្ងាយពីដៃក្មេង និងសត្វចិញ្ចឹម។

ពុំគួរចោលថ្នាំតាមបង្គន់ ឬតាមលូបង្ហូរទឹកទេ លើកលែងតែមានការណែនាំពីគ្រូពេទ្យ។ សំខាន់ណាស់ត្រូវកម្ទេចថ្នាំប្រភេទនេះឲ្យបានត្រឹមត្រូវ ពេលហួតកាលកំណត់ ឬលែងប្រើ។ ពិភាក្សាជាមួយឱសថការី សម្រាប់ព័ត៌មានលម្អិតពីរបៀបកម្ទេចថ្នាំ។

កត្តាគួរប្រុងប្រយ័ត្ន

៤- ត្រូវដឹងអ្វីខ្លះមុនប្រើ?

មុនពេលប្រើ ត្រូវពិភាក្សាជាមួយពេទ្យជាមុន បើយើងកំពុងស្ថិតក្នុងករណីមួយចំនួនដូចខាងក្រោម៖

– ជំងឺ ឬបញ្ហាសុខភាពផ្សេងៗ

– មានប្រតិកម្មជាមួយធាតុផ្សំក្នុងថ្នាំ ឬថ្នាំផ្សេងទៀត

– កំពុងមានផ្ទៃពោះ ឬបំបៅដោះកូន យើងគួរពិភាក្សាជាមួយគ្រូពេទ្យមុនពេលប្រើ

– កំពុងប្រើប្រាស់ថ្នាំផ្សេងទៀត រាប់បញ្ចូលទាំងថ្នាំមាន ឬគ្មានវេជ្ជបញ្ជា ថ្នាំរុក្ខជាតិ និងថ្នាំបំប៉នផ្សេងៗ។

៥- មានសុវត្ថិភាពចំពោះស្រ្តីមានផ្ទៃពោះ និងបំបៅដោះកូនទេ?

មិនមាន​ព័ត៌មាន​ពី​សុវត្ថិភាព​ការ​ប្រើថ្នាំ​នេះ ទាំង​អំឡុង​ពេល​មាន​ផ្ទៃពោះ​ និង​បំបៅ​ដោះ​បេប៊ី​នៅ​ឡើយ​ទេ។ ហេតុនេះ​ពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត ពី​គុណ​ប្រយោជន៍​ និង​ហានិភ័យ​មុន​​​ប្រើ​ ​​ជា​រឿង​ចាំបាច់។

ស្វែងយល់ពីផលរំខាន

៦- ផលរំខានមានអ្វីខ្លះ?

ថ្នាំ Aerius® អាច​បង្ក​ឲ្យ​មាន​ផល​រំខាន​មួយ​ចំនួន​ដូច​ជា​៖

– ហើម

– រមាស់​ស្បែក​

– រោល

– បេះ​ដូង​ដើរ​លឿន​ ឬ​ចង្វាក់​បេះ​ដូងមិនប្រក្រតី ​ជីពចរ​អត់​ស្មើ។

​មនុស្ស​គ្រប់​គ្នា​ មិន​ប្រាកដ​ថា​មាន​រោគ​សញ្ញា​ដូចគ្នា​ទាំង​អស់​ទេ នៅ​អាច​មាន​រោគ​សញ្ញា​ផ្សេង​ទៀត ហេតុនេះ​បើ​​មាន​ចម្ងល់​ អាច​ពិភាក្សា​ជាមួយ​គ្រូ​ពេទ្យ ឬ​ឱសថការី​បន្ថែម។

ស្វែងយល់ពីអន្តរកម្មថ្នាំ

៧- ​អន្តរកម្ម​​ថ្នាំ​

ថ្នាំ​យើង​កំពុង​ប្រើ​មួយ​ចំនួន ​អាច​ធ្វើឲ្យ​ប៉ះ​ពាល់​​ប្រសិទ្ធ​ភាព Aerius® ឬ​​​បង្កើន​ផល​ប៉ះ​ពាល់​នៃ​ថ្នាំ​កាន់​តែ​ច្រើន។ ដើម្បី​ចៀស​វាង​អន្តរកម្ម​ពី​ថ្នាំ​នេះ ​គួរ​រក្សា​ទុក​បញ្ជី​ឈ្មោះ​ថ្នាំ​ទាំងអស់​យើង​កំពុង​ប្រើ ទាំង​មាន ឬ​គ្មាន​វេជ្ជបញ្ជា​ និង​ផលិតផល​ពី​រុក្ខជាតិ យក​បញ្ជី​នោះ​ទៅ​ឲ្យ​វេជ្ជបណ្ឌិត​ ឬ​ឱសថការី​ពិនិត្យ​មើល។ ដើម្បី​សុវត្ថិភាព កុំ​ចាប់ផ្ដើម​ប្រើ​ ឬ​ឈប់​ប្រើ ផ្លាស់​ប្ដូរ​កម្រិត​ថ្នាំ​ដោយ​គ្មាន​ការ​ណែនាំ​ និង​យល់​ព្រម​ពី​វេជ្ជបណ្ឌិត​ឲ្យ​សោះ។

ថ្នាំអាច​មាន​អន្តរ​កម្ម​ជា​មួយ​ឱសថ​នេះ​ដូចជា៖ Atorvastatin, Augmentin (amoxicillin / clavulanate), Celebrex (celecoxib), Cetirizine, Crestor (rosuvastatin), Cymbalta (duloxetine), Escitalopram, Ibuprofen, Metformin និង​ Naproxen ជាដើម។

៨- ​អន្តរកម្ម​ជាមួយ​អាហារ ​ឬ​គ្រឿង​ស្រវឹង​

អាហារ ​និង​គ្រឿង​ស្រវឹង​អាច​ធ្វើ​ឲ្យ​ដំណើរ​ការ​របស់​ថ្នាំ មាន​ការ​ប្រែប្រួល អាច​ធ្វើ​ឲ្យ​មាន​​គ្រោះ​ថ្នាក់​ ឬ​ផល​ប៉ះ​ពាល់​កាន់​តែ​​ធ្ងន់ធ្ងរ។ ត្រូវ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ឬ​ឱសថការី​ដើម្បី​ដឹង​ពី​ប្រភេទ​អាហារ និង​គ្រឿង​ស្រវឹង​ទាំង​នោះ មុន​ពេល​ចាប់​ផ្តើម​ប្រើប្រាស់​ថ្នាំ។

៩- ​អន្តរ​កម្ម​ជាមួយ​សុខភាព

ថ្នាំ​នេះ​អាច​មាន​អន្តរកម្ម​ជាមួយ​​​បញ្ហា​សុខ​ភាពមួយ​ចំនួនធ្វើ​ឲ្យ​ស្ថាន​ភាព​សុខ​ភាព​កាន់​តែ​ធ្ងន់ធ្ង​រ ឬ​ប្រសិទ្ធភាព​ថ្នាំ​ធ្លាក់​ចុះ។ សំខាន់​បំផុត ​ត្រូវ​ប្រាប់​គ្រូពេទ្យ​គ្រាប់​បញ្ហា​សុខ​ភាព​យើង​កំពុង​មាន​បច្ចុប្បន្ន។

ស្វែងយល់ពីកម្រិតថ្នាំ

ព័ត៌មាន​ទាំងនេះ ​ មិន​បាន​រាប់​ជា​ការ​ណែ​នាំ​របស់​គ្រូ​ពេទ្យ​នោះ​ទេ។ ​ត្រូវ​តែ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ ឬ​ឱសថការី ​មុន​ពេល​ចាប់​ផ្តើម​ប្រើ​ប្រាស់​ថ្នាំ​ប្រភេទ​នេះ។

១០- មនុស្សពេញវ័យត្រូវប្រើថ្នាំកម្រិតណា?

កម្រិត​ត្រូវ​ប្រើ សម្រាប់​មនុស្ស​ពេញ​វ័យ និង​វ័យ​ជំទង់ (១២ ឆ្នាំឡើង)  ៥​មិល្លីក្រាម ម្តង​ក្នុង​មួយ​ថ្ងៃ។

១១- ក្មេងត្រូវប្រើកម្រិតណា?

– សម្រាប់​ក្មេង​ អាយុ​ពី ១-៥ ឆ្នាំ៖ កម្រិត​ថ្នាំ​ត្រូវ​ប្រើ ១,២៥មិល្លីក្រាម ម្តង​ក្នុង​មួយ​ថ្ងៃ ប្រើ​ជា​សេរ៉ូ ឬ​សូលុស្យុង​លាយ​សម្រាប់​ផឹក។

– សម្រាប់​ក្មេង​ អាយុ​ពី ៦-១១ ឆ្នាំ៖ កម្រិត​ថ្នាំ​ត្រូវ​ប្រើ ២,៥​មិល្លីលីត្រ ម្តង​ក្នុង​មួយ​ថ្ងៃ ប្រើ​ជា​ ៥​មិល្លីលីត្រ ប្រើជាសេរ៉ូ ឬ​សូលុស្យុង​លាយ​សម្រាប់​ផឹក ឬ ២,៥​មិល្លីក្រាម (ថ្នាំ​គ្រាប់​រលាយ​ក្នុង​មាត់)។

១២- មានទម្រង់បែបណាខ្លះ?

Aerius® អាច​មាន​ទម្រង់​ដូច​ខាង​ក្រោម៖

– ថ្នាំ​គ្រាប់

– សូលុយស្យុង​សម្រាប់​ផឹក។

១៣- ករណី​បន្ទាន់​​ ឬ​ប្រើ​ថ្នាំ​លើស​កម្រិត

សូម​ទូរសព្ទ​ទៅ​ផ្នែក​សង្គ្រោះ​បន្ទាន់ ១១៩ ឬ​ប្រញាប់​ទៅ​មន្ទីរ​ពេទ្យ​នៅ​ជិត​បំផុត។

១៤- ករណី​ភ្លេច​ប្រើ​ថ្នាំ

បើ​ភ្លេច​ប្រើ​ថ្នាំ សូម​ប្រើ​ភ្លាម ប៉ុន្តែ​បើ​កៀក​ពេល​ត្រូវ​ប្រើ​ថ្នាំ​បន្ទាប់ ត្រូវ​រំលង​ថ្នាំ​ភ្លេច​នោះ ប្រើ​ថ្នាំ​តាម​ពេល​​ត្រូវ​ប្រើ​បន្ត​បាន​ហើយ កុំ​ប្រើ​ថ្នាំ​ពីរ​កម្រិត​ក្នុង​ពេល​តែ​មួយ។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ Chorn Sophearom · កែ Dec 19, 2019

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម