backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក
តារាងមាតិកា

​Glycerin (ឱសថ ​Glycerin)

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ ណៃ ទូច · កែ Dec 19, 2019

ស្វែងយល់ពីការប្រើប្រាស់

១-​ ថ្នាំ​ Glycerin ​ព្យាបាលជំងឺអីខ្លះ​?

​Glycerin​ ​ជា​សារធាតុគីមីកើតឡើងដោយធម្មជាតិ ហើយ​ត្រូវ​គេយក​​មកផលិត​ជាថ្នាំ។ ការ​ប្រើ​ប្រាស់ ​និង​កម្រិត​ប្រើ​ប្រាស់​​​វា​ ត្រូវ​​​រដ្ឋបាល​ចំណី​អាហារ​ និងឱសថ ​សហរដ្ឋ​អាមេរិក (FDA) ទទួល​ស្គាល់។

Glycerin​​ ជាប្រភេទ​ថ្នាំលេប​ ដើម្បី​សម្រក​ទម្ងន់ ជំនួយ​ដល់​ការ​ហាត់​ប្រាណ ជំនួយ​ក្នុង​ការ​បាត់​បង់​ជាតិ​ទឹក​នៅ​ពេល​រាក ឬ​ក្អួត ជួយ​កាត់​បន្ថយ​សម្ពាធ​ក្នុង​ភ្នែក ​សម្រាប់​អ្នក​ជំងឺ​ទឹក​ដក់​បាត​ភ្នែក​ (Glaucoma)។ អត្តពលិក​ប្រើ ​​Glycerin​ ដើម្បី​កុំ​ឲ្យ​ខ្វះ​ជាតិ​ទឹក។

គ្រូពេទ្យ​ចាក់​ថ្នាំ​ Glycerin​​​ ចូល​ក្នុង​សរសៃ​ឈាម​ដើម្បី​កាត់​បន្ថយ​សម្ពាធ​ក្នុង​ខួរ​ក្បាល សម្រាប់​អ្នក​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល រលាក​ស្រោម​ខួរ រលាក​ខួរ​ក្បាល និងបណ្ដុំ​រោគ​សញ្ញាមួយ​ចំនួន​ដូចជា៖

– Reye (Reye’s syndrome)៖ ស្ថានភាព​ជំងឺ​មួយ​​ធ្ងន់ធ្ងរ ​និង​កម្រ ធ្វើ​ឲ្យ​​ហើម​ថ្លើម ​និង​ខួរ​ក្បាល ហើយ​ច្រើន​កើត​នៅ​កុមារ​ និង​មនុស្ស​វ័យ​ជំទង់​។

– Pseudotumor cerebri៖ ស្ថានភាព​ជំងឺ​កើន​ឡើង​សម្ពាធ​ជុំវិញ​ខួរក្បាល​ នាំ​ឲ្យ​​ឈឺ​ក្បាល​ខ្លាំង​ និង​មាន​បញ្ហា​លើ​ចក្ខុវិញ្ញាណ របួស​ប្រព័ន្ធ​ប្រសាទ​កណ្តាល (CNS) ​មាន​ដុំ​ក្នុងប្រព័ន្ធ​ប្រសាទ​កណ្តាល ឬ​ប្រើ​សម្រាប់​កាត់​បន្ថយ​ទំហំ​ខួរ​ក្បាល​ ដើម្បី​ធ្វើ​ការ​វះ​កាត់​ប្រព័ន្ធ​ប្រសាទ និង​ប្រើ​សម្រាប់​ព្យាបាល​បញ្ហា​សន្លប់​ពេល​ក្រោក​ឈរ ដោយសារ​ឈាម​ហូរ​ទៅ​ខួរ​ក្បាល​មិន​គ្រប់ (Postural syncope)។

មាន​មនុស្ស​មួយ​ចំនួន​ទៀត​ប្រើ ​​Glycerin សម្រាប់​ធ្វើ​ឲ្យ​ស្បែក​មាន​សំណើម។

គ្រូពេទ្យ​ភ្នែក​យក​ទឹក​ថ្នាំ​​មាន​ផ្ទុក​ជាតិ​​ Glycerin មក​បន្តក់​ក្នុង​ភ្នែក​មុន​ពេល​ធ្វើ​ការ​ពិនិត្យ​ភ្នែក។

២-​ គេ​ប្រើ​ថ្នាំនេះយ៉ាងម៉េច​?

– ថ្នាំ​លាប៖ មាន​ថ្នាំ​មួយ​ចំនួន​ត្រូវ​ក្រឡុក​វា​សិន​មុន​ពេល​ប្រើ។ ពិនិត្យ​មើល​ក្នុង​ក្រដាស​ណែ​នាំ​ ​ត្រូវ​ក្រឡុក​ថ្នាំ​ដែរ​ឬ​អត់។ លាប​ថ្នាំ​លើ​ស្បែក​ដែល​របួស ឬ​ធ្វើ​តាម​ការ​ណែ​នាំ​ក្នុង​ក្រដាស​ណែនាំ ឬ​ឲ្យ​គ្រូ​ពេទ្យ​លាបជាអ្នក​លាប​ឲ្យ​ផ្ទាល់។ កម្រិត​ថ្នាំ​ត្រូវ​លាប ​អាស្រ័យ​ទៅ​តាម​ប្រភេទ​ថ្នាំ និង​លក្ខ​ខណ្ឌ​ស្បែក។ សម្រាប់​ការ​ព្យា​បាល​ស្បែក​ស្ងួត​ ​ត្រូវ​ប្រើ​ថ្នាំ​នេះ​រៀង​រាល់​ពេល​លាង​ដៃ និង​លាប​វា​ពេញ​មួយ​ថ្ងៃ។

បើប្រើ Glycerin សម្រាប់​ព្យាបាល​បញ្ហា​រោល​នៅ​កន្លែង​ស្លៀក​ខោ​ទឹក​នោម ត្រូវ​សម្អាត​កន្លែង​នោះ​ឲ្យ​បាន​ស្អាត​ ហើយ​ទុក​វា​ឲ្យ​ស្ងួត​ មុន​ពេល​លាបថ្នាំ។

បើ​​ប្រើ​​Glycerin សម្រាប់​ព្យាបាល​បញ្ហា​រលាក​ស្បែក​ដោយ​សារ​កាំ​រស្មី​ ​ត្រូវ​ពិភាក្សា​ជាមួយ​បុគ្គលិក​ផ្នែក​កាំ​រស្មី​​ ​អាច​ប្រើ​ថ្នាំ​នេះ​មុន​ពេល​ការ​ព្យាបាលដោយ​កាំ​រស្មី​បាន​ដែរ ​ឬ​អត់។

– ថ្នាំ​សុល៖ ត្រូវ​លាង​ដៃ​​​​​ឲ្យ​ស្អាត​ទាំងមុន​ និង​ក្រោយ​ពេល​ប្រើ​ថ្នាំ​សុល Glycerin។

ប្រ​សិន​បើ​ថ្នាំ​សុល​​រាវ​ពេក យក​វា​ទៅ​ដាក់​ក្នុង​ទូរ​ទឹក​កក​រយៈ​ពេល​ប្រហែល ​១៥​នាទី ​ឬចាក់​ទឹក​ត្រជាក់​ពី​លើ បន្ទាប់​មក​ហែក​ស្រោម​វា​ចេញ​ និង​ចាក់​ទឹក​ត្រជាក់​ដើម្បី​បន្សើម​។ ​​គេង​ឲ្យ​ស្មើ​លើ​គ្រែ ហើយ​យក​​ថ្នាំ​ដាក់​ចូល​ក្នុង​រន្ធ​គូទ (​រុញ​ថ្នាំ​ចូល​ឲ្យ​ផុត​)។

បើ​​​ភ្លេចប្រើ​​ថ្នាំ Glycerin ប្រភេទ​សុល ​​ត្រូវ​ប្រើ​​វា​វិញ​ឲ្យ​បាន​លឿន​បំផុត​។ ​ប៉ុន្តែ​បើ​​ជិត​ដល់​ម៉ោង​​​​​ត្រូវ​ប្រើ​ម្តង​ទៀត ​​​មិន​ចាំ​បាច់​ប្រើ​​បង្គ្រប់​ថ្នាំ​ភ្លេច​​ក៏​បាន​។​ ​​​មិន​ត្រូវ​ប្រើ​​ពីរកម្រិត​ក្នុង​មួយ​ថ្ងៃ​ បើ​មិន​មាន​ការ​អនុញ្ញាតពី​គ្រូពេទ្យ។

៣- ​ត្រូវ​រក្សាទុក​ដោយ​វិធី​ណា?

​Glycerin ​អាចរក្សាទុកបានល្អក្នុងបន្ទប់សីតុណ្ហភាពល្មម ចៀសឆ្ងាយពីពន្លឺថ្ងៃ និងសំណើម។ រក្សាថ្នាំកុំឲ្យខូច មិនត្រូវទុកនៅក្នុងបន្ទប់ទឹក ឬទូទឹកកកទេ។ លើទីផ្សារប្រហែលជាមានថ្នាំម៉ាក ​Glycerin ផ្សេងគ្នា ហើយការរក្សាទុកក៏ខុសគ្នា។ ហេតុនេះសំខាន់ណាស់ ត្រូវពិនិត្យមើលក្រដាសណែនាំផលិតផល ពីការរក្សាទុក ឬសួរឱសថការី។ ដើម្បីសុវត្ថិភាពគួរថែរក្សាទុកថ្នាំគ្រប់ប្រភេទឲ្យឆ្ងាយពីដៃក្មេង និងសត្វចិញ្ចឹម។

ពុំគួរចោលថ្នាំតាមបង្គន់ ឬតាមលូបង្ហូរទឹកទេ លើកលែងតែមានការណែនាំពីគ្រូពេទ្យ។ សំខាន់ណាស់ត្រូវកម្ទេចថ្នាំប្រភេទនេះឲ្យបានត្រឹមត្រូវ ពេលហួតកាលកំណត់ ឬលែងប្រើ។ ពិភាក្សាជាមួយឱសថការី សម្រាប់ព័ត៌មានលម្អិតពីរបៀបកម្ទេចថ្នាំ។

កត្តាគួរប្រុងប្រយ័ត្ន

៤- គួរដឹងអីខ្លះមុនប្រើ? 

មុន​ពេល​ប្រើ​ថ្នាំ​មួយ​នេះ​ ​ត្រូវ​ប្រាប់​គ្រូ​ពេទ្យ​បើ​​៖

– មាន​ប្រតិកម្ម​ជាមួយ​ថ្នាំ Glycerin

– មាន​បញ្ហា​ស្ទះ​ផ្លូវ​រំលាយ​អាហារ

-ឈឺ​ពោះ​មិន​ទាន់​រកឃើញ​រោគ​វិនិច្ឆ័យ​។

៥- មាន​សុវត្ថិភាព​ចំពោះ​ស្រ្តី​កំពុង​ពពោះ និង​បំបៅ​ដោះ​កូន​​ទេ?

មិន​មាន​ព័ត៌មាន​គ្រប់គ្រាន់​ពី​សុវត្ថិភាព​ការ​ប្រើ​ថ្នាំ Metformine ទាំង​អំឡុង​ពេល​មាន​ផ្ទៃពោះ​ និង​បំបៅ​ដោះ​កូន។ ហេតុនេះ​ពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត ពី​គុណ​ប្រយោជន៍​ និង​ហានិភ័យ​មុន​ពេល​ប្រើ​ ជា​រឿង​ចាំបាច់។ យោង​តាម​រដ្ឋបាល​ចំណី​អាហារ និង​ឱសថ​ នៅ​អាមេរិក (FDA) ថ្នាំ​នេះ​ត្រូវ​បាន​ចាត់​ថ្នាក់​ក្នុង​បញ្ជី​ថ្នាំ​គ្រោះថ្នាក់​កម្រិត C សម្រាប់​ស្ត្រី​មាន​ផ្ទៃ​ពោះ។

ចំណាត់​ថ្នាក់​កម្រិត​គ្រោះថ្នាក់​នៃ​ថ្នាំ​ទៅ​លើ​ស្ត្រី​មាន​ផ្ទៃពោះ​របស់ FDA មាន​៖

– A = គ្មាន​គ្រោះថ្នាក់

– B = គ្មាន​គ្រោះថ្នាក់ ក្នុង​ការ​សិក្សា​មួយ​ចំនួន

– C = អាច​មាន​គ្រោះថ្នាក់​ខ្លះៗ

– D = មាន​ភស្តុតាងជា​វិជ្ជមាន​ថា​មាន​គ្រោះថ្នាក់

– X = ហាម​ប្រើ

– N = មិន​មាន​ព័ត៌មាន។

ស្វែងយល់ពីផលរំខាន

៦- ផល​រំខាន​មាន​អ្វី​ខ្លះ?

ផល​ប៉ះ​ពាល់​មាន​ដូច​ជា៖

– ថ្នាំ​លេប៖ ឈឺ​ក្បាល ចង្អោរ ក្អួត រាគ ស្រេកទឹក វិល​មុខ ភ័ន្តច្រឡំ បាត់​បង់​ជាតិ​ទឹក​ច្រើន។

– ថ្នាំ​ចាក់​តាម​សរសៃ៖ បែក​គ្រាប់​ឈាមហេម៉ូ​ក្លូ​ប៊ីន​ក្នុង​ទឹក​នោម (haemoglobinuria) និង​ខូច​តម្រង​នោម​ស្រួច​ស្រាវ។​

– ប៉ះ​ពាល់​តាម​តំបន់៖ ពិបាក​ក្នុង​រន្ធ​គូទ និង​មាន​អារម្មណ៍​ក្រហាយ​នៅ​កន្លែង​​លាប។

– កត្តា​អាច​បណ្តាល​ឲ្យ​ស្លាប់៖ បេះ​ដូង​លោត​ខុស​ចង្វាក់ ចាល់​ឈាម (Circulatory overload) ហើម​សួត និងខូច​បេះ​ដូង (CHF)។

មនុស្ស​គ្រប់​គ្នា​ មិន​ប្រាកដ​ថា​មាន​រោគ​សញ្ញា​ដូចគ្នា​ទាំង​អស់ទេ នៅ​អាច​មាន​រោគ​សញ្ញា​ផ្សេង​ទៀត ហេតុនេះ​បើ​​មាន​ចម្ងល់​ អាច​ពិភាក្សា​ជាមួយ​គ្រូ​ពេទ្យ ឬ​ឱសថការី​បន្ថែម។

ស្វែងយល់ពីអន្តរកម្មថ្នាំ

៧-​ អន្តរ​កម្ម​​ថ្នាំ

ថ្នាំ​យើង​កំពុង​ប្រើ​មួយ​ចំនួន ​អាច​ធ្វើឲ្យ​ប៉ះ​ពាល់​​ប្រសិទ្ធ​ភាពថ្នាំប្រភេទ​នេះ ឬ​​​បង្កើន​ផល​ប៉ះ​ពាល់​នៃ​ថ្នាំ​កាន់​តែ​ច្រើន។ ដើម្បី​ចៀស​វាង​អន្តរកម្ម​ពី​ថ្នាំ​នេះ ​គួរ​រក្សា​ទុក​បញ្ជី​ឈ្មោះ​ថ្នាំ​ទាំងអស់​យើង​កំពុង​ប្រើ ទាំង​មាន ឬ​គ្មាន​វេជ្ជបញ្ជា​ និង​ផលិតផល​ពី​រុក្ខជាតិ យក​បញ្ជី​នោះ​ទៅ​ឲ្យ​វេជ្ជបណ្ឌិត​ ឬ​ឱសថការី​ពិនិត្យ​មើល។ ដើម្បី​សុវត្ថិភាព កុំ​ចាប់ផ្ដើម​ប្រើ​ ឬ​ឈប់​ប្រើ ផ្លាស់​ប្ដូរ​កម្រិត​ថ្នាំ​ដោយ​គ្មាន​ការ​ណែនាំ​ និង​យល់​ព្រម​ពី​វេជ្ជបណ្ឌិត​ឲ្យ​សោះ។

មាន​ថ្នាំ​មួយ​ចំនួន​ដែល​មាន​អន្តរ​អំពើ​ជាមួយ ​Glycerin ​ដូចជាថ្នាំ Arsenic Trioxide និង Licorice។

៨- អន្តរ​កម្ម​ជា​មួយ​អាហារ​ ឬគ្រឿង​ស្រវឹង​

អាហារ​និង​គ្រឿង​ស្រវឹង​អាច​ធ្វើ​ឲ្យ​ដំណើរ​ការ​របស់​ថ្នាំ Glycerin មាន​ការ​ប្រែប្រួល​​។ វា​​អាច​ធ្វើ​ឲ្យ​មាន​​គ្រោះ​ថ្នាក់​ ឬ​ផ្តល់​ផល​ប៉ះ​ពាល់​របស់​ថ្នាំ​កាន់​តែ​​ធ្ងន់ធ្ងរ​។ ​​​ត្រូវ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ​ឬ​ឱសថការី​ ​ដើម្បី​ដឹង​អំពី​ប្រភេទ​អាហារ ​និង​គ្រឿង​ស្រវឹង​ទាំង​នោះ​ មុន​ពេល​​​ចាប់​ផ្តើម​ប្រើ​​ថ្នាំ។

៩-​ អន្តរ​កម្ម​ជា​មួយ​ថ្នាំ

ថ្នាំ​នេះ​អាច​មាន​អន្តរកម្ម​ជាមួយ​​​បញ្ហា​សុខ​ភាពមួយ​ចំនួនធ្វើ​ឲ្យ​ស្ថាន​ភាព​សុខ​ភាព​កាន់​តែ​ធ្ងន់ធ្ង​រ ឬ​ប្រសិទ្ធភាព​ថ្នាំ​ធ្លាក់​ចុះ។ សំខាន់​បំផុត ​ត្រូវ​ប្រាប់​គ្រូពេទ្យ​គ្រាប់​បញ្ហា​សុខ​ភាព​យើង​កំពុង​មាន​បច្ចុប្បន្ន​ដូច​ជា៖

បញ្ហា​សុខ​ភាព​ទាំង​នោះ​មាន​ដូច​ជា៖

– មាន​បញ្ហា​សតិ​ច្របូក​ច្របល់ (Confused mental states)

– មាន​ជំងឺ​បេះ​ដូង

– មាន​ជំងឺ​តម្រង​នោម (ថ្នាំ​ Glycerin ​អាច​ធ្វើ​ឲ្យ​អាការៈ​អ្នក​ជំងឺ​កាន់​តែ​ធ្ងន់​ធ្ងរ)

– ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​ទី​ ២ (ថ្នាំ Glycerin ជា​មួយ​អ្នក​ជំងឺ​ប្រភេទ​នេះ នឹង​អាច​ធ្វើ​ឲ្យ​បាត់​បង់​ជាតិ​ទឹក​ច្រើន)។

ស្វែងយល់ពីកម្រិតថ្នាំ

ព័ត៌មាន​ទាំងនេះ ​មិន​បាន​រាប់​ជា​ការ​ណែ​នាំ​របស់​គ្រូ​ពេទ្យ​នោះ​ទេ។ ​ត្រូវ​តែ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ ឬ​ឱសថការី ​មុន​ពេល​ចាប់​ផ្តើម​ប្រើ​ប្រាស់​ថ្នាំ​ប្រភេទ​នេះ។

១០-​ មនុស្ស​ពេញ​វ័យ​ត្រូវ​ប្រើ​​កម្រិតណា?

– ​ព្យាបាល​ជំងឺ​ទឹក​ដក់​បាត​ភ្នែក​លើ​មនុស្ស​ពេញ​វ័យ៖​ កម្រិត​ត្រូវ​ប្រើ​គឺ លេប​ ១-​១,៨ ​ក្រាម/​គីឡូ​ កម្រិត​ថ្នាំ​ ៥០ ភាគរយ។

– ព្យាបាល​រយៈ​ពេល​ខ្លី​ កាត់​បន្ថយ​សារ​ធាតុ​រាវ​ និង​សម្ពាធ​ក្នុង​ភ្នែក​ មុន ​និង​ក្រោយ​ការ​វះ​កាត់​ភ្នែក៖ កម្រិត​ត្រូវ​ប្រើ​គឺ លេប​ ១-​១,៨ ​ក្រាម/​គីឡូ​ កម្រិត​ថ្នាំ​ ៥០ ភាគរយ។

– មនុស្ស​ពេញ​វ័យ​​ទល់​លាមក៖ សុល​ថ្នាំ​ ២២៥០​មិល្លីក្រាម សុល​ពេល​ណា​ទល់​លាមក។

១១-​ កូន​ក្មេង​ត្រូវ​ប្រើ​​កម្រិតណា?

-​ ក្មេង​ទល់​លាមក៖ សុល​ថ្នាំ​ ១៣៧៥​​មិល្លីក្រាម សុល​ពេល​ណា​ទល់​លាមក។

១២-​ មាន​ទម្រង់​បែប​ណា​ខ្លះ?

– ថ្នាំ​បន្តក់​ភ្នែក និង​​ល្បាយ​ថ្នាំ៖​ ​កម្រិត​​ ១ ភាគរយ

– ថ្នាំ​សុល ថ្នាំ​ទឹក​៖ ៥,៦ក្រាម ​ក្នុង​ ៥,៥​មិល្លីលីត្រ​ ចំណុះ​ ៧,៥ មិល្លី​លីត្រ។

១៣- ករណី​បន្ទាន់​​ ឬ​ប្រើ​ថ្នាំ​លើស​កម្រិត

សូម​ទូរសព្ទ​ទៅ​ផ្នែក​សង្គ្រោះ​បន្ទាន់ ១១៩ ឬ​ប្រញាប់​ទៅ​មន្ទីរ​ពេទ្យ​នៅ​ជិត​បំផុត។

១៤- ករណី​ភ្លេច​ប្រើ​ថ្នាំ

បើ​ភ្លេច​ប្រើថ្នាំ Metformine សូម​ប្រើ​វា​ភ្លាម ប៉ុន្តែ​បើ​កៀក​ពេល​ត្រូវប្រើ​ថ្នាំ​បន្ទាប់ ត្រូវ​រំលង​ថ្នាំ​ភ្លេច​នោះ ប្រើ​ថ្នាំ​តាម​ពេល​​ត្រូវ​បន្ត​បាន​ហើយ កុំ​ប្រើ​ថ្នាំ​ពីរ​កម្រិត​ក្នុង​ពេល​តែ​មួយ។

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group​ មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគវិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ ណៃ ទូច · កែ Dec 19, 2019

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម