backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក
តារាងមាតិកា

Hepadial (ឱសថ Hepadial)

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ ណៃ ទូច · កែ Dec 19, 2019

ស្វែងយល់ពីការប្រើប្រាស់

១- ថ្នាំ Hepadial ​ព្យាបាលជំងឺ​​អ្វីខ្លះ​?

Hepadial ជាថ្នាំ​សម្រាប់​ព្យាបាល​ជំងឺ​ដំបៅ​ក្រពះ ​បញ្ហា​​ច្រាល​អាហារ ​(Gastroesophageal ​reflux ​disease) ​និង​ព្យាបាល​ជំងឺ​ដទៃ​ទៀត​​។​ ​​អាច​សាក​សួរ​គ្រូពេទ្យ ឬឱសថការីដើម្បី​ដឹង​ព័ត៌មាន​បន្ថែម។​

២- គេប្រើថ្នាំនេះ​យ៉ាង​ម៉េច?

ត្រូវ​អាន​ការ​ណែនាំ​​នៅ​លើ​ក្រដាស​ក្នុង​ប្រអប់​ថ្នាំ​។​ មិន​ត្រូវ​ប្រើ​ប្រាស់​ថ្នាំ​នេះ​លើស​កម្រិត ​ឬ​ប្រើ​យូរ​​​លើស​​ការ​ណែ​នាំ​ទេ។​ មិន​ត្រូវ​យក​ថ្នាំ​មក​កិន​ ​​ទំពា ​​បំបែក​​ទេ។ អ្នកជំងឺ​​ត្រូវ​លេបចូលទាំង​មូលជាមួយ​ទឹក។ លេប​ថ្នាំ​ Hepadial​ មុន​​ញ៉ាំ​អាហារ​ ឬ​លេប​ពេល​ណាត្រូវ​ការ។

គួរ​សួរ​​គ្រូ​ពេទ្យ​ដើម្បី​ដឹង​​ឲ្យបាន​​​កាន់​តែ​ច្បាស់​ពី​របៀប​ប្រើ​​​ថ្នាំ។

៣- រក្សា​ទុកដោយ​វិធី​ណា?

ថ្នាំ Hepadial អាច​រក្សា​ទុក​បាន​ល្អ​ក្នុង​បន្ទប់​សីតុណ្ហភាព​ល្មម​ ចៀស​ឆ្ងាយ​ពី​ពន្លឺ​ថ្ងៃ និង​សំណើម។ រក្សា​ថ្នាំ​កុំ​ឲ្យ​ខូច មិន​ត្រូវ​ទុក​នៅ​ក្នុង​បន្ទប់​ទឹក ឬ​ទូ​ទឹកកក​ទេ។ លើ​ទីផ្សារ​ប្រហែល​ជា​មាន​ថ្នាំ​ម៉ាក Hepadial ផ្សេង​គ្នា ហើយ​ការ​រក្សា​ទុក​ក៏​ខុសគ្នា។ ហេតុ​នេះ​សំខាន់​ណាស់ ​ត្រូវ​ពិនិត្យ​មើល​ក្រដាស​ណែនាំ​ផលិតផល​ពី​ការ​រក្សា​ទុក​ ឬ​សួរ​ឱសថការី។ ដើម្បី​សុវត្ថិភាព​គួរ​ថែ​រក្សា​ទុក​ថ្នាំ​គ្រប់​ប្រភេទ​ឲ្យ​ឆ្ងាយ​ពី​ដៃ​ក្មេង ​និង​សត្វ​ចិញ្ចឹម។

ពុំ​គួរ​ចោល​ថ្នាំតាម​បង្គន់ ​ឬតាម​លូ​បង្ហូរ​ទឹក​ទេ​ លើក​លែង​តែ​មាន​ការ​ណែនាំ​ពី​គ្រូពេទ្យ។ សំខាន់​ណាស់​ត្រូវ​កម្ទេច​ថ្នាំ​ប្រភេទ​នេះ​ឲ្យ​បាន​ត្រឹមត្រូវ​ ពេល​ហួត​កាល​កំណត់​ ឬ​លែង​​ប្រើ។ ពិភាក្សា​ជាមួយ​ឱសថការី​ សម្រាប់​ព័ត៌មាន​លម្អិតពី​របៀប​កម្ទេច​ថ្នាំ។

កត្តាគួរប្រុងប្រយ័ត្ន

៤- ត្រូវ​ដឹង​អីខ្លះ​មុន​ប្រើ?

មុន​ពេល​ប្រើ ត្រូវ​ពិភាក្សា​ជាមួយ​ពេទ្យ​ជា​មុន បើ​យើង​កំពុង​ស្ថិត​ក្នុង​ករណី​មួយ​ចំនួន​ដូច​ខាង​ក្រោម៖

– កំពុង​មាន​​ទំងន់ ​ឬ​បំបៅ​ដោះ​កូន ព្រោះយើង​មិន​អាច​ញ៉ាំ​ថ្នាំ​ផ្តេស​ផ្តាស​ដោយ​មិន​មាន​វេជ្ជបញ្ជា​ពេល​​​កំពុង​ពពោះ​ ឬ​បំបៅ​ដោះ​កូន។​

-​​ កំពុង​ញ៉ាំ​ថ្នាំ​ផ្សេង​ ​រួម​មាន​ ថ្នាំ​ទិញ​តាម​ឱសថ​ស្ថាន​ទាំងមាន ​ឬ​គ្មាន​វេជ្ជបញ្ជា​ ក៏ដូចជា​ឱសថ​បុរាណ​ផ្សេង​ៗ។

-​ មាន​ប្រតិកម្ម​ជា​មួយ​សារ​ធាតុ​ផ្សំ​ក្នុង​ថ្នាំ Hepadial ឬ​មាន​ប្រតិកម្ម​ជា​មួយ​ថ្នាំ​អ្វី​ផ្សេង។

-​ មាន​ជំងឺ ឬ​កំពុង​មាន​បញ្ហាសុខភាព​​ក្នុង​​ខ្លួន។

៥- មាន​សុវត្ថិភាព​ចំពោះ​ស្រ្តី​មានផ្ទៃពោះ ​និង​បំបៅ​ដោះ​កូនទេ?

មក​ដល់​ពេល​នេះ​នៅ​មិន​ទាន់​មាន​ការ​បង្ហាញ​អំពី​សុវត្ថិភាព​របស់​ថ្នាំ Hepadial ​​អំឡុងពេល​​កំពុង​​ពពោះ​ ឬ​បំបៅ​ដោះ​នៅ​ឡើយ​ទេ។ ត្រូវ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ធ្វើ​ការ​ថ្លឹង​ថ្លែង​​ផល​វិជ្ជមាន​​ និង​ផល​ប៉ះ​ពាល់​​​ថ្នាំ​​​​នេះ​មុន​​​ប្រើ។

ស្វែងយល់ពីផលរំខាន

៦- ផល​រំខាន​មាន​អ្វី​ខ្លះ?

ថ្នាំ​នេះអាច​​បណ្ដាល​ឲ្យ​មាន​អាការៈ​រាក​រួស។ ត្រូវ​ប្រញាប់​ទាក់​ទង​ទៅ​គ្រូពេទ្យ​ក្នុង​ករណី​មាន​សញ្ញា​​ប្រតិកម្ម​ដូច​ជា​ កន្ទួល​រមាស់​ ថប់​ពិបាក​ដក​ដង្ហើម ​តឹង​ថប់​ក្នុង​ទ្រូង​ ហើម​កន្ទួល​លើ​មុខ​​ បបូរ​មាត់​ ​ឬអណ្ដាត។

មនុស្ស​គ្រប់​គ្នា​ មិន​ប្រាកដ​ថា​មាន​រោគ​សញ្ញា​ដូចគ្នា​ទាំង​អស់ទេ នៅ​អាច​មាន​រោគ​សញ្ញា​ផ្សេង​ទៀត ហេតុនេះ​បើ​​មាន​ចម្ងល់​ អាច​ពិភាក្សា​ជាមួយ​គ្រូ​ពេទ្យ ឬ​ឱសថការី​បន្ថែម។

ស្វែងយល់ពីអន្តរកម្មថ្នាំ

៧- ​អន្តរកម្ម​​ថ្នាំ

ថ្នាំ​យើង​កំពុង​ប្រើ​មួយ​ចំនួន ​អាច​ធ្វើឲ្យ​ប៉ះ​ពាល់​​ប្រសិទ្ធ​ភាពថ្នាំប្រភេទ​នេះ ឬ​​​បង្កើន​ផល​ប៉ះ​ពាល់​នៃ​ថ្នាំ​កាន់​តែ​ច្រើន។ ដើម្បី​ចៀស​វាង​អន្តរកម្ម​ពី​ថ្នាំ​នេះ ​គួរ​រក្សា​ទុក​បញ្ជី​ឈ្មោះ​ថ្នាំ​ទាំងអស់​យើង​កំពុង​ប្រើ ទាំង​មាន ឬ​គ្មាន​វេជ្ជបញ្ជា​ និង​ផលិតផល​ពី​រុក្ខជាតិ យក​បញ្ជី​នោះ​ទៅ​ឲ្យ​វេជ្ជបណ្ឌិត​ ឬ​ឱសថការី​ពិនិត្យ​មើល។ ដើម្បី​សុវត្ថិភាព កុំ​ចាប់ផ្ដើម​ប្រើ​ ឬ​ឈប់​ប្រើ ផ្លាស់​ប្ដូរ​កម្រិត​ថ្នាំ​ដោយ​គ្មាន​ការ​ណែនាំ​ និង​យល់​ព្រម​ពី​វេជ្ជបណ្ឌិត​ឲ្យ​សោះ។

៨- ​អន្តរកម្ម​ជាមួយ​អាហារ ​ឬ​គ្រឿង​ស្រវឹង​

អាហារ ​និង​គ្រឿង​ស្រវឹង​អាច​ធ្វើ​ឲ្យ​ដំណើរ​ការ​របស់​ថ្នាំ មាន​ការ​ប្រែប្រួល អាច​ធ្វើ​ឲ្យ​មាន​​គ្រោះ​ថ្នាក់​ ឬ​ផល​ប៉ះ​ពាល់​កាន់​តែ​​ធ្ងន់ធ្ងរ។ ត្រូវ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ឬ​ឱសថការី​ដើម្បី​ដឹង​ពី​ប្រភេទ​អាហារ និង​គ្រឿង​ស្រវឹង​ទាំង​នោះ មុន​ពេល​ចាប់​ផ្តើម​ប្រើប្រាស់​ថ្នាំ។

៩- ​​អន្តរ​កម្ម​ជាមួយ​សុខភាព​​

ថ្នាំ​នេះ​អាច​មាន​អន្តរកម្ម​ជាមួយ​​​បញ្ហា​សុខ​ភាពមួយ​ចំនួនធ្វើ​ឲ្យ​ស្ថាន​ភាព​សុខ​ភាព​កាន់​តែ​ធ្ងន់ធ្ង​រ ឬ​ប្រសិទ្ធភាព​ថ្នាំ​ធ្លាក់​ចុះ។ សំខាន់​បំផុត ​ត្រូវ​ប្រាប់​គ្រូពេទ្យ​គ្រាប់​បញ្ហា​សុខ​ភាព​យើង​កំពុង​មាន​បច្ចុប្បន្ន​ដូច​ជា៖

– បញ្ហា​រាកធ្ងន់ធ្ងរ

– ខូច​តម្រង​នោម

– ខូច​មុខ​ងារ​របស់​ថ្លើម

– ស្ទះ​ផ្លូវ​​ទឹក​ប្រមាត់។

ស្វែងយល់ពីកម្រិតថ្នាំ

ព័ត៌មាន​ទាំងនេះ ​ មិន​បាន​រាប់​ជា​ការ​ណែ​នាំ​របស់​គ្រូ​ពេទ្យ​នោះ​ទេ។ ​ត្រូវ​តែ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ ឬ​ឱសថការី ​មុន​ពេល​ចាប់​ផ្តើម​ប្រើ​ប្រាស់​ថ្នាំ​ប្រភេទ​នេះ។

១០- មនុស្ស​ពេញ​វ័យ​ត្រូវ​ប្រើ​ថ្នាំ​​កម្រិត​ណា?

​កម្រិត​ថ្នាំ​ដែល​​​ត្រូវ​ប្រើ​ គឺលេប​ម្តង ​១ ​គ្រាប់​ លេប ​៣​ ដង/​ថ្ងៃ។ គ្រូពេទ្យ​អាច​ចេញ​វេជ្ជ​បញ្ជា​ខុស​ៗ​គ្នា​ពី​ម្នាក់​ទៅ​ម្នាក់។

១១- ក្មេង​ត្រូវ​ប្រើកម្រិត​ណា?

មិនទាន់​​មាន​ការ​កំណត់​កម្រិត​ថ្នាំ​ សម្រាប់​ក្មេង​នៅ​ឡើយ​ទេ។ ដោយ​សារ​ថ្នាំ​នេះ​អាច​មាន​គ្រោះ​ថ្នាក់​ដល់​​ក្មេង។ ដូច​នេះ​អ្នក​ត្រូវ​ដឹង​ឲ្យ​ច្បាស់​អំពី​សុវត្ថិភាព​របស់​ថ្នាំ មុន​ពេល​ប្រើ​ប្រាស់។ ត្រូវ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ ឬ​ឱសថការី​ដើម្បី​ដឹង​បន្ថែម​អំពី​ព័ត៌មាន​របស់​ថ្នាំ​នេះ។

១២-​ មាន​ទម្រង់​បែប​ណា​ខ្លះ?

– ថ្នាំ Hepadial ជាប្រភេទថ្នាំ​គ្រាប់ ឈ្មោះ​ Acide dimécrotique ៥០​ មិល្លីក្រាម។​

១៣-ករណី​បន្ទាន់​​ ឬ​ប្រើ​ថ្នាំ​លើស​កម្រិត

សូម​ទូរសព្ទ​ទៅ​ផ្នែក​សង្គ្រោះ​បន្ទាន់ ១១៩ ឬ​ប្រញាប់​ទៅ​មន្ទីរ​ពេទ្យ​នៅ​ជិត​បំផុត។

១៤- ករណី​ភ្លេច​លេប​ថ្នាំ

បើ​ភ្លេច​លេប​ថ្នាំ ត្រូវ​លេប​វា​ភ្លាម ប៉ុន្តែ​បើ​កៀក​ពេល​ត្រូវ​លេប​ថ្នាំ​បន្ទាប់ ត្រូវ​រំលង​ថ្នាំ​ភ្លេច​នោះ លេប​ថ្នាំ​តាម​ពេល​​ត្រូវ​លេប​បន្ត​បាន​ហើយ កុំ​លេប​ថ្នាំ​ពីរ​កម្រិត​ក្នុង​ពេល​តែ​មួយ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello​​ Health Group មិន​ចេញវេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូនទេ៕

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ ណៃ ទូច · កែ Dec 19, 2019

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម