backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក
តារាងមាតិកា

Hypostamine (ឱសថ Hypostamine)

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ ណៃ ទូច · កែ Dec 19, 2019

ស្វែងយល់ពីការប្រើប្រាស់

១- ថ្នាំ Hypostamine ព្យាបាលអីខ្លះ?

Hypostamine ប្រើ​ប្រាស់​ដើម្បី​ព្យា​បាល​ជំងឺ​អាលែកហ្ស៊ី​ច្រមុះ និង​ជំងឺ​កន្ទាល​ត្រអាក ​(Urticaria)។ ថ្នាំនេះ​ក៏​ប្រើ​សម្រាប់​ព្យាបាល​ជំងឺ​ផ្សេង​ទៀត ដូច​នេះ​សូម​សាក​សួរ​គ្រូពេទ្យ ឬឱសថការី​ដើម្បី​ដឹង​ព័ត៌មាន​បន្ថែម។

២- គេប្រើថ្នាំនេះយ៉ាងម៉េច?

អាន​ការ​ណែនាំ​​នៅ​លើ​ក្រដាស​ក្នុង​ប្រអប់​ថ្នាំ និង​មិន​ត្រូវ​ប្រើ​​ថ្នាំ​នេះ​លើស​កម្រិត ឬ​រយៈយូរ​ពេក​លើស​ពី​ការ​ណែ​នាំ។ មិន​ត្រូវ​យក​ថ្នាំ​មក​កិន ​ទំពា ​បំបែកទេ យើង​ត្រូវ​លេប​វា​ចូល​ទាំង​មូល​ជាមួយ​ទឹក។ សួរ​គ្រូ​ពេទ្យ​ដើម្បី​ដឹង​ឲ្យ​កាន់​តែ​ច្បាស់​អំពី​របៀប​ប្រើ​ប្រាស់​ថ្នាំ។

៣- រក្សាទុកដោយវិធីណា?

ថ្នាំ Hypostamine អាចរក្សាទុកបានល្អក្នុងបន្ទប់សីតុណ្ហភាពល្មម ចៀសឆ្ងាយពីពន្លឺថ្ងៃ និងសំណើម។ រក្សាថ្នាំកុំឲ្យខូច មិនត្រូវទុកនៅក្នុងបន្ទប់ទឹក ឬទូទឹកកកទេ។ លើទីផ្សារប្រហែលជាមានថ្នាំម៉ាក Hypostamine ផ្សេងគ្នា ហើយការរក្សាទុកក៏ខុសគ្នា។ ហេតុនេះសំខាន់ណាស់ ត្រូវពិនិត្យមើលក្រដាសណែនាំផលិតផលពីការរក្សាទុក ឬសួរឱសថការី។ ដើម្បីសុវត្ថិភាពគួរថែរក្សាទុកថ្នាំគ្រប់ប្រភេទឲ្យឆ្ងាយពីដៃក្មេង និងសត្វចិញ្ចឹម។

ពុំគួរចោលថ្នាំតាមបង្គន់ ឬតាមលូបង្ហូរទឹកទេ លើកលែងតែមានការណែនាំពីគ្រូពេទ្យ។ សំខាន់ណាស់ត្រូវកម្ទេចថ្នាំប្រភេទនេះឲ្យបានត្រឹមត្រូវ ពេលហួតកាលកំណត់ ឬលែងប្រើ។ ពិភាក្សាជាមួយឱសថការី សម្រាប់ព័ត៌មានលម្អិតពីរបៀបកម្ទេចថ្នាំ។

កត្តាគួរប្រុងប្រយ័ត្ន

៤- ត្រូវ​ដឹង​អីខ្លះ​មុន​ប្រើ?

ត្រូវ​ពិភាក្សា​ជាមួយ​​វេជ្ជបណ្ឌិត ​ឬ​ឱសថការី បើ​យើង​កំពុង​ស្ថិត​ក្នុង​ករណី​ដូច​ខាង​ក្រោម៖

– កំពុង​មាន​ផ្ទៃ​ពោះ ឬ​បំបៅ​ដោះ​កូន។ យើង​អាច​ប្រើ​ថ្នាំ​នេះ​បាន​នៅ​ពេល​មាន​ការ​ណែនាំ​ពី​គ្រូពេទ្យ​ប៉ុណ្ណោះ

– កំពុង​ប្រើថ្នាំ​ផ្សេង​ទៀត រាប់​បញ្ចូល​ទាំង​ថ្នាំ​មា​ន ឬ​គ្មាន​វេជ្ជបញ្ជា ថ្នាំ​បូរាណ ឬ​ថ្នាំ​បំប៉ន​សុខ​ភាព​ជា​ដើម

– ​មាន​ប្រតិកម្ម​ជាមួយ​គ្រឿង​ផ្សំ​របស់​ Hypostamine ឬ​​ជាមួយ​ថ្នាំ​ផ្សេង​ទៀត

– ​មាន​ជំងឺ​ ឬ​បញ្ហា​អ្វី​ផ្សេងទៀត​នៅ​ក្នុង​ខ្លួន។

៥- មានសុវត្ថិភាពចំពោះស្រ្តីមានផ្ទៃពោះ និងបំបៅដោះកូនទេ?

មិន​មាន​ព័ត៌មាន​គ្រប់គ្រាន់​ពី​សុវត្ថិភាព​ការ​ប្រើ​ថ្នាំ​ Hypostamine ទាំង​អំឡុង​ពេល​មាន​ផ្ទៃពោះ និង​បំបៅ​ដោះ​កូនឡើយ។ ហេតុនេះ​ពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត ពី​គុណ​ប្រយោជន៍​ និង​ហានិភ័យ​មុន​ពេល​ប្រើ​ គឺ​ជា​រឿង​ចាំបាច់។

ស្វែងយល់ពីផលរំខាន

៦- ផលរំខានមានអ្វីខ្លះ?

ត្រូវ​ប្រញាប់​ទាក់​ទង​ទៅ​គ្រូពេទ្យ​ ក្នុង​ករណី​មានសញ្ញា​​ប្រតិកម្ម ​ដូច​ជា​ ​​កណ្តាស់ ​ហៀរ​សំបោរ ឬ​តឹង​ច្រមុះ​ ថប់​ពិបាក​ដក​ដង្ហើម​ ហើម​កន្ទួល​លើ​មុខ​ បបូរ​មាត់​ អណ្តាត​​ ឬ​បំពង់​ក។

មនុស្សគ្រប់គ្នា មិនប្រាកដថាមានរោគសញ្ញាដូចគ្នាទាំងអស់ទេ នៅអាចមានរោគសញ្ញាផ្សេងទៀត ហេតុនេះបើមានចម្ងល់ អាចពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការីបន្ថែម។

ស្វែងយល់ពីអន្តរកម្មថ្នាំ

៧- ​អន្តរកម្ម​ថ្នាំ​

Hypostamine អាច​មាន​ប្រតិកម្ម​ជាមួយ​ថ្នាំ​ផ្សេង​ទៀត​យើង​កំពុងប្រើ ធ្វើឲ្យ​ផ្លាស់​ប្ដូរ​អំពើ​របស់​ថ្នាំ ​បង្កើន​គ្រោះ​ថ្នាក់ ​ផល​រំខាន​ដល់​យើង។ ដើម្បី​ចៀស​វាង​អន្តរកម្ម​ពី​ថ្នាំ​នេះ ​គួរ​រក្សា​ទុក​បញ្ជី​ឈ្មោះ​ថ្នាំ​ទាំងអស់​យើង​កំពុង​ប្រើ ទាំង​មាន ឬ​គ្មាន​វេជ្ជបញ្ជា​ និង​ផលិត​ផល​ពី​រុក្ខជាតិ យក​បញ្ជី​នោះ​ទៅ​ឲ្យ​វេជ្ជបណ្ឌិត​ ឬ​ឱសថការី​ពិនិត្យ​មើល។ ដើម្បី​សុវត្ថិភាព កុំ​ចាប់ផ្ដើម​ប្រើ​ ឬ​ឈប់​ប្រើ ឬ​ផ្លាស់ប្ដូរ​កម្រិត​ថ្នាំ​ដោយ​គ្មាន​ការ​ណែនាំ​ និង​យល់ព្រម​ពី​វេជ្ជបណ្ឌិត​ឲ្យ​សោះ។

៨- ​អន្តរកម្ម​ជាមួយ​អាហារ ​ឬ​គ្រឿង​ស្រវឹង​​

Hypostamine អាច​មាន​ប្រតិកម្ម​ជាមួយ​​អាហារ ឬ​ស្រា ​អាច​ធ្វើ​ឲ្យ​ផ្លាស់​ប្ដូរ​អំពើ​របស់​ថ្នាំ បង្កើន​ហានិភ័យ​ ផល​រំខាន​ធ្ងន់ធ្ងរ។ មុន​នឹង​ប្រើ​ថ្នាំ​នេះ ត្រូវ​ពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត ឬ​ឱសថការី ​បើ​ធ្លាប់​មាន​ប្រតិកម្ម​ជាមួយ​អាហារ​ ឬ​ស្រា។

៩- ​​អន្តរ​កម្ម​ជាមួយ​សុខភាព

ថ្នាំនេះអាច​មាន​អន្តរកម្ម​ជាមួយ​សុខភាព​យើង ​នាំឲ្យ​ស្ថាន​ភាព​​សុខភាព​​កាន់តែ​ដុនដាប ឬ​អាច​ផ្លាស់ប្ដូរ​អំពើ​ថ្នាំ​ទៀត​ផង។ សំខាន់​បំផុត ​ត្រូវឲ្យ​វេជ្ជបណ្ឌិត ​និង​ឱសថការី ​ដឹង​ពី​ស្ថានភាព​សុខភាព​ទាំងអស់​ដែល​កំពុង​កើត​មាន​ពេល​បច្ចុប្បន្ន។

ស្វែងយល់ពីកម្រិតថ្នាំ

ព័ត៌មាន​ទាំងនេះ ​ មិន​បាន​រាប់​ជា​ការ​ណែ​នាំ​របស់​គ្រូ​ពេទ្យ​នោះ​ទេ។ ​ត្រូវ​តែ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ ឬ​ឱសថការី ​មុន​ពេល​ចាប់​ផ្តើម​ប្រើ​ប្រាស់​ថ្នាំ​ប្រភេទ​នេះ។

១០- មនុស្សពេញវ័យត្រូវប្រើថ្នាំកម្រិតណា?

​លេប​ ២-៦ ​គ្រាប់/ថ្ងៃ។ កម្រិត​ថ្នាំ​អាច​ខុស​គ្នា​ទៅ​តាម​វេជ្ជ​បញ្ជា​របស់​គ្រូពេទ្យ។

១១- ក្មេងត្រូវប្រើកម្រិតណា?

មិន​​ទាន់​មាន​កម្រិត​ប្រើ​សម្រាប់​កុមារ​នៅ​ឡើយ​ទេ អាច​នឹង​មិន​មាន​សុវត្ថិភាព​សម្រាប់​កូន​យើង​។ សូម​ពិភាក្សា​ជាមួយ​នឹង​គ្រូពេទ្យ ឬ​ឱសថការី​ដើម្បី​ទទួល​បាន​ព័ត៌មាន​បន្ថែម។

១២- មានទម្រង់បែបណាខ្លះ?

ជា​ប្រភេទ​​ថ្នាំ​គ្រាប់ លេខ ​​១០០ មិល្លីក្រាម។

១៣- ករណី​បន្ទាន់​​ ឬ​ប្រើ​ថ្នាំ​លើស​កម្រិត

សូម​ទូរសព្ទ​ទៅ​ផ្នែក​សង្គ្រោះ​បន្ទាន់ ១១៩ ឬ​ប្រញាប់​ទៅ​មន្ទីរ​ពេទ្យ​នៅ​ជិត​បំផុត។

១៤- ករណី​ភ្លេច​លេប​ថ្នាំ

បើ​ភ្លេច​លេប​ថ្នាំ សូម​លេប​វា​ភ្លាម ប៉ុន្តែ​បើ​កៀក​ពេល​ត្រូវ​លេប​ថ្នាំ​បន្ទាប់ ត្រូវ​រំលង​ថ្នាំ​ភ្លេច​នោះ លេប​ថ្នាំ​តាម​ពេល​​ត្រូវ​លេប​បន្ត​បាន​ហើយ កុំ​ប្រើ​ថ្នាំ​ពីរ​កម្រិត​ក្នុង​ពេល​តែ​មួយ។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ ណៃ ទូច · កែ Dec 19, 2019

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម