backup og meta

ហេតុផលម៉ាក់ៗមិនគួរបណ្ដោយឲ្យកូនតូចៗផឹកទឹកកក

ត្រួតពិនិត្យដោយ ដេត ធន្នី


អត្ថបទ​ដោយ Try Ravi · កែ Jul 09, 2019

    ហេតុផលម៉ាក់ៗមិនគួរបណ្ដោយឲ្យកូនតូចៗផឹកទឹកកក

    មនុស្ស​ភាគច្រើន តែងតែ​ផឹក​ទឹកកក​រាល់ថ្ងៃ មិន​ថា​ខែ​ក្ដៅ ឬ​ខែ​ត្រជាក់​ឡើយ ហើយ​គ្រប់​ភេសជ្ជៈ​ដែល​យើង​ផឹក​មានលាយ​ជាមួយ​វាជានិច្ច។ សម្រាប់​មនុស្ស​ធំ​ខ្លះមិន​សូវ​ជា​មាន​បញ្ហា​ឡើយ ប៉ុន្តែ​សម្រាប់​កូន​ក្មេង​វិញ អាច​មាន​ផល​ប៉ះពាល់​ច្រើន បើ​ក្មេង​ទាំង​នោះ​មាន​ជំងឺ​រ៉ាំរ៉ៃ​ច្រើន នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោកស្រី​វេជ្ជបណ្ឌិត ហួរ ដានេ អនុ​ប្រធាន​នាយកដ្ឋាន​អាហារូបត្ថម្ភ នៃ​មន្ទីរពេទ្យ​កុមារ​ជាតិ​។

    វេជ្ជបណ្ឌិត​រូប​នេះ​បាន​ឲ្យ​ដឹង​ថា គ្មាន​ឯកសារ​ផ្លូវការ​ណា​មួយ​ដែល​បញ្ជាក់​ថា ទឹកកក​​​ធ្វើឲ្យ​ប៉ះពាល់​លើ​កុមារ​ឡើយ ទាល់តែ​កុមារ​ទាំង​នោះ​មាន​ជំងឺ​ផ្លូវ​ដង្ហើម ឬ​ជំងឺ​រលាក​បំពង់ក និង​ច្រមុះ ដែល​ធ្វើឲ្យ​ជំងឺ​កាន់តែ​ងាយ​រើ​ឡើង។ អនុ​ប្រធាន​នាយកដ្ឋាន​អាហារូបត្ថម្ភ បាន​បញ្ជាក់​ទៀត​ថា ករណី​ខ្លះ​ដូចជា​ការ​ក្រឡុក​ផ្លែឈើ ធ្វើ​ជា​ការ៉េម ក៏​មាន​អនុញ្ញាត​ដែរ តែ​មិនមែនជា​ការ​ដែល​ឲ្យ​កូន​ញ៉ាំ​ទឹកកក​ទាំង​កែវ​ៗ ដូច​មនុស្ស​ធំ​ធម្មតា​ឡើយ។

    អត្ថបទពាក់ព័ន្ធ៖ ម៉ាក់ប៉ា​កុំ​ចេះ​តែ​បណ្ដោយ! ឲ្យ​កូន​ម៉ឹម​រហូត​ដល់​ធំ​ពេក ដូច​ធ្វើ​បាប​កូន​ទៅ​វិញ​

    ក្មេងផឹកទឹកកកHello_គ្រូពេទ្យ

    តាម​ការ​មើល​ឃើញ​របស់​យើង​គ្រប់​គ្នា ​ក្មេង​ដែលញ៉ាំ ឬ​ផឹក​អ្វី​ត្រជាក់​ៗ​មាន​ឱកាស​ឆ្លង​ជំងឺ​​ផ្ដាសាយ ក្អក ក្ដៅខ្លួន ឬ​ហៀរ​សំបោរ​ជាដើម ដែល​នោះ​មួយ​ផ្នែក​មកពី​ទឹកកក​មែន ដោយសារប្រព័ន្ធការពារ​ខ្លួនឯង មិន​ទាន់រឹងមាំដូច​ក្មេង​ដែល​មាន​អាយុ​ចាប់ពី ៥ ឆ្នាំ​ឡើង​ទៅ​ទេ។ នេះ​ជា​ការ​បញ្ជាក់​បន្ថែម​របស់​វេជ្ជបណ្ឌិត​ខាងលើ។

    ក្នុង​ករណី​​ទឹកកក ផលិត​ពី​ទឹក​មិន​ស្អាត ឬ​មាន​ដាក់​សារធាតុ​គីមី​ទៀត​នោះ​នឹង​រឹត​តែមាន​ផល​ប៉ះពាល់​ចំពោះ​សុខភាព​ក្មេង​ធ្ងន់ធ្ងរ។

    អ្នក​គ្រូពេទ្យ​ក៏​បន្ថែម​ទៀត​ថា ជា​ធម្មតា​របប​អាហារ​កុមារ គួរតែ​ជា​បន្លែ ផ្លែឈើ និង​អាហារ​ចម្រុះ​ដែល​ជួយ​ឲ្យ​ប្រព័ន្ធ​ភាព​សាំ​រឹងមាំ អាច​ទប់ទល់​នឹង​ជំងឺ​ផ្សេង​ៗ មិនមែន​ជា​ពពួក​អាហារ​ផ្អាប់ ឬ​ភេសជ្ជៈ​កំប៉ុង​ឡើយ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ដេត ធន្នី


    អត្ថបទ​ដោយ Try Ravi · កែ Jul 09, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម