backup og meta

«មាន​កូន​តាម​ប្រាថ្នា» ពាក្យស្លោកអប់រំអ្នកចង់បានកូន

ត្រួតពិនិត្យដោយ ដេត ធន្នី


អត្ថបទ​ដោយ Try Ravi · កែ Apr 08, 2021

    «មាន​កូន​តាម​ប្រាថ្នា» ពាក្យស្លោកអប់រំអ្នកចង់បានកូន

    «មាន​កូន​តាម​ប្រាថ្នា មិនមែន​តាម​ការ​ចៃដន្យ» គឺជា​ពាក្យស្លោក​ដែល​លើក​ទឹកចិត្ត​ដល់​គ្រួសារ​ចង់​បាន​កូន ឲ្យ​គិតគូរ​តាំងពី​មុន​ពពោះ។ នេះ​ជា​ការ​លើកឡើង​របស់ សាស្ត្រាចារ្យ គុំ កាណាល់ ប្រធាន​សមាគម​សម្ភព និង​រោគ​ស្ត្រី​វិទ្យា​កម្ពុជា។

    ថ្លែង​ក្នុង​កម្មវិធី Vitabiotics-Education Meet 2019 កាលពី​ពេល​កន្លង​ទៅ លោក​បាន​ពន្យល់​ពី​ហេតុផល​ដែល​គ្រួសារ​នីមួយ​ៗ​ត្រូវ​យល់​ដឹង​ពី​ការ​ធ្វើ​ផែនការ​គ្រួសារ ដើម្បី​ត្រៀម​ខ្លួន​ឲ្យ​បាន​រួច​រាល់​ចំពោះ​សមាជិក​ថ្មី មាន​ទាំង​ការ​គិតគូរ​សុខភាព​ម៉ាក់​ៗ និង​កូន នោះ​ទើប​គ្រួសារ​មាន​សុភមង្គល និង​ជីវភាព​រស់នៅ​ដោយ​សមរម្យ។ លោក​ក៏​ជំរុញ​ឲ្យ​បុគ្គលិក​សុខាភិបាល គួរតែ​ផ្ដល់​ព័ត៌មាន​នេះ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​បាន​ទូលំទូលាយ ព្រោះ​វា​នឹង​ជួយ​ទាំង​ម្ដាយ និង​កូន​មាន​សុខភាព​ល្អ។

    ផែនការណ៍

    សាស្ត្រាចារ្យ​រូប​នេះ ក៏​បន្ថែម​ទៀត​ថា “នៅ​ពេល​យើង​ទទួល​បាន​សមាជិក​គ្រួសារ ដោយ​មាន​ផែនការ​ច្បាស់លាស់ នោះ​យើង​អាច​គិត​ចេញ​ពី​អនាគត​ដ៏​ល្អ​របស់​គេ។ ព្រោះ​យើង​បាន​ត្រៀម​ខ្លួន​ជា​ម្ដាយ​ដែល​មាន​សុខភាព​ល្អ​ម្នាក់ កូន​ក្នុង​ផ្ទៃ​ក៏​ល្អ​ដូច​គ្នា​ដែរ ហើយ​ពេល​កូន​មាន​សុខភាព​ល្អ ការ​សិក្សា​រៀន​សូត្រ​ក៏​ទទួល​លទ្ធផល​ល្អ​ដែរ”

    ថ្លែង​ពី​គម្រោង​មាន​កូន​ដោយ​មាន​គម្រោង ប្រធាន​សមាគម​សម្ភព និង​រោគ​ស្ត្រី​វិទ្យា​កម្ពុជា បាន​ឲ្យ​ដឹង​ទៀត​ថា អ្នក​ដែល​បាន​ត្រៀម​ខ្លួន​ធ្វើ​ជា​អាណាព្យាបាល​គេ ប្រាកដជា​បាន​គិតគូរ​វែងឆ្ងាយ ទាំង​ផ្នែក​សុខភាព និង​ជីវភាព​រស់នៅ។ កាលណា​មាន​ការ​គិតគូរ​ដិតដល់ នោះ​មាន​ការ​ត្រៀម​ទុក​ប្រាក់កាស​ទុក​ផ្គត់ផ្គង់​ពេល​មាន​បញ្ហា​សុខភាពក៏គ្រប់គ្រាន់។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ដេត ធន្នី


    អត្ថបទ​ដោយ Try Ravi · កែ Apr 08, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម