backup og meta

ប្រុសៗអនុវត្តតិចនិក ៣នេះ សកម្មភាពលើគ្រែកាន់តែប្រសើរ​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Jan 26, 2021

    ប្រុសៗអនុវត្តតិចនិក ៣នេះ សកម្មភាពលើគ្រែកាន់តែប្រសើរ​

    ប្រុសៗ​យើង​ភាគ​ច្រើន​តែង​តែ​មាន​ចំណូល​ចិត្ត​ក្នុង​ការ​បង្កើន​សមត្ថភាព​ផ្លូវ​ភេទ​ ដើម្បី​បំពេញ​ភាព​ត្រេក​ត្រអាល​របស់​ខ្លួន និង​ដៃគូ​។ យ៉ាងណា បើ​យើង​ផ្ដោត​អារម្មណ៍​លើ​រឿង​​រួមភេទ​ដូចជា​រយៈពេល ឬ​ក្បាច់​រួមភេទ​ ​ខ្លាំង​ពេក​ក៏​នឹង​ធ្វើ​ឲ្យ​មានការ​ធុញ​ធប់​​ផង​​ដែរ​។​​

    ដូច​នេះ​ហើយ ដើម្បី​ឲ្យ​សុខភាព​ផ្លូវភេទ​របស់​យើង​នៅ​តែ​ដំណើរ​ការ​បាន​ដោយ​រលូន និង​មាន​សេចក្ដី​សុខ​យើង​គួរ​កាត់​បន្ថយ​ស្ត្រេស រក្សាភាពរឹង​របស់​លិង្គ និង​បង្កើត​ទំនាក់​ទំនង​ល្អ​ជាមួយ​ដៃគូ ជា​ដើម​។​

    ខាង​ក្រោម​នេះ​ជា​តិចនិក​ចំនួន​បី​ផ្សេង​ទៀ​ដែល​អាច​ជួយ​គ្នា​យើង​ឲ្យ​មាន​សកម្មភាព​លើ​គ្រែ​កាន់​តែប្រសើរ​។

    . ការ​បបោស​អង្វែល​

    ប្រុសៗ​​ច្រើន​គិត​ថា​ការ​ស៊ក​លិង្គ​ចូល​ក្នុង​​​ទ្វារមាស​ជា​រឿង​រំភើប​បំផុត​នៅពេល​មាន​អីៗ​។ តាម​ពិត​ទៅ​ការ​បបោស​អង្អែល ថើប ឬ​ការ​ប្រើ​មាត់​ ក៏​ជា​សកម្មភាព​ផ្ដល់​នូវ​បទពិសោធន៍​រឿង​លើ​គ្រែ​នេះ​ឲ្យ​អ្នក​ទាំង​ពីរ​ទទួល​បាន​អារម្មណ៍​ស្រើប​ស្រាល​ដូច​គ្នា។

    ការ​សិក្សា​មួយ​ធ្វើ​ឡើង​កាល​ឆ្នាំ​២០១៧ បាន​រក​ឃើញ​ថា​មាន​ស្រីៗ​ប្រ​ហែល​១៨​ភាគ​រយ​ប៉ុណ្ណោះ​ដែល​ថា​បាន​ឈាន​ដល់​ចំណុច​កំពូល​ដោយ​សារ​ការ​ស៊ក​លិង្គ​របស់​ដៃគូ​ចូល​ក្នុង​ទ្វារ​មាស​របស់​ខ្លួន​ពេល​មាន​អីៗ។ ចំណែក​៣៦,៦​ភាគ​រយ​ផ្សេង​ទៀត បាន​និយាយ​ថា​ខ្លួន​អាច​ដល់​ចំណុច​កំពូល​បាន ដោយ​ការ​ភ្ញោច​ចំណុច​clitorisនៅ​តំបន់​ទ្វារ​មាស​ទៅ​វិញ​ទេ​។

    រួមភេទ

    . ពន្យា​ពេល​ចេញ​ទឹក​កាម

    ​​​ប្រុង​ៗ​យើង​ដែល​ចង់​ឲ្យ​កម្មភាព​លើ​គ្រែ​បន្ត​ក្នុង​រយៈ​ពេល​យូរ គួរ​សាក​ល្បង​តិចនិក​ពន្យា​ពេល​ចេញ​ទឹក​កាម​។ តិចនិក​នេះ គឺ​ប្រុសៗ​យើង​ត្រូវ​ផ្អាក​សកម្មភាព​មួយ​ភ្លេត​ពេល​កំពុង​ប្រតិបត្តិការ រួច​ដក​ដង្ហើម​ឲ្យ​បាន​វែងៗ និង​ចាប់​ផ្ដើម​បន្ត​ប្រតិបត្តិការ​យឺតៗ​ឡើង​វិញ។ ការ​ធ្វើ​បែប​នេះ គឺ​ដើម្បី​ពន្យា​ពេល​ការ​ចេញ​ទឹក​កាម និង​អាច​ធ្វើ​ឲ្យ​យើង​និង​ដៃ​គូ​មាន​ភាព​ត្រេក​ត្រអាល​បាន​យូរ​។​​

    . បង្កើន​ភាព​ស្និទ្ធ​ស្នាល

    ក្នុង​នាម​ជា​ប្ដី​ប្រព​ន្ធ​នឹង​គ្នា ការ​រួម​ភេទ​នឹង​ក្លាយ​ទៅ​ជា​រឿង​ធម្មតា ហើយ​ក៏​អាច​ធ្វើ​ឲ្យ​យើង​ទាំង​ពីរ​បាត់​បង់​អារម្មណ៍​រំភើប ឬ​ក៏​តម្រេក​ផង​ដែរ​។

    ដូច​នេះ​ហើយ ដើម្បី​ឲ្យ​សកម្មភាព​លើគ្រែ​របស់​យើង​មាន​នៅ​តែ​មាន​ភាព​រស់រវើក យើង​នឹង​ដៃគូ​គួរ​បង្កើន​ភាព​ស្និទ្ធ​ស្នាល​នឹង​គ្នា​ឲ្យ​បាន​កាន់​តែ​ច្រើន។ ការ​បង្កើន​ភាព​ស្និទ្ធ​ស្នាល យើង​អាច​៖​

    • ចម្អិន​អាហារ​រួមគ្នា
    • ទៅ​មើល​កុន​
    • ដើរ​កម្សាន្ត ​
    • លេង​កីឡា ឬ​ហាត់​ប្រាណ​ជាមួយ​គ្នា​ជា​ដើម​។

    សកម្មភាព​ទាំង​នេះ​នឹង​ធ្វើ​ឲ្យ​យើង​ និង​គូ​មាន​ភាព​ស្អិត​ល្មួត​ មាន​អារម្មណ៍​រីករាយ និង​អាច​ឈាន​ដល់​បង្កើត​អារម្មណ៍​លើ​គ្រែ​បាន​ប្រសើរ​ជាង​មុន​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Jan 26, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម