backup og meta

ហេតុផល ៤យ៉ាង ស្រីៗមករដូវចេះតែមានអារម្មណ៍ធេងធោង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Dec 07, 2020

    ហេតុផល ៤យ៉ាង ស្រីៗមករដូវចេះតែមានអារម្មណ៍ធេងធោង

    បើ​យើង​សាក​សួរ​ពី​រឿង​មក​រដូវ ទំនងជា​មាន​​ស្រីៗ​ជា​ច្រើន​ច្បាស់​ជា​និយាយ​ថា​ការ​មក​រដូច​ជា​រឿង​គួរ​ឲ្យ​រំខាន​មួយ ព្រោះ វា​ធ្វើ​ឲ្យ​ឈឺ​ចាប់ និង​អារម្មណ៍​ប្រែ​ប្រួល​ផង។ ក្រៅ​ពី​នេះ ស្រីៗ​ខ្លះ​អាច​ត្អួញ​ត្អែរ​ថា​មាន​អាការ​រៈ​ធេងធោង​​ទៀត​ផង​។​

    មូល​ហេតុនាំ​ឲ្យ​ស្រីៗ​យើង​ជួប​អាការៈ​វិល​មុខ​ធេង​ធោង​​ពេល​មក​រដូវ​នេះ អាច​ថា​មាន​ច្រើន​ តែ​ក្នុង​នោះ​ការ​ប្រែ​ប្រួល​អ័រម៉ូន​ក៏​ជា​រឿង​មួយ​ដែរ។ ខាង​ក្រោម​នេះ​ជា​ហេតុ​ផល​បួន​យ៉ាង​ធ្វើ​ឲ្យ​ស្រីៗ​យើង​មាន​អារម្មណ៍​ថា​វិល​មុខ​ពេល​មក​រដូវ​ម្ដងៗ​។

    . អារៈ​ឈឺ​រមួល​ក្នុង​ពោះ

    អាការៈ​ឈឺ​រមួល​ក្នុង​ពោះ​នេះ អាច​ថា​ជា​ហេតុ​ផល​នៅ​ពីក្រោយ​អាការៈ​វិល​មុខ​នេះ​ដែរ​។​ អាការៈ​ឈឺ​រមួល​នេះ មាន​តាំង​ពីកម្រិត​ស្រាល ទៅ​ដល់​កម្រិត​ធ្ងន់ នៅ​ពេល​ដែល អាការៈនេះ​កាន់​តែ​អាក្រក់ ស្រីៗ​យើង​ខ្លះ​សឹង​តែមិន​អាច​ដើរ​បាន​ផង ហើយ​ក៏អាច​នាំ​ឲ្យ​ស្រីៗ​យើង​ធេងធោង​វិល​មុខ​ផង​ដែរ​។​

    ឈឺចាប់មករដូវ

    ​​. ស្លេក​ស្លាំង​

    ការ​ស្លេក​ខ្លាំង​ខ្វះ​ជាតិ​ដែក ជា​លក្ខខណ្ឌ​មួយ​ធ្វើ​ឲ្យ​រាង​កាយ​មិន​អាច​ផលិត និង​រក្សា​កោសិកា​ឈាម​ក្រហម​បាន​ល្អ។ ការ​ធ្លាក់​ឈាម​រដូវ​ច្រើន​ពេល​មក​រដូវ អាច​នាំ​ឲ្យ​ស្រីៗ​យើង​ជួប​បញ្ហា​ស្លេក​ស្លាំង និង​ជា​លទ្ធ​ផល​នាំ​ឲ្យ​កើត​មាន​អាការៈ​វិល​មុខ និង​ធេងធោង​។

    .​ការ​មក​រដូវ​ទាក់ទង​នឹង​ការ​ឈឺក្បាល​ប្រកាំង

    តាម​ការ​ប៉ាន់​ស្មាន​មនុស្ស​ស្រី​ប្រហែលជា​៦០ភាគ​រយ​ជួប​បញ្ហា​ឈឺ​ក្បាល​ប្រកាំង​អំឡុង​ពេល​មក​រដូវ អាច​ដោយ​សារ​មកពី​មានការ​ប្រែ​ប្រួល​កម្រិត​អ័រម៉ូន​។ ការ​ឡើង​ចុះ​នៃ​កម្រិត​អ័រ​ម៉ូន​អឺស្រ្តូសែន អាច​នាំឲ្យ​កើត​មាន​អាការៈ​ឈឺក្បាល​ប្រកាំង​បាន ហើយ​ក៏​អប​មក​ជាមួយ​នឹង​អាការៈ​វិល​មុខ​ផង​ដែរ។​​

    .​ សម្ពាធ​ឈាម​ទាប

    សម្ពាធ​ឈាម​ទាប ជាហេតុ​ផល​ទូទៅ​បំផុត​មួយ​នៅពី​ក្រោយ​អាការៈ​វិល​មុខ ហើយ​សម្ពាធ​ឈាម​អាច​ចុះ​ទាប​នៅ​ពេល​ស្រីៗ​យើង​កំពុង​មក​រដូវ​។ ការសិក្សា​បង្ហាញ​ថា​អ័រម៉ូន​ភេទ​ជា​អ្នក​គ្រប់គ្រង​លើ​សម្ពាធ​ឈាម ដែល​នាំ​ឲ្យ​មាន​កើត​ជា​អាការៈ​វិល​មុខ​នេះ​ឯង​។

    អ័រម៉ូន​ភេទ ដូចជា​អ័រម៉ូន​អឺស្រ្តូសែន ត្រូវ​គេ​ដឹង​ថា​ជួយ​ដល់​ការ​ឡើង​សម្ពាធ​ឈាម ហើយ​វា​ក៏​អ្នក​បញ្ចុះ​សម្ពាធ​ឈាម​ដូច​គ្នា​។ ពេល​ស្រីៗ​យើង​មក​រដូវ អ័រម៉ូន​អឺស្រ្តូដែន​ឡើង​ខ្ពស់ ហើយ​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​យើង​ចុះ​ទាប​វិញ ដែល​នាំ​ឲ្យ​មាន​អាការៈ​វិល​មុខ​ធេងធោង​​។

    ជា​ធម្មតា​ស្រីៗ​យើង​គ្មាន​អ្វី​ត្រូវ​បារម្ភ​ចំពោះ​អាការៈ​វិល​មុខ​ពេល​មក​រដូវ​នេះ​ទេ តែ​ថា​បើ​អាការៈ​មើល​ទៅ​ខុស​ប្រ​ក្រ​តី​ណា​មួយ គួរ​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ​ដើម្បី​បាន​ដឹង​ពី​ស្ថាន​ភាព​សុខ​ភាព​បាន​ច្បាស់។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Dec 07, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម