backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក
តារាងមាតិកា

Spinal meningitis (ជំងឺរលាកខួរឆ្អឹងខ្នង)


អត្ថបទ​ដោយ Leng Pechsovatey · កែ Nov 09, 2021

Spinal meningitis (ជំងឺរលាកខួរឆ្អឹងខ្នង)

និយមន័យ

១- អ្វី​ហៅថាជំងឺរលាកខួរឆ្អឹងខ្នង?

ជំងឺរលាកខួរឆ្អឹងខ្នងជាការ​បង្ករោគនៅ​ក្នុង​សារធាតុ​រាវ និង​ភ្នាស​ជុំវិញ​ខួរ​ក្បាល​ និង​ខួរឆ្អឹងខ្នង។ នៅពេល​ចាប់ផ្ដើម​ឆ្លងរោគ​ភ្លាម វាអាច​សាយភាយ​ពេញ​រាងកាយ​តែ​ម្តង។ បើ​មិនបាន​ព្យាបាល​ទេ វា​អាច​បណ្តាល​ឲ្យ​ខូចខាត​ខួរក្បាលទៅ​តាម​ម៉ោង​និង​អាច​ធ្វើ​ឲ្យ​ស្លាប់ក្នុងរយៈពេល​២៤ម៉ោង។

២- តើ​ជំងឺនេះ​កើត​ឡើង​ញឹកញាប់​ប៉ុណ្នា?

សូម​ពិភាក្សា​ជាមួយ​គ្រូពេទ្យដើម្បី​ព័ត៌មាន​បន្ថែម។

រោគសញ្ញា

៣-តើ​រោគសញ្ញា​នៃ​ជំងឺ​នេះ​មាន​អ្វី​ខ្លះ?

ចំពោះ​មនុស្ស​ពេញ​វ័យ​មាន​ដូចជា៖

  • ខ្លាច​ពន្លឺ​ថ្ងៃ
  • ងងុយដេក
  • អស់កម្លាំង
  • ឈឺក្បាល
  • ក្ដៅខ្លួន
  • ឈឺសន្លាក់
  • រឹងសាច់ដុំ
  • ឈឺ​ចាក់​ពីឆ្អឹងខ្នង
  • ប្រកាច់
  • រឹងខ្នង​ និង​ក
  • បែកញើស
  • ក្អួត
  • ស្រក់ទម្ងន់

ចំពោះ​កុមារ៖

  • មុខស្មើ​ដូច​គ្មាន​អារម្មណ៍
  • មិន​ចូលចិត្តត្រូវគេ​ប៉ះ
  • យំ​ឮសូរ​ខ្លាំងៗ
  • កោងខ្នង
  • ក្ដៅ​ខ្លួន​ជាមួយ​ត្រជាក់ចុងដៃ​និង​ជើង
  • កើតទុក្ខ
  • ល្ហឹតល្ហៃ​រឺពិបាកក្រោកពីគេង
  • ស្លេក ដែល​មានស្លាកស្នាម​លើ​ស្បែក
  • ញ៉ាំមិនចូល
  • ក្អួត
  • ថ្ងូរ

ពេលប៉ះ​ពាល់​កូន​ក្មេង គេ​មិនព្រម​ឈរ ឬអង្គុយព្រោះ​ឈឺ​ខ្លាំង ហើយ​ក៏​មាន​រោគសញ្ញាខ្លះ​មិន​មាននៅខាងលើ​ដែរ។ ប្រសិន​បើ​មាន​ចម្ងល់​ពីរោគសញ្ញា សូម​ពិភាក្សា​ជាមួយ​គ្រូពេទ្យ។

៤- តើខ្ញុំគួរ​ទៅ​ជួបគ្រូពេទ្យនៅ​ពេលណា?

ប្រសិន​បើ​អ្នក​មាន​រោគសញ្ញា​ខាងលើ​ ឬមាន​សំណួរ សូមទៅ​ពិភាក្សា​ជាមួយគ្រូពេទ្យ។ មនុស្ស​គ្រប់​រូប​ពុំ​មាន​រោគ​សញ្ញា​ដូចៗ​គ្នា​ទេ។ វិធី​ដែល​ល្អ​ទៅ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ។

មូលហេតុ​បង្ក

៥- មូលហេតុ​អ្វី​ដែល​បណ្ដាល​ឲ្យ​មាន​ជំងឺ​រលាកខួរឆ្អឹងខ្នងនេះ?

ជាធម្មតា​ជំងឺរលាកខួរឆ្អឹង​ខ្នង​​បង្ក​មក​ពី​បាក់តេរី​ និង​វីរុស។ ការចម្លង​រោគ​កើតរយៈពេល​១០ថ្ងៃ ទៅ ២សប្ដាហ៍ មុន​ពេលចេញ​រោគសញ្ញា។

កត្តា​ប្រឈម

៦- តើអ្វី​ខ្លះ​ដែល​ធ្វើឲ្យខ្ញុំ​ប្រឈមនឹងជំងឺរលាកខួរឆ្អឹងខ្នង?

សូមពិភាក្សារជាមួយ​គ្រូពេទ្យ​ដើម្បី​ទទួល​បាន​ពត៌មាន​ជាក់លាក់។

រោគ​វិនិច្ឆ័យ និងការ​ព្យា​បាល

ពត៌មាន​ទាំង​នេះ​មិន​អាច​ប្រើ​ជំនួស​ដំបូន្មាន​ផ្នែក​វេជ្ជសាស្ត្រ​បាន​ទេ។ សូម​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​ពត៌មាន​លម្អិត។

៧- តើយើង​កំណត់​រោគវិនិច្ឆ័យ​ដោយ​របៀបណា?

ប្រសិន​ជា​មក​ពី​បាក់តេរី គេ​បញ្ជាក់​តាម​រយៈ​ការ​ពិនិត្យ​ទឹកក្នុង​ខួរ​ឆ្អឹង។ សូម​ប្រញាប់​រក​រោគវិនិច្ឆ័យ​និង​ទទួល​ការ​ព្យាបាល​ដើម្បី​បាន​លទ្ធផលល្អ។

៨- យើងព្យាបាល​ដោយ​របៀបណា?

ជំងឺ​នេះ​ត្រូវការ​ផ្នែក​សង្គ្រោះ​ពី​មន្ទីពេទ្យ។ ការព្យាបាល​រួមបញ្ចូល​ការចាក់​ថ្នាំ ​លេប​ថ្នាំផ្សះ និង​សំរាក​នៅមន្ទីរពេទ្យ។

ផ្លាស់ប្តូរទម្លាប់រស់នៅ

៩- តើការ​ប្ដូរ​ជីវភាព​រស់នៅអ្វី​ខ្លះដែល​អាច​គ្រប់​គ្រង​ជំងឺ​រលាកខួរឆ្អឹងខ្នងបាន?

ចំពោះ​សំណួរ ​ឬ​ចម្ងល់​បន្ថែម សូម​ទៅ​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​ទទួល​ដំបូន្មាន​ត្រឹមត្រូវ។

អត្ថបទពាក់ព័ន្ធ៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


អត្ថបទ​ដោយ Leng Pechsovatey · កែ Nov 09, 2021

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម