backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

សុខភាពខួរក្បាលចុះខ្សោយ អាចមកពីទម្លាប់ប្រចាំថ្ងៃទាំង៥នេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jul 14, 2023

សុខភាពខួរក្បាលចុះខ្សោយ អាចមកពីទម្លាប់ប្រចាំថ្ងៃទាំង៥នេះ

ពិត​ណាស់​ ខួរ​ក្បាល​ដើរ​តួនាទី​យ៉ាង​សំខាន់​នៅ​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ។ ដូច្នេះ​ហើយ​ យើង​ចាំបាច់​ត្រូវ​ថែទាំ​សុខភាព​ខួរ​ក្បាល​ឲ្យ​បាន​ល្អ ដើម្បី​ឲ្យ​មុខងារ​យល់​ដឹង ការ​ចងចាំ​ និង​សុខភាព​ទាំង​មូល​ដំណើរការ​ប្រក្រតី។ យ៉ាង​ណា​មិញ ក៏​មាន​ទម្លាប់​ប្រចាំ​ថ្ងៃ​សាមញ្ញ​មួយ​ចំនួន​អាច​ជះ​ឥទ្ធិពល​មិន​ល្អ​ដល់​ខួរ​ក្បាល​ ដែល​យើង​គប្បី​ជៀសវាង​ផង​ដែរ។

ទម្លាប់​អ្វី​ខ្លះ​ដែល​អាច​បំផ្លាញ​សុខភាព​ខួរ​ក្បាល​?

១. អង្គុយ​ស្ងៀម​យូរ​ម៉ោង

ការ​អង្គុយ​ស្ងៀម​​យូរ​ម៉ោង​ដោយ​មិន​ធ្វើអ្វី​សោះ អាច​បង្ក​ជា​បញ្ហា​ដល់​ការ​យល់​ដឹង និង​ការ​ចងចាំ។ ដូច​នេះ ដើម្បី​ដោះស្រាយ​ទម្លាប់​អាក្រក់​មួយ​នេះ គ្នា​យើង​គួរ​ធ្វើ​លំហាត់​ប្រាណ​ជា​ប្រចាំ​ ដោយ​ចំណាយ​ពេល​ត្រឹមតែ​៣០​នាទី ដើរ​​ហាត់ប្រាណ​ជុំវិញ​ផ្ទះ ឬ​ការិយាល័យ។

ចង់គណនា BMI ចុចទីនេះ!

២. មិន​សូវ​ចូលរួម​ក្នុង​សង្គម

ភាព​ឯកា និង​ការ​ផ្តាច់​ខ្លួន​ពី​ក្នុង​សង្គម​ អាច​ពាក់ព័ន្ធ​នឹង​ការ​បាក់​ទឹក​ចិត្ត បង្កើន​ហានិភ័យ​នៃ​ជំងឺ​ Alzheimer’s disease (ភ្លេចភ្លាំង) ក៏​ដូចជា​ធ្វើ​ឲ្យ​ការ​យល់​ដឹង​ធ្លាក់ចុះ។ ហេតុ​នេះ​ហើយ យើង​គួរ​តែ​ភ្ជាប់​ទំនាក់​ទំនង​ក្នុង​សង្គម​ ដោយ​​ការ​ចូលរួម​នៅ​ក្នុង​ក្លឹប​ អង្គការ ឬ​ក្រុម​​មនុស្ស​ដែល​យើង​អាច​ចែករំលែក​សកម្មភាព និង​បទពិសោធន៍​ប្រចាំ​ថ្ងៃ​បាន។

៣. គេង​មិន​គ្រប់គ្រាន់

ទន្ទឹម​នឹង​នេះ​ដែរ ការ​គេង​គ្រប់គ្រាន់​មាន​សារៈសំខាន់​ណាស់​ ក្នុង​ការ​ជួយ​ឲ្យ​​មុខងារ​ខួរ​ក្បាល​​មាន​ដំណើរការ​ល្អ​ប្រសើរ។ ប៉ុន្តែ គ្នា​យើង​ភាគ​ច្រើន​​មិន​បាន​គេង​គ្រប់គ្រាន់​តាម​ការ​ណែនាំ​ឡើយ ដែល​កត្តា​នេះ អាច​ធ្វើ​ឲ្យ​ការ​ចងចាំ​ធ្លាក់​ចុះ និង​​បង្អាក់​សមត្ថភាព​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ជាដើម។ យក​ល្អ យើង​គួរ​ជៀសវាង​ញ៉ាំ​ភេសជ្ជៈ​ដែល​មាន​ជាតិ​កាហ្វេអ៊ីន​ដូចជា​កាហ្វេ ឬ​តែ ​ក្រោយ​ម៉ោង​៦​ល្ងាច និង​កាត់បន្ថយ​ម៉ោង​​មើល​​ទូរស័ព្ទ ឬ​កុំព្យូទ័រ។

ខួរក្បាល

៤. ស្រ្តេស​រ៉ាំរ៉ៃ​

ស្រ្តេស​រ៉ាំរ៉ៃ ក៏​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​ខួរ​ក្បាល​ដូច​គ្នា។ ដើម្បី​កាត់បន្ថយ​ស្រ្តេស យើង​គួរ​តែ​បង្កើត​តិចនិក​គ្រប់គ្រង​ស្រ្តេស ដោយ​ការ​ហាត់​ប្រាណ​ យូហ្គា ឬ​ធ្វើ​សមាធិ​។ល។ មួយ​វិញ​ទៀត គ្នា​យើង​ក៏​អាច​ចំណាយ​ពេល​​នៅ​ជាមួយ​មនុស្ស​ជា​ទី​ស្រលាញ់ និង​ធ្វើ​សកម្មភាព​កំសាន្ត​រួម​គ្នា ដើម្បី​បណ្ដុះ​គំនិត​វិជ្ជមាន ព្រម​ទាំង​ពង្រឹង​សុខភាព​ខួរ​ក្បាល​ឲ្យ​កាន់​តែ​ល្អ​ថែម​ទៀត។

៥. របប​អាហារ​មិន​ល្អ

ការ​ញ៉ាំ​របប​អាហារ​ដែល​មាន​ជាតិ​ស្ករ​ខ្ពស់​ អាច​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​ការ​ចងចាំ​ ហេតុ​នេះ​ហើយ​ យើង​គួរ​ជៀសវាង​អាហារ និង​ភេសជ្ជៈ​ដែល​មាន​ជាតិ​ស្ករ​ខ្ពស់​ ដូចជា​នំប៉័ង នំ​ផ្អែម និង​ភេសជ្ជៈ​ ឬ​ទឹក​ផ្លែឈើ​ដែល​បន្ថែម​ជាតិ​ស្ករ និង​​បញ្ចូល​បន្លែ និង​ផ្លែឈើ​ស្រស់​ទៅ​ក្នុង​របប​អាហារ​ជំនួស​វិញ។ លើស​ពី​នេះ យើង​គួរ​កាត់បន្ថយ​​ការ​ញ៉ាំ​អាហារ​ចៀន​ និង​គ្រឿង​ស្រវឹង ទើប​ជា​ការ​ប្រសើរ។​​​​​​

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jul 14, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម