បញ្ហាខួរក្បាលនិងប្រព័ន្ធប្រសាទផ្សេងទៀត

បញ្ហាខួរក្បាលនិងប្រព័ន្ធ​ប្រសាទផ្សេងទៀត​​ - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​ដែល​បង្ក​ឲ្យកើត​មានជំងឺ ឬ​បញ្ហាខួរក្បាលនិងប្រព័ន្ធ​ប្រសាទផ្សេងទៀត ​​​ ​​ផលវិបាក ​ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

បញ្ហាខួរក្បាលនិងប្រព័ន្ធប្រសាទផ្សេងទៀត

សុខភាពខួរក្បាលចុះខ្សោយ អាចមកពីទម្លាប់ប្រចាំថ្ងៃទាំង៥នេះ

ពិត​ណាស់​ ខួរ​ក្បាល​ដើរ​តួនាទី​យ៉ាង​សំខាន់​នៅ​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ។ ដូច្នេះ​ហើយ​ យើង​ចាំបាច់​ត្រូវ​ថែទាំ​សុខភាព​ខួរ​ក្បាល​ឲ្យ​បាន​ល្អ ដើម្បី​ឲ្យ​មុខងារ​យល់​ដឹង ការ​ចងចាំ​ និង​សុខភាព​ទាំង​មូល​ដំណើរការ​ប្រក្រតី។ យ៉ាង​ណា​មិញ ក៏​មាន​ទម្លាប់​ប្រចាំ​ថ្ងៃ​សាមញ្ញ​មួយ​ចំនួន​អាច​ជះ​ឥទ្ធិពល​មិន​ល្អ​ដល់​ខួរ​ក្បាល​ ដែល​យើង​គប្បី​ជៀសវាង​ផង​ដែរ។ ទម្លាប់​អ្វី​ខ្លះ​ដែល​អាច​បំផ្លាញ​សុខភាព​ខួរ​ក្បាល​? ១. អង្គុយ​ស្ងៀម​យូរ​ម៉ោង ការ​អង្គុយ​ស្ងៀម​​យូរ​ម៉ោង​ដោយ​មិន​ធ្វើអ្វី​សោះ អាច​បង្ក​ជា​បញ្ហា​ដល់​ការ​យល់​ដឹង និង​ការ​ចងចាំ។ ដូច​នេះ ដើម្បី​ដោះស្រាយ​ទម្លាប់​អាក្រក់​មួយ​នេះ គ្នា​យើង​គួរ​ធ្វើ​លំហាត់​ប្រាណ​ជា​ប្រចាំ​ ដោយ​ចំណាយ​ពេល​ត្រឹមតែ​៣០​នាទី ដើរ​​ហាត់ប្រាណ​ជុំវិញ​ផ្ទះ ឬ​ការិយាល័យ។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ២. មិន​សូវ​ចូលរួម​ក្នុង​សង្គម ភាព​ឯកា និង​ការ​ផ្តាច់​ខ្លួន​ពី​ក្នុង​សង្គម​ អាច​ពាក់ព័ន្ធ​នឹង​ការ​បាក់​ទឹក​ចិត្ត បង្កើន​ហានិភ័យ​នៃ​ជំងឺ​ Alzheimer’s disease (ភ្លេចភ្លាំង) ក៏​ដូចជា​ធ្វើ​ឲ្យ​ការ​យល់​ដឹង​ធ្លាក់ចុះ។ ហេតុ​នេះ​ហើយ យើង​គួរ​តែ​ភ្ជាប់​ទំនាក់​ទំនង​ក្នុង​សង្គម​ ដោយ​​ការ​ចូលរួម​នៅ​ក្នុង​ក្លឹប​ អង្គការ ឬ​ក្រុម​​មនុស្ស​ដែល​យើង​អាច​ចែករំលែក​សកម្មភាព និង​បទពិសោធន៍​ប្រចាំ​ថ្ងៃ​បាន។ ៣. គេង​មិន​គ្រប់គ្រាន់ ទន្ទឹម​នឹង​នេះ​ដែរ ការ​គេង​គ្រប់គ្រាន់​មាន​សារៈសំខាន់​ណាស់​ ក្នុង​ការ​ជួយ​ឲ្យ​​មុខងារ​ខួរ​ក្បាល​​មាន​ដំណើរការ​ល្អ​ប្រសើរ។ ប៉ុន្តែ គ្នា​យើង​ភាគ​ច្រើន​​មិន​បាន​គេង​គ្រប់គ្រាន់​តាម​ការ​ណែនាំ​ឡើយ ដែល​កត្តា​នេះ អាច​ធ្វើ​ឲ្យ​ការ​ចងចាំ​ធ្លាក់​ចុះ និង​​បង្អាក់​សមត្ថភាព​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ជាដើម។ យក​ល្អ យើង​គួរ​ជៀសវាង​ញ៉ាំ​ភេសជ្ជៈ​ដែល​មាន​ជាតិ​កាហ្វេអ៊ីន​ដូចជា​កាហ្វេ ឬ​តែ ​ក្រោយ​ម៉ោង​៦​ល្ងាច និង​កាត់បន្ថយ​ម៉ោង​​មើល​​ទូរស័ព្ទ ឬ​កុំព្យូទ័រ។ [embed-health-tool-pregnancy-weight-gain] ៤. ស្រ្តេស​រ៉ាំរ៉ៃ​ ស្រ្តេស​រ៉ាំរ៉ៃ ក៏​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​ខួរ​ក្បាល​ដូច​គ្នា។ ដើម្បី​កាត់បន្ថយ​ស្រ្តេស […]

ស្វែងរក បញ្ហាខួរក្បាលនិងប្រព័ន្ធប្រសាទផ្សេងទៀត

បញ្ហាខួរក្បាលនិងប្រព័ន្ធប្រសាទផ្សេងទៀត

រោគ​សញ្ញា​ឈឺ​ក្បាល​ទាំង​នេះ អាចបញ្ជាក់​ថា​មាន​ដុំ​សាច់​ខួរ​ក្បាល​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រោគសញ្ញា​មួយ​​ក្នុង​ចំណោម​រោគសញ្ញា​ទូទៅ​នៃ​ដុំ​សាច់​ខួរក្បាល​ គឺ​​ឈឺ​ក្បាល​ ប៉ុន្តែ​អាការៈ​ឈឺ​ក្បាល​ភាគ​ច្រើន​ក៏​មិនមែន​បណ្ដាល​មក​ពី​ដុំ​សាច់​ទាំង​អស់​ដែរ​។ យ៉ាង​ណា​មិញ គ្នា​យើង​គប្បី​តាមដាន​ឲ្យ​បាន​ដិតដល់​ចំពោះ​រោគ​សញ្ញា​​មួយ​នេះ​។ សម្ពាធ​ក្នុង​ខួរ​ក្បាល​ និង​ដុំ​សាច់​ខួរ​ក្បាល​ ទោះ​បី​ជា​មិន​មែន​​រាល់​ដុំ​សាច់​ខួរក្បាល​ សុទ្ធ​តែ​បណ្ដាល​ឲ្យ​យើង​ឈឺ​ក្បាល​ក៏​ពិត​មែន​ ប៉ុន្តែ​​អ្នក​ដែល​មាន​ដុំ​សាច់​ខួរ​ក្បាល​ចំនួន​ជិត​ពាក់​កណ្ដាល​បាន​ឲ្យ​ដឹង​ថា​ ពួក​គេ​មាន​អាការៈ​ឈឺ​ក្បាល​ នេះ​បើ​យោង​តាម​សមាគម​ដុំ​សាច់​ខួរ​ក្បាល​របស់​អាមេរិក។ ​ដុំ​សាច់​ទាំង​នេះ​អាច​ជា​ដុំ​សាច់​មហារីក​ និង​មិន​មែន​ជា​មហារីក​ ហើយ​ពួក​វា​​អាច​កើត​ឡើង​ស្ទើរ​តែ​គ្រប់​ទី​កន្លែង​នៅ​ក្នុង​ខួរ​ក្បាល​។ រោគសញ្ញា​នៃ​ដុំ​សាច់​ខួរ​ក្បាល​មាន​ភាព​ខុស​គ្នា​ អាស្រ័យ​លើ​ទីតាំង​នៃ​ដុំ​សាច់​។ ការ​ឈឺ​ក្បាល​ និង​អារម្មណ៍​ដទៃ​ទៀត​នៃ​​សម្ពាធ​កើន​ឡើង​ក្នុង​លលាដ៍​ក្បាល អាច​​កើត​ឡើង​ដោយ​សារ​​តែ​ដុំ​សាច់​សង្កត់​លើ​សរសៃ​ប្រសាទ ឬ​ជាលិកា​ ឬ​សារធាតុ​រាវ​ ​នៅ​ជុំវិញ​ខួរ​ក្បាល​។ រោគសញ្ញា​​ព្រមាន​ដែល​យើង​គប្បី​ទៅ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ភ្លាម​ៗ ឈឺ​ក្បាល​នៅ​ពេល​ព្រឹក​ ហើយ​ការ​ឈឺចាប់​នេះ​​អាច​រំខាន​ដល់​ការ​គេង​ ឈឺ​ក្បាល​ ព្រម​ទាំង​មាន​​ក្អួត​ ឈឺ​ក្បាល​កាន់​តែ​ធ្ងន់ធ្ងរ​ នៅ​ពេល​ដែល​ក្អក​ ឬ​ហាត់​ប្រាណ​ ឈឺ​ក្បាល​នៅ​ពេល​គេង​ ឈឺ​ក្បាល​កាន់​តែ​ខ្លាំង​ទៅ​ៗ​ ឈឺ​ក្បាល​ជាប់​ជា​ប្រចាំ​ អាការៈ​ឈឺ​ក្បាល​នៅ​តែ​បន្ត ទោះ​ប្រើប្រាស់​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់។​ ​​​​​​​សញ្ញា​ព្រមាន​ផ្សេង​ទៀត​ ជា​ទូទៅ អាការៈ​ឈឺ​ក្បាល​ដោយ​សារ​តែ​ដុំ​សាច់​​ខួរ​ក្បាល​ អាច​​អម​ដោយ​រោគសញ្ញា​ប្រព័ន្ធ​ប្រសាទ​​ផ្សេង​ទៀត​ ដូចជា​ស្ពឹក​ ឬ​ឈឺ​ឆៀប​ៗ  បញ្ហា​ភ្នែកចុះ​ខ្សោយ​ ឬ​ពិការ​ផ្នែក​ណា​មួយ​នៃ​រាងកាយ​ ឬ​ពិបាក​យល់​ការ​និយាយ​ជាដើម​ ដែល​​រោគ​សញ្ញា​ទាំង​នេះ​ចាំបាច់​ឲ្យ​យើង​​ត្រូវ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ភ្លាម​ៗ​។ បន្ថែម​ពី​នេះ ប្រសិនបើ​យើង​មាន​អាការៈ​ឈឺ​ក្បាល​ធ្ងន់ធ្ងរ និង​មាន​រោគសញ្ញា​ជាក់លាក់​ដទៃ​ទៀត​ ដូចជា​​គ្រុន​ក្ដៅ កន្ទួល​រមាស់​ រួយ​ក និង​​វង្វេង​ស្មារតី វា​អាច​ជា​រោគសញ្ញា​នៃ​ការ​ឆ្លង​មេរោគ​ធ្ងន់ធ្ងរ​ដូចជា​ការ​រលាក​ស្រោម​ខួរ​។ នេះ​បើ​យោង​តាម​មូលនិធិ​ស្រាវជ្រាវ​ជំងឺ​រលាក​ស្រោម​ខួរ​។


បញ្ហាខួរក្បាលនិងប្រព័ន្ធប្រសាទផ្សេងទៀត

ទម្លាប់​សាមញ្ញ​​ទាំង​៧​ បំផ្លាញ​សុខភាព​ខួរ​ក្បាល​ដោយ​មិន​ដឹង​ខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​ថែទាំ​សុខភាព​ខួរ​ក្បាល​ឲ្យ​បាន​ល្អ ​ជា​រឿង​ចាំបាច់​ដែល​គ្នា​យើង​​​មិន​គួរ​ធ្វេសប្រហែស​ឡើយ​។​ ពិត​ណាស់​ ទម្លាប់​មិន​ល្អ​ អាច​ធ្វើ​ឲ្យ​ខួរ​ក្បាល​ចុះ​ខ្សោយ​ ការ​ចងចាំ​មិន​ល្អ ព្រម​ទាំង​អាច​​បង្ក​ជា​ជំងឺ​វង្វេងវង្វាន់​​នៅ​ពេល​ដែល​យើង​មាន​វ័យ​កាន់​តែ​ចាស់​ថែម​ទៀត​ផង​។ ដូច្នេះ​ហើយ​ ដើម្បី​​​ជួយ​ឲ្យ​មុខងារ​ខួរ​ក្បាល​ដំណើរការ​​ល្អ​ប្រសើរ​ គ្នា​យើង​គប្បី​ជៀសវាង​ទម្លាប់​មិន​ល្អ​មួយ​ចំនួន​​​នេះ​។ ១. អង្គុយ​ពេញ​មួយ​ថ្ងៃ​ ពិត​ណាស់​ ការ​អង្គុយ​ពេញ​មួយ​ថ្ងៃ​អាច​​ប៉ះពាល់​ដល់​សុខភាព​ទាំង​មូល​ រួម​ទាំង​​ខួរ​ក្បាល​ផង​ដែរ​។ នៅ​ពេល​ដែល​យើង​ធ្វើ​ចលនា​ សរសៃ​ឈាម​ខួរ​ក្បាល​នឹង​បើក​ ដែល​នាំ​ឲ្យ​មាន​លំហូរ​ឈាម​​ទៅ​ចិញ្ចឹម​​​កោសិកា​ប្រសាទ​ ។ ម្យ៉ាង​វិញ​ទៀត សកម្មភាព​រាងកាយ​បង្កើន​លំហូរ​ឈាម​ និង​ដឹកនាំ​អុកស៊ីសែន​ និង​សារធាតុ​ចិញ្ចឹម​សំខាន់​ៗ​ទៅ​កាន់​ខួរ​ក្បាល​។ បន្ថែម​ពី​នេះ វា​ជួយ​បង្កើន​អារម្មណ៍ និង​កាត់បន្ថយ​ស្រ្តេស ដែល​ផ្ដល់​អត្ថប្រយោជន៍​ដល់​សុខភាព​ខួរ​ក្បាល​។ ហេតុ​នេះ​ហើយ​ គ្នា​យើង​គប្បី​ធ្វើ​ចលនា​ឲ្យ​បាន​ច្រើន​ ក៏​ដូចជា​ធ្វើ​លំហាត់​ប្រាណ​យ៉ាង​ហោច​ណាស់​១៥០​នាទី​ក្នុង​មួយ​សប្ដាហ៍​។ ២. មិន​សូវ​ចូលរួម​ក្នុង​សង្គម​ ការ​ខកខាន​ក្នុង​ការ​ចូលរួម​ក្នុង​សង្គម​ អាច​ជា​ការ​បំផ្លាញ​ខួរ​ក្បាល​របស់​យើង​ដូច​គ្នា។​ ជាក់​ស្ដែង ភាព​ឯកោ​​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ទៅ​នឹង​ជំងឺ​បាក់​ទឹក​ចិត្ត​ ហើយ​វា​ក៏​អាច​​នាំ​ឲ្យ​ការ​យល់​ដឹង​របស់​យើង​ចុះ​ខ្សោយ​។ យោង​តាម​ការ​សិក្សា​មួយ​បាន​បង្ហាញ​ថា ​អ្នក​​ដែល​មិន​សូវ​ចូលរួម​ក្នុង​សង្គម​​អាច​វិវត្ត​ទៅ​ជា​ជំងឺ​វង្វេងវង្វាន់​។ ៣. ស្តាប់​តន្ត្រី​ឮខ្លាំង​ៗ​ ​​ជាមួយ​គ្នា​នេះ​ដែរ​ ការ​ស្ដាប់​ចម្រៀង​ឮ​ៗ​ក៏​អាច​ប៉ះពាល់​ដល់​ខួរ​ក្បាល​របស់​យើង ពីព្រោះ​វា​អាច​ផ្លាស់ប្ដូរ​​របៀប​ដែល​ខួរ​ក្បាល​ដំណើរការ​ ការ​និយាយ នេះ​បើ​យោង​តាម​ការ​សិក្សា​​មួយ​ទៅ​លើ​សត្វ​។ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​សម្គាល់​ថា​ការ​​បាត់បង់​សោតវិញ្ញាណ​​អាច​ជះ​ឥទ្ធិពល​មិន​ល្អ​ដល់​ការ​យល់​ដឹង​របស់​ខួរ​ក្បាល​ចំពោះ​សំឡេង​​ផ្សេង​ៗ​។ ៤. គេង​មិន​គ្រប់គ្រាន់​ ការ​គេង​មិន​គ្រប់គ្រាន់​ក៏​​​អាច​ប៉ះពាល់​ដល់​ខួរ​ក្បាល​របស់​យើង។ យោង​តាម​ការ​សិក្សា​មួយ​បាន​​​បង្ហាញ​ថា ការ​គេង​មាន​ឥទ្ធិពល​លើ​​ការ​យល់​ដឹង​​ រួម​ទាំង​​ការ​ចងចាំ​ ការ​ដោះស្រាយ​បញ្ហា​ និង​ជំនាញ​ទំនាក់ទំនង​។ ​សម្រាប់​អ្នក​ដែល​គេង​បាន​តិច​ជាង​៧​ម៉ោង​ ឬ​ច្រើន​ជាង​៨​ម៉ោង​ក្នុង​មួយ​យប់​ ​អាច​ប្រឈម​នឹង​ការ​ធ្លាក់​ចុះ​នៃ​មុខងារ​ខួរ​ក្បាល​។ ៥. ជក់​បារី​ ជំងឺ​មហារីក​ ជំងឺ​បេះដូង​ ក៏​ដូចជា​ជំងឺ​សួត​​សុទ្ធ​តែ​មាន​ការ​ពាក់ព័ន្ធ​នឹង​ការ​ជក់បារី​។ ការ​ជក់​បារី​បំផ្លាញ​ស្រទាប់​សរសៃ​ឈាម និង​អាច​បណ្ដាល​ឲ្យ​សរសៃ​ឈាម​រួម​តូច […]


បញ្ហាខួរក្បាលនិងប្រព័ន្ធប្រសាទផ្សេងទៀត

មូលហេតុ​​​ ធ្វើ​ឲ្យ​យើង​ភ្លេចភ្លាំង ​មិន​ពាក់ព័ន្ធ​នឹង​កត្តា​អាយុ​

​​ក្នុង​ករណី​ខ្លះ អាការៈ​ភ្លេចភ្លាំង​គឺ​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ ​ដោយ​សារ​តែ​គ្នា​យើង​​មាន​ទំនួលខុសត្រូវ​ច្រើន​ និង​កម្រិត​ស្រ្តេស​កើន​ឡើង ដែល​ធ្វើ​ឲ្យ​យើង​ធ្វេសប្រហែស​អំពី​តម្រូវ​ការ​របស់​ខួរ​ក្បាល​។ ប៉ុន្តែ​ ក៏​មាន​សញ្ញា​​​មួយ​ចំនួន​​​​​​​​​​​ដែល​យើង​គួរ​ប្រុង​ប្រយ័ត្ន​ ដូចជា​​​បញ្ហា​ភ្លេចភ្លាំង​ភ្លាម​ៗ  ​ចេញរោគ​សញ្ញា​នៃ​ការ​ឆ្លង​មេរោគ​ណាមួយ​ (គ្រុន​ក្ដៅ​ គ្រុន​រងា​ និង​ក្អួត​ចង្អោរ​) ឬ​​របួស​ខួរ​ក្បាល​ជា​ដើម​។​ យ៉ាង​ណា​មិញ​ រឿងរ៉ាវ​ទាំង​​៥​យ៉ាង​​នេះ​ ​អាច​ជា​មូលហេតុ​ដែល​​ធ្វើ​ឲ្យ​យើង​ភ្លេចភ្លាំង​​។ ១. ស្ត្រេស​ ​ដើម្បី​រៀន​ និង​ចងចាំ​​អ្វី​មួយ​ យើង​ត្រូវ​ផ្ដោតអារម្មណ៍ទៅ​លើ​រឿង​នោះ​​។ ប៉ុន្តែ​ការ​កើន​ឡើង​កម្រិត​អ័រម៉ូន​ស្រ្តេស​​ Cortisol ​​បាន​បង្អាក់​សមត្ថភាព​របស់​ខួរ​ក្បាល​ក្នុង​ការ​រក្សា​ទុក​ការ​ចងចាំ​ថ្មី​ៗ​។​ ដូច្នេះ​ហើយ​ ​យើង​គប្បី​កាត់​បន្ថយ​ស្រ្តេស ​​តាម​រយៈ​ការ​ធ្វើ​សកម្មភាព​កម្សាន្ត​ផ្សេង​ៗ​ដូចជា​ហាត់​ប្រាណ​ អាន​សៀវភៅ​ ​ឬ​​​ស្ដាប់​តន្ត្រី​ជា​ដើម​។ ២. គេង​មិន​គ្រប់គ្រាន់​ ការ​គេង​មិន​ត្រឹម​តែ​ជួយ​ឲ្យ​យើង​មាន​អារម្មណ៍​ស្រស់ស្រាយ​ ស្វាហាប់​នៅ​ថ្ងៃ​បន្ទាប់​ប៉ុណ្ណោះ​​ទេ​ ​​វា​ក៏​ដើរ​តួនាទី​យ៉ាង​សំខាន់​​ក្នុង​ការ​ពង្រឹង​ការ​ចងចាំ​ផង​ដែរ​។​ យោង​តាម​ការ​សិក្សា​មួយ​បាន​បង្ហាញ​ថា​ ​ស្ត្រី​វ័យ​កណ្ដាល​ដែល​គេង​រយៈ​៥​ម៉ោង​ ឬ​តិច​ជាង​នេះ​ ​ឬ​ច្រើន​ជាង​៩​ម៉ោង​​ ​ទទួល​បាន​ពិន្ទុ​នៃ​​ការ​យល់​ដឹង​ទាប​ជាង​អ្នក​ដែល​គេង​បាន​៧​ម៉ោង​​​​​ទៅ​ទៀត​។ ៣. បាក់​ទឹក​ចិត្ត​ អ្នក​មាន​ជំងឺ​បាក់​ទឹក​ចិត្ត​ ក៏​ប្រឈម​នឹង​ការ​ចងចាំ​ខ្សោយ​ ព្រម​ទាំង​​​សមត្ថភាព​ក្នុង​ការ​​នឹក​រក​ព័ត៌មាន​ចាស់​ៗ​មិន​បាន​ល្អ​ដូច​គ្នា​​។​ ​នេះ​បណ្ដាល​មក​ពី​ការ​កើន​ឡើង​អ័រម៉ូន​Cortisol ​ដែល​អម​​មក​ជាមួយ​នឹង​ជំងឺ​បាក់​ទឹក​ចិត្ត​។​ ពិត​ណាស់​ ជំងឺ​​បាក់​ទឹក​ចិត្ត​អាច​ជា​​មូលហេតុ​​ទូទៅ​ ដែល​នាំ​ឲ្យ​ការ​យល់​ដឹង​របស់​យើង​ថយ​ចុះ​។​ យោង​តាម​វិទ្យាស្ថាន​ជាតិ​សុខភាព​ផ្លូវចិត្ត​​បាន​ឲ្យ​ដឹង​ថា​ រោគ​សញ្ញា​នៃ​ជំងឺ​បាក់​ទឹក​ចិត្ត​​រួម​មាន​៖ តែងតែ​មាន​អារម្មណ៍​សោកសៅ​ ​ថាមពល​ថយ​ចុះ​ ឬ​​ហត់​នឿយ​ មាន​អារម្មណ៍​អស់​សង្ឃឹម​ ពិបាក​គេង​ ប្រែប្រួល​ទម្ងន់​ ឬចំណង់​អាហារ​ ចង់​ធ្វើ​អត្តឃាត​ ៤. ការ​​ឆ្លង​មេរោគ​​ ​​​​​​​ជំងឺ​រលាក​ស្រោម​ខួរ ជំងឺ​​ប្រព័ន្ធ​ទឹក​រងៃ​ និង​ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​ ​អាច​នាំ​​​ឲ្យ​កើត​មាន​​ការ​​ពិបាក​ក្នុង​ការ​គិត និង​បញ្ហា​ការ​ចងចាំ​ផ្សេង​ៗ​។ ប្រសិនបើ​គ្នា​យើង​មាន​រោគ​សញ្ញា​ផ្សេង​​​ទៀត​ ដូចជា​គ្រុន​ក្ដៅ​ គ្រុន​រងា […]


បញ្ហាខួរក្បាលនិងប្រព័ន្ធប្រសាទផ្សេងទៀត

នៅក្មេងបើធ្វើបែបនេះញឹកញាប់ ប៉ពាល់ខួរក្បាល និងរាងកាយ

ពេលយើងនៅក្មេង សុខភាពរឹងមាំ នៅមានកម្លាំងធ្វើនេះធ្វើនោះបានតាមចិត្ត ដូចនេះយើងមិនសូវខ្វល់ខ្វាយនឹងបញ្ហាសុខភាពប៉ុន្មានទេ។ ភាគច្រើន ក្មេងៗចូលចិត្តតែរបស់ឆ្ងាញ់ និងធ្វើសកម្មភាពដែលមិនល្អដល់រាងកាយ និងសុខភាព តែបើបន្តធ្វើរឿងអាក្រក់ក្នុងការរស់នៅប្រចាំញឹកពេក ចាស់មិនទាន់ទេ រាងកាយចាំផ្ដើមខ្សោយ ខួរក្បាលក៏ដំណើរការលែងល្អទៀតដែរ។ ១. មិនញ៉ាំអាហារពេលព្រឹក យើងដឹងហើយថា អាហារពេលព្រឹកជាអាហារសំខាន់បំផុតក្នុងមួយថ្ងៃ ព្រោះវាជួយបង្កើនថាមពលដល់យើងសម្រាប់ចាប់ផ្ដើមថ្ងៃថ្មី។ បើយើងមានទម្លាប់មិនញ៉ាំអាហារពេលព្រឹក វាអាចបង្កផលប៉ះពាល់ច្រើនដល់សុខភាពដូច ទម្ងន់ សុខភាព អ័រម៉ូន ការចងចាំ ដំណើរការខួរក្បាល និងអារម្មណ៍របស់យើង។ ២. គេងមិនឲ្យឆ្អែតភ្នែក ការគេងមិនត្រឹមតែជួយឲ្យយើងសម្រាករាងកាយទេ វាមានសារៈសំខាន់ណាស់ចំពោះសុខភាពរបស់យើងម្នាក់ៗ ជួយបង្កើនថាមពល និងកាត់បន្ថយស្ត្រេស។ កាលណាដែលយើងគេងមិនគ្រប់គ្រាន់ វាអាចប៉ះពាល់ទៅដល់កោសិកាខួរក្បាល និងធ្វើឲ្យខួរក្បាលដំណើរការមិនបានល្អ ពិបាកផ្ចង់អារម្មណ៍ ឬភ្លេចភ្លាំងច្រើន។ ៣. ផឹកភេជ្ជៈផ្អែមៗ និងគ្រឿងស្រវឹងច្រើន យើងផឹកគ្រឿងស្រវឹងអាចបណ្ដាលឲ្យរាងកាយ និងអារម្មណ៍ផ្លាស់ប្ដូរ ដែលអាចបង្កហានិភ័យដល់យើង។ ផលប៉ះពាល់ក្នុងរយៈពេលយូរដល់សុខភាពយើងមានច្រើនមែនទែនដូចជា ប៉ះពាល់ថ្លើម បង្កើនហានិភ័យជំងឺបាក់ទឹកចិត្ត ប៉ះពាល់ដល់ដំណើរការខួរក្បាល បង្កឲ្យមានបញ្ហាបេះដូង និងបង្កើនភាគរយក្នុងការឲ្យកើតគ្រោះថ្នាក់ចរាចរណ៍។ ៤. ជក់បារី គ្រាន់តែជក់បារីបង្កើនហានិភ័យ ៣០% នៃការស្លាប់ដោយសារជំងឺបេះដូង ៣០% ទៀតនៃការស្លាប់ដោយសារជំងឺមហារីក ហើយ ៨០-៩០%ទៀតនៃការស្លាប់ដោយសារជំងឺមហារីកសួត។ មិនតែប៉ុណ្ណោះ ការជក់បារីក៏បង្កើនហានិភ័យក្នុងការកើតមហារីកមាត់ បំពង់ក និងប្លោកនោមទៀតផង។ ៥. ស្ត្រេសខ្លាំង បើយើងមានរបៀបរស់នៅដែលពោរពេញដោយស្ត្រេស រាងកាយនឹងបញ្ចេញអ័រម៉ូនម៉្យាងដែលបង្កើនសម្ពាធឈាម […]


បញ្ហាខួរក្បាលនិងប្រព័ន្ធប្រសាទផ្សេងទៀត

ពេលប៉ះទង្គិចក្បាល! អាចបណ្ដាលជាកក​ឈាម​ស្រួច​ស្រាល់​ចន្លោះ​ស្រោម​ខួរ

ជំងឺ​កក​ឈាម​ស្រួច​ស្រាវ​ចន្លោះ​ស្រោម​ខួរ (Acute Subdural Hematoma) គឺ​ជា​ការ​កក​ឈាម​ក្រោយ​ពី​ការ​ប៉ះ​ទង្គិច​រហូត​ដល់​រយៈ​ពេល​មួយ​សប្ដាហ៍ ហើយ​ក៏​ជា​ប្រភេទ​ជំងឺ​ធ្ងន់ធ្ងរ​ជាង​គេ​ក្នុង​ចំណោម​ជំងឺ​កក​ឈាម​ចន្លោះ​ស្រោម​ខួរ​ទាំង​អស់ (Subdural Hematoma)។ នេះ​បើ​តាម​ការ​ផ្សព្វផ្សាយ​របស់​មន្ទីរពេទ្យ កាល់ម៉ែត។ ជា​ទូទៅ វា​កើត​ឡើង​បន្ទាប់​ពី​របួស​ក្បាល​ធ្ងន់ធ្ងរ​ដែល​កើត​ឡើង​ដោយ​សារ​ការ​ប៉ះទង្គិច​ត្រង់​ក្បាល​ខ្លាំង​ដូច​ជា​ការ​រអិល​ដួល​បោក​ក្បាល ការ​ធ្លាក់​ពី​លើ​ទី​ខ្ពស់ ឬ​គ្រោះ​ថ្នាក់​ចរាចរណ៍​ជាដើម ហើយ​ការ​ប៉ះ​ទង្គិច​ធ្ងន់ធ្ងរ​ដែល​ធ្វើ​ឲ្យ​ខួរ​ក្បាល​របស់​មនុស្ស​ខូច​ដោយសារ​មូល​ហេតុ​ចំនួន​៣គឺ៖ ១. បណ្ដាល​មក​ពី​ការ​បែក​សរសៃ​វែន ដែល​ជា​សរសៃ​នាំ​ឈាម​ចេញ​ពី​ខួរក្បាល​ទៅ​បេះ​ដូង និង​សួត ២. បណ្ដាល​មក​ពី​ការ​បែក​សរសៃ​អាកទែ ដែល​ជា​អ្នក​នាំ​ឈាម​ពី​បេះ​ដូង​ទៅ​កាន់​ខួរ​ក្បាល ៣. ការ​ខូច​ខាត​ដល់​ជាលិកា​ខួរក្បាល ដែល​បណ្ដាល​ឲ្យ​មាន​ការ​ហូរ​ឈាម​ក្នុង​ខួរក្បាល។   លើស​ពី​នេះ ការ​សង្កត់​របស់​ដុំ​ឈាម​ទៅ​លើ​ខួរក្បាល​បាន​បន្ថយ និង​បង្អាក់​នូវ​លំហូរ​របស់​សរសៃ​ឈាម​ខួរ​ក្បាល ហើយ​ជា​លទ្ធផល វា​នឹង​ធ្វើ​ឲ្យ​មាន​ការ​ហើម និង​ខូច​ខាត​យ៉ាង​ខ្លាំង​ដល់​ខួរ​ក្បាល ដែល​ជា​មជ្ឈ​មណ្ឌល​បញ្ជា​វិញ្ញាណ​របស់​យើង​ម្នាក់ៗ។ ក្នុង​ករណី​ដែល​អ្នក​ជំងឺ​ប៉ះ​ទង្គិច​ក្បាល រោគ​សញ្ញា​របស់​ជំងឺ​កក​ឈាម​ស្រួច​ស្រាវ​នៅ​ក្នុង​ស្រទាប់​ខួរ​ក្បាល ASH ​នឹង​លេច​ចេញ​បន្ទាប់​ពី​រង​គ្រោះ​ហើយ​ដូច​ជា ឈឺ​ក្បាល​ខ្លាំង ឬតិច វង្វេង ក្អួត​ចង្អោរ ពិបាក​និយាយ ឬ​និយាយ​មិន​ចេញ បាត់​បង់​ស្មារតី ឬ​សន្លប់​។ល។​ មន្ទីរពេទ្យ កាល់ម៉ែត បាន​ឲ្យ​ដឹង​ថា ជំងឺ​កក​ឈាម​ប្រភេទ​នេះ មាន​ហានិភ័យ​ខ្ពស់​រហូត​អាច​បណ្ដាល​ឲ្យ​អ្នក​ជំងឺ​ប្រឈម​នឹង​ការ​បាត់​បង់​ជីវិត​ និង​ទាម​ទារ​ឲ្យ​អ្នក​ជំងឺ​ចូល​សម្រាក​ក្នុង​មន្ទីរពេទ្យ​ជា​បន្ទាន់ ហើយ​មួយ​ភាគ​ធំ​នៃ​អ្នក​ជំងឺ​អាច​ឈាន​ទៅ​ដល់​ការ​វះ​កាត់​យក​ឈាម​កក​ចេញ។


បញ្ហាខួរក្បាលនិងប្រព័ន្ធប្រសាទផ្សេងទៀត

ដុះដុំសាច់ខួរក្បាល បង្កឡើងដោយមូលហេតុអីឲ្យប្រាកដ?

រាល់​ពេល​​និយាយ​ដល់​បញ្ហា​ដុំ​សាច់​នេះ គឺ​ភាគ​ច្រើន​គេ​ចាប់​អារម្មណ៍​ទៅ​លើ​ដុំ​សាច់​ដែល​ដុះ​នៅ​ក្នុង​ខួរ​ក្បាល តែ​ចំពោះ​មូល​ហេតុ​ដែល​កើត​ឡើង​ដោយ​កត្តា​អី​នៅ​មិន​ទាន់​ច្បាស់​នៅ​ឡើយ​ទេ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត អ៊ាវ សុខា ឯកទេស​​ជំងឺ​មហារីក។ “និយាយ​មែន​ទែន​ទៅ កត្តា​ដែល​ធ្វើ​ឲ្យ​ដុះ​ដុំ​សាច់​នៅ​ក្នុង​ខួរ​ក្បាល​នេះ​នៅ​អត់​ទាន់​ដឹង​ពិត​ប្រាកដ​ទេ ព្រោះ​មិន​ទាន់​មាន​ការ​សិក្សា​វិទ្យាសាស្ត្រ​ណា​រក​ឃើញ​មូល​ហេតុ​ច្បាស់​នៅ​ឡើយ​មក​ដល់​សព្វ​ថ្ងៃ​នេះ។”  លោក​សាស្ត្រាចារ្យ បន្ត​ឲ្យ​ដឹង​ថា ត្បិត​តែ​រក​មិន​ទាន់​ដឹង​មូល​ហេតុ​ពិត​ប្រាកដ ប៉ុន្តែ​ខាង​គ្រូពេទ្យ​វេជ្ជសាស្ត្រ​រក​ឃើញ​ថា មាន​ហ្សែន​ខ្លះ​អាច​ប្រែ​ប្រួល​កើត​ទៅ​ជា​ជំងឺ​មហារីក​ខួរ​ក្បាល​បាន ហើយ​ហ្សែន​ទាំង​អស់​នោះ​កំពុង​ត្រូវ​បាន​សិក្សា​បន្ថែម​ទៀត នៅ​មិន​ទាន់​កំណត់​ច្បាស់​នៅ​ឡើយ​ទេ។ ទាក់​ទង​នឹង​បញ្ហា​ដុះ​សាច់​ខួរ​ក្បាល​នេះ លោកវេជ្ជបណ្ឌិតថា ​អាច​កើត​ឡើង​បាន​មនុស្ស​គ្រប់​វ័យ មិន​ថា​តែ​មនុស្ស​ចាស់​ទេ សូម្បី​តែ​កូន​ក្មេង​ក៏​អាច​ប្រឈម​នឹង​កើត​ជំងឺ​ដុំ​សាច់​ខួរ​ក្បាល​នេះ​ដែរ។ ជាទូទៅ នៅ​ពេល​ដែល​មាន​បញ្ហា​ដុះ​ដុំ​សាច់​ខួរក្បាល​នេះ អ្នក​ជំងឺ​តែង​បង្ហាញ​រោគ​សញ្ញា​ទូទៅ​មួយ​ចំនួន​ដូច​ជា៖ – ចាប់​ផ្ដើម​ឈឺ​ក្បាល (​ឈឺ​ក្បាល​កាន់​ញឹក​ញាប់) – ស្រវាំង​ភ្នែក – ចេះ​តែ​ចង្អោរ ឬ​ចង់​ក្អួត – មាន​បញ្ហា​ការ​ស្ដាប់ – បាត់​បង់​លំនឹង ជាដើម។ លោក​វេជ្ជបណ្ឌិតបាន​បញ្ជាក់​ថា មនុស្ស​កាន់​តែ​មាន​អាយុ​ចាស់​ទៅ​ៗ ភាគរយ​ក្នុង​ការ​កើត​ជំងឺ​មហារីក​កាន់​តែ​ខ្ពស់ នេះ​មិន​មែន​សំដៅ​ទៅ​លើ​តែ​មហារីក​ខួរក្បាល​ប៉ុណ្ណោះ​ទេ ជំងឺ​មហារីក​អី​ក៏​អាច​ប្រឈម​បាន​ដែរ។ ដូច​នេះ គួរ​តែ​តាម​ដាន និង​ថែទាំ​សុខភាព​ឲ្យ​បាន​ដិត​ដល់​ទាំង​ចាស់ ទាំង​ក្មេង។​ អត្ថបទពាក់ព័ន្ធ៖ ផឹក​ទឹកសុទ្ធ​ដាក់​ក្នុង​ឡាន​ត្រូវ​កម្តៅថ្ងៃ ប្រឈម​ជំងឺ​ច្រើន​មុខ កុំចេះតែពឺត ​ញ៉ាំ​គ្រឿង​ផ្អាប់ ពិសេស​ជ្រក់ អាច​កើត​​​មហារីក​ខ្ពស់​បំផុត ល្បីយូរហើយ​តើ​ពិតអត់ វិទ្យុសកម្មចេញពីទូរស័ព្ទ បង្កជាមហារីក? មហារីក ក្លាយជាមេឃាតក ធំជាងគេ នៅប្រទេសអ្នកមាន គ្រាប់ឈាមសឡើងច្រើន កើតមហារីកឈាមមែនទេ? មានរោគសញ្ញាអីខ្លះ? ៨ ចំណុច ​កាត់​បន្ថយការ​​កើត​ជំងឺ​​មហារីកដ៏កាច​សាហាវ គួរប្រើថ្នាំបំប៉នបែបណា បើមានជំងឺ​មហារីក?


បញ្ហាខួរក្បាលនិងប្រព័ន្ធប្រសាទផ្សេងទៀត

មូលហេតុនាំឲ្យខួរក្បាលស្ពឹក ងាប់កោសិកា (វីដេអូ)

ទម្លាប់​ក្នុង​ការរស់នៅ របបអាហារ និងការហាត់ប្រាណ មាន​ឥទ្ធិពល​យ៉ាងខ្លាំង​មកលើ​សុខភាព​របស់​យើង ទាំង​សុខភាព​ផ្លូវកាយ និង​ផ្លូវចិត្ត ហើយ​មាន​កត្ដា​មួយចំនួន បាន​ប៉ះពាល់​ដល់​ខួរក្បាល​របស់​យើងដោយ​ពុំ​ដឹង​ខ្លួន ដោយ​ធ្វើឲ្យ​ស្ពឹក រកគិត​អ្វី​ពុំ​ឃើញ ឬងាប់​កោសិកា​ខួរក្បាល ដែល​បណ្ដាល​ឲ្យ​ប្រឈម​នឹង​ការ​ភ្លេចភ្លាំង ពេល​ចាស់ទៅ។ តើទម្លាប់អ្វីខ្លះ នាំឲ្យខួរក្បាលស្ពឹក ងាប់កោសិកា? អត្ថបទពាក់ព័ន្ធ: ឆ្លៀតគេងថ្ងៃតិចៗ បានប្រយោជន៍ដល់បេះដូង ខួរក្បាល និងបន្ថយស្រ្តេស ភាពខុសគ្នារវាង IQ និង EQ ហេតុអីចាំបាច់ហ្វឹកហាត់ខួរក្បាលខាងស្តាំក្មេង?


បញ្ហាខួរក្បាលនិងប្រព័ន្ធប្រសាទផ្សេងទៀត

បញ្ហា​ស្ពឹកដៃ! ករណីខ្លះ ធម្មតា​ទេ តែខ្លះទៀត ជាសញ្ញាជំងឺធ្ងន់ធ្ងរ

ការស្ពឹកដៃ ជា​រោគសញ្ញា​មួយ អាច​បង្ក​ការភ័យខ្លាច ប៉ុន្ដែក្នុង​ករណីខ្លះ វាបណ្ដាល​មកពី​ផលវិបាក​នៃថ្នាំពេទ្យ ដែល​យើង​មិន​ចាំបាច់​ព្រួយបារម្ភទេ។ ករណី​ខ្លះទៀត ជាបញ្ហា​ធ្ងន់ធ្ងរ ដែល​បណ្ដាល​មកពី​ជំងឺនានា ហើយ​យើង​ត្រូវ​ព្យាបាល​ភ្លាមៗ។ ខាងក្រោមនេះ ជាមូលហេតុ​បណ្ដាលឲ្យ​យើង​ស្ពឹកដៃ៖ ១. ជំងឺដាច់សរសៃឈាមខួរក្បាល ក្នុងករណីខ្លះ ការស្ពឹកដៃ​អាចជា​រោគសញ្ញា ដែល​យើង​ត្រូវ​ព្យាបាល​ភ្លាមៗ ដោយ​វាបណ្ដាល​មកពី​ជំងឺ​ដាច់សរសៃឈាមខួរក្បាល។ ការស្ពឹក​ដៃក្នុង​ស្ថានភាព​នេះ កើតឡើង​ភ្លាមៗ និង​ប៉ះពាល់​រាងកាយ​មួយ​ចំហៀង​តែម្ដង ហើយ​អ្នកជំងឺ​មិនអាច សូម្បីតែ​លើកដៃ​របស់​ខ្លួន។ ២. រោគសញ្ញា​នៃ​ជំងឺ​ប្រហោងក្នុងប្រអប់ដៃ មូលហេតុ​មួយទៀត បណ្ដាល​ឲ្យស្ពឹកដៃ គឺ​រោគសញ្ញា​នៃ​ជំងឺ​ប្រហោងក្នុងប្រអប់ដៃ (Carpal Tunnel Syndrome)។ រោគសញ្ញានេះ កើតឡើង​នៅពេល​សរសៃប្រសាទ​ជាច្រើន​នៅក្នុងដៃ រងការ​គាប ឬសង្កត់។ ក្នុង​ដំណាក់កាល​ដំបូង រោគសញ្ញា​នៃជំងឺនេះ អាច​សម្រួល​បាន​ដោយ​វិធីសាមញ្ញទេ ប៉ុន្ដែ​ក្នុង​ដំណាក់កាល​ចុងក្រោយ ចាំបាច់​ត្រូវ​វះកាត់។ ៣. រោគសញ្ញា Thoracic Outlet Syndrome រោគសញ្ញា Thoracic Outlet Syndrome បណ្ដាល​មកពី​ការគាប​សរសៃប្រសាទ ឬសរសៃឈាម នៅ​ចន្លោះ​ឆ្អឹងដង​កាំបិត (Collarbone) និងឆ្អឹងជំងឺ។ វាក៏អាច​បណ្ដាល​មកពី​ការស្ពាយ​កាតាប​ធ្ងន់ៗ ឬធំៗ​ផងដែរ។ ស្រីៗ ប្រឈម​ការ​កើត​រោគសញ្ញានេះ​ជាងប្រុសៗ។ ៤. ការខូចសរសៃប្រសាទដោយជំងឺទឹកនោមផ្អែម បញ្ហានេះ កើតឡើង​លើអ្នក​ជំងឺទឹកនោមផ្អែម ដោយ​កម្រិត​ជាតិស្ករ​ខ្ពស់​ក្នុងឈាម បាន​បំផ្លាញ​សរសៃប្រសាទ […]


បញ្ហាខួរក្បាលនិងប្រព័ន្ធប្រសាទផ្សេងទៀត

ត្អើកអត់បាត់ អាច​មានជំងឺ​ទាំងនេះ

​ចាស់ៗ​ប្រាប់ថា បើ​ត្អើក​ផឹក​ទឹក​ឲ្យ​ច្រើន ត្រូវ​អត់? ​តាម​វេជ្ជសាស្ត្រ ផឹក​ទឹក​ជួយ​បំបាត់​អាការៈ​បាន​ត្រឹម​ប្រមាណ ៣០% ប៉ុណ្ណោះ។ សម្រាប់​មូលហេតុ​ធម្មតាៗ​ មិន​អី​ទេ តែ​បើត្អើក​ញឹកញាប់​ខុស​ធម្មតា អាច​បណ្តាល​មក​ពី​បញ្ហា​សុខភាព​ណា​មួយ។ "Hello គ្រូពេទ្យ" នឹងប្រាប់​មូល​ហេតុ​ខ្លះៗ វិធី​ព្យាបាល ​ឲ្យគ្នា​យើង​បាន​ដឹង។ ១- ត្អើកជាអ្វី? ត្អើក កើត​ឡើង​ពេល​សាច់​ដុំ​សន្ទះ​ទ្រូង នៅ​សុខៗ​ស្រាប់​តែ​កន្ត្រាក់​ភ្លាមៗ ធ្វើ​ឲ្យ​យើង​ត្អើក​ដោយ​អចេតនា។ អំឡុង​ពេល​ត្អើក ខ្សែ​សំឡេង​បាន​បិទ បណ្តាល​ឲ្យ​មាន​ឮ​សំឡេង “ហ៊ីក” ហើយ​ជា​ធម្មតា គ្មាន​គ្រោះថ្នាក់​អ្វី​នោះ​ទេ។ ២- មូលហេតុនាំឲ្យត្អើក មាន​កត្តា​ជា​ច្រើន សុទ្ធ​តែ​អាច​បណ្តាល​ឲ្យ​យើង​ត្អើក រួម​មាន៖ - ភេសជ្ជៈ​មាន​ជាតិ​កាបូណាត - ផឹក​ស្រា​ច្រើន​ហួស​ហេតុ​ពេក - ញ៉ាំ​ច្រើន​លើស​ពី​ធម្មតា - អារម្មណ៍​រំជើប​រំជួល - សីតុណ្ហភាព​ផ្លាស់​ប្តូរ​ភ្លាមៗ - លេប​ខ្យល់​ចូល​ក្នុង ខណៈ​កំពុង​ទំពាស្ករ​កៅស៊ូ ឬ​ជញ្ជក់​ស្ករ​គ្រាប់។ ត្អើក​អត់​បាត់​លើស​ ២ ​ថ្ងៃ អាច​បង្ក​ឡើង​ដោយ​សភាព​ជំងឺ​ធ្ងន់ធ្ងរ ដូច​ជា៖ - សរសៃ​ប្រសាទ​រង​ការ​ខូចខាត៖ ខូចខាត​សរសៃ​ប្រសាទ​ទាក់ទង​សាច់ដុំ​សន្ទះ​ទ្រូង ដោយ​សារ​មាន​ការ​ត្អើក​រយៈ​ពេល​យូរ។ ករណី​ខូច​ខាត​នេះ អាច​បណ្តាល​មក​ពី​វត្ថុ​ចម្លែកពី​ក្រៅ​ប៉ះ​នឹង​ក្រដាស​ត្រចៀក ដុះ​ដុំ​សាច់ ដុំ​គីស ឬ​រលាក​ក្រពេញ​ទីរ៉ូអ៊ីត ច្រាល​ត្រឡប់​ទឹក​អាស៊ីដ​ក្រពះ​ឡើង​មក​បំពង់​អាហារ ឈឺ​បំពង់​ក ឬ​ជំងឺ​រលាក​ប្រអប់​សំឡេង។ - វិបត្តិ​ប្រព័ន្ធ​សរសៃ​ប្រសាទ​កណ្តាល៖ ដុំសាច់ ឬ​ការ​បង្ក​រោគ​កើត​នៅ​ក្នុង​ប្រព័ន្ធ​សរសៃ​ប្រសាទ […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស