backup og meta

ពេលប៉ះទង្គិចក្បាល! អាចបណ្ដាលជាកក​ឈាម​ស្រួច​ស្រាល់​ចន្លោះ​ស្រោម​ខួរ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ May 10, 2021

    ពេលប៉ះទង្គិចក្បាល! អាចបណ្ដាលជាកក​ឈាម​ស្រួច​ស្រាល់​ចន្លោះ​ស្រោម​ខួរ

    ជំងឺ​កក​ឈាម​ស្រួច​ស្រាវ​ចន្លោះ​ស្រោម​ខួរ (Acute Subdural Hematoma) គឺ​ជា​ការ​កក​ឈាម​ក្រោយ​ពី​ការ​ប៉ះ​ទង្គិច​រហូត​ដល់​រយៈ​ពេល​មួយ​សប្ដាហ៍ ហើយ​ក៏​ជា​ប្រភេទ​ជំងឺ​ធ្ងន់ធ្ងរ​ជាង​គេ​ក្នុង​ចំណោម​ជំងឺ​កក​ឈាម​ចន្លោះ​ស្រោម​ខួរ​ទាំង​អស់ (Subdural Hematoma)។ នេះ​បើ​តាម​ការ​ផ្សព្វផ្សាយ​របស់​មន្ទីរពេទ្យ កាល់ម៉ែត

    ជា​ទូទៅ វា​កើត​ឡើង​បន្ទាប់​ពី​របួស​ក្បាល​ធ្ងន់ធ្ងរ​ដែល​កើត​ឡើង​ដោយ​សារ​ការ​ប៉ះទង្គិច​ត្រង់​ក្បាល​ខ្លាំង​ដូច​ជា​ការ​រអិល​ដួល​បោក​ក្បាល ការ​ធ្លាក់​ពី​លើ​ទី​ខ្ពស់ ឬ​គ្រោះ​ថ្នាក់​ចរាចរណ៍​ជាដើម ហើយ​ការ​ប៉ះ​ទង្គិច​ធ្ងន់ធ្ងរ​ដែល​ធ្វើ​ឲ្យ​ខួរ​ក្បាល​របស់​មនុស្ស​ខូច​ដោយសារ​មូល​ហេតុ​ចំនួន​៣គឺ៖

    ១. បណ្ដាល​មក​ពី​ការ​បែក​សរសៃ​វែន ដែល​ជា​សរសៃ​នាំ​ឈាម​ចេញ​ពី​ខួរក្បាល​ទៅ​បេះ​ដូង និង​សួត

    ២. បណ្ដាល​មក​ពី​ការ​បែក​សរសៃ​អាកទែ ដែល​ជា​អ្នក​នាំ​ឈាម​ពី​បេះ​ដូង​ទៅ​កាន់​ខួរ​ក្បាល

    ៣. ការ​ខូច​ខាត​ដល់​ជាលិកា​ខួរក្បាល ដែល​បណ្ដាល​ឲ្យ​មាន​ការ​ហូរ​ឈាម​ក្នុង​ខួរក្បាល។

    លើស​ពី​នេះ ការ​សង្កត់​របស់​ដុំ​ឈាម​ទៅ​លើ​ខួរក្បាល​បាន​បន្ថយ និង​បង្អាក់​នូវ​លំហូរ​របស់​សរសៃ​ឈាម​ខួរ​ក្បាល ហើយ​ជា​លទ្ធផល វា​នឹង​ធ្វើ​ឲ្យ​មាន​ការ​ហើម និង​ខូច​ខាត​យ៉ាង​ខ្លាំង​ដល់​ខួរ​ក្បាល ដែល​ជា​មជ្ឈ​មណ្ឌល​បញ្ជា​វិញ្ញាណ​របស់​យើង​ម្នាក់ៗ។

    ក្នុង​ករណី​ដែល​អ្នក​ជំងឺ​ប៉ះ​ទង្គិច​ក្បាល រោគ​សញ្ញា​របស់​ជំងឺ​កក​ឈាម​ស្រួច​ស្រាវ​នៅ​ក្នុង​ស្រទាប់​ខួរ​ក្បាល ASH ​នឹង​លេច​ចេញ​បន្ទាប់​ពី​រង​គ្រោះ​ហើយ​ដូច​ជា ឈឺ​ក្បាល​ខ្លាំង ឬតិច វង្វេង ក្អួត​ចង្អោរ ពិបាក​និយាយ ឬ​និយាយ​មិន​ចេញ បាត់​បង់​ស្មារតី ឬ​សន្លប់​។ល។​

    មន្ទីរពេទ្យ កាល់ម៉ែត បាន​ឲ្យ​ដឹង​ថា ជំងឺ​កក​ឈាម​ប្រភេទ​នេះ មាន​ហានិភ័យ​ខ្ពស់​រហូត​អាច​បណ្ដាល​ឲ្យ​អ្នក​ជំងឺ​ប្រឈម​នឹង​ការ​បាត់​បង់​ជីវិត​ និង​ទាម​ទារ​ឲ្យ​អ្នក​ជំងឺ​ចូល​សម្រាក​ក្នុង​មន្ទីរពេទ្យ​ជា​បន្ទាន់ ហើយ​មួយ​ភាគ​ធំ​នៃ​អ្នក​ជំងឺ​អាច​ឈាន​ទៅ​ដល់​ការ​វះ​កាត់​យក​ឈាម​កក​ចេញ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ May 10, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម