backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

ប៉ា ឬម៉ាក់ចិញ្ចឹមកូនតែឯងមានផលវិជ្ជមាន និងអវិជ្ជមានអ្វីខ្លះ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jun 09, 2023

ប៉ា ឬម៉ាក់ចិញ្ចឹមកូនតែឯងមានផលវិជ្ជមាន និងអវិជ្ជមានអ្វីខ្លះ?

ប៉ា ឬ​ម៉ាក់​ដែល​ចិញ្ចឹម​កូន​តែ​ឯង​ អាច​ជះ​ឥទ្ធិពល​លើ​ការអភិវឌ្ឍ​របស់​ក្មេង​ទាំង​វិជ្ជមាន និង​អវិជ្ជមាន។ យ៉ាង​ណា​មិញ ប្រសិនបើ​យើង​យក​ចិត្ត​ទុក​ដាក់​បន្ថែម​ នោះ​កូន​អាច​នឹង​ធំធាត់​​ប្រកប​ដោយ​ភាព​ជោគជ័យ​ និង​ការអភិវឌ្ឍ​ល្អ​នៅ​ក្នុង​សង្គម​ ក៏​ដូចជា​​ផ្នែក​អារម្មណ៍​របស់​ក្មេង​ផ្ទាល់​តែ​ម្ដង។

តើ​ផល​ប៉ះពាល់​អវិជ្ជមាន​នៃ​ការ​ចិញ្ចឹម​កូន​តែ​ឯង​មាន​អ្វី​ខ្លះ?

១. បញ្ហា​ការអភិវឌ្ឍ

បញ្ហា​នៃ​ការអភិវឌ្ឍ​របស់​ក្មេង​ ដែល​មាន​តែ​ប៉ា ឬ​ម៉ាក់​ អាច​ពាក់ព័ន្ធ​ជាមួយ​នឹង​ការ​រៀន​សូត្រ ដូចជា​ក្មេង​​ទទួល​បាន​ចំណាត់​ថ្នាក់​ទាប​ និង​អាច​បោះបង់​ចោល​ការ​សិក្សា​​។ ជាក់ស្ដែង ប៉ា​ ឬ​ម៉ាក់​ដែល​ចិញ្ចឹម​កូន​តែ​ឯង តែងតែ​​ធ្វើការ​ច្រើន​ម៉ោង​ និង​​គ្មាន​ពេល​ជួយ​ធ្វើ​កិច្ចការ​សាលា​របស់​កូន​នោះ​ឡើយ។

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

២. បញ្ហា​ហិរញ្ញ​វត្ថុ

ជាមួយ​គ្នា​នេះ​ដែរ ប៉ា​ ឬ​ម៉ាក់​ដែល​ចិញ្ចឹម​កូន​តែ​ឯង អាច​ប្រឈម​នឹង​បញ្ហា​ហិរញ្ញ​វត្ថុ​ ដែល​កត្តា​នេះ​អាច​ធ្វើ​ឲ្យ​កូន​មាន​អារម្មណ៍​ភ័យ​ខ្លាច ស្រ្តេស និង​ខឹង​មួម៉ៅ​​នៅ​ពេល​ដែល​ជីវិត​របស់​ខ្លួន​​ខុស​គ្នា​ពី​​ក្មេង​ដទៃ​ទៀត​។

៣. ឥទ្ធិពល​ផ្លូវ​ចិត្ត

​​​​​ក្មេង​ដែល​មាន​តែ​ប៉ា ឬ​ម៉ាក់​ក៏​ងាយ​ប្រឈម​នឹង​ជំងឺ​ផ្លុវចិត្ត​ផ្សេង​ៗ ការ​ប្រើ​គ្រឿង​ស្រវឹង និង​ការ​ប៉ុនប៉ង​ធ្វើ​អត្តឃាត​ជាង​កុមារ​ដែល​រស់នៅ​ជាមួយ​ប៉ា​ម៉ាក់។ ពិត​ណាស់​ ការ​លែងលះ​រវាង​ប៉ា​ម៉ាក់​អាច​នាំ​ឲ្យ​កូន​មាន​អារម្មណ៍​ឯកា ឬ​ត្រូវ​បោះបង់​ចោល​ និង​ថែម​ទាំង​អាច​គិត​ថា​ខ្លួន​ឯង​មាន​កំហុស​ទៀត​ផង។

​ផល​វិជ្ជមាន​នៃ​ការ​ចិញ្ចឹម​កូន​តែ​ឯង

​១. ​ទំនាក់ទំនង​កាន់​តែ​រឹងមាំ

ក្រៅ​ពី​ផល​ប៉ះពាល់​អវិជ្ជមាន ការ​ចិញ្ចឹម​កូន​តែ​ឯង​ក៏​មាន​ផល​វិជ្ជមាន​មួយ​ចំនួន​​ដូច​គ្នា គឺ​​ទំនាក់ទំនង​រវាង​ប៉ា ឬ​ម៉ាក់​ និង​កូន​កាន់​តែ​ស្និទ្ធស្នាល និង​រឹងមាំ​ទ្វេ​ដង ដោយ​សារ​តែ​យើង​បាន​ចំណាយ​ពេល​ច្រើន​នៅ​ជាមួយ​​កូន​ជាង​ការ​រស់នៅ​ជួបជុំ​គ្នា​ជាមួយ​នឹង​ដៃគូ​ទៅ​ទៀត។

២. ចែក​រំលែក​ទំនួល​ខុសត្រូវ

លើស​ពី​នេះ ក្មេង​ដែល​រស់នៅ​ជាមួយ​តែ​ប៉ា ឬ​ម៉ាក់ អាច​ជួយ​​ធ្វើ​ការងារ​ផ្ទះ ក៏​ដូចជា​យល់​ដឹង​​ពី​តម្លៃ​នៃ​ការងារ​របស់​ខ្លួន​បាន​យ៉ាង​ច្បាស់​ ក៏​ដូចជា​រីករាយ​ក្នុង​ការ​បំពេញ​កិច្ចការ​របស់​ខ្លួន។

អត្ថបទគួរអាន៖

  • កូនចូលចិត្តញ៉ាំក្រៀមក្រោះ ល្អ ឬមិនល្អ? ប៉ះពាល់ការលូតលាស់ ឬអត់?
  • ឮតែល្បី SYNBIOTICS! ជាអ្វីឲ្យប្រាកដ? មានប្រយោជន៍អ្វីខ្លះ?
  • អាហារកូនៗចូលចិត្ត ពង្រឹងប្រព័ន្ធភាពស៊ាំចៀសផុតពីជំងឺផ្សេងៗ
  • រោគសញ្ញា និងវិធីដោះស្រាយបញ្ហាជ្រាបពោះវៀនលើក្មេង
  • កូនផឹកទឹកដោះគោ គួរផ្ដល់វីតាមីនបំប៉នឲ្យញ៉ាំទៀត ឬអត់?
  • អាហារល្អសម្រាប់សុខភាពក្រពះ–ពោះវៀនកូន ម៉ាក់ៗគួរជ្រើសរើស
  • ៣. មាន​ភាព​ចាស់​ទុំ​

    ភាគ​ច្រើន​ ប៉ា ឬ​ម៉ាក់​ដែល​ចិញ្ចឹម​កូន​តែ​ឯង ត្រូវ​ខិតខំ​ប្រឹងប្រែង​ធ្វើការ​ ហើយ​កូន​ក៏​ចាំបាច់​ត្រូវ​ចូលរួម​សហការ​ជាមួយ​នឹង​ប៉ា ឬ​ម៉ាក់​ ដើម្បី​សុភមង្គល​ក្នុង​គ្រួសារ​ដែរ ហើយ​ហេតុផល​មួយ​នេះ អាច​ឲ្យ​ក្មេង​រៀន​ប្រឈម​នឹង​បញ្ហា​លំបាក​ និង​ការ​ខក​បំណង​ដែល​​អាច​កើត​មាន​ជា​ហូរហែ​នៅ​ក្នុង​ជីវិត​​។

    ចិញ្ចឹមកូនតែឯង

    ​​​​​គន្លឹះ​ក្នុង​ការ​ចិញ្ចឹម​កូន​តែ​ឯង​

    ការ​ចិញ្ចឹម​កូន​តែ​ឯង​ពិត​ជា​មិន​ស្រួល​ទេ ហើយ​យើង​ក៏​គ្មាន​អ្នក​​ជួយ​ចែក​រំលែក​ទុក្ខ​កង្វល់​ ឬ​គាំ​ទ្រ​ផង​ដែរ។ ប៉ុន្តែ​ ប៉ា ឬ​ម៉ាក់​អាច​អនុវត្ត​តាម​តិចនិក​នេះ ដើម្បី​ជួយ​ឲ្យ​ការ​ចិញ្ចឹម​កូន​តែ​ឯង​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ។ ពោល គឺត្រូវ​ចេះ​ថែទាំ​ខ្លួន​ឯង ដើម្បី​ជៀសវាង​ដាក់​បន្ទុក​លើ​កូន​ជាមួយ​នឹង​អារម្មណ៍​អវិជ្ជមាន​ ដូចជា​ស្តេ្រស កំហឹង ឬ​ទុក្ខ​ព្រួយ។ កូន​ត្រូវការ​ក្ដី​ស្រលាញ់​ដោយ​គ្មាន​លក្ខខណ្ឌ​ជាមួយ​នឹង​ការ​គាំទ្រ ការពារ និង​លើក​ទឹក​ចិត្ត។ ដូច​គ្នា​ដែរ យើង​អាច​កំណត់​ច្បាប់​វិន័យ​ ដែល​អាច​ជួយ​ឲ្យ​កូន​មាន​អាកប្បកិរិយា​ល្អ និង​ចេះ​គោរព​វិន័យ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jun 09, 2023

    ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
    ad iconផ្សព្វផ្សាយពាណិជ្ជកម្ម