backup og meta

វិធី ៥ យ៉ាង​ អ្នកជំនាញ​ចែករំលែក​ដល់ម៉ាក់ប៉ាគួរអនុវត្តឲ្យ​បាន​ក្នុងការចិញ្ចឹមកូន

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Jul 30, 2020

    វិធី ៥ យ៉ាង​ អ្នកជំនាញ​ចែករំលែក​ដល់ម៉ាក់ប៉ាគួរអនុវត្តឲ្យ​បាន​ក្នុងការចិញ្ចឹមកូន

    ការ​ចិញ្ចឹម​ថែទាំ​កូន​មិន​មែន​ជា​រឿង​ងាយស្រួល​ទេ ដោយថា​ម៉ាក់ប៉ា​មួយ​ចំនួន​អាច​នឹង​ជួប​ប្រទះ​ការ​លំបាក​ច្រើន។ ដូចនេះ​អ្នក​ជំនាញ​ជា​ច្រើន​បាន​ចែក​រំលែក​បទពិសោធន៍​មួយ​ចំនួន​ទៅ​លើ​ការ​ចិញ្ចឹម​មើល​ថែទាំ​កូន និងជួយ​ឲ្យ​យើង​​ក្លាយ​ជា​ម៉ាក់ប៉ា​ល្អ​ជាង​មុន។

    ១. កុំ​បង្ខំ​កូន​ឲ្យ​ញ៉ាំ​ច្រើន

    អ្នក​ជំនាញ​បាន​លើកឡើង​ថា​ម៉ាក់ប៉ា​គួរ​ចម្អិន​ម្ហូប​ដែល​ល្អ​សម្រាប់​សុខភាព​ឲ្យ​កូន។ ក្នុង​ករណី​នេះ ម៉ាក់ប៉ា​មិន​ចាំ​បាច់​បារម្ភ​ថា​កូន​ញ៉ាំ​អាហារ​ដែល​មិន​ល្អ​ចំពោះ​សុខភាព ឬ​បរិមាណ​អាហារ​តិចឬនោះ​ទេ។ ម៉ាក់ប៉ា​មួយ​ចំនួន​អាច​នឹង​បង្ខំ​កូន​ឲ្យ​ញ៉ាំ​ព្រោះ​គិត​ថា​កូន​កំពុង​ឃ្លាន ប៉ុន្តែ​យក​ល្អ​គួរ​កុំ​បង្ខំ​កូន​បែប​នេះ។ ត្រង់ចំណុចនេះ ប៉ា​ម៉ាក់អាច​ឲ្យ​កូន​ជ្រើស​រើស​អាហារ​ដែល​ពួក​គេ​ចូលចិត្ត តែ​ក៏​ត្រូវ​ប្រាដក​ថា​ល្អ​ចំពោះ​សុខភាព​ដែរ។​

    ២. ឲ្យ​កូន​ចូលរួម​ក្នុង​ការ​ជួប​ជាមួយ​គ្រូពេទ្យ

    អ្នក​ជំនាញ​និយាយ​ថា​កូន​ក្មេង​គួរ​រៀន​ពី​ការ​ជួប​ជាមួយ​គ្រូពេទ្យ និង​អាច​ផ្តល់​ព័ត៌មាន​ដល់​គ្រូពេទ្យ​ដោយ​ខ្លួន​ពួកគេ។ ក្មេង​មាន​អាយុ​៦ឆ្នាំ​ឡើង​អាច​ចាប់ផ្ដើម​ឆ្លើយ​សំណួរ​អំឡុង​ពេល​ពិនិត្យ​សុខភាព​បាន​​​ហើយ ដូចនេះ​ម៉ាក់ប៉ា​មិន​គួរ​ឆ្លើយ​គ្រប់​សំណួរ​ជំនួស​កូន​ទេ។

    ៣. យក​ចិត្ត​ទុក​ដាក់​លើ​ការ​ផ្លាស់​ប្ដូរ​ទម្លាប់​របស់​កូន

    ទារក​ទើប​នឹង​កើត​តែង​បៅ​ញឹកញាប់។ ប្រសិនជា​ម៉ាក់ប៉ា​ត្រូវ​ដាស់​កូន​ឲ្យ​បៅ ឬ​ពួកគេ​បៅ​តិច​ជាង​ធម្មតា កូន​អាច​នឹង​ឈឺ។ ហេតុ​នេះ​ហើយ​ម៉ាក់ប៉ា​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​អាការៈ​មួយ​ចំនួន​ដូចជា​បែកញើស​ពេល​កំពុង​បៅ ការ​យំ​មាន​ភាព​ខុស​ប្លែក ឬ​គេង​ច្រើន​ជាង​ធម្មតា។

    ៤. បង្កើត​ទំនុក​ចិត្ត​ដល់​កូន​តាំង​ពី​ក្មេង

    គ្រូពេទ្យ​មួយ​ចំនួន​បាន​ណែនាំ​ថា​ក្មេង​ដែល​មាន​ទំនុក​ចិត្ត​ខ្ពស់​គឺ​ជា​ក្មេង​មាន​ភាព​សប្បាយ​រីករាយ​ជាង​ក្មេង​ដទៃ​។ ការ​មានទំនុក​ចិត្ត​លើ​ខ្លួនឯង​ជួយ​ក្មេង​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ត​បាន​ល្អ​ជាង​មុន​។ ម៉ាក់​ប៉ា​អាច​ជួយ​កូន​ឲ្យ​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​ខ្ពស់​បាន​តាមរយៈ​ការ​ផ្តល់​ការ​សរសើរ​ដល់​កូន​ទៅ​លើ​កិច្ចការ​ដែល​គេ​ធ្វើ​បាន​តាម​វ័យ​របស់​គេ និង​និយាយ​ពាក្យ​អរគុណ​ទៅ​កាន់​ពួក​គេ ហើយ​ត្រូវ​ចំណាយ​ពេល​ជាមួយ​កូន​ឲ្យ​បាន​ច្រើន​ ជាហេតុនាំ​ឲ្យ​​កូន​ដឹង​ថា​ពួកគេ​សំខាន់​សម្រាប់​ម៉ាក់ប៉ា។

    ៥. ទប់ទល់​នឹង​កំហឹង​របស់​កូន

    នៅ​ពេល​មិន​បាន​អ្វី​ដូច​ចិត្ត កូន​នឹង​ចាប់​ផ្ដើម​ស្រែក តើ​ម៉ាក់ប៉ា​គួរ​ធ្វើ​យ៉ាង​ណា​ក្នុង​ស្ថានការណ៍​នេះ​? វិធី​ដែល​ល្អ​ក្នុង​ការ​បញ្ឈប់​កំហឹង​កូន​ក្មេង​គឺ​កុំ​ខ្វល់​ជាមួយ​ពួកគេ។ ប្រសិន​ជា​ពួកគេ​នៅ​កន្លែង​មាន​សុវត្ថិភាពហើយ​ ម៉ាក់ប៉ា​អាច​មើល​ទៅ​កន្លែង​ផ្សេង ឬ​ធ្វើមិន​ចាប់អារម្មណ៍​លើ​ពួកគេ​​។ ក្មេង​នឹង​ឈប់​ស្រែក​ព្រោះ​ពួកគេ​ដឹង​ថា​ពួកគេ​មិន​ទទួល​បាន​ចំណាប់​អារម្មណ៍​ដែល​ខ្លួន​ចង់​បាន។ ទោះយ៉ាងណា​វិធី​នេះ​អាច​នឹង​មាន​ការ​លំបាក​​បន្តិច​សម្រាប់​ម៉ាក់ប៉ា​ក្នុង​ការ​អនុវត្ត​​ដំបូងៗ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Jul 30, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម