ចិញ្ចឹមកូនឲ្យលូតលាស់បានល្អ និងមានអនាគតភ្លឺស្វាងគួររៀប ៤ ចំណុច

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 20/11/2020 . អាន 3 នាទី
Share now

ប៉ាម៉ាក់មួយចំនួនលើកឡើងថា ពេលដែលកូនលូតលាស់ដល់វ័យជំទង់ ជាវ័យដែលពិបាកចិញ្ចឹម ព្រោះជាវ័យដែលកូនៗចាប់ផ្ដើមចង់ដឹងថាខ្លួនចង់បានអ្វី ចង់សប្បាយច្រើន ចង់ស្វែងយល់ពីអ្វីដែលកើតឡើងក្នុងពិភពខាងក្រៅ។ ឈានចូលដល់វ័យជំទង់ ក្មេងខ្លះ ច្រើនជ្រើសយកមិត្តភក្ដិសំខាន់ជាងសមាជិកគ្រួសាររបស់ខ្លួន ជាហេតុអាចបណ្ដាលឲ្យដើរផ្លូវខុសក្នុងជីវិតក៏ថាបាន។ ដូចនេះ យើងជាម៉ាក់ប៉ាត្រូវចេះតិចនិកចិញ្ចឹមកូនៗវ័យជំទង់ ដើម្បីដើរផ្លូវល្អ រីករាយ ស្គាល់ពិភពខាងក្រៅ និងចេះគិតគូរពីអនាគត។

១. ក្លាយជាគំរូល្អ

តាំងពីតូចរហូតមកដល់វ័យចេះគិតជ្រៅជ្រះ កូនៗរៀនត្រាប់តាមទង្វើពីមនុស្សជុំវិញខ្លួន ជាពិសេសនោះគឺម៉ាក់ប៉ា។ យើងត្រូវចាំថា សកម្មភាពបង្ហាញច្បាស់ជាងពាក្យសម្ដី។ យើងត្រូវបង្ហាញឲ្យកូនៗពីរបៀបគ្រប់គ្រងស្ថានការណ៍អ្វីមួយតាមបែបវិជ្ជមាន មិនថាភាពសប្បាយ ឬភាពពិបាកទេ និងត្រូវចេះអត់ធន់។ បែបនេះ កូនៗអាចយកគំរូតាមពេលដែលពួកគេលូតលាស់ធំទៅៗ។

២. បង្ហាញក្ដីស្រឡាញ់

ម៉ាក់ប៉ាត្រូវបង្ហាញក្ដីស្រឡាញ់ឲ្យដូចកាលពីកូនៗនៅតូច ទោះពួកគេលូតលាស់ធំដឹងក្ដីក៏ដោយ ហើយកូនៗក៏ត្រូវការក្ដីស្រឡាញ់ពេញលេញដដែលនេះដូចគ្នា។ ការទទួលបានក្ដីស្រឡាញ់ និងភាពកក់ក្ដៅពីម៉ាក់ប៉ា អាចជាកម្លាំងចិត្តមួយភាគធំសម្រាប់ពួកគេ ឲ្យមានភាពវិជ្ជមានក្នុងខ្លួន ហើយក៏អាចបញ្ជាក់ថា យើងនឹងឈរនៅក្បែរកូនជានិច្ច។

៣. បង្រៀនកូនឲ្យចេះអភ័យទោស

ការអភ័យទោសជាមេរៀនសំខាន់មួយដែលនាំឲ្យកូនលូតលាស់ដោយភាពរីករាយ មិនមានចិត្តគុំគួន។ តាមការលើកឡើងរបស់វេជ្ជបណ្ឌិតជំនាញចិត្តសាស្ត្រជនជាតិអាមេរិកលោក Martin Seligman ឲ្យដឹងការមិនចេះអភ័យទោស ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការបាក់ទឹកចិត្ត និងការថប់បារម្ភ។ លើសពីនេះ ក្មេងដែលចេះអធ្យាស្រ័យ ងាយរកភាពវិជ្ជមាននៅក្នុងជីវិតពេលកាន់តែលូតលាស់ធំទៅ និងមិនមានភាពស្មុគស្មាញច្រើន។

៤. បង្រៀនកូនយល់ពីភាពសំខាន់នៃសុខភាព

ក្នុងវ័យជំទង់ គឺជាពេលដែលត្រូវការលូតលាស់ និងវិវត្តទៅមុខយ៉ាងឆាប់រហ័ស។ ដូចនេះ យើងត្រូវជំរុញកូនឲ្យយល់ដឹងពីសារៈសំខាន់នៃការមានសុខភាពល្អ និងត្រូវមានរបបរស់នៅប្រកបដោយផាសុកភាព ក្នុងនោះមានការហាត់ប្រាណ និងរបបអាហារសម្បូរជីវជាតិខ្ពស់ប្រចាំថ្ងៃ សមស្របនឹងកម្លាំងដែលកូនៗត្រូវបញ្ចេញមកដូចជា បន្លែ ផ្លែឈើ នំបុ័ង បាយ ស៊ុត សាច់ ដែលអាហារអស់នេះ ពោរពេញដោយប្រូតេអ៊ីន ជាតិរ៉ែ និងវីតាមីនដែលកូនត្រូវការ។ លើសពីនេះ បើយើងអាចឲ្យកូនប្រើផលិតផលវីតាមីនបន្ថែមទៀត សម្រាប់ការលូតលាស់ ក្នុងករណីដែលកូនមិនចូលចិត្តញ៉ាំបន្លែ ឬផ្លែឈើ។ល។

៥. ឲ្យកូនរៀនសម្រេចចិត្តដោយខ្លួនឯង

ចំពោះក្មេងៗវ័យជំទង់ ម៉ាក់ប៉ាមិនអាចអង្គុយចាំតែប្រាប់ឲ្យធ្វើនេះ ធ្វើនោះតទៀតទេ ព្រោះកូនធំហើយ អាចសម្រេចចិត្តបានដោយខ្លួនឯង។ ដោយបណ្ដោយឲ្យកូនធ្វើបែបនេះ ពួកគេនឹងស្គាល់ពីលទ្ធផលល្អ ឬអាក្រក់ដែលទទួលបានពីការសម្រេចចិត្តដោយខ្លួនឯងនោះ ពេលទៅថ្ងៃអនាគត កូនៗនឹងចេះថ្លឹងថ្លែងពីលទ្ធផលដែលទទួលបានពីការសម្រេចចិត្តរបស់ខ្លួន។

ប៉ុន្តែ យើងជាម៉ាក់ប៉ា អាចធ្វើជាទីប្រឹក្សា ចង្អុលបង្ហាញផ្លូវណាល្អ ឬផ្លូវណាមានឧបសគ្គច្រើនជាមួយកូន មុនពួកគេសម្រេចចិត្តចុងក្រោយ។ មួយវិញទៀត បើកូននិយាយរឿងរ៉ាវនៅក្នុងចិត្តប្រាប់យើងកាន់តែល្អ ព្រោះនេះជាន័យបញ្ជាក់ថា កូនជឿជាក់លើយើង បានជាហ៊ាននិយាយអ្វីក្នុងចិត្តឲ្យយើងដឹង ហើយអ្វីដែលយើងគួរធ្វើពេលនោះ គឺត្រូវអង្គុយស្ដាប់មតិរបស់កូនឲ្យបានល្អ។

ក្មេងជំទង់សុខភាពផ្លូវចិត្ត

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
happy unhappy
ប្រភព

អត្ថបទពាក់ព័ន្ធ:

អ្នកអាចចូលចិត្ត

បញ្ឈប់កំហុសទាំងនេះភ្លាម បើមិនចង់ឲ្យកូនៗធុញទ្រាន់នឹងប៉ាម៉ាក់

អប់រំកូន - វ័យជំទង់ គឺជាវ័យដែលត្រូវជួបនឹងការផ្លាស់ប្ដូរច្រើន ទាំងរូបរាងកាយ និងផ្នែកផ្លូវអារម្មណ៍។ នៅវ័យនេះ កូនៗក៏ចាប់ផ្ដើមទទួលសម្ពាធពីការសិក្សា...

ត្រួតពិនិត្យដោយ ដេត ធន្នី
ដោយ នាង សុខុមដាលីញ៉ា

កត្តា​នេះ​ហើយ ទើប​ក្មេងៗ​ទីក្រុងងាយកើតអាលែកហ្ស៊ីជាងក្មេងនៅស្រែចំការ

អាលែកហ្ស៊ី-បញ្ហា​អាលែកហ្ស៊ី ជា​បញ្ហា​មួយ​បង្ក​ផល​ពិបាក​ច្រើន​គួរ​សម​សម្រាប់​យើង បើ​មិន​ប្រយ័ត្ន វា​អាច​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា
ថែទាំកូន, ចិញ្ចឹមកូន 16/11/2020 . អាន 2 នាទី

ទោះមិនប្រើដៃប្រើជើង ឬរំពាត់ ក៏អាចចិញ្ចឹមកូនឲ្យមានចរិតល្អបាន ជាមួយតិចនិកនេះ

អប់រំកូន - ម៉ាក់​ប៉ា​គ្រប់​រូប មិន​ចង់​វាយ​កូន​ធ្វើ​ឲ្យ​កូន​ឈឺ​ទេ ប៉ុន្តែ​ពេល​ដែល​អា​អូន​មិន​ស្ដាប់​បង្គាប់ ឬ​ចេញ​អាកប្បកិរិយា​មិន​សមរម្យ ភាគ​ច្រើន​ទប់...

ត្រួតពិនិត្យដោយ ដេត ធន្នី
ដោយ នាង សុខុមដាលីញ៉ា

ប៉ាម៉ាក់គួរដឹង ប្រើ​ថ្នាំ​ផ្សះ​មិនត្រឹម​ត្រូវអាចបំផ្លាញ​មេរោគល្អ​ក្នុងខ្លួន​​​កូន

ថ្នាំផ្សះ - ការ​ទទួល​យក​ថ្នាំ​ផ្សះ​ដែល​មិន​ចាំ​បាច់​ចូល​ក្នុង​រាងកាយ​គឺ​កាត់​បន្ថយ​នូវ​ភាព​ខុស​គ្នា​ ស្ថេរភាពនិង​ភាព​សម្បូបែបរ​របស់​មេរោគល្អ

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ យ៉ានណែត​ នីគែល
ថែទាំកូន, ចិញ្ចឹមកូន 13/11/2020 . អាន 3 នាទី

អត្ថបទគួរអាន

តិចនិកចិញ្ចឹមបែបថ្មី ត្រៀមខ្លួនកូន​ប្រកួតប្រជែងក្នុងសង្គមនាពេលអនាគត

ត្រួតពិនិត្យដោយ ដេត ធន្នី
ដោយ នាង សុខុមដាលីញ៉ា
ចេញផ្សាយថ្ងៃទី 25/11/2020 . អាន 2 នាទី
​ទល់លាមក​

បើកូនទល់លាមក ម៉ាក់ប៉ាត្រូវ​ដឹងរឿងពីរយ៉ាងនេះ

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ទូច សុខា
ចេញផ្សាយថ្ងៃទី 23/11/2020 . អាន 2 នាទី
អប់រំកូន

តិចនិកជួយកូន ឲ្យបង្កើតទំនាក់ទំនងល្អ និងចូលចំណោមក្នុងសង្គមជាមួយអ្នកដទៃ

ត្រួតពិនិត្យដោយ ដេត ធន្នី
ដោយ នាង សុខុមដាលីញ៉ា
ចេញផ្សាយថ្ងៃទី 17/11/2020 . អាន 2 នាទី
ជាតិដែក

ម៉ាក់ៗបំបៅដោះកូន គួរធ្វើរឿងមួយ ១ នេះ ដើម្បីបង្ការកូនកុំឲ្យខ្វះជាតិដែក

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ដេត ធន្នី
ចេញផ្សាយថ្ងៃទី 17/11/2020 . អាន 2 នាទី