កូនធាត់ ឬអត់ អាចមើលដឹងនៅពេលគេអាយុប៉ុណ្ណេះ

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 01/10/2019 . អាន 2 នាទី
Share now

ក្មេង​កាម៉ាប់ៗ កាន់តែ​មាន​ច្រើនឡើង ដោយសារ​ម៉ាក់ៗ ប៉ាៗ ផ្ដល់​ចំណីអាហារ​ល្អៗ រួមផ្សំ​នឹង​ចំណីអាហារ​កាន់តែ​សម្បូរបែប​ទៀត។ នៅតូច កាម៉ាប់ គឺគួរឲ្យ​ស្រលាញ់ តែបើធំហើយ នៅ​កាម៉ាប់ទៀត មិន​សូវល្អ​នោះទេ ព្រោះ​ប៉ះពាល់​ដល់​សុខភាព ពេល​ចាស់ទៅ ហើយរាង​ក៏មិន​សង្ហារដែរ។ មាន​កត្ដា​សំខាន់ៗ​មួយ​ចំនួន នាំ​ឲ្យ​កូន​កាម៉ាប់ ដែល​ម៉ាក់ៗ និង​ប៉ាៗ ចាំបាច់​ពិនិត្យ​មើល និង​កែប្រែ​កត្ដា​ទាំង​នេះ។

ការសិក្សា​របស់​ហូឡង់ លើ​គ្រួសារ​ចំនួន ៧.០០០ រកឃើញ កត្ដា​សំខាន់ៗ អាច​ព្យាករ​បាន​ថា ក្មេងៗ នឹង​លើស​ទម្ងន់ នៅ​អាយុ ១០​ឆ្នាំ។ តាមរយៈ​កត្តាទាំងនេះ អ្នកស្រាវជ្រាវ អាច​ព្យាករ​ពី​ក្មេង​លើស​ទម្ងន់ បាន​ត្រឹមត្រូវ​រហូត​ដល់ ៧០​ភាគរយ។ កត្ដា​សំខាន់ៗ ភាគច្រើន គឺ​នៅ​មុន​ទារក​កើត។

កត្ដា​សំខាន់ជាងគេ គឺ​សុខភាព​របស់​ម៉ាក់ៗ និង​ប៉ាៗ បើ​ម៉ាក់ៗ​មាន​ជំងឺ​ទឹកនោមផ្អែម ឬម៉ាក់ៗ ប៉ាៗ ជក់​បារី នោះ​កូន​ប្រឈម​ខ្ពស់​នឹង​ការ​លើស​ទម្ងន់។ កត្ដា​ផ្សេងទៀត រួមមាន​ទម្ងន់​ម៉ាក់ៗ និង​ប៉ាៗ មាន​ន័យ​ថា បើម៉ាក់ៗ និង​ប៉ាៗ លើស​ទម្ងន់ កូន​កើត​មក​ក៏ប្រឈម​នឹង​ការ​លើស​ទម្ងន់​ដែរ។ ការលូតលាស់​របស់​ទារក ៦​ខែ​ដំបូង ក៏សំខាន់​ដែរ ទារក​ទទួល​យក​សារធាតុ​បំប៉ន​ច្រើន ក្នុង​រយៈពេល​នេះ ក៏ប្រឈម​នឹង​ការ​លើស​ទម្ងន់ នៅ​វ័យ ១០​ឆ្នាំ​ផងដែរ។

អត្ថបទពាក់ព័ន្ធ៖

អ្នកស្រាវជ្រាវ បញ្ជាក់​ថា ការ​សិក្សា​នេះ ជា​ការព្រមាន​មួយ​ចំពោះ​ម៉ាក់ប៉ា ដើម្បី​ចៀសវាង​តាំង​ពីដំបូង កុំឲ្យ​កូនៗ​ជួប​បញ្ហា​លើស​ទម្ងន់ និង​បង្ក​ទៅ​ជាជំងឺ​ផ្សេងៗ​ទៀត។ ជាមួយគ្នានេះ ម៉ាក់ប៉ា គួរ​រៀន​ពី​របៀបរបប​រស់នៅ​មាន​សុខភាព​ល្អ ចាប់តាំង​ពី​ទារក​នៅ​ក្នុង​ផ្ទៃ ឬ​ពេល​កើត។ ប្រសិនបើ​ប្រទះឃើញថា កូន​កំពុង​ឆ្ពោះទៅ​រក​បញ្ហា​លើសទម្ងន់​ហើយ ម៉ាក់ប៉ា ចាំបាច់​ផ្លាស់ប្ដូរ​របៀបរបប​រស់នៅ​របស់​កូន ដូចជា​ឲ្យ​ពួកគេ​ហាត់ប្រាណ ឬ​ប្រឹក្សា​យោបល់​ជាមួយ​ពេទ្យ ដើម្បី​រក​វិធីសាស្រ្ត​គ្រប់គ្រង​ការ​ឡើង​គីឡូ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិ​និច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
happy unhappy

អត្ថបទពាក់ព័ន្ធ:

    អ្នកអាចចូលចិត្ត

    អាការៈឈឺពោះទាំង ៧ អាចជាមុខសញ្ញាជំងឺស្ទះសរសៃឈាមបេះដូង

    សរសៃឈាមបេះដូង - អាការៈ​ឈឺពោះ​អាច​កើត​មាន​ឡើង​ជា​ធម្មតា និង​មិន​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​អ្វី​នោះ​ទេ ប៉ុន្តែ​ជួនកាល​ឈឺពោះ​នេះ​ក៏​បញ្ជាក់​ពី​បញ្ហា​​...

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ទ្រី រ៉ាវី

    បើរាងកាយមានសញ្ញាទាំងនេះ បញ្ជាក់ថា តម្រងនោមដំណើរការមិនល្អ

    តម្រងនោម - តម្រង​នោម​មាន​តួនាទី​សំខាន់​ខ្លាំង​ណាស់​ក្នុង​រាងកាយ​យើង កាលណា​វា​ធ្វើការ​មិន​បាន​ល្អ​រាងកាយ​យើង​ក៏​ជួប​ផល​រំខាន​មួយ​ចំនួន​ដែរ។ នេះ​ជា...

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ទ្រី រ៉ាវី

    ម៉េចបានចេះតែញ័រទ្រូង? នេះជាមូលហេតុគ្នាយើងគួរដឹង

    ញ័រទ្រូង - ជា​អារម្មណ៍​បេះដូង​លោត ឬ​កន្រ្តាក់​ញាប់​ខុស​ពី​ធម្មតា​ក្នុង​រយៈពេល​ខ្លី​ ប៉ុន្មាន​វិនាទី​ ឬ​ប៉ុន្មាន​នាទី​ ពេលខ្លះ​ក៏​អាច​មាន​អារម្មណ៍​ញ័រ​នៅ​ក...

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ទូច សុខា

    តន្រ្តីមាន​ប្រយោជន៍ដល់សុខភាព លើសពីអ្វីយើងធ្លាប់ដឹង

    ស្តាប់តន្រ្តី -គ្នាយើង​ពិត​ជាដឹង​ហើយ​ថា ការ​ស្ដាប់​​តន្ត្រី​ជា វិធី​កម្សាន្ត​អារម្មណ៍​មួយ​បែប ហើយ​ការ​សិក្សា​មួយ​ចំនួន​បាន​លើក​ជា​យោបល់​ថា​តន្រ្តី​ថែម​ទាំង​ជួយ...

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ទូច សុខា

    អត្ថបទគួរអាន

    កើតមុន

    មូល​ហេតុ​ទាំង​នេះ​ហើយ បានមុខ​​ចេះ​តែ​ឡើង​មុន

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ CHIN Ven
    ចេញផ្សាយថ្ងៃទី 24/11/2020 . អាន 3 នាទី
    ពុកឆ្អឹង

    ស្រីៗងាយនឹងពុកឆ្អឹង! តែកុំបារម្ភ នេះជាតិចនិកជួយឲ្យឆ្អឹងនៅតែរឹងមាំ ទោះវ័យច្រើន

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ នាង សុខុមដាលីញ៉ា
    ចេញផ្សាយថ្ងៃទី 24/11/2020 . អាន 3 នាទី
    ពុលប្រមាត់ត្រី

    ញ៉ាំត្រី ២ ប្រភេទនេះប្រយ័ត្នប៉ះប្រមាត់ នាំឲ្យពុលតម្រងនោមស្រួចស្រាល់

    ត្រួតពិនិត្យដោយ ដេត ធន្នី
    ដោយ ទ្រី រ៉ាវី
    ចេញផ្សាយថ្ងៃទី 24/11/2020 . អាន 1 នាទី
    ភ្លេចភ្លាំង

    ឧស្សាហ៍​ភ្លេចភ្លាំង តិចនិក​ធម្មជាតិ ​៥ យ៉ាង​នេះ​ អាច​ជួយ​បាន

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ទូច សុខា
    ចេញផ្សាយថ្ងៃទី 23/11/2020 . អាន 2 នាទី