ប៉ាម៉ាក់ ចៀសវាងធ្វើរឿងនេះដាក់កូន ប្រយ័ត្នកូនធំឡើងចេះកុហកតាមលែងទាន់

ដោយ ត្រួតពិនិត្យដោយ ជីព ចិត្ត

យើងដឹងហើយ ការកុហក ជាភាព​មិនស្មោះត្រង់ និង​មិនគួរឲ្យ​ទុកចិត្ត ដែល​គ្មាន​នរណា​ចង់​ជួបប្រទះ​នោះទេ ប៉ុន្ដែ​ពេលខ្លះ ប៉ាម៉ាក់ បាន​កុហក​កូនៗ ដើម្បី​ឲ្យ​ពួកគេ ខ្លាច(បន្លាច) និង​មិនធ្វើ​អ្វី​ផ្ដេសផ្ដាស ទៅតាម​ចិត្តចង់។ មធ្យោបាយ​នេះ ត្បិត​វាមាន​ប្រសិទ្ធភាព​មែន តែ​វាក៏មាន​គុណវិបត្តិ​ដែរ។

អ្នកស្រាវជ្រាវសិង្ហបុរី រកឃើញ​ថា កូនៗ ដែល​ត្រូវ​ប៉ាម៉ាក់​កុហក នឹង​ចេះកុហក​ខ្លាំងជាង​ប៉ាម៉ាក់​ទៀត ពេល​ពួកគេ​ធំពេញវ័យ។ នេះជា​លទ្ធផល​នៃការសិក្សា​របស់​សាកលវិទ្យាល័យ Nanyang Technological University លើ​ជនជាតិ​សិង្ហបុរី ជិត ៤០០​នាក់។ យុវជន​សិង្ហបុរី​ទាំងនេះ ឆ្លើយថា ពួកគេ ងាយទទួល​យក​បញ្ហា​នានា ដែល​សង្គមបាន​បង្ហាញ ដូចជា ហិង្សា ការរំលោភ​ច្បាប់ ឬ​អាកប្បកិរិយា​រំខាន​នានា។

ពេលប៉ាម៉ាក់​បង្រៀន​កូនៗថា ភាពស្មោះត្រង់ ជាគោលការណ៍​ល្អបំផុត ប៉ុន្ដែ​ការបង្ហាញ​ភាព​មិនស្មោះត្រង់ ដោយ​កុហក… អាកប្បកិរិយា​ដូច្នេះ អាច​បញ្ជូន​សារ​មិន​ស៊ី​ចង្វាក់​គ្នា ទៅ​កាន់​កូនៗ“។ នេះជាការ​បញ្ជាក់​របស់​សាស្ត្រាចារ្យ Setoh Peipei អ្នកដឹកនាំ​ការសិក្សា។

អត្ថបទពាក់ព័ន្ធ៖

អ្នកស្រាវជ្រាវ ណែនាំថា ប៉ាម៉ាក់​គួរចៀសវាង​កុហក​កូនៗ និង​ពិចារណា​ផ្ដល់​ជម្រើស​ផ្សេងទៀត​ជំនួស​ការ​កុហក ដូចជា ការ​ស្វែងយល់​អារម្មណ៍​របស់​កូនៗ ផ្ដល់ព័ត៌មាន​ឲ្យ​កូនៗ ផ្ដល់​ជម្រើស និង​ការដោះស្រាយ​បញ្ហា​រួមគ្នា ដើម្បី​ឲ្យ​កូនៗ​មាន​អាកប្បកិរិយា​ត្រឹមត្រូវ និង​គោរព​តាម​ច្បាប់។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​តុលា 4, 2019 | កែសម្រួលចុងក្រោយ ខែ​តុលា 4, 2019

អ្នកអាចចូលចិត្ត