ពេលកើត រហូតដល់អាយុ២ឆ្នាំ កូនត្រូវការអ្វីពីម៉ាក់ប៉ាបំផុត?

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 25/12/2019 . អាន 2 នាទី
Share now

តម្រូវ​ការ​របស់​កូន​មាន​ច្រើន​យ៉ាង ហើយ​ប្រែ​ប្រួល​ទៅ​តាម​អាយុ​របស់​ពួក​គេ។ ពេល​កើត​មក​ភ្លាម ទោះ​បី​ជា​គេ​មិន​អាច​និយាយ​ស្តី​បង្ហាញ​ឲ្យ​យើង​ជា​ម៉ាក់​ប៉ា​ដឹង​ថា គេ​ត្រូវការ​អ្វី​ពី​យើង​ក៏​ពិតមែន តែ​គេ​មិន​មែន​មាន​ន័យ​ថា គេ​មិន​ត្រូវ​ការ​អ្វី​ពី​យើង​នោះ​ទេ។

លោក Christopher Lee ស្ថានិក​អង្គការ HEDC អន្តរជាតិ បាន​អះ​អាង​ថា ពេល​កើត​ភ្លាម រហូត​ដល់​អាយុ ២ឆ្នាំ ក្មេង​ត្រូវ​ការ​ភាព​កក់​ក្តៅ ​ភាព​ជិត​ស្និទ្ធ​ពី​ម៉ាក់​ប៉ា ចង់​ឲ្យ​យើង​បី​បម និង​ការពារ​គេ​គ្រប់​ពេល ដូច្នេះ​ហើយ​យើង​ជា​ឪពុក​ម្តាយ​ត្រូវ​តែ​ផ្តល់​​នូវ​ក្តី​ស្រលាញ់ និង​ភាព​កក់​ក្តៅ​ទៅ​ឲ្យ​កូន​ឲ្យ​បាន​ច្រើន​បំផុត បើ​យើង​បាន​បាន​ឱប ថើប បីបម គេ​កាន់​តែ​ច្រើន នោះ​គេ​មាន​អារម្មណ៍​កាន់​តែ​ល្អ។

លោក​ថា​បន្ត មាន​ពិសោធ​មួយ​​អ្នក​វិទ្យាសាស្ត្រ​បាន​ធ្វើ​លើ​សត្វ​កណ្តុរ​២​ក្រុម កណ្តុរ​ក្រុមទី១ មាន​ម្តាយ​តែង​តែ​លិទ្ធ​សម្អាត​កូន ឃុំគ្រង នៅ​ជិត​ស្និទ្ធ​ជាមួយ​កូន​ជានិច្ច ចំណែក​ឯ​កណ្តុរ​ក្រុមទី២ ម្តាយ​គ្រាន់​តែ​បំបៅ​ដោះ​កូន​រួច ក៏​ទៅ​បាត់​ទៅ មិន​បាន​នៅ​ឃុំ​គ្រង​កូន​ជាប់​នោះ​ទេ។ជា​លទ្ធផល​ពេល​កូន​កណ្តុរធំ ទាំង​២​ក្រុម គឺ​មាន​អាកប្បករិយា​ខុស​គ្នា​ដាច់ ដោយ​កូន​កណ្តុរ​ក្រុមទី១ ដែល​មាន​ម្តាយ​នៅ​ជិត​ស្និទ្ធ​ជាមួយ​ច្រើន ជា​កណ្តុរ​ដែល​ឆ្លាត​ជាង អាច​ដោះស្រាយ​បញ្ហា​យ៉ាង​លឿន ថែម​ទាំង​ក្លាហាន​ទៀត។ ចំណែក​ឯ​កណ្តុរ​ដែល​ម្តាយ​មិន​បាន​យក​ចិត្ត​ទុក​ដាក់​នោះ ងាយ​នឹង​ភ័យ​ខ្លាច ពេល​មាន​បញ្ហា​កើត​ឡើង មិន​អាច​ដោះស្រាយ​អ្វី​បាន​ឡើយ។

ដូចគ្នា​នឹង​មនុស្ស​យើង​ដែរ លោក Christopher Leeថា កូនៗ​ដែល​មាន​ម៉ាក់​ប៉ា​យក​ចិត្ត​ទុក​ដាក់​ដិត​ដល់ គឺ​ឆ្លាត មាន​សុខភាព​ល្អ រឹងមាំ ចូល​ចុះ​ជាមួយ​សង្គម ជាង​ក្មេង​ដែល​ម៉ាក់​ប៉ា​មិន​សូវ​ជិត​ស្និទ្ធ​ជាមួយ។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទពាក់ព័ន្ធ:

    អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
    happy unhappy"

    អ្នកអាចចូលចិត្ត

    ម៉ាក់ប៉ានិយមប្រើកាបូបស្ពាយទារករយៈពេលយូរ អាចប៉ះពាល់ឆ្អឹងខ្នងកូនអត់?

    កាបូបស្ពាយទារក - ប៉ា​ម៉ាក់​ចូល​ចិត្ត​ប្រើ​កាបូប​ស្ពាយ​កូន ព្រោះ​វា​ផ្ដល់​ភាព​ងាយ​ស្រួល​ច្រើន​ដល់​ម៉ាក់​ប៉ា ប៉ុន្តែប្រសិនបើយើងដាក់កូនខុស....

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ នាង សុខុមដាលីញ៉ា
    ថែទាំកូន, ចិញ្ចឹមកូន 15/09/2020 . អាន 2 នាទី

    កូនក្នុងផ្ទៃមានជំងឺខ្សោយបញ្ញាពីកំណើត គេអាចមើលដឹងដោយរបៀបណា?

    ខ្សោយបញ្ញា - ម៉ាក់ប៉ា​គ្រប់រូប​តែង​ប្រាថ្នា​កូន​កើត​មាន​មាន​សុខភាព​ល្អ កាយ​សម្បទាន​គ្រប់គ្រាន់ ធំ​ធាត់​ប្រកប​ដោយ​បញ្ហា​ស្មារតី...

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ទ្រី រ៉ាវី
    មានផ្ទៃពោះ, ពពោះ 15/09/2020 . អាន 2 នាទី

    ហេតុផលម៉ាក់ប៉ា មិនគួរឲ្យកូនតូចៗញ៉ាំនំកញ្ចប់

    នំកញ្ចប់-អាណា​ព្យាបាល​មួយ​ចំនួន​បាន​អនុញ្ញាត​ឲ្យ​កូន​តូច​ៗ​ញ៉ាំ​នំ​កញ្ចប់​ដោយ​មិន​ខ្វល់​ពី​ផល​ប៉ះពាល់។ ចំពោះ​បញ្ហា​នេះ​ដែរ​វេជ្ជបណ្ឌិត លី...

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ទ្រី រ៉ាវី
    ថែទាំកូន, ចិញ្ចឹមកូន 14/09/2020 . អាន 2 នាទី

    កូនឈឺដល់កម្រិតណា ទើបគ្រូពេទ្យតម្រូវឲ្យព្យួរសេរ៉ូម?

    ព្យួរសេរ៉ូម-បើ​តាម​ក្បួន​ពេទ្យ អ្នក​ជំងឺ​មិនមែន​សុទ្ធតែ​ត្រូវ​ឲ្យ​បញ្ចូល​សេរ៉ូម​តាម​សរសៃ​ឡើយ តែ​ជាក់ស្ដែង​យើង​សង្កេត​ឃើញ​ជំងឺ​ខ្លះ​មាន​បញ្ហា​បន្តិច...

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ទ្រី រ៉ាវី
    ថែទាំកូន, ចិញ្ចឹមកូន 14/09/2020 . អាន 1 នាទី

    អត្ថបទគួរអាន

    អាលែកហ្ស៊ី

    អាលែកហ្ស៊ីមានប៉ុន្មានប្រភេទ ហើយបង្កឡើងដោយសារអ្វី?

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ទ្រី រ៉ាវី
    ចេញផ្សាយថ្ងៃទី 15/09/2020 . អាន 2 នាទី
    សុខភាពផ្លូវភេទ

    ពេទ្យណែនាំមិនឲ្យប្រើថ្នាំ ឬផលិតផលផ្ដេសផ្ដាស់នៅបរិវេណទ្វារមាស ប្រយ័ត្នស៊យធំ!

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ទ្រី រ៉ាវី
    ចេញផ្សាយថ្ងៃទី 15/09/2020 . អាន 1 នាទី
    ចិញ្ចឹមកូន

    ប៉ាម៉ាក់ធ្វើរឿង​ ៥ យ៉ាងនេះ អាចធ្វើឲ្យកូនមិនស្តាប់បង្គាប់

    ត្រួតពិនិត្យដោយ ទូច សុខា
    ដោយ ថាត់ រ័ត្នមូនីតា
    ចេញផ្សាយថ្ងៃទី 15/09/2020 . អាន 3 នាទី
    ទល់លាមក

    អាអូន​មិន​ទាន់ ​៦ ខែ​ ស្រួល​បួលផង ឲ្យ​ញ៉ាំ​ទឹក​ក្រូច​ច្របាច់​ពេល​ទល់​លាមក​បានអត់?

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ នាង សុខុមដាលីញ៉ា
    ចេញផ្សាយថ្ងៃទី 15/09/2020 . អាន 2 នាទី