backup og meta

ទារកបៅក្បាលដោះជ័រយូរ អាចរីកក្រអូមមាត់អត់?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ May 07, 2020

    ទារកបៅក្បាលដោះជ័រយូរ អាចរីកក្រអូមមាត់អត់?

    ម៉ាក់ៗ​ស្ទើរ​ទាំង​អស់​ហើយ​ដែល​ចូល​ចិត្ត​ឲ្យ​ទារក​បៅ​ក្បាល​ដោះ ដើម្បី​ឲ្យ​កូន​ស្រួល​ មិន​ងិក​ង៉ក់​ ​រករឿង។ ក្រៅ​ពី​គុណ​សម្បត្តិ​ទាំង​នេះ តើ​ការ​ឲ្យកូន​បៅ​ក្បាលដោះ​ជ័រ​យូរ អាចមាន​ផល​ប៉ះពាល់​ដែរ​ឬ​ទេ?

    -បង​ស្រី វុទ្ធី ជា​ស្រ្តី​មេផ្ទះ​ម្នាក់ នៅ​រាជធានីភ្នំពេញ បាន​ឲ្យ​ដឹង​ថា ការ​ដែល​ឲ្យ​កូន​ទម្លាប់​ប្រើ​ក្បាល​ដោះ ព្រោះ​វា​ផ្តល់​ភាព​ងាយ​ស្រួល​ដល់​ខ្លួន កូន​មិន​សូវ​រក​រឿង ហើយ​ឆាប់​គេង​លក់​ស្រួល តែអ្វីដែល​ពិបាក​នោះ គឺ​កូន​បៅ​ដល់​ធំ ពិបាក​នឹង​ផ្តាច់​ចេញ​ណាស់។

    -បង​ស្រី លក្ខណ៍ ជា​អ្នក​លក់​ដូរ​ម្នាក់​ នៅភ្នំពេញនេះ បាន​ឲ្យ​ដឹង​ថា “កូន​ខ្ញុំ​ពូកែ​រក​រឿង ពិបាក​គេង​ពេក ក៏​សម្រេច​ឲ្យ​ប្រើ​ក្បាល​ដោះ​តែ​ម្តង​ទៅ។ ពេល​បាន​បៅ​ក្បាល​ដោះ​ហើយ ដាក់​លើ​អង្រឹង​ចោល ក៏​គេង​លក់​ដោយ​ខ្លួន​ឯង​ដែរ។‘ បែប​នេះ​ក្តី បងស្រី​ក៏​ព្រួយ​បារម្ភ​ដែរ ព្រោះ​តែ​ឮ​ថា កូនបៅ​ក្បាលដោះ​ជ័រ​យូរ​មិន​ងាយ​ផ្តាច់​ទេ ហើយ​ថែម​ទាំង​ធ្វើ​ឲ្យ​ខូច​ធ្មេញ​ទៀត។

    អត្ថបទពាក់ព័ន្ធ៖

    ទោះ​ការ​ឲ្យ​កូន​បៅ​ក្បាល​ដោះជ័រ​ផ្តល់​ភាព​ងាយ​ស្រួល​មែន ប៉ុន្តែ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្រ្តី នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន​ សែនសុខ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ការ​ដែល​បណ្តោយ​ឲ្យ​កូន​បៅ​ក្បាល​ដោះ​យូរ ពិត​ណាស់​វា​អាច​ធ្វើ​ឲ្យ​កូន​រីក​បបូរ​មាត់​បាន​។ មិន​តែ​ប៉ុណ្ណោះ វា​អាច​ផ្តល់​ផល​វិបាក​ដល់​កូន​ដូចជា៖

    – រីកក្រអូមមាត់

    – ធ្មេញលនមកមុខ

    – ធ្មេញខាំមិនត្រូវជួរ

    – ធ្មេញខាំមិនស៊ីគ្នា។ល។

    លោក​វេជ្ជបណ្ឌិត បាន​បន្ត​ឲ្យ​ដឹង​ថា យកល្អ​មិន​គួរ​ឲ្យ​ទារក​ប្រើ​ក្បាល​ដោះ​ទេ ព្រោះ​វា​ផ្តល់​ផល​វិបាក​ច្រើន​ដូច​ដែល​បាន​រៀប​រាប់​ខាង​លើ។

    អត្ថបទពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ May 07, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម