កូនកើតខាន់លឿង បើព្យាបាលមិនទាន់ពេល អាចពិការខួរក្បាល ថ្លង់ ឬឈានដល់ស្លាប់

ដោយ ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត

ជា​ទូទៅ​ខ្លួន​ប្រាណ​ទារក​ឡើង​លឿង​បន្តិច​បន្តួច​នៅ​ថ្ងៃទី ២ ឬទី ៣ ហើយ​បាត់​ទៅ​វិញ​នៅ ១សប្តាហ៍​ក្រោយ​សម្រាល ចំពោះ​ទារក​កើត​គ្រប់​ខែ តែ​ភាព​លឿង​នេះ​អាច​បន្ត​នៅ​យូរ​លើ​​ទារក​កើត​មិន​គ្រប់​ខែ និង​អាច​ឈាន​ទៅ​ពិការ​ខួរក្បាល ថ្លង់ ឬ​ស្លាប់ បើ​ព្យាបាល​មិន​ទាន់​ពេល។ នេះ​បើ​តាម​ការ​ផ្សព្វផ្សាយ​របស់​មន្ទីរពេទ្យ​កាល់ម៉ែត។

ជំងឺ​ខាន់​លឿង​កើត​ឡើង​ដោយសារ​តែ​ថ្លើម​ទារក​ទើប​កើត​នៅ​ខ្ចី មិន​អាច​បំលែង ឬ​បញ្ចេញ​ជាតិ ប៊ីលីរុយប៊ីន ដែល​បណ្តាល​ឲ្យ​ចេញ​ពណ៌​លឿង​នៅ​លើ​ស្បែក និង​ភ្នែក។ កាលណា​កម្រិត ប៊ីលីរុយប៊ីន ក្នុង​ឈាម​ឡើង​ខ្ពស់​ពេក អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ខួរក្បាល​ទារក។

វិធី​ព្យាបាល​ទារក​កើត​ខាន់​លឿង

១. ទារក​កើត​លឿង​តិចៗ

ការ​ថែទាំ​ទារក​ដែល​មាន​ខាន់​លឿង​តិចៗ មាន​លក្ខណៈ​ងាយ​ស្រួល និង​សាមញ្ញៗ ដោយ​គ្រាន់​តែ​ម៉ាក់ៗ​ធ្វើ​តាម​ការ​ណែនាំ​ខាង​ក្រោម​នេះ។
– ព្យាយាម​បំបៅ​ទឹកដោះ​កូន​ឲ្យ​បាន​គ្រប់​គ្រាន់
– ដាក់​កូន​នៅ​ក្រោម​ពន្លឺ​ព្រះអាទិត្យ​ពេល​ព្រឹក (ចន្លោះពីម៉ោង ៦-៩ព្រឹក)
– សង្កេត​មើល​ពណ៌​សម្បុរ​ទារក ឬ​ផ្នែក​ពណ៌ស​នៃ​គ្រាប់​ភ្នែក​ទារក។

២. ទារក​កើត​ខាន់​លឿង​ខ្លាំង

ករណី​នេះ​ម៉ាក់​ប៉ា​មិន​ត្រូវ​បង្អែ​បង្អង់​នោះ​ទេ ប្រញាប់​នាំ​កូន​មក​ពេទ្យ ដើម្បី​ឲ្យ​គ្រូពេទ្យ​តាមដាន​កម្រិត​ជាតិ​លឿង​លើ​ស្បែក និង​ភ្នែក​ទារក ហើយ​ឈាន​ដល់​ការពារ​ព្យាបាល​ទាន់​ពេល​ទៅ​តាម​បច្ចេក​ផ្សេងៗ ដើម្បី​កាត់​បន្ថយ​ការ​បញ្ចេញ​ជាតិ​ប៊ីលីរុប៊ីន ពី​ខ្លួន​របស់​ទារក។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
happy unhappy"
Share now :

ត្រួតពិនិត្យថ្ងៃទី 7 ខែ​ឧសភា 2020 | កែសម្រួលចុងក្រោយ 18 ខែ​ឧសភា 2020

អត្ថបទគួរអាន

ពពោះ

សម្បូរសារធាតុចិញ្ចឹមទាំងនេះ ទើបអ្នកមានផ្ទៃពោះគួរតែញ៉ាំផ្លែប៊ើរឲ្យបានច្រើន

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ទ្រី រ៉ាវី
ចេញផ្សាយថ្ងៃទី 25 ខែ​ឧសភា 2020
កូនឆ្លាត

កូនឆ្លាតទៅបានដោយសារកត្តារួមផ្សំអីខ្លះ? មើលម៉េចទើបដឹងថាកូនឆ្លាត?

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ដេត ធន្នី
ចេញផ្សាយថ្ងៃទី 25 ខែ​ឧសភា 2020
COVID-19

រកឃើញអ្នកឆ្លង COVID-19 ថ្មី ម្នាក់ទៀតហើយ នៅទឹកថ្លា ភ្នំពេញ

ត្រួតពិនិត្យដោយ ជីព ចិត្ត
ដោយ ដេត ធន្នី
ចេញផ្សាយថ្ងៃទី 23 ខែ​ឧសភា 2020
សម្រស់

បើជ្រុលលាបឡេលាយហើយ ទាល់តែធ្វើបែបនេះទើបមិនសូវខូចស្បែកខ្លាំង

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ទ្រី រ៉ាវី
ចេញផ្សាយថ្ងៃទី 22 ខែ​ឧសភា 2020

អ្នកអាចចូលចិត្ត

គ្រួសារមានប្រវត្តិកើតមហារីកសុដន់ យើងគួរធ្វើបែបណាកុំឲ្យហានិភ័យខ្ពស់

មហារីកសុដន់ - មក​ទល់​ពេល​នេះ​មិន​ទាន់​ដឹង​មូលហេតុ​ច្បាស់​លាស់​នាំ​ឲ្យ​កើត​ជំងឺ​មហារីក​សុដន់​ទេ ឯ​វ៉ាក់សាំង​ការពារ​ក៏​មិន​ទាន់​មាន

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ដេត ធន្នី

ក្រសួងសុខាភិបាល អនុញ្ញាតឲ្យមានការប្រកួតកីឡាផ្សេងៗឡើងវិញ

COVID-19-គណៈកម្មការ​អន្តរក្រសួង ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ COVID-19 បាន​អនុញ្ញាត​ឲ្យ​ក្រសួង​អប់រំ​យុវជន និង​កីឡា អាច​បើក​ឡើង​វិញ​នៃ​វិស័យ​​....

ត្រួតពិនិត្យដោយ ដេត ធន្នី
ដោយ ទ្រី រ៉ាវី

នេះជាគីឡូជាមធ្យមរបស់ទារក ម៉ាក់ៗមើលមើល៍ទម្ងន់កូនគ្រប់តាមស្តង់ដារទេ?

គីឡូទារក - កូន​បាន​ប៉ុន្មាន​គីឡូ​ហើយ គីឡូ​ត្រឹម​ត្រូវ​តាម​ស្តង់ដារ​ទេ យើង​ថ្លឹង​ដោយ​ទម្ងន់​កូន​ដោយ​ខ្លួន​ឯង ឬ​ថ្លឹង​គីឡូ​នៅ​ពេល​ជួប​ពេទ្យ​ម្តងៗ

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ដេត ធន្នី

កូនមៀមក្បាលដោះជ័រ និងដៃ មួយណាល្អជាង?

បៀមក្បាលដោះ -បច្ចុប្បន្ន​ម៉ាក់​ៗ​មួយ​ចំនួន​បាន​ឲ្យ​កូន​មៀម​ក្បាលដោះ​ជ័រ ហើយ​ការ​ឲ្យ​កូន​មៀម​របស់​បែប​នេះ ព្រោះ​អាច​ជួយ​កាត់​បន្ថយ​ចំណង​ទារ​បៅ និង...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ទ្រី រ៉ាវី