ប្រការម៉ាក់ប៉ាគួរធ្វើ និងមិនគួរធ្វើពេលកូនតូចតឹងច្រមុះ

ដោយ ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត

ទារក​តូចៗ ត្រូវ​ការ​ការ​ថែទាំ និង​ថ្នាក់​ថ្នម​ខ្លាំង​ពីម៉ាក់ប៉ា ដើម្បី​ឲ្យ​កូន​មាន​សុខភាព​ល្អ មិន​ងាយ​ឈឺ​នេះ ឈឺ​នោះ ហើយ​ជំងឺ​ដែល​ក្មេង​ឧស្សាហ៍​កើត​ជាង​គេ ​គឺក្តៅ​ខ្លួន ផ្តាសាយ តឹង​ច្រមុះ ហៀរសម្បោរ​នេះ​ឯង។ ដូចនេះលោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព នៃ​មន្ទីរពេទ្យ​មិត្ត​ភាព​កម្ពុជា-ចិន  សែនសុខ បាន​ណែនាំ​ឲ្យដឹងពីអ្វីដែល​ម៉ាក់ៗ​ប៉ាៗ​គួរ និង​មិន​គួរ​ធ្វើ​ពេល​ដែល​កូន​តូច​តឹង​ច្រមុះដូចជា៖

១. ប្រការ​គួរ​ធ្វើ

បណ្តក់​សេរ៉ូម​ប្រៃ៖ នៅ​ពេល​ដែល​កូន​មាន​អាការៈ​តឹង​ច្រមុះ មធ្យោ​បាយ​ដំបូង ​គឺបន្តក់​សេរ៉ូម​ប្រៃ​ចូល​ច្រមុះ​កូន​ទាំង​សង​ខាង។ វិធី​នេះ​អាច​ជួយ​សម្រួល​ការ​កក​ស្ទះ​សម្បោរ​ដែល​មាន​នៅ​ក្នុង​ច្រមុះ​កូនបាន។

ងូត​ទឹក​ក្តៅ​ឧណ្ហៗ៖ ដូច​យើង​មនុស្ស​ធំ​ដែរ ពេល​ដែល​តឹង​ច្រមុះ​អាច​ងូត​ទឹក​ក្តៅ​ឧណ្ហៗ​ឲ្យ​កូន​បាន ព្រោះ​ចំហាយ​ក្តៅ​អាច​ជួយ​រំលាយ​សម្បោរដែលកក​ក្នុង​ច្រមុះ​កូន​ តែ​ត្រូវ​ប្រាកដ​ថា ទឹក​មិន​ក្តៅ​ខ្លាំង​ពេក ព្រោះ​អាច​រលាក​កូន។

សម្អាត​អាចម៍​ច្រមុះ​៖ នៅ​ពេល​ដែល​តឹង​ច្រមុះ ហៀរសម្បោរ វា​អាច​កក​ទៅ​ជា​អាចម៍ច្រមុះ​ដែល​អាច​ធ្វើ​ឲ្យ​កូន​ពិបាក​ដក​ដង្ហើម ដូចនេះ ម៉ាក់​ប៉ា​គួរ​សម្អាត​អាចម៍​ច្រមុះ​កូន​ជាប្រចាំ ដើម្បី​ឲ្យ​កូន​ងាយ​ស្រួល​ដកដង្ហើម​វិញ ។ ប៉ុន្តែមិន​គួរ​ប្រើ​ម្រាម​ដៃ​ផ្ទាល់​សម្អាត​ទេ យក​ល្អ គួរយក​សម្លីទន់ៗ ត្បារអាចម៍​ច្រមុះ​កូន​ចេញ​ទើប​មិន​មាន​គ្រោះ​ថ្នាក់។

អត្ថបទពាក់ព័ន្ធ៖

២. ប្រការ​មិន​គួរ​ធ្វើ

លាប​ប្រេង​កូឡា ប្រេង​ខ្យល់​លើបង្ហើយ​កូន៖ មាន​ម៉ាក់ៗ​មួយ​ចំនួន​ស្តាប់​តាម​ចាស់ៗ ដោយ​ឲ្យ​លាប​ប្រេង​កូឡា ប្រេង​ខ្យល់​លើ​បង្ហើយ​កូន ដើម្បី​កុំ​ឲ្យ​កូនរងារ ឬ​តឹង​ច្រមុះ។ ផ្ទុយ​ទៅ​វិញ ការ​លាប​ប្រេង​កូឡា ប្រេង​ខ្យល់ អាច​ប៉ះពាល់​ដល់​កូន​ទៅ​វិញ​ទេ ព្រោះ​វា​អាច​កក​ទៅ​ជា​អាចម៍​ក្របី និង​អាច​ប៉ះពាល់​ដល់​ខួរ​ក្បាល ព្រោះ​វា​ជ្រាប​ចូល​តាម​ស្បែក។

​កុំ​ប្រើ​ប្រាស់​ថ្នាំ​ផ្តេសផ្តាស៖ ទោះ​កូន​ឈឺ​តិច​តួច​ក៏​ដោយ ក៏​មិន​ត្រូវ​ប្រើ​ប្រាស់​ថ្នាំ​ផ្តេស​ផ្តាស​បាន​ឡើយ។ ប្រសិន​បើ​កូន តឹង​ច្រមុះ បណ្តក់​សេរ៉ូម​ប្រៃ​មិន​បាត់ ងូត​ទឹក​ក្តៅ​ឧណ្ហៗមិន​បាត់ គួរ​យក​ទៅ​ជួបពេទ្យជំនាញ ដើម្បី​ពិនិត្យ និង​ព្យាបាល​ត្រឹម​ត្រូវ ដើម្បី​កុំ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​កូន។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬមន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
happy unhappy"
Share now :

ត្រួតពិនិត្យថ្ងៃទី 8 ខែ​ឧសភា 2020 | កែសម្រួលចុងក្រោយ 8 ខែ​ឧសភា 2020

អត្ថបទគួរអាន

កូនអាយុក្រោម ៦ ខែ ម៉ាក់ៗគួរឲ្យញ៉ាំទឹកអត់? (វីដេអូ)

ត្រួតពិនិត្យដោយ ជីព ចិត្ត
ដោយ Chan Vutha
ចេញផ្សាយនៅ ខែ​ឧសភា 25, 2020
កូនឆ្លាត

កូនឆ្លាតទៅបានដោយសារកត្តារួមផ្សំអីខ្លះ? មើលម៉េចទើបដឹងថាកូនឆ្លាត?

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ដេត ធន្នី
ចេញផ្សាយនៅ ខែ​ឧសភា 25, 2020
គីឡូទារក

នេះជាគីឡូជាមធ្យមរបស់ទារក ម៉ាក់ៗមើលមើល៍ទម្ងន់កូនគ្រប់តាមស្តង់ដារទេ?

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ដេត ធន្នី
ចេញផ្សាយនៅ ខែ​ឧសភា 22, 2020
ថែទាំកូន

កូនមៀមក្បាលដោះជ័រ និងដៃ មួយណាល្អជាង?

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ទ្រី រ៉ាវី
ចេញផ្សាយនៅ ខែ​ឧសភា 22, 2020

អ្នកអាចចូលចិត្ត

កូនតូចអាយុប៉ុណ្ណោះ ទោះក្តៅខ្លួនកម្រិតណាក៏ត្រូវនាំទៅពេទ្យដែរ

ក្មេងក្តៅខ្លួន - ក្តៅ​ខ្លួន​មិន​មែន​ជា​ជំងឺ​នោះ ជា​រោគ​សញ្ញា​នៃ​ជំងឺ​អ្វី​មួយ ឬ​ក៏​បង្ក​រោគ​ណា​មួយ ហើយមិនមែន​គ្រប់​ករណី​កូន​ក្តៅ​ខ្លួន​ ត្រូវ​ទៅ​ជួប​...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ដេត ធន្នី

ម៉ាក់ប៉ាត្រូវតាមដាន ជំងឺស្លេកស្លាំង ខ្វះអាហារូបត្ថម្ភ និងកូនមិនញ៉ាំចំណីអាហារ

ថែទាំកូន - ការ​តាមដាន​សភាព​ជំងឺ​របស់​កូន​ពិតជា​ដែល​ចាំបាច់ និង​គួរតែ​ស្វែង​យល់​ជាមួយ​អ្នក​ជំនាញ ដើម្បី​ដឹង​ពី​ការ​លូតលាស់ និង​សុខភាព​របស់​កូន។ ក្នុង​នោះ​...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ទ្រី រ៉ាវី

រោគសញ្ញា និងមូលហេតុនាំឲ្យក្មេងស្លេកស្លាំង ទៅជាខ្វះគ្រាប់ឈាមក្រហម

ជំងឺស្លេកស្លាំង - បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ក្មេង​ដែល​ងាយ​នឹង​ប្រឈម​នឹង​មាន​ជំងឺ​ស្លេកស្លាំង ដោយ​ខ្វះ​ជាតិ​ដែក​រួមមាន...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ដេត ធន្នី

កូនតូចមិនឡើងគីឡូ ឬទម្ងន់មិនគ្រប់ស្តង់ដារ ប៉ះពាល់ដល់ខួរក្បាលអត់?

ទារក- ទារក​ចាំបាច់​ត្រូវការ​ថែទាំំឲ្យបានដិតដល់ ដើម្បី​ឲ្យលូតលាស់បានល្អ ទាំងរាងកាយ និងសរីរាង្គផ្សេងៗ ប៉ុន្តែ ប្រសិនទារកមិនគ្រប់ទម្ងន់ វាក៏ប៉ះពាល់ដល់...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា