កូនតូចអាយុប៉ុណ្ណោះ ទោះក្តៅខ្លួនកម្រិតណាក៏ត្រូវនាំទៅពេទ្យដែរ

ដោយ ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត

ក្តៅ​ខ្លួន​មិន​មែន​ជា​ជំងឺ​នោះ ជា​រោគ​សញ្ញា​នៃ​ជំងឺ​អ្វី​មួយ ឬ​ក៏​បង្ក​រោគ​ណា​មួយ ហើយមិនមែន​គ្រប់​ករណី​កូន​ក្តៅ​ខ្លួន​ ត្រូវនាំកូន​ទៅ​ជួប​ពេទ្យ​ទាំង​អស់​នោះ​ទេ។ តែ​ចំពោះ​កូន​តូច​អាយុ​ក្រោម​៦ខែ ទោះ​កើត​គ្រប់​ខែ ឬ​មិន​គ្រប់​ខែ​ក្តី លោកស្រី​វេជ្ជបណ្ឌិត គុជ ឆោមដាលីន បម្រើ​ការងារ​នៅ​មជ្ឈមណ្ឌល​វេជ្ជសាស្រ្ត​សិង្ហបុរីថា ទោះ​ជា​ក្តៅ​ខ្លួន​កម្រិត​ណា​ក៏​ត្រូវ​នាំ​ទៅ​ជួប​គ្រូពេទ្យ​បន្ទាន់​ដែរ។

ពាក់​ព័ន្ធ​នឹង​មូលហេតុ​ដែល​ត្រូវ​នាំ​កូន​អាយុ​ក្រោម​៦ខែ​ដែល​ក្តៅ​ខ្លួន​ទៅ​ជួប​គ្រូពេទ្យ​បន្ទាន់ ទោះ​ជា​ក្តៅ​កម្រិត​ស្រាល ឬ​ធ្ងន់​ក៏​ដោយ​នោះ លោកស្រី​វេជ្ជបណ្ឌិត​ឯកទេស​រោគ​កុមារ​រូប​នេះ​បញ្ជាក់​ថា ក្មេង​តូច​ក្តៅ​ខ្លួន​ពិបាក​រក​មូលហេតុ​ជាង​ក្មេង​ធំ ហើយ​ថែម​ទាំង​ងាយ​ប្រឈម​នឹង​ធ្ងន់ធ្ងរ​ទៀត។

“កូន​យើង​នៅតូច អាយុ​ក្រោម​៦ខែ អ៊ីចឹង​កាល​ណា​ក្តៅ​ខ្លួន គួរ​តែ​យក​ទៅ​ឲ្យ​ពេទ្យ​ពិនិត្យ​មើល ព្រោះ​អី​ជួនកាល​ក្មេង​តូច ក្តៅ​ខ្លួន​អាច​រក​ប្រភព​អត់​ឃើញ ហើយ​បើ​កូន​តូច​ក្តៅ​ខ្លួន អាច​ប្រឈម​នឹង​ជំងឺ​ធ្ងន់​ច្រើន”។ លោកស្រី​វេជ្ជបណ្ឌិត​រៀបរាប់។

តាម​ក្បួន​ពេទ្យ​ក្មេង​ដែល​ឡើង​កម្តៅ​ចាប់ ៣៧,៥ អង្សារសេ​ឡើង​ទៅ ទើប​ហៅ​ថា​ក្តៅខ្លួន។ លោកស្រី​វេជ្ជបណ្ឌិត​បាន​បន្ថែម​ថា កាល​បើ​ទៅ​ពិគ្រោះ​ជាមួយ​ពេទ្យ​កុមារ​ទាន់​ពេល​វេលា កម្រ​មាន​បញ្ហា​ធ្ងន់ធ្ងរ ឈាន​ដល់​ស្លាប់​ណាស់។

ក្រៅ​​ពី​លក្ខខណ្ឌ​កូន​តូច​អាយុ​ក្រោម៦ខែ នៅមានករណីផ្សេងទៀតដែលម៉ាក់ប៉ាត្រូវនាំកូនពេទ្យបន្ទាន់ មានដូចជាកូន​ក្តៅ​ខ្លួន​មិន​អាច​គ្រប់​គ្រង​បានក្រោយ​ឲ្យ​ថ្នាំ​ត្រជាក់​រួច ក្មេង​មាន​អាការៈ​ក្តៅ​ខ្លួន អត់​មាត់ អត់​លេង​ច្រើន គិត​តែ​ពី​គេង​ខុស​ប្លែក​ធម្មតា និងក្មេង​ក្តៅ​ខ្លួន​ខ្លាំង​ហើយ​មាន​សញ្ញា​ធ្ងន់ធ្ងរ ដូចជា ប្រកាច់ មាន​បញ្ហា​ផ្លូវ​ដង្ហើម ក្អួត។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
happy unhappy"
Share now :

ត្រួតពិនិត្យថ្ងៃទី 22 ខែ​ឧសភា 2020 | កែសម្រួលចុងក្រោយ 22 ខែ​ឧសភា 2020

អត្ថបទគួរអាន

រលាកសន្លាក់

លើសជាតិអាស៊ីដជាមូលហេតុចម្បងបណ្ដាលឲ្យរលាកសន្លាក់?

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ទ្រី រ៉ាវី
ចេញផ្សាយថ្ងៃទី 26 ខែ​ឧសភា 2020
COVID-19

ការរកឃើញវិជ្ជមាន COVID-19 ២ករណីថ្មីៗនេះ ជារលកទី២នៅខ្មែរមែនទេ?

ត្រួតពិនិត្យដោយ ជីព ចិត្ត
ដោយ ដេត ធន្នី
ចេញផ្សាយថ្ងៃទី 26 ខែ​ឧសភា 2020

កូនអាយុក្រោម ៦ ខែ ម៉ាក់ៗគួរឲ្យញ៉ាំទឹកអត់? (វីដេអូ)

ត្រួតពិនិត្យដោយ ជីព ចិត្ត
ដោយ Chan Vutha
ចេញផ្សាយថ្ងៃទី 25 ខែ​ឧសភា 2020
ពពោះ

សម្បូរសារធាតុចិញ្ចឹមទាំងនេះ ទើបអ្នកមានផ្ទៃពោះគួរតែញ៉ាំផ្លែប៊ើរឲ្យបានច្រើន

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ទ្រី រ៉ាវី
ចេញផ្សាយថ្ងៃទី 25 ខែ​ឧសភា 2020

អ្នកអាចចូលចិត្ត

កូនឆ្លាតទៅបានដោយសារកត្តារួមផ្សំអីខ្លះ? មើលម៉េចទើបដឹងថាកូនឆ្លាត?

តិចនិកចិញ្ចឹមកូន - នាម​ជា​ម៉ាក់ប៉ា​គ្មាន​អ្វី​សប្បាយ​ស្មើ​នឹង​ឃើញ​កូនៗ​មាន​សុខភាព​ល្អ ថែម​ទាំង​ឆ្លាត​វាងវៃ​នោះ​ទេ តែ​ការ​ចិញ្ចឹម​បីបាច់​កូន​ឲ្យ​បាន​ល្អ​...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ដេត ធន្នី

រកឃើញអ្នកឆ្លង COVID-19 ថ្មី ម្នាក់ទៀតហើយ នៅទឹកថ្លា ភ្នំពេញ

COVID-19 - ករណី​វិជ្ជមាន​ថ្មី​នោះ ជា​ស្ត្រី​ជន​ជាតិ​ខ្មែរ អាយុ៣៩ឆ្នាំ រស់នៅ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ ជា​អ្នក​ធ្វើ​ដំណើរ​

ត្រួតពិនិត្យដោយ ជីព ចិត្ត
ដោយ ដេត ធន្នី

បើជ្រុលលាបឡេលាយហើយ ទាល់តែធ្វើបែបនេះទើបមិនសូវខូចស្បែកខ្លាំង

សម្រស់-ដូចនេះ​បើ​យើង​ជ្រុល​ជា​លាប​ឡេ​ឡាយ​ហើយ តើ​ធ្វើ​ដូចម្ដេច​ដើម្បី​ការពារ​ស្បែក​កុំឲ្យ​ខូច​ខ្លាំង និង​ព្យាបាល​ឲ្យ​ត្រឡប់​មក​...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ទ្រី រ៉ាវី

គ្រួសារមានប្រវត្តិកើតមហារីកសុដន់ យើងគួរធ្វើបែបណាកុំឲ្យហានិភ័យខ្ពស់

មហារីកសុដន់ - មក​ទល់​ពេល​នេះ​មិន​ទាន់​ដឹង​មូលហេតុ​ច្បាស់​លាស់​នាំ​ឲ្យ​កើត​ជំងឺ​មហារីក​សុដន់​ទេ ឯ​វ៉ាក់សាំង​ការពារ​ក៏​មិន​ទាន់​មាន

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ដេត ធន្នី